Sunday, June 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វែងយល់​ពី​លក្ខណៈពិសេស​អំពី​ឧទ្ធម្ភាគចក្រ​តម្លៃ ៦,៦ លាន​ផោន របស់​មហាសេដ្ឋី​ថៃ​ដែល​ទើប​រងគ្រោះថ្នាក់​

​ឧទ្ធម្ភាគចក្រ​AgustaWestland AW169 ដែលមាន​តម្លៃ ៦,៦​លាន​ផោន​អង់គ្លេស​នេះ ច្រើន​ត្រូវបាន​កងកម្លាំង​ប៉ូលិស​និង​ផ្នែក​សង្គ្រោះ​ប្រើប្រាស់​។​

AgustaWestland AW169 ទើប​ត្រូវបាន​ប្រគល់ឱ្យ​អតិថិជន​កាលពី​ឆ្នាំ​២០១៦

​តាម Leicester Mercury ក្រុម​អ្នកស៊ើប​អង្កេត​នៅ​អង់គ្លេស​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការផ្ទុះ​ឧទ្ធម្ភាគចក្រ​នេះ​របស់​មហាសេដ្ឋី​ថៃ Vichai Srivaddhanaprabha ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​យប់​ថ្ងៃទី​២៧ ខែតុលា បណ្តាលឱ្យ​លោក​Vichai និង​អ្នករួមដំណើរ​ពីររូប ព្រមទាំង​អ្នកបើកបរ​ពី​នាក់​ស្លាប់​។​

​ឧទ្ធម្ភាគចក្រ តម្លៃ ៦,៦ លាន​ផោន​របស់​សេដ្ឋី​ថៃ​
មហាសេដ្ឋី​ថៃ Vichai Srivaddhanaprabha ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​យប់​ថ្ងៃទី​២៧ ខែតុលា

​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ផលិត​២០​គ្រឿង មាន​ម៉ាស៊ីន​២ កៅអី​១០ ទម្ងន់​៤៥០០​គីឡូក្រាម ត្រូវបាន​ប្រគល់ឱ្យ​អតិថិជន​នៅ​ឆ្នាំ​២០១៦​។ ប្រភេទ​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដឹក​ភ្ញៀវ VIP បម្រើឱ្យ​ការរុករក សង្គ្រោះ​និង​ប្រតិ​ប​តិ្ត​ការ​ប៉ូលិស​។​

​ប្រការ​ដែល​ពិបាក​យល់​នោះ គឺ​ឧទ្ធម្ភាគចក្រ​នេះ​មាន​សុវត្ថិភាព​ខ្ពស់ មិន​ធ្លាប់​ជួប​គ្រោះថ្នាក់​តាំងពី​ពេលនោះ​មក​។​

​រូប មហាសេដ្ឋី​ថៃ​Vichai ច្រើន​ជិះ​ឧទ្ធម្ភាគចក្រ​ចេញពី​ព​ហុកីឡដ្ឋាន​របស់​ក្លិប​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

​ឧទ្ធម្ភាគចក្រ​នេះ​ឆ្លើយតប​នឹង​ស្តង់ដារ​សុវត្ថិភាព​របស់ EASA ឬ FAA របស់​អាមេរិក​។ អ្នកបើកបរ​ត្រូវបាន​ជំនួយ​ពី​បរិក្ខារ​អេឡិចត្រូនិក​ទំនើប​។

​តាម​អ្នកជំនាញការ​ខ្លះ​លើកឡើងថា ឧទ្ធម្ភាគចក្រ​ត្រូវ​ធ្លាក់ ព្រោះតែ​អ្នកបើកបរ​មាន​កាយវិកា​រ​ខុស​បច្ចេកទេស បណ្តាលឱ្យ​កង្ហារ​កន្ទុយ​យន្តហោះ​នោះ​មិន​ធ្វើ​សកម្មភាព​។​បណ្តា​សាក្សី​និយាយថា គេ​បានឃើញ​ឧទ្ធម្ភាគចក្រ​នេះ​បាត់បង់​សមត្ថភាព​ត្រួតពិនិត្យ វិលខ្ញាល់ ធ្លាក់ចុះ រួច​ផ្ទុះ​តែម្តង​៕​សូ​យ​ន​

×