Saturday, June 6, 2026

Yearly Archives: 2020

សម្តេច​ ហ៊ុន សែន ​ផ្ញើ​សារ​ពិសេស​ជូន​​ជនរួមជាតិ ​ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ត្រូវ​ផ្អា​ការដឹកជញ្ជូន​បងប្អូន ​ដែល​មកពី​ប្រទេស​ថៃ ហើយ​ត្រូវ​ពង្រឹងសមត្ថភាព​ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័​ក​នៅតាម​ច្រកព្រំដែន

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​ពិសេស​បន្ទាន់​មួយ​ជូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេសជិតខាង និង​ប្រទេស​កម្ពុជា​។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បញ្ជា​មិន​ឲ្យ​ដឹក ពលករ​មកពី​ប្រទេស​ថៃ ចេញមក​ធ្វើ​ច​ត្ដា​ឡី​ស័​កនៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​នោះទេ ពោល​ត្រូវធ្វើ​នៅ​ខេត្ត​ដែល​ជាប់​ព្រំដែន​នោះ​តែម្ដង​។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន​អះអាងថា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ក្នុងប្រទេស​កម្ពុជា ជាថ្មី​ម្ដងទៀត...

​សែ​ល​កាត​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី “​ប្រជាជាតិ​តែមួយ​” ដើម្បី​ជម្រុញ​ទឹកចិត្ត​ប្រជាជន​ខ្មែរ ក្នុងការ​ស្វាគមន៍​ឆ្នាំ​ថ្មី​ដ៏​មាន​សេរី​សួស្តី 2021

​ភ្នំពេញ​៖ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ដោយ​ការឈាន​ចេញ​ឆ្នាំ​ចាស់​ដ៏​លំបាក​ផ្លាស់​ចូលឆ្នាំថ្មី ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​ឱ្យដឹង​នូវ​ការចាប់ផ្តើម​យុទ្ធនាការ​ថ្មី “​ប្រជាជាតិ​តែមួយ​” តាមរយៈ​គម្រោង​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ដ៏​ធំ​បំផុត​របស់ខ្លួន ដើម្បី​ចូលរួម​ទទួលស្គាល់ ក៏ដូចជា​ស្ងើចសរសើរ​ដល់​ភាពរឹងមាំ អំណត់​អត់ធ្មត់ និង​សាមគ្គីភាព​របស់​បងប្អូន​ពលរដ្ឋ​ខ្មែរ ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ទាំងមូល កំពុង​ទន្ទឹងរង់ចាំ​ស្វាគមន៍​ឆ្នាំ​ថ្មី​ដ៏​មាន​សេរី​សួស្តី 2021 ខាងមុខនេះ​។​ ​យុទ្ធនាការ​ផ្សព្វផ្សាយ ដែល​ត្រូវបាន​ថត​ឡើង​នៅក្នុង​បរិវេណ​នៃ​តំបន់​ប្រាសាទព្រះវិហារ​នេះ គ្រោង​នឹង​ចាក់ផ្សាយ​នា​រាត្រី​នេះ (​ថ្ងៃទី ៣១ ខែធ្នូ​)...

​រថយន្ត​ចុះ​ចំណោត ដាច់​ហ្វ្រាំង​ទៅបុក​នឹង​រថយន្ត​ចត​ចោល ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​តា​តៃ រងរបួស​ធ្ងន់ ២ នាក់​

​កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្តបុក​គៀរ​ពី​ចំហៀង​រថយន្ត​ដែល​ឈប់​នៅ​ចិញ្ចើមផ្លូវ លើផ្លូវ​ជាតិ​លេខ ៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៩-១៣០ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង មូលហេតុ​បណ្តាលមកពី​ចុះ​ចំណោត​ប្រើ​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​ ​បុក​គៀរ​រថយន្ត​មួយទៀត កាលពី​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​៣០​នាទី​ល្ងាច បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ២ នាក់ ។ ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យន្ត​ដាយ ប្រភេទ​រថយន្ត​ដឹក​កៅស៊ូ​អ៊ុតថ្នល់...
- Advertisment -

Most Read

×