ជំងឺរលាកសន្លាក់ តែងជាកង្វល់និងជាសុបិនអាក្រក់ចំពោះអ្នកជំងឺ, វាបង្កអារម្មណ៍ឈឺចាប់និងពិបាកទ្រាំ ។
បច្ចុប្បន្ន មានវិធីព្យាបាលរលាកសន្លាក់ផ្សេងៗគ្នាជាច្រើន រួមទាំងបុរាណ និងវេជ្ជសាស្ត្រទំនើប ហេតុនេះអ្នកកើតជំងឺសន្លាក់មិនសូវបារម្ភច្រើនដូចជាពេលមុន ។
មានឱសថបុរាណមួយដែលផ្តល់ប្រសិទ្ធភាពយ៉ាងល្អក្នុងការព្យាបាលជំងឺរលាកសន្លាក់ និងថែមទាំងអាចបំបាត់ទាំងជំងឺក្រពះ ដោយប្រើវត្ថុធាតុដើមតែ២មុខ ងាយស្រួលរកនិងមានតម្លៃថោកនោះ គឺខ្ញីនិងទឹកខ្មេះ ។
ខ្ញីត្រាំទឹកខ្មេះ ជាឱសថដ៏ល្អមានប្រយោជន៍សម្រាប់សុខភាព, ជួយព្យាបាលជំងឺច្រើនប្រភេទដូចជា៖ ជំងឺក្រពះ, ទប់ស្កាត់ជ្រុះសក់, បង្កើនប្រព័ន្ធភាពស៊ាំឲ្យរាងកាយ និងជំនួយព្យាបាលជំងឺរលាកសន្លាក់ ។
. វត្ថុធាតុដើមត្រូវការប្រើ៖ – ខ្ញី៤ដើម និងទឹកខ្មេះ អង្ករ ២០០ មិលី្លលីត្រ
. របៀបធ្វើ៖ ដំបូងលាងខ្ញីឲ្យស្អាត រួចកាត់ជាបន្ទះស្តើងៗ (ត្រូវជ្រើសយកខ្ញីនៅស្រស់ទើបមានប្រសិទ្ធភាពល្អ) បន្ទាប់មកតម្រៀបខ្ញីទាំងនោះទៅក្នុងកែវថ្មី រួចចាក់ទឹកខ្មេះចូល, បិទគម្របឲ្យជិត ទើបយកទៅរក្សាទុកក្នុងទូទឹកកក ។ ត្រាំខ្ញីរយៈពេលប្រមាណ ៧ ថ្ងៃ អាចយកចេញប្រើបាន ។ រៀងរាល់ព្រឹក អ្នកគួរបរិភោគខ្ញី ២ ទៅ ៤ ចំណិត វានឹងជួយព្យាបាលរលាកសន្លាក់ និងស្ថិរភាពសម្ពាធឈាម ។
ក្រៅពីនេះ ទទួលទានទឹកខ្មេះ១ស្លាបព្រា នៅមានប្រសិទ្ធភាពបញ្ចុះទម្ងន់, ដុតបំផ្លាញជាតិខ្លាញ់ និងសម្អាតរាងកាយ ។ នេះជាឱសថជំនួយថ្លើម និងទប់ស្កាត់ជ្រុះសក់ ។
ចុងក្រោយ រាល់យប់មុនពេលចូលគេង អ្នកអាចយកទឹកខ្មេះ ២ ទៅ ៣ ស្លាបព្រាកាហ្វេ និងខ្ញីប៉ុន្មានចំណិត ដាក់ចូលក្នុងទឹកឧណ្ហៗ ដើម្បីត្រាំជើងប្រមាណ ៣០ នាទី នឹងផ្តល់គុណប្រយោជន៍ដ៏ល្អជាច្រើន ៕ លីសា