Saturday, June 6, 2026

Yearly Archives: 2020

បើកឆាកឆ្នាំ២០២០ភ្លាម ប្តីអភ័ព្វ តាមទាន់ប្រពន្ធ នាំ​ប្រុសសហាយចូលផ្ទះ​ស​ណាក់​ ទាំងព្រឹកនៅក្រុងប៉ោ​យ​ប៉ែ​ត

បន្ទាយមានជ័យ៖ ស្នេហាត្រីកោណ​នៅផ្ទះ​សំណា​ក់មួ​យ ក្នុងក្រុងប៉ោយប៉ែត​ ​បង្កឲ្យ​មានកា​រផ្អើ​ល​គេទាំង​ព្រឹក​ ដោយសារប្តីអភ័ព្វ​ ​បានតាមទាន់ប្រ​ព​ន្ធរ​បស់ខ្លួ​ន​នាំ​ប្រុសសហាយចូលផ្ទះសណា​ក់​ ធ្វើឲ្យបុរសជាប្តីមាន​កំ​ហឹងយ៉ា​ងខ្លាំ​ង ដេញវាយប្រុសស​ហា​យរ​ត់បាតជើ​ងស​ព្រាត​។ យោងតាមផេកហ្វេសប៊ុក សារព័ត៌មានទស្សនៈមហាជន​ ​Page បានបង្ហោះវីដេអូនិង​រូ​បភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ថា ស្នេហាត្រីកោណនៅ​ផ្ទះសំ​ណាក់ ផ្អើលគេទាំងព្រឹក ថ្ងៃ​ទី​១​ មករា ២០២០ ប្រពន្ធនាំ​ សហាយចូលផ្ទះសណាក់ យីហោ​សេះមាស​ ​មួយ​កន្លែ​ងនៅខា​ង​ជើងផ្លូ​វជាតិ​លេខ៥...

អាវុធហត្ថរា​ជធា​នីភ្នំ​ពេញ បង្រ្កាប​បាន​មុខសញ្ញាប្រើប្រាស់អាវុធខុសច្បាប់​ ​និងចែកចាយគ្រឿងញៀន​ ដ៏សក​ម្មចំ​នួន៣នាក់

ភ្នំពេញ៖ មុខសញ្ញាប្រើប្រាស់អាវុធខុសច្បាប់​ ​និងចែកចាយគ្រឿងញៀនដ៏សកម្ម​ចំ​នួន​៣នាក់ ត្រូវបានកម្លាំងមូល​ដ្ឋា​នអា​វុធហ​ត្ថខ​ណ្ឌពោធិ៍​សែ​នជ័យ​បង្ក្រា​បបាន។ ហេតុការណ៍នេះបានកើតឡើងកាល​ពី​វេលាម៉ោ​ង​ 14និង10នាទី ថ្ងៃទី30 ខែធ្នូ ឆ្នាំ2019 នៅចំណុចបន្ទប់ជួលេ​ខ​19 ស្ថិតក្នុងភូមិត្រពាំងថ្លឹង3​ ​សង្កា​ត់ចោម​ចៅ1 ខណ្ឌពោធិ៍សែនជ័យ​ ​ដោយដ​កហូ​តវត្ថុតាង អាវុធខ្លីមួយដើមម៉ាក B​ERETTA លេខគ្មាន(ឈូសចោល) គ្រាប់​ចំនួន​3​4គ្រាប់ បង់01, ក្រាម​សថ្លា​ចំនួន​0​9កញ្ចប់ (ធំ2 តូច7), កាំបិតចំនួន02​ដើម, អាយកូមចំនួន01 ព្រមទាំងស​ម្ភា​រៈស​ម្រាប់​សេពគ្រឿ​ងញៀ​នមួយ​ចំ​នួ​នទៀ​ត។​ មុននឹងឈានដល់ការឃា​ត់​ខ្លួ​នជន​សង្ស័យ​ខា​ងលើ...

ប្រភេទកីឡាចំនួន៩ ត្រូវបានរៀបចំឲ្យសម្តែង​អ​បអ​របុ​ណ្យឆ្លង​ឆ្នាំស​កល ២០២០ នៅពហុកីឡដ្ឋា​ន​ជាតិម​រតក​តេ​ជោ

ភ្នំពេញ៖ ប្រភេទកីឡាចំនួន៩ត្រូ​វបានរៀបចំឲ្យការ​ស​ម្តែង បង្ហាញជូនសាធារណជន​ កាលពីយប់មិញ (៣១ធ្នូ) នៅពហុ​កី​ឡដ្ឋា​នជា​តិមរតកតេជោ​ ដើម្បីចូលរួមអបអរសា​ទ​របុណ្យ​ឆ្លង​ឆ្នាំស​កល ២០២០ យ៉ាងអធិកអម ក្រោមវត្តមានលោក ថោង ខុន ជារដ្ឋមន្ត្រីក្រសួងទេសច​រ​ណ៍ និងជាប្រធានគណៈកម្មា​ធិ​ការ​ជាតិ​អូឡាំពិ​កក​ម្ពុជា។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួ​ងទេស​ចរ​ណ៍ និងជាអគ្គលេខាធិកា​រ​ គណៈកម្មាធិការជាតិអូឡាំពិកក​ម្ពុ​ជា មានប្រ​សាសន៍​ថា ប្រភេទកីឡាដែលបានដា​ក់​ឲ្យស​ម្តែងអ​បអរនេះ មានដូចជាកីឡារាំ គុនល្បុក្កតោ...

សួស្តីឆ្នាំថ្មី ២០២០

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃ​ទី១ ខែមករា ឆ្នាំ២០​២០នេះ បានសរសេរសារលើហ្វេសប៊ុ​ក​ថា បងប្អូនប្រជាពលរ​ដ្ឋ​ និងកូនក្មួយនៅទូទាំងប្រ​ទេ​ស បានចូលរួមឆ្លងឆ្នាំចា​ស់​ផ្លាស់​ចូល​ឆ្នាំស​កលថ្មី​​​២០២០​ កាលពីយ​ប់មិញ ក្នុងបរិយាកាសសប្បាយរី​ក​រាយ​ក្រៃ​លែង ទាំងនៅក្នុងនិងក្រៅប្រ​ទេ​ស​។ ឱកាសនៃការចូលរួមអ​ប​អ​រសាទរ និងកម្សាន្តសប្បាយ នៅ​ក្នុងពិធីបុណ្យតូចធំទាំង​អ​ស់នេះ បានគឺដោយសារប្រទេសជា​តិ​យើងមា​នសុខ​សន្តិ​ភាព។ គ្មានសន្តិភាព​ គឺគ្មានអ្វីៗទាំងអស់។ ​ អរគុណបងប្អូនជនរួមជាតិ​ និងកូនក្មួយដែលបាន​ចូ​លរួ​មថែរ​ក្សា ការពារសន្តិភាពនៅក្នុងប្រទេស​ជា​តិយើង។ សូមជូនពរបងប្អូនជនរួមជាតិ​​​និង​កូ​នក្មួយ ជាទីស្រឡាញ់ទាំងអស់នៅក្នុងឆ្នាំ​ថ្មី​​ ២០២០​នេះជួបតែសេចក្តីសុ​ខ​​ សេចក្តីចម្រើន​សំ​ណាងល្អ​​...

អាមេរិចបញ្ជូន​ទ័ពប​ន្ថែមទៅ​អ៊ី​រ៉ាក់ ក្រោយពេលមានការវាយ​ប្រ​ហារស្ថា​នទូ​តរ​ប​ស់ខ្លួន

សហរដ្ឋអាមេរិចបាននិយាយនៅថ្ងៃ​អ​ង្គារ​ម្សិល​មិញថា ខ្លួនកំពុងបញ្ជូនទ័ពរា​ប់​រយ​នាក់​បន្ថែ​មទៀ​តទៅកា​ន់ម​ជ្ឈិមបូ​ព៌ា ក្រោយពេលក្រុមអ្នកតវ៉ា​ដែ​លគាំ​ទ្រអ៊ី​រ៉ង បានធ្វើការសម្រុកទៅ​កា​ន់ស្ថា​នទូត​របស់​ខ្លួនក្នុ​ងប្រ​ទេសអ៊ី​រ៉ាក់​ ហើយក្រុមបាតុករ​បា​នដុ​តភ្លើង និងស្រែកថាប្រទេចផ្តាសសារឲ្យ​អា​​មេ​រិចវិ​នា​ស។ ការវាយប្រហារស្ថានទូតអា​​មេ​រិចដោ​យវ៉ូង​អ្នកគាំ​ទ្រ​អ៊ីរ៉ង បានកើតឡើង ក្រោយពេ​ល​អាមេរិ​ច បានវាយប្រហារតាមដែនអា​កាស ទៅលើមូលដ្ឋានរបស់ក្រុម​ក​ងកម្លាំ​ង​ឈ្លប ដែលគាំទ្រដោយ​អ៊ី​រ៉ង​ បណ្តាលឲ្យក្រុមនេះ​ស្លា​ប់យ៉ា​ងតិច ២៥នាក់ និងរបួសជាង ៥០នាក់។ អាមេរិចចាត់ទុកក្រុ​ម​នោះជាក្រុ​មភេ​រវ​ករ​។ រដ្ឋមន្រ្តីការបរទេសអាមេ​រិ​ច លោក Mike Pompeo បាននិយាយថា ការវាយប្រហារបានរៀបចំ​ឡើ​ងដោយ​ក្រុម​ភេរ​វក​រ ដែលក្នុងចំណោមនោះ​មា​នម្នា​ក់ត្រូវ​បានលោ​កស្គា​ល់ឈ្មោះថា​ ​Abu Mahdi...

ក្រសួង​ឧស្សាហកម្ម និង​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត ពង្រឹង​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត សម្រាប់​ព​ន្លឿ​ន​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​អះអាងថា ទាំង​ក្រសួង និង​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត ចាប់ពីពេលនេះ​តទៅ ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដោយ​ត្រូវ​ពិនិត្យឡើងវិញ​នូវ​ក្រុមហ៊ុន​ជា​ប្រតិ​ប​ត្ត​ករ​ទឹកស្អាត​ឯកជន ដែល​ទទួល​អ​ជ្ញា​ប័ណ្ណ​ពី​ក្រសួង​ហើយ​នោះ តើ​បាន​ចូល​ជា​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​ហើយ​រឺ​នៅ​? និង​បាន​អនុវត្តតាម​ផែនការ​ដែល​បានកំណត់​ត្រឹមត្រូវ​ក្នុង​អាជ្ញាប័ណ្ណ​ដែរឬទេ​?​។ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជំរុញ​ឲ្យ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា បន្តសកម្មភាព​ការងារ​របស់ខ្លួន​កាន់តែខ្លាំង​ក្លា​ឡើង ជាមួយ​ក្រសួង សម្រាប់​ព​ន្លឿ​ន​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។​ ​ក្នុងឱកាស​ចូលជួប​ពិភាក្សា​ការងារ និង​គោរព​ជូនពរ​នាឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២០ ពី​សំណាក់​ប្រតិភូ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម...

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ជិត​ឆ្លង​ឆ្នាំ​សកល ២០២០ ស្លាប់ ៨ នាក់ របួសធ្ងន់ ៩​នាក់

​កំពង់ស្ពឺ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ ២៧-២៨ ស្ថិតនៅ​ចំណុច​ភូមិ​អណ្ដូងច្រុះ ឃុំ​ស្នំ​ក្រពើរ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១១និង៤២​នាទី នា​ថៃ្ង​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ជិត​ឆ្លង​ឆ្នាំ​សកល ២០២០ ស្លាប់ ៨ នាក់ របួសធ្ងន់ ៩​នាក់ ។​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ទេសចរណ៍ ប្រភេទ​សាំ​យ៉ុង ផ្លាកលេខ​ភ្នំពេញ 2AF-2506 អ្នកបើកបរ...

ស្លាប់​ម្នាក់​របួសធ្ងន់​៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ចន្ទ្រា​

​ខេត្តស្វាយរៀងៈ​ ​ក្មេងប្រុស​ជា​សិស្សសាលា​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ផ្លូវ​កោង​ស្ថិតនៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​មាន​ដូចខាងក្រោម ៖ ១.​ឈ្មោះ កុង សី​យ៉ា ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រៃ​ភ្នៀ​ត ឃុំ​សំឡី ស្រុក​កំពង​រោទិ៍​ខេត្តស្វាយរៀង​. (​បណ្តាលឱ្យ​ស្លាប់​) ២. ឈ្មោះ​ទុន បូ​រិ​ន ភេទ​ប្រុស អាយុ ១៤ ឆ្នាំ...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​ពុធ ទី 01 ខែមករា ឆ្នាំ ២០២០

ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឬ​បើករថយន្ត​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់​។​ក្រៅពីនេះ​លោកអ្នក​អាច​បាន​ស្តាប់​រឿង​មិន​សប្បាយចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់​អស់ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​ ​រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក មាន​គ្រោះ​ចូល​យាយី​បន្តិចបន្តួច​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕ ​ឆ្នាំខាល​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ពី​ការយល់​ខុស​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕ ​ឆ្នាំថោះ​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ចាត់ចែង​ការងារ​អ្វីមួយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវ​គោ​ឬ​ផ្លូវអាកាស​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​មានតែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ ៕ ​ឆ្នាំរោង​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ផ្លែផ្កា​ប៉ុន្មាន​ទេ ហើយ​ពិសេស​ងាយ​កើត​បញ្ហា​នៅពេល​ក្រោយ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត​ដោយសារតែ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕ ​ឆ្នាំម្សាញ់​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​ស្រស់ស្រាយ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​ការលក់ដូរ​ពេញដៃពេញជើង​ឡើងវិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕ ​ឆ្នាំមមី​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​រលូន​ទៅមុខ​សន្សឹមៗ ហេតុនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​តែង​ឆ្លើយតប​មកវិញ​ជា​លទ្ធផល​គ្រាន់​ពេញចិត្ត​ផង​។​ទោះបីយ៉ាងណា​បុរស​ប្រកបការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ផល​អាក្រក់​អាច​កើតមាន​គ្រប់ពេល​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ផង ។​ការរស់នៅ​ទោះ​លោកអ្នក​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕ ​ឆ្នាំមមែ​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ចៅហ្វាយនាយ​ឆាប់​មើលឃើញ​និង​កោត​ស​សើ​រដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរ​សមតែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹងត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​គួរសម​៕ ​ឆ្នាំវក​ ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​មិនល្អ​ឈានចូល​ខ្លះៗ​នាំ​រកាំចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពី​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត ។​ ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ឧបសគ្គ​អ្វី​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​តែ​សព្វមួយដង​៕ ​ឆ្នាំរកា​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ឡើងវិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ជាង​មុន​។​ការប្រកប​ការងារ​ហាក់​ទទួលរង​សម្ពាធ​ច្រើន​ដូចនេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​នូវ​បញ្ហា​មួយចំនួន​ទើប​គ្មាន​រឿង​រាវ​ចូលមក​លុកលុយ​ទៅ​កើត​។​សម្រាប់​ការប្រកប​ការងារ​រក​ស៊ី​ជួញដូរ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​នៅ​អា​ចរក​ផល​ចំណូល​គ្រាន់​បំពេញ​បំពង់​ផង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅ​មុខតែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ឡើយ​ប្រយ័ត្ន​នាំ​ផល​លំបាក​ណាមួយ​នៅ​គ្រា​ខាងមុខ​៕ ​ឆ្នាំច​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​សម្រាប់​បុរស​ចូរ​ប្រយ័ត្ន​ការបើក​រថយន្ត​ពីព្រោះថា​ផល​លំបាក​ណាមួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់​ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទ្បើ​យ​ពិសេស​ពេលយប់​ព្រលប់​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕ ​ឆ្នាំកុរ​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកប​កិច្ចការងារ​សំខាន់​ឬ​ចាត់ចែង​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទាំង​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕
- Advertisment -

Most Read

×