អនុប្រធានគណៈកម្មាធិការសុវត្ថិភាពជាតិឥណ្ឌូណេស៊ី Haryo Satmiko ប្រកាសថា៖ ទិន្នន័យហោះហើររបស់យន្តហោះ Boeing 737 MAX 8 ដែលរួមមានរយៈពេល២៩ម៉ោង ត្រូវទាញយកបានដោយជោគជ័យ។ មន្ត្រីរូបនេះនូវបានឱ្យដឹងបន្ថែមថា យុទ្ធនារការរុករកប្រអប់ខ្មៅទី២ នឹងត្រូវបានអូសបន្លាយដល់ថ្ងៃទី៧វិច្ឆិកា ព្រោះថាគេទទួលបានសញ្ញា “ping” នៅពេលមុននោះ ប៉ុន្តែនៅថ្ងៃទី៣ ខែវិច្ឆិកា គេមិនបានឮសូរវាទៀតទេ ។

ផ្អែកតាមទិន្នន័យលើគេហទំព័រឃ្លាំមើលយន្តហោះ Flightradar 24 អតីតអ្នកស៊ើបអង្កេតScott Dunham នៃគណៈកម្មាធិការសុវត្ថិភាពគមនាគមន៍ជាតិអាមេរិកសន្និដ្ឋានថា យន្តហោះ Boeing 737 Max មានលេខសម្គាល់ JT610 របស់ក្រុមហ៊ុនអាកាសចរណ៍ Indonesia Lion Air បានប៉ះទង្គិចនឹងផ្ទៃទឹកក្នុងល្បឿនយ៉ាងតិចបំផុត 1.000 km/h, ទើបធ្វើឱ្យយន្តហោះត្រូវបែកខ្ទេច ហើយសាកសពរបស់ជនរងគ្រោះក៏រងវាសនាដូចគ្នាដែរ។

តាមទិន្នន័យមុនពេលជួបគ្រោះថ្នាក់នៅព្រឹកថ្ងៃទី២៩ខែតុលា យន្តហោះនេះស្ទើរតែពុំបានងាកបត់ ហើយសំយុងក្បាលចុះក្នុងមុំ៤៥ឌឺគ្រេ។ការធ្លាក់ចុះលឿនបែបនេះធ្វើឱ្យស្ថានភាពនៃទម្ងន់គឺស្ទើរស្មើនឹង០ ។
តាមអ្នកជំនាញការ គេប៉ាន់ស្មានថាយន្តហោះឥណ្ឌូណេស៊ីនេះបានសំយុងក្បាលធ្លាក់ក្នុងល្បឿនពី 940 – 1.018 km/h.។យ៉ាងណាក្តីទិន្នន័យដែលទើបទាញយកបានក្រោយពេលបកប្រែនោះ វានឹងស្រាយបញ្ជាក់ថា គ្រោះថ្នាក់គួរឱ្យរន្ធត់នោះវាកើតឡើងក្នុងស្ថានភាពយ៉ាងណា ៕លីសា