តាមស៊ីនហួ នៅថ្ងៃទី៤ ខែវិច្ឆិកា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន NordStar ត្រូវចុះចតបន្ទាន់នៅព្រលានយន្តហោះនៅទីក្រុង Krasnoyarsk បន្ទាប់ពីអ្នកបើកបរយន្តហោះឃើញមានស្នាមបែកលើកញ្ចក់។

យន្តហោះ Boeing 737 ខាងលើកំពុងធ្វើដំណើរពីទីក្រុងNovosibirsk របស់រុស្ស៊ីទៅកាន់ទីក្រុងសានយ៉ានៅចុងខាងត្បូងនៃកោះហៃណាន ប្រទេសចិន។
នាខណៈពេលចុះចតបន្ទាន់នោះនៅលើយន្តហោះមានអ្នកដំណើរ ១៦៦នាក់ និងក្រុមអ្នកបើកបរ៦នាក់ ។
យន្តហោះបានចុះចតដោយសុវត្ថិភាព គ្មានអ្នករងរបួស ហើយត្រូវបានផ្ទេរទៅកាន់យន្តហោះផ្សេងទៀត៕សូយន