បុរសចិនម្នាក់នេះដេកសង្ឃឹមថាប្រពន្ធនឹងសម្រាលបានកូនប្រុស ប៉ុន្តែលទ្ធផលបែរជាសម្រាលបានកូនស្រីទៅវិញ ។ បុរសចិត្តតិរច្ឆានរូបនេះបានយកកូនទៅលក់ឱ្យគ្រួសារមួយផ្សេង។

ថ្មីៗនេះ ប៉ូលិសនៅទីក្រុង Yiwu ខេត្ត Zhejiang ប្រទេសចិន បានធ្វើការចាប់ខ្លួនបុរសឈ្មោះ Xiaohui ក្រោមបទចោទប្រកាន់ថាបានលក់កូនស្រីបង្កើតរបស់ខ្លួនក្នុងតម្លៃ៤០០០យាន់(ប្រមាណ៦០០ដុល្លារ)។
តាមព័ត៌មានពីប៉ូលិស Xiaohui តែងប្រាថ្នាចង់បានកូនប្រុសម្នាក់។នៅចុងខែកញ្ញាកន្លងមក ភរិយារបស់ឈ្មោះXiaohui បង្កើតបានកូនស្រីម្នាក់។ វាពិតជាអស់សង្ឃឹមណាស់ ហើយក៏យកទារិកាទើបមានអាយុ១០ថ្ងៃនេះទៅលក់ឱ្យគ្រួសារមួយនៅខេត្តផ្សេងមានចម្ងាយពីទីនេះជាង១០០០គីឡូម៉ែត្រ។
ឪពុកចិត្តតិរច្ឆានដាច់ចិត្តយកកូនស្រីទៅលក់ពេលមានអាយុ១០ថ្ងៃប៉ុណ្ណោះហេតុការណ៍ត្រូវបានបែកធ្លាយ គ្រាដែលអ្នកស្រី លី អាយុ៤២ឆ្នាំ ត្រូវជាម្តាយរបស់ Xiaohui ពុំឃើញចៅរបស់ខ្លូន។អ្នកស្រីលី ប្រាប់ប៉ូលិសថា អ្នកស្រីបានទៅផ្ទះកូនដើម្បីជួយមើលថែចៅដំបូង។ ប៉ុន្តែពេលគាត់ទៅដល់ទីនោះ Xiaohui បានបណ្តេញគាត់ឱ្យត្រឡប់ទៅផ្ទះវិញ ដោយសំអាងលេសថា មិនត្រូវការគាត់ជួយមើលថែឡើយ។ អ្នកស្រីលីពោលថា៖ «ខ្ញុំបានឃើញចៅស្រីប៉ុន្មានដងពេលនៅក្នុងមន្ទីរពេទ្យ ក្រោយមកក៏លែងឃើញទៀត។កូនប្រុសបង្កើតរបស់ខ្ញុំវាមិនឱ្យខ្ញុំចូលផ្ទះ។ ខ្ញុំពិតជាខ្វាយខ្វល់ថានឹងមានរឿងអ្វីកើតឡើង!។

ប៉ូលិសបាននាំយកទារិកាពីគូស្វាមីភរិយាដែលបានចំណាយលុយទិញក្មេងស្រីនៅដើមខែតុលា អ្នកស្រីលី ឆ្លៀតពេលកូនប្រុសមិននៅផ្ទះ គាត់បានទៅសួរសុខទុក្ខកូនប្រសាស្រី តែពុំឃើញចៅរបស់ខ្លូនសោះ ។ អ្នកស្រីប្រឹងជំរិតសួរ តែពួកគេនៅពុំព្រមប្រាប់។ចុងក្រោយក៏សម្រេចចិត្តរាយការណ៍ប្រាប់ប៉ូលិស ព្រោះសង្ស័យថាកូនប្រុសបានយកកូនស្រីទៅលក់។
ប៉ូលិសបានចាប់ខ្លួន Xiaohui ហើយសួរចម្លើយ។ចុងក្រោយបុរសជាឳពុកចិត្តតិរច្ឆានម្នាក់នេះបានសារភាពថា ខ្លួនបានលក់កូនឱ្យគេនៅទីក្រុងអានធី, ខេត្តហ៊ូប៊ី ចម្ងាយពីទីនេះជាង១០០០គីឡូម៉ែត្រ។បុរសនេះសារភាពទៀតថា ខ្លួនចង់បានកូនប្រុស ហើយម្យ៉ាងទៀតក៏កំពុងគ្មានការងារធ្វើ ក៏គិតឃើញច្រកចេញបែបបនេះ។
ចុងក្រោយនៅថ្ងៃទី១៥តុលា ប៉ូលិសបានរកឃើញក្មេងស្រីនៅទីក្រុងអានធី។

ហេតុការណ៍នេះបានបង្កភ្លើងកំហឹងលើបណ្តាញសង្គមចិន។គេថា៖ ខ្លាសាហាវក៏មិនស៊ីសាច់កូន ហេតុអ្វីបានជាដាច់ចិត្តប្រព្រឹត្តអំពើព្រៃផ្សៃយកក្មេងទៅលក់ព្រោះតែគ្នាជាស្រី។
អ្នកខ្លះទៀតជេរកប់មាត់ថា៖ អានេះមិនសមជាមនុស្សប្រុសឡើយ គួរតែយកវាទៅគ្រាវទើបសម៕សូយន