Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​នាយករដ្ឋមន្ត្រី​ថៃ Yinglauck ពុំ​ទាន់​ត្រូវបាន​ផ្តល់​លិខិតឆ្លងដែន​អង់ក្លេស​ទេ​

spot_img

​នៅ​ថ្ងៃ​ទី ៤/១២​នេះ ប្រមុខ​ការទូត​ថៃ Don Pramudwinai ឲ្យដឹងថា អតីត​នាយករដ្ឋមន្ត្រី​ថៃ Yinglack Shinawatra ពុំ​ទាន់​ត្រូវបាន​ផ្តល់​លិខិតឆ្លងដែន​អង់គ្លេស​ទេ​។​

អតីត​នាយករដ្ឋមន្ត្រី Yinglack Shinawatra

​​សេចក្តីប្រកាស​ខាងលើ ត្រូវបាន​លើក​ឡើង​ក្រោយ​មាន​ពាក្យ​ចរចា​ម​អារាម​ថា អ្នកស្រី Yinglack ត្រូវបាន​អង់គ្លេស​ផ្តល់​លិខិតឆ្លងដែន​ឲ្យ​ក្រោយ​ពេល​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ទីនោះ​។​

​តាម​ប្រមុខ​ការទូត Don Pramudwinai ស្ថាន​រាជទូត​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ ពុំ​មាន​របាយការណ៍​អ្វី​មួយ​ដល់​ក្រសួង​ការបទេស​ថៃ​អំពី​ករណី​របស់​អ្នកស្រី Yinglack ទេ​។​

​មុន​នោះ​ប្រព័ន្ធ​ព័ត៌មាន​ថៃ បាន​ផ្សាយ​ព័ត៌មាន​ថា អ្នកស្រី Yingluck កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​អង់គ្លេស បន្ទាប់​ពី​ចាកចេញ​ពី​ប្រទេស​ថៃ​យ៉ាង​ប្រថុចញ៉ុច រួច​ទៅ​កាន់​រាជាណាចក្រ UAE យ៉ាង​សម្ងាត់​កាលពី​អំឡុង​ខែ ៨/២០១៧​នេះ​។​

​គួររំលឹកថា នៅ​ថ្ងៃ​ទី ២៧/៩ តុលាការ​កំពូល​ថៃ បាន​កាត់ទោស​កំបាំង​មុខ​ឲ្យ​អ្នកស្រី Yingluck ជាប់ពន្ធនាគារ ៥​ឆ្នាំ ពី​បទព្រងើយកន្តើយ​ក្នុង​ការដឹកនាំ​កម្មវិធី​គាំទ្រ​ថ្លៃ​អង្ករ បណ្តាល​ឲ្យ​ខាតប្រាក់ 14 ប៊ី​លាន​ដុល្លារ​៕ សូ​យ​ន​

spot_img
×