Saturday, June 6, 2026

Yearly Archives: 2020

សហគមន៍​ខ្មែរក្រោម​ខេត្ត​ត្រា​វិញ « ភូមិ​មួយ​ពហុ​ផលិតផល​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ជក់ចិត្ត »

​សម្លឹងមើល​ឱ្យបាន​យូរ​ទៅ អារម្មណ៍​របស់​យើង​អាច​យល់ថា តំបន់​ទេសចរណ៍​មួយចំនួន​ក្នុង​ខេត្ត​ត្រា​វិញ ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ដែលជា​បណ្ដុំ​បងប្អូន​ខ្មែរក្រោម​រស់នៅ​នោះ គឺ​គេ​បាន​បង្កើតជា​ភូមិ​មួយ​ពហុ​ផលិតផល ទាក់ទាញ​ភ្ញៀវទេសចរ ជាពិសេស ការកែច្នៃ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ កេរដំណែល ឱ្យទៅជា​ផ្ទាំងទស្សនីយភាព​ទេសចរណ៍​ច្រើន​រូបភាព និង​ធ្វើឱ្យ​យើង​ប្លែក​អារម្មណ៍ រំភើប សប្បាយ ប្រសិនបើ​យើង​លៃលក​ពេលវេលា​ធ្វើដំណើរ​ទៅកាន់​ទីនោះ​ឱ្យ​ត្រូវ​រដូវ​កាល​របស់​វា​។ ​ក្រឡេក​ទៅ​មើល​ភូមិ​វប្បធម៌​ទេសចរណ៍​លក្ខណៈ​ខ្មែរ ដែល​ខ្មែរក្រោម​ក្នុង​ខេត្ត​ត្រា​វិញ បានរៀបចំ​ជា​របៀប​ខ្សែចង្វាក់​ទេសចរណ៍ មាន​ទីកន្លែង​ប្រវត្តិសាស្ត្រ អាវ​បា​អម ( ស្រះ​គូ ស្រះស្រី...

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា សត្វ​ស្វា​កាចៗ​១៦​ក្បាល ត្រូវ​ចាប់​ចេញពី​តំបន់​ឧទ្យាន​អង្គរ យកទៅ​ព្រលែង​ឲ្យ​រស់នៅ​បែប​ធម្មជាតិ នៅ​តំបន់​ក្រៅ​ឧទ្យាន​អង្គរ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​ចាប់​សត្វ​ស្វា​កាច​មួយចំនួន ចេញពី​តំបន់​ឧទ្យាន​អង្គរ យកទៅ​ព្រលែង​ឲ្យ​រស់នៅ​បែប​ធម្មជាតិ​នៅ​តំបន់​ក្រៅ​ឧទ្យាន​អង្គរ​។​ ​ពាក់ព័ន្ធ​នឹង​ករណីនេះ អាជ្ញាធរ​ជាតិ​អប្សរា សូមបញ្ជាក់​ជូន​សាធារណជន​ទាំងអស់ មេត្តា​ជ្រាបថា បច្ចុប្បន្ន​ចំនួន​សត្វ​ស្វា នៅ​តំបន់​ឧទ្យាន​អង្គរ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ប៉ុន្តែ មួយរយៈ​ចុងក្រោយ​នេះ មាន​បុគ្គល​មួយចំនួន​តូច ចាប់ផ្តើម​ផ្តល់​ចំណី​រហូត​សត្វ​ស្វា​ផ្លាស់ប្តូរ​ទម្លាប់ និង បាន​ថត​ជា​វីដេអូ​សកម្មភាព​សត្វ​ស្វា​ទាំងនោះ មក​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​ផ្ទាល់ខ្លួន​។...

ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរា បានអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល​ចំនួន​១៩១​ករណី​

​សៀមរាប ៖ លទ្ធផល​ការងារ​សហគមន៍​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​ខែធ្នូ ឆ្នាំ​២០២០ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ចុះ​ពិនិត្យ​ការស្នើសុំ អនុញ្ញាត​ការជួសជុល និង​សាងសង់​តូចតាច​ទាំង​៦​គោលដៅ​ស្រុក​/​ក្រុង ក្នុង​តំបន់​ឧទ្យាន​អង្គរ និង​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​បាន​ចំនួន​២៩៧ សំណើ ដែល​ក្នុងនោះ​បានអនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩១​សំណើ​។​ ​ក្នុងករណី​អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ខាងលើ រួម​មាននៅ​ស្រុក​ប្រាសាទបាគង បាន​ចំនួន​២១​ករណី ស្រុក​អង្គរធំ​បាន​ចំនួន​៣៧​ករណី ស្រុក​ពួក​បាន​ចំនួន​៤៧​ករណី ក្រុង​សៀមរាប​បាន​ចំនួន​៤៦​ករណី និង​ស្រុក​បន្ទាយស្រី​បាន​ចំនួន​៣៤​ករណី រួមទាំង​ក្រុមការងារ​ក្រៅ​ឧទ្យាន​អង្គរ​ចំនួន​៦​សំណើ សរុប​១៩១​សំណើ​។​ ​ក្រៅពីនោះ ក្រុមការងារ​សហគម​ន៍​បាន​ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌ ជួយឧបត្ថម្ភ​ថវិកា​ដល់​ចាស់ជរា កុមារ​មាន​ជំងឺ ជនពិការ...

សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​របស់​តុលាការខេត្ត ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី ឈានដល់​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣ នាក់ , កូនប្រុស​២​នាក់ ផ្ទុក​សារធាតុ​ញឿ​ន​

ស្ទឹងត្រែង​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ចុះ​អនុវត្ត​ដីកា​របស់​តុលាការខេត្ត ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី ឈានដល់​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣ នាក់ ក្នុងនោះ​ស្ត្រី​ម្នាក់​ជា​ម្តាយ និង​កូនប្រុស​២​នាក់ មាន​ផ្ទុក​សារធាតុ​ញឿ​ន ព្រឹក​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០​។​ ​សមត្ថកិច្ច​បានបញ្ជាក់​ថា ពេល​កម្លាំង​កងរាជអាវុធហត្ថ ចុះ​អនុវត្ត​ដីកា​របស់​តុលាការខេត្ត ទៅលើ​ស្ត្រី​ម្នាក់ ក្នុង​សំណុំរឿង​មួយ​នោះ ក៏​ស្រាប់​តែមាន​កូនប្រុស​ចំនួន ២ នាក់​របស់គាត់ មករា​រាំង​សមត្ថកិច្ច​ក្នុងការ​អនុវត្ត​ដីកា ទើប​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​ដល់​ទៅ...

លោកជំទាវ ម៉ែន សំអន សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ទាំងអស់គ្នា​ត្រូវ​រស់នៅ​តាម​គន្លង​ថ្មី និង​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងករណី​ដែលមាន​លេចចេញ​នូវ​ជំងឺ​កូ​វីដ​១៩​ទម្រង់​ថ្មី​

​ខេត្តស្វាយរៀង​៖ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈ​ម្មា​ធិ​ការ​កណ្ដាល ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង នា​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ២​រោជ ខែបុស្ស ឆ្នាំ ជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ នៃ​ ​ការអនុវត្ត​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្តស្វាយរៀង ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ភារកិច្ច​សំខាន់ៗ​សម្រាប់​អនុវត្ត​ឆ្នាំ​បន្ត...

ក្រសួងយុត្តិធម៌ ចេញ​លទ្ធផល​រយៈពេល ២២២​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​

​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា​៖ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ​.​យ​.​ក​.​ស​.) បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន គ​.​យ​.​ក​.​ស​. ដោយមាន​ការ ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​, ប្រធាន​សាលាដំបូង , ព្រះរាជអាជ្ញា​អម​សាលាដំបូង...

សហភាព​អឺរ៉ុប អាល្លឺម៉ង់ និង បារាំង រួមគ្នា​វិនិយោគ ទឹកប្រាក់​សរុប ១១៥លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីជនបទ ក្នុងប្រទេស​កម្ពុជា​

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង សហភាព​អឺរ៉ុប បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​សម្រាប់​គ​ម្រោ​ង អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​នៅ​កម្ពុជា (RID4CAM) ដែល​គម្រោង​នេះ​មាន​គោលដៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ជនបទ​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា​។​ RID4CAM មាន​គោលដៅ​ផុ្ត​ល់​ហិរញ្ញប្បទាន​ដើម្បី​អភិវឌ្ឍ​បណ្តាញ​ផ្លូវថ្នល់​ក្នុង​ខេត្ត​មួយចំនួន នៅ​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស ដែលមាន​ចំនួន​ប្រជាជន​ច្រើន និង​ងាយ​រងគ្រោះ​បំផុត​ដោយសារ​ផលប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការកសាង​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ទឹកស្អាត...

ពិតជា​គួរ​ឲ្យ​អាសូរ​ខ្លះ​ណាស់ ! បុរស​វ័យ​ចំណាស់​ម្នាក់​ដេកស្លាប់​នៅលើ​ស៊ីក្លូ មិនទាន់​ដឹង​មូលហេតុ​…..

​ភ្នំពេញ ៖ បុរស​ម្នាក់​ចំណាស់​ម្នាក់ ដែល​ប្រក​បរប​ធាក់​ស៊ីក្លូ បាន​ដេកស្លាប់​មិនដឹង​មូលហេតុ​នៅលើ​ស៊ីក្លូ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅតាម​បណ្ដោយ​ផ្លូវ ព្រះមុនីវង្ស ស្ថិតនៅក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៧ ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ។ ​តាម​ប្រភពពី​សន្ដិសុខ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​គាត់​តែងតែ​ឃើញ​បុរស ចំណាស់​ខាងលើ​ផឹកស្រា​មិន​ហូបបាយ រាល់ថ្ងៃ​ធ្វើ​ឲ្យ​គាត់​មាន​អាកា​រៈ​ខ្សោយ​សង្ស័យ​ស្លាប់​ដោយសារ​ខ្យល់គ ។ ​សន្ដិសុខ នៅ​យាម​កន្លែង​នោះ​បន្ដទៀតថា បុរស​ស្លាប់​លើ​ស៊ីក្លូ​ខាងលើ...

ការយល់ដឹង​ពី​ស្ថានភាព​បំប្លែង​នៃ​វីរុស​កូ​វីដ​-១៩ នៅ​ប្រទេស​អង់គ្លេស និង​វិធាន​ការការពារ

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បានចេញ​អត្ថបទ​យល់ដឹង​អំពី វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី (New variant of Covid-19 virus)​។​ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែងថា ក្នុង​រយៈពេល​ថ្មីៗ​នេះ មានការ​ចែកចាយ​ព័ត៌មាន ស្តីពី​ការរកឃើញ វីរុស​កូ​វីដ​-១៩...

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ការផ្សព្វផ្សាយ​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ បានធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​ហេតុផល​ច្បាស់លាស់​ផ្ទុយ​ពី​ការពិត បំភ័ន្ត​សាធារណៈមតិ​ជាតិ​-​អន្តរជាតិ ឲ្យ​មានការ​យល់ច្រឡំ

​ភ្នំពេញ​៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា​ ​នាពេល​ថ្មីៗ​កន្លងទៅនេះ ពិនិត្យឃើញថា​មាន​បណ្តាញសារព័ត៌មាន​មួយចំនួន ពិសេស​វិទ្យុ​បរទេស​ផ្សាយ ជា​ភាសា​ខ្មែរ បាន​ព្យាយាម​ធ្វើការ​ផ្សព្វផ្សាយ​នូវ​បទសម្ភាសន៍ និង​ធ្វើ​អត្ថាធិប្បាយ​នូវ​ព័ត៌មាន ផ្តល់​ដោយ​បុគ្គល​ដែល​តាំងខ្លួន​ជា​សកម្មជន ជា​គ្រួសារ នៃ​សកម្មជន​នយោបាយ​មួយ ឬ​ជា​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ ធ្វើការ​ប្រកាស​ក្តែ​ងៗ អំពី​ការព្រួយបារម្ភ​ចំពោះ​អំពើហិង្សា ឬ​ការគំរាមកំហែង​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​បង្ហាញ​អំពី​ការមិនជឿ​ទុកចិត្ត​ចំពោះ​ច្បាប់ ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​រាជរដ្ឋាភិបាល​ក្នុងការ​ចាត់វិធានការ​ច្បាប់ និង​វិធាន​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដោយបាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​គាំទ្រ ដល់​ពួកគេ​ទៀតផង​។ ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ...
- Advertisment -

Most Read

×