Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះ​មួយ​នៅ​ជប៉ុន ស្រាប់តែ​បាត់​ស្រមោល​យ៉ាង​អាថ៌កំបាំង​

​តាម​កាសែត Asahi ចេញផ្សាយ​ថ្ងៃ​ទី ១ ខែ​កញ្ញា ឲ្យដឹងថា កោះ​មួយ​ក្នុង​សមុទ្រ​នៅ Hokkaido ស្រាប់តែ​បាត់​ស្រមោល បង្ខំ​ឲ្យ​កងកម្លាំង​ល្បាត​របស់​ប្រទេស​នេះ​រៀបចំ​ផែនការ​យុទ្ធនាការ​រុករក​នៅ​តំបន់​សមុទ្រ​ភាគ​ខាងជើង ។​

​តាម Asahi កោះ​នេះ​មានឈ្មោះ Esanbehanakitakojima ហើយ​ជា​កោះ​ដែល​គ្មាន​មនុស្ស​រស់​នៅ ស្ថិត​ពី​ភូមិ​នេសាទ Sarufutsu ភាគ​ខាងជើង Hokkaido ប្រមាណ ៥០០​ម៉ែត្រ​។​

​នេះ​គឺជា​កោះ​មួយ​ក្នុងចំណោម​កោះ ១៥៨ ដែល​គ្មាន​មនុស្ស ចំណុះ​ខេត្ត​ក្រុង​ចំនួន ២២ របស់​ជប៉ុន ហើយ​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​នេះ​ដាក់ឈ្មោះ​ពី​ឆ្នាំ ២០១៤ មក ដើម្បី​កំណត់​បូរណភាព​ដែនដី ។ តាម​កម្លាំង​ល្បាត​របស់​ទិន្នន័យ​កត់ត្រា​ឲ្យដឹងថា ខ្ពស់​ជាង​ផ្ទៃ​ទឹកសមុទ្រ ១,៤ ។​

​តាម​ច្បាប់​អន្តរជាតិ កោះ​ក៏ដោយ​អាច​ត្រូវបាន​គូសសញ្ញា​អធិបតេយ្យភាព​ដែនដី ដរាបណា​វា​នៅ​ខ្ពស់​ជាង​ផ្ទៃ​ទឹកជោរ ហើយ​ប្រសិនបើ​កោះ​នេះ​វា​ស្រុត​នោះ​ក្នុង​សមុទ្រ​នោះ នឹង​ឥទ្ធិពល​ដល់​គំនូស​ព្រំដែន​សមុទ្រ​របស់​ជប៉ុន ។​

​កងទ័ព​ល្បាត​ជប៉ុន កំពុង​រ៉ាប់រង​ភារកិច្ច​រុករក​កោះ​នេះ​នៅ​តំបន់​ធ្លាប់បាន​គូស​ចំណាំ ។ តាម​មន្ត្រីជាន់ខ្ពស់​នៃ​កងកម្លាំង​ល្បាត​សមុទ្រ​ជប៉ុន ហើយ​ចុងក្រោយ​វា​រលាយ​បាត់​តែ​ម្តង​១” ៕ លី​សា​

×