Monday, June 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការត្រួតត្រា​លំហ​អវកាស គឺជា​ប្រការ​ស្លាប់​រស់​របស់​អាមេរិក​

​តាម RT នៅ​ថ្ងៃទី​៣០​តុលា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis ចាត់ទុកថា តួនាទី​ត្រួតត្រា​ក្នុង​លំហ​អវកាស គឺជា​ប្រការ​ស្លាប់​រស់​សម្រាប់​អាមេរិក ហើយ​មន្ទីរ​បញ្ច​កោណ​ចាំបាច់​ត្រូវ​ត្រៀម​លក​ល្ខ​ណៈ​ដាក់ពង្រាយ និង​ប្រើប្រាស់​បណ្តា​អាវុធ​វាយលុក​នៅ​ទីនោះ ក្នុង​គោលបំណង​ការពារ​ប្រយោជន៍​ជាតិ​។​

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis

​តាម​មេដឹកនាំ​ប​ន្ទីរ​បញ្ច​កោណ ក្រៅពី​ការប្រែប្រួល​យុទ្ធភណ្ឌ​អាមេរិក​ក្នុង​លំហ​ឱ្យទៅជា​អាវុធ​ពិបាក​ទប់ទល់ ហើយ​ងាយ​ផ្លាស់ប្តូរ​ជាង ទើប​គិតគូរ​ដល់​សមត្ថភាព​នៃ​ការវាយលុក​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​លើកឡើង​ច្បាស់​ថា​៖ យើង​ត្រូវតែ​ត្រៀម​បម្រុង​ប្រើប្រាស់​បណ្តា​អាវុធ​វាយលុក​ក្នុង​លំហ​សម្រាប់​ករណី​ដែល​អ្នកណា​នោះ​សម្រេចចិត្ត យោ​ធូប​នីយកម្ម ហើយ​ចាប់ផ្តើម​ធ្វើការ​វាយលុក​។ លោក​បាន​ប្រៀបធៀប​ថា «​អ្នក​មិន​គ្រាន់តែ​លេងល្បែង​បង្ការ​ទប់ទល់ ហើយ​ឈ្នះ​នោះទេ​» ហេតុនេះ​យើង​រៀប​វា​ក្នុង​លំដាប់​ទី​២​ប៉ុណ្ណោះ​។​

​លោក Mattis អះអាងថា​៖ បន្ទាប់ពី​បញ្ជា​របស់​ប្រធានាធិបតី Trump ស្តីពី​ការបង្កើត​កងកម្លាំង​យោធា​អវកាស​អាមេរិក ពុំមែន​បង្កើត​ក្បាលម៉ាស៊ីន​នាម៉ឺន​និយម​ថ្មី​នៅ​មន្ទីរ​បញ្ច​កោណ​ទេ តែ​វា​សំដៅ​បង្កើត​សមត្ថភាព​ប្រយុទ្ធ​ពិតប្រាកដ ទុក​សម្រាប់​ចូលរួម​ធ្វើសង្គ្រាម​ក្នុង​អវកាស ប្រសិនបើ​ចាំបាច់​នោះ​។​

​ប្រធានាធិបតី​Trump ធ្លាប់បាន​ប្រកាសថា អាមេរិក​ពុំមាន​ជម្រើស​ណា​ផ្សេង​ឡើយ​ក្រៅពី​ការបង្កើត​កងកម្លាំង​អវកាស ព្រោះថា​មហាអំណាច​ផ្សេងទៀត​បាន​យោ​ធូប​នីយកម្ម​៕សូ​យ​ន​


×