អ្នកបើកបរយន្តហោះជើងចាស់ Jeff Wise មុននេះធ្លាប់បាន ប្រកាសយ៉ាងឱឡារិកថា ៖ បំណែកយន្តហោះ MH 370 ដែលគេស្រង់បានមុននេះ គឺជាវត្ថុក្លែងបន្លំ បំណងបិទបាំងរឿងយន្តហោះដែលផ្ទុកមនុស្ស ២៣៩នាក់ ហើយបានបាត់ស្រមោលនោះ គឺត្រូវចោរអាកាសប្លន់យកនៅ Kazakhstan កាលពីឆ្នាំ ២០១៤ ។
បំណែកដែលថាជារបស់ MH 370 ត្រូវបានរកឃើញគឺជារបស់ក្លែងបន្លំ ?
Jeff ប្រាប់ Daily Star Online ថា បំណែកមួយចំនួនត្រូវបានអះអាងថា ជារបស់ MH 370 ហើយអណ្តែតទើលើឆ្នេរសមុទ្រនោះ ត្រូវបានគេក្លែងបន្លំ ព្រោះពិនិត្យលើសភាវៈ ដែលតោងជាប់វានោះ មានតិចតួច មិនសមស្របនឹងខណៈពេលដែលវា ត្រូវបានគេថា “រងគ្រោះ” ។
Jeff វាយតម្លៃថា ៖ “បំណែកដែលគេអះអាងនោះ វាបានរសាត់ប៉ែលប៉ោល ក្នុងសមុទ្រប្រមាណ ២ឆ្នាំ ។ តែសភាវៈសមុទ្រ ដែលតោងជាប់វានោះ ហាក់ដូចជាមានអាយុទើបប្រហែល១ខែប៉ុណ្ណោះ ។ បញ្ហានេះត្រូវបានកត់ត្រាក្នុងរបាយការណ៍ចុងក្រោយ (មុនបិទករណី) របស់ម៉ាឡេស៊ី ទាក់ទងដល់ការស៊ើបអង្កេត MH 370 ។ ប្រការនេះបញ្ជាក់ថា វាជាបំណែកក្លែងក្លាយ” ។
សភាវៈសមុទ្រដែលតោងច្បាមបំណែកត្រូវបានគេអះអាងថា វាជារបស់ MH 370 “បកអាក្រាត” ថា នេះជា “វត្ថុតាងក្លែងបន្លំ” ។
លោក Jeff ពោលបន្ត ៖ “ខ្ញុំគិតថា ប្រសិនបើ (បំណែក) វាអណ្តែតយូរលើសមុទ្រ នោះនឹងមានពពួកតោងច្បាមរស់នៅច្រើនជាប់នេះ ។ ប៉ុន្តែបំណែកទាំងនេះហាក់មាន “បញ្ហាអាថ៌កំបាំង” អ្វីមួយហើយ ។
លោក Jeff ដែលជាពីឡុតជើងចាស់នៅបន្តរក្សាគំនិតដើមរបស់ខ្លួនគឺ ៖ MH 370 ត្រូវបាន “ចោរអាកាស” ប្លន់យកទៅ… ៕ ចន្ទ្រា