Saturday, June 6, 2026

Yearly Archives: 2020

​​បើករថយន្ត បុ​ក​រ​បាំង​ពុះ​​ទ្រូង​ផ្លូវ​​ ផ្ទុះឆេះបុរស​ម្នាក់​ស្លាប់​ នៅក្នុង​រថយន្ត ​​

ខេត្តព្រះសីហនុ​៖​ បុរស​ម្នាក់​​បាន​​ស្លាប់ ​ដោយ​ភ្លើង​ឆេះ​រោល​នៅក្នុ​ង​​រថ​យន្ត ​ខណៈ​ជួប​គ្រោះថ្នាក់​ច​រា​ចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​ដោយ​បើ​ក​​បុ​ក​រ​បាំង​ពុះ​​ទ្រូង​ផ្លូវ​​។ ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​លើ​​ផ្លូវ​ជាតិ​​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ​១៧​៩-១៨០​ត្រង់ចំណុច​មុខ​វិទ្យាល័យ​ហ៊ុន​សែ​ន​វា​ល​រេញ ​ឃុំ​វា​លរេញ ​ស្រុក​ព្រៃ​នប់ ​ខេ​ត្ត​ព្រះ​សីហនុ​​ កាលពី​យប់​រំល​ង​អ​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​​៣ ​ខែមករា ​ឆ្នាំ​២០២០​នេះ។ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​​ប្រា​ប់ថា​ មាន​គ្រោះថ្នាក់​ចរាចរ​​ណ៍មួយ​កើតឡើង ដោយ​ខ្លួនឯង​រថយន្ត​ដោ​យ​ ម៉ា​ក LEXUS LX470 ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំ​ពេញ​ ​2N-3111 ។​ អ្នកបើកបរ ឈ្មោះ...

ជិះម៉ូតូ​ពីភ្នំពេញ​ទៅស្រុ​ក លេងកូ​ន ដួលម៉ូ​តូបោក​ក្បា​លស្លាប់បុរសម្នាក់ នៅផ្លូវ២៧១

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង គោ​លបំណងចេ​ញពី​ក្រុង​ភ្នំពេញ ទៅលេងកូន​នៅស្រុ​កកំណើត​ខេត្ត​ព្រៃវែង បែរជាជ្រុលទៅបុកបង្គូ​ល​រភ្លើងបំភ្លឺផ្លូវ នៅចំកណ្តាលទ្រូង​ផ្លូវ ផ្លោងទៅផ្លូវម្ខាង​ទៀត បោកក្បាលនឹង​ថ្ន​ល់ស្លាប់នៅ​នឹង​កន្លែង​កើតហេ​តុ។ បង្កការភ្ញាក់ផ្អើលកាលពី​វេ​លាម៉ោ​ងជិ​ត១យ​ប់​រំ​លង​អធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះ​អ​តីតប្រ​មុខល​ន់នល់ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ សពឈ្មោះ បឿន ភារៈ ភេទប្រុស អាយុជាង២០ឆ្នាំ មានមុខ​របរ ធ្វើការនៅក្រុមហ៊ុន​ឯ​កជន​មួយ​ក​ន្លែង...

ជនដៃដល់​២​នាក់ ចោទប្រកាន់​យុវជន​ម្នា​ក់ថា ចរិត​ឌឺ ទាញ​កាំបិតផ្គាក់កាប់​ស្លាប់​ភ្លាមៗ​

កំពង់ស្ពឺ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៣​មករា​២០២០​នេះ បាន​ឲ្យ​ដឹងថា ចោទប្រកាន់ថា "​ចរិត​ឌឺ​" ជនដៃដល់​២​នាក់​ជិះ​ម៉ូតូ​ទាញ​កាំបិតផ្គាក់ កាប់​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ដ​សហការ​ជាមួយ កម្លាំង​អធិការ​ស្រុក​បង្ក្រាបបាន​២​នាក់ ដកហូត​បាន​វត្ថុតាង​កាំបិតផ្គាក់​១​ដើម​។​ ករណី​ឃាតកម្ម​កាលពី​វេលា​ម៉ោង​១៧​និង​៥៥​នាទី នា​ថ្ងៃទី ១ មករា ២០២០ នៅ​ផ្លូវ​១៤៤០ ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ...

រាជរដ្ឋាភិបាល​បានចេញ សជណ អោយ​ក្រសួងបរិស្ថាន​ដោះស្រាយ​លេីករណីទំនាស់​ដីធ្លីរបស់​ពលរដ្ឋ​ឈ្មោះ ហុឹង ម៉ូ​លី

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បានចេញ សជណ អោយ​ក្រសួងបរិស្ថាន​ដោះស្រាយ​លេីករណីទំនាស់​ដីធ្លី របស់​ពលរដ្ឋ​ឈ្មោះ ហុឹ​ង ម៉ូ​លី បន្ទាប់ពី​ពលរដ្ឋ​បាន​ប្ដឹង​មក​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ហេី​យ​ត្រូវ​យើង​​ខ្ញុំ​ចុះ​ស្រាវជ្រាវ​រក​ឃេី​ញ​ភាពមិនប្រក្រតី​នឹង​កសាង​របាយការណ៍​ប​ញ្ជូ​ន​ទៅ​រាជរដ្ឋាភិបាល ។​ ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក្នុង​​កម្មវត្ថុ ៖ ករណី​របាយការណ៍​ស​ង្ខេ​ប​អំពី​លទ្ធផល​ស្រាវជ្រាវ របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ស្តីពី​ទំនាស់​ដីធ្លី​នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​យោង ៖ - លិខិត​លេខ​៥៩២/១៩ ចុះ​ថ្ងៃទី​២៣ ខែកញ្ញា...

រដ្ឋមន្ត្រី​ទេសចរណ៍ និង​អភិបាល​ខេត្តកោះកុង ក្រុង​ពាលី​មុន​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភព​លក​នៅ​តារា​សាគរ​

​កោះកុង​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​លោក លី ថាវ អគ្គនាយក​តំបន់​វិស្សមកាល​តារា​សាគរ នា​រសៀល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​រៀបចំ​ពិធី​ក្រុង​ពាលី​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​លើក​ទី​១ ឆ្នាំ​២០២០ ដែល​នឹងត្រូវ​ឆ្លងកាត់​ខេត្ត​ទាំង​បួន​នៃ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​ ​ពិធី​ក្រុង​ពាលី​នេះ​ធ្វើឡើង​នៅ​តំបន់​វិស្សមកាល​តារា​សាគរ ស្ថិតនៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។​ ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នេះ ត្រូវបាន​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​ប្រណាំង​កង់​ពិភពលោក...

បង្អក​ស្រា​អតីត​ប្រពន្ធ​ផឹក​ស្រវឹង ហើយ​ចាប់​រំលោភ​សម្រេច​២​ដង​ តែ​អតីត​ប្ដី​បដិ​សេធ

ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូបានលែងលះគ្នាអស់រយ:ពេលពីរខែហើយ ស្រាប់តែប្រពន្ធបានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ដោយចោទប្រកាន់បុរស អតីតជាប្ដីថាបានបង្អកស្រាឲ្យគាត់ស្រវឹងហើយ ចាប់រំលោភបានសម្រេចចំនួន២ដងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០នៅសង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ អតីតបុរសជាប្ដីឈ្មោះ សម ភារម្យ អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខឯកជន នៅហាងកន្លែងកើតហេតុខាងលើ មានស្រុក កំណើតនៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ ត...

យុវ​និស្សិត​៣ រូប ដាក់ពាក្យ​ប្ដឹង​ជា​ផ្លូវការ​មក​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ចំពោះ​ភាពមិនប្រក្រតី លេី​នីតិវិធី​នៃ​ការប្រឡង ប្រកួតប្រជែង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០

​ភ្នំពេញ​៖ ​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២​មករា​នេះ​ថា យុវ​និស្សិត​៣ រូប ក្នុងចំណោម​៥​រូប បាន​មកជួប​ខ្ញុំ​ដាក់ពាក្យ​ប្ដឹង​ជា​ផ្លូវការ​មក​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ចំពោះ​ភាពមិនប្រក្រតី លេី​នីតិវិធី​នៃ​ការប្រឡង ប្រកួតប្រជែង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ ដែល​រៀបចំ​ដោយ ក្រសួងយុត្តិធម៌ និង​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ។​ ​លោក​បាន​ថ្លែងថា ​ផ្អែក​តាម​ពាក្យបណ្ដឹង​នេះ ជា​មូលដ្ឋាន​នាំអោយ​យេី​ង​ខ្ញុំ​មាន​សមត្ថកិច្ច​គ្រប់គ្រាន់​នឹង​តាមដាន សេី​រេី ពិនិត្យ​ចំពោះ​ការប្រឡងប្រជែង​សិស្ស​ចៅក្រម​ដែល​ពោរពេញ​ដោយ​ភាពចម្រូងចម្រាស់​នេះ​ផងដែរ​។​ ​សូម​គូសបញ្ជាក់ថា ៖ កន្លងមក​មានការ​លេចចេញ​នៅ​រូប​ភាពជា​តម្រុយ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ឯកសា​មិន​ប្រក្រតី​របស់ បេក្ខជន​ឈ្មោះ សយ...

ពិធី​ជួបជុំ​រវាង សម្តេច​តេ​ជោ ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល

​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​ពិធី​ជួបជុំ​រវាង សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​រវាង​រាជរដ្ឋាភិបាល ជាមួយ​អ្នកសារព័ត៌មាន​ដែល​មិនអាច​ខ្វះ​បាន និង​បង្ហាញ​ពី​ការ​​យកចិត្តទុកដាក់​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​លើកតម្កើង​សិទ្ធិសេរីភាព​ខាង​​សារព័ត៌មាន ជាពិសេស​លើកទឹកចិត្ត​​ដល់​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញភារកិច្ច​នៅក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។​ ​សូម​អញ្ជើញ ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត និង​សហការី (​អ្នកនាំពាក្យ​ ​ចំនួន​៣​រូប ចូលរួម​ពិធី​ជួបជុំ​រវាង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកសារព័ត៌មាន​ក្នុងស្រុក​លើក ទី​៤​។​ ​យោង​៖ លិខិត​លេខ ១៨០៣ សជណ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ...

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ​សុក្រ ទី​ ៣ ​ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិនល្អ​ប្រសើរ​ទេពី​ព្រោះថា​ធ្វើ​អ្វី​ក៏​តែង​ទទួលរង​ផល​ប៉ះទង្គិច​ដែល​មិន​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​ចំពោះ​បុរស​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ស្រួលបួល​ពីព្រោះ​អាចមាន​ក្រុមមនុស្ស​បាបមិត្ត​ចង់​វាយប្រហារ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ទៅរួច។​ បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​៕ ឆ្នាំឆ្លូវ ​រាសី​ល្អជា​មធ្យម​។​ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ជួប​បញ្ហា​ដុនដាប​ចុះ​ច្រើន​បន្តិច​ដូចនេះ​ទោះ​ធ្វើ​អ្វី​មិនអាច​លោភលន់​បានឡើយ​ពីព្រោះថា​ងាយ​បាត់បង់​និង​ខកបំណង​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ក្រៅពីនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ដែរ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោក​ការ​ជាក់​ជាពុំខាន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕ ឆ្នាំខាល រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​បញ្ហា​ដែល​ស្មុគស្មាញ​និង​ឧបសគ្គ​នានា​ក៏បាន​ធូរស្រាល​ជាង​មុន​វិញ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ស្វះ​ស្វែងរក​អតិថិជន​បន្តិច ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕ ឆ្នាំថោះ ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​មានជោគ​សិរី​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕ ឆ្នាំរោង ​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​មានជ័យ​ច្រើន​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕ ឆ្នាំម្សាញ់ រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ ពីព្រោះ​ងាយ​ខកបំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​ផងដែរ​។​ចំពោះ​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​ភាព​សុខដុម​កើតមាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​។​ សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាំ​ប្រ​យ​ត្ន​កើតជា​ទម្លាប់​អាក្រក់​គ្មាន​នរណា​រស់នៅ​ក្បែរ​កើត​៕ ឆ្នាំមមី ​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​មានជោគ​សិរី​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ចាប់​កាន់​កិច្ចការ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​គាប់ចិត្ត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​ចំណូល​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ ។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕ ឆ្នាំមមែ ​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​ហើយពី​ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​លោកអ្នក​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុតពី​គ្រា​លំបាក​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕ ឆ្នាំវក រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ជួប​ភាពល្អប្រសើរ​គួរសម ម្ល៉ោះហើយ​លោកអ្នក​អាច​ប្រកបការងារ​មានការ​ចម្រើន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​៕ ឆ្នាំរកា ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់​និង​មិនត្រូវ​ឱ្យមាន​ការទទួល​រង​ផល​ប៉ះទង្គិច​ច្រើន​ឡើយ​ពីព្រោះថា​នាំ​កើត​តែ​រឿង​លំបាក​នៅ​ថ្ងៃ​ខាងមុខ​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​យក​ភាពខន្តី​ដាក់​ក្នុង​ខ្លួន​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គឺ​តែងមាន​បញ្ហា​យាយី​ច្រើន​ដូច្នេះ​គប្បី​ប្រយ័ត្ន​បញ្ហា​ចរាចរ​បន្តិច​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​នោះឡើយ​៕ ឆ្នាំច ​រាសី​ល្អជា​មធ្យម​។​ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ជួប​បញ្ហា​ដុនដាប​ចុះ​ច្រើន​បន្តិច​ដូចនេះ​ទោះ​ធ្វើ​អ្វី​មិនអាច​លោភលន់​បានឡើយ​ពីព្រោះថា​ងាយ​បាត់បង់​និង​ខកបំណង​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ក្រៅពីនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ដែរ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោក​ការ​ជាក់​ជាពុំខាន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕ ឆ្នាំកុរ ​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​សម្រុក​ការងារ​អ្វី​អាច​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ចិត្ត​គ្នា​ល្អ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជម្លោះ​វិវាទ​ផង​៕

ចេញសារ​ចរ ពីវិ​ធានកា​រ ទប់ស្កា​ត់ និងកាត់​បន្ថយ ការបំពុលខ្យល់សាធា​រ​ណៈ

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ នេះ បានចេញសារចរស្តីពីវិធាន​កា​រ​ ទប់ស្កាត់និងកាត់ប​ន្ថ​យកា​របំពុ​លខ្យល់​សាធា​រ​ណៈ។ សារាចរដែ​លចុះហត្ថលេ​ខា​ដោយស​ម្តេ​ចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាច​ក្រ​កម្ពុ​ជា ធ្វើឡើងដើម្បីគ្រប់គ្រប់ទីតាំង​ប្រ​ភព​បំពុល​ខ្យល់ ឱ្យបានកាន់តែប្រសើរសំ​ដៅ​ធានា​សុវត្ថិ​ភាព និងសុខុមាលភាពរ​បស់​ប្រជាព​លរដ្ឋ ព្រមទាំងកែល​ម្អ សោភ័ណភាពនៅតាមរា​ជ​ធានី​ ខេត្ត។ ស្ថាប័នរាជរដ្ឋាភិបា​ល​ និងវិស័យឯកជ​ន​បានរួ​មសហ​ការ​គ្នា ចូលរួមគំនិតយោបល់​ផ្សេ​ងៗដើម្បី​តា​ក់ តែងនិងរៀបចំសារា​ច​រ ស្តីវិធានការទប់ស្កាត់​និ​ង​កាត់ប​ន្ថយ ការបំពុលខ្យល់សាធារណៈ​នេះ​ឡើ​ង។​ បើតាមសារាចរ...
- Advertisment -

Most Read

×