មុននោះគេដឹងថា ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយប្រាប់ពីកិច្ចសន្ទនារវាងលោកTrump ជាមួយប្រធានរដ្ឋចិន Xi Jinping ហើយនៅថ្ងៃ២វិចិ្ឆកាដដែល លោកTrump បានពណ៌នាថាជាការសន្ទនាមួយវែង ហើយល្អណាស់ ។ចំណុចស្នូលនៃការសន្ទនាគ្នាគឺរឿងជម្លោះពាណិជ្ជកម្ម។

ម្យ៉ាងទៀតលោកTrump ក៏បានសរសរលើបណ្តាញTwitterថា លោកអាចជួបនឹងប្រធានរដ្ឋចិនក្នុងអង្គប្រជុំកំពូល G20 នៅArgentina នាចុងខែវិច្ឆិកានេះ។
ប្រការនេះត្រូវបានប្រភពជាច្រើនបកស្រាយបន្ថែមថា លោកTrump បានសំណូមពរមន្ត្រីសេតវិមានពង្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយប្រធានរដ្ឋចិន។ អាស្រ័យដោយហេតុនេះឯង សន្ទស្សន៍ផ្សារហ៊ុនបានកើនឡើងយ៉ាងខ្លាំង។
ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក CNBC បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់អាមេរិក៣រូបបញ្ជាក់ថា ៖ការចរចានេះនៅយូរ ទើបអាចប្រព្រឹត្តទៅបាន ។សន្ទស្សន៍ផ្សារហ៊ុនបានដាំក្បាលចុះសាជាថ្មី ដោយធ្លាក់ចុះ១៤០ពិន្ទុនៅវេលាម៉ោង១១:៤៥នាទី ព្រឹកម្សិលមិញ(ម៉ោងនៅតំបន់) ។លើសពីនេះទៀតក្រសួងយុតិ្តធម៌អាមេរិកអំឡុងពេលប៉ុន្មានម៉ោងក្រោយមកក៏ធ្វើការចោទប្រកាន់ក្រុម ហ៊ុនមួយទៀតរបស់ចិនចំពោះទង្វើមិនស្មើភាពក្នុងមុខជំនួញ។ សកម្មភាពនេះហាក់ដូចជាផ្នែកមួយក្នុងយុទ្ធនាការបង្ក សម្ពាធរបស់រដ្ឋការលោកTrump ក្នុងសង្គ្រាមពាណិជ្ជកម្មបច្ចុប្បន្នជាមួយចិន៕សូយន