Saturday, June 6, 2026

Yearly Archives: 2020

១១ ខែ នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា សម្រេចបាន​ការនាំចេញ​ជ័រកៅស៊ូ កើនឡើង ២២%

​ភ្នំពេញ​៖ បើទោះបី​ជាមាន​មានការ​រាតត្បាត​ពី​ជំងឺឆ្លង​កូ​វីដ​-១៩ ប៉ុន្តែ​បរិមាណ​នៃ​ការនាំចេញ​ជ័រកៅស៊ូ​ស្ងួត​របស់​កម្ពុជា កើន​ទាំង​បរិមាណ និង​តម្លៃ ដើម្បី​ផ្គត់ផ្គង់​ដល់​ខ្សែចង្វាក់​ផលិតកម្ម​របស់​ទីផ្សារ​អន្តរជាតិ​។ ​តួលេខ​ចុងក្រោយ ដែល​បង្ហាញ​ដោយ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ១១ ខែ​ឆ្នាំ​២០២០​នេះ កម្ពុជា​សម្រេច​បានការ​នាំចេញ​ជ័រកៅស៊ូ​ស្ងួត​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ប្រមាណ​ជាង ២៨,៥ ម៉ឺន​តោន កើនឡើង ២២% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​និង​ឆ្នាំទៅ​។​ ​តម្លៃ​កៅស៊ូ​ជា​មធ្យម លក់​នៅលើ​ទីផ្សារ ១.៣៤១ ដុល្លារ​អាមេរិក ក្នុង​មួយ​តោន​។ កម្ពុជា អាច​បាន​រក​ចំណូល...

តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​អូរ​ជាំ ភ្ញៀវទេសចរ​ជ្រើសរើស​កន្លែង​បោះតង់ សម្រាក​បន្ធូរ​អារម្មណ៍​ពេលយប់​

​បាត់ដំបង ៖ កញ្ញា កេ​សី ជា​និស្សិត​រស់នៅក្នុង​ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា នាង​ជាមួយ​មិត្តភក្តិ​មាន​គ្នា​ទាំងអស់​ចំនួន ៨​នាក់ ក្នុង​គោលបំណង​ដំណើរ​កម្សាន្ត ដើម្បី​សម្រាក​មួយ​យប់​ផ្លាស់ប្តូរ​បរិយាកាស ពិសេស​ពេល​រាត្រី​នៅ​ជ្រលង​ភ្នំ និង​មានទឹក​ថ្លាឆ្វេង​ហូរ​គួច​ត្របាញ់​យ៉ាង​ត្រជាក់ ដែល​ធ្វើ​គ្រប់គ្នា​មាន​អារម្មណ៍​សប្បាយរីករាយ និង​ស្រស់ស្រាយ​ជាទីបំផុត​។ ក្រុមនិស្សិត​របស់​នាង បានជ្រើសរើស​គោលដៅ​តំបន់​ទឹកធ្លាក់​អូរ​ជាំ ក្នុងការ​ដើរលេង​បន្ធូរ​អារម្មណ៍​នេះ ដោយសារ​សម្លឹង​ឃើញថា នៅទីនេះ​ជា​តំបន់​ធម្មជាតិ​ពណ៌​ប៉ៃ​តង​នៅ​ព​ទ្ធ​ជុំវិញ មាន​ឮ​សំឡេង​សត្វ​ស្រែកយំ​ទ្រហឹងអឺងកង ស្នូរ​សំឡេង​ទឹក​ហូរ​រងំ និង​ម្យ៉ាងទៀត​វា​ជា​បំពេញ​សេចក្តីប្រាថ្នា​របស់​ពួក នាង​មកជា​យូរ​ផងដែរ​។ រួមមាន​ទាំង​កម្លាំង​ប្រជា​ការពារ​មួយចំនួនទៀត​យាម​ប្រចាំការ...

អត់ទ្រាំ​ពុំបាន​នឹង​ទង្វើ​ចាប់​ស្វា​បាញ់​ទម្លាក់​ពី​ដើមឈើ​! អ្នកល្បីៗ​ទាំង​៣ ចេញមក​ប្រតិកម្ម​ខ្លាំងៗ ជាពិសេស​ដាក់​ឲ្យ​បុរស​រូបនេះ​ស្ទើរ​ឆ្អែត​បាយ​….

​ភ្នំពេញ​៖ រឿងរ៉ាវ​ទាក់ទង​នឹង​ការចាប់​ស្វា​នៅក្នុង​តំបន់​អង្គរ ពី​សំណាក់​អាជ្ញាធរ​អប្សរា តាមរយៈ​វិធី​ដ៏​ឃោរឃៅ​បាញ់​ទម្លាក់​ពី​ដើមឈើ​ដោយ​គ្មាន​បច្ចេកទេស បណ្តាល​ឲ្យ​ស្វា​រងរបួស និង​ខ្លះទៀត​គ្រោះថ្នាក់​ស្លាប់ ឃើញថា​បាន​បង្ក​ឲ្យ​កើតមាន​រលក​កំហឹង​យ៉ាង​ខ្លាំងក្លា​រហូតមកទល់​ពេលនេះ ពី​សំណាក់​មហាជន​ជា​អ្នក​ស្រឡាញ់​សត្វ​។​ ​លើសពីនេះ​ផងដែរ អ្វីដែល​គេ​គួរ​ឲ្យ​ស្អប់​ជាខ្លាំង​នោះ គឺ​ត្រង់​សម្តី​ដ៏​អ​សិ​ល​ធម៌ និង​គ្មាន​ការពិចារណា​រប​ស់បុរ​ស​ជា​មន្ត្រី​អា​ជ្ញ​ធរ​ម្នាក់ ទៅលើ​ក្រុមអ្នកតវ៉ា​ជា​អ្នក​ថតរូប Youtube ដោយ​ចោទប្រកាន់​ហាក់​មិន​ទំនង​ថា ពួកគាត់​ជា​អ្នកធ្វើ​ឲ្យ​ស្វា​ទាំងនោះ​កាច​សាហាវ ដោយសារ​ពួកគាត់​ជា​អ្នក​ឲ្យ​ចំណី​ពួកវា​ស៊ី​។​ ​ជុំវិញ​រឿងរ៉ាវ​ដ៏​កក្រើក​នេះ​ផងដែរ គេ​ក៏​បានឃើញ​អ្នកល្បីៗ​ជាច្រើន​នៅលើ​បណ្តាញ​សង្គម បានចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ក្នុងនោះ​ដូចជា​៖ ១- កញ្ញា ឌួង ហ្សូ​រី​ដា ដែលជា​អ្នក​ស្រឡាញ់​សត្វ​ម្នាក់ ដោយ​អត់ទ្រាំ​ពុំបាន​នឹង​ទង្វើ​ដ៏​ឃោ​ឃៅ​នេះ...

បន្ទាប់ពី​ផ្សារភាគហ៊ុន​បិទ ថ្លៃ​ភាគហ៊ុន ហ្គ្រេ​ន​ធ្វី​ន GTI បាន​ងើប​ឡើងវិញ​

ភ្នំពេញ៖ ​ភាគហ៊ុន​របស់​ក្រុមហ៊ុន ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណា​ស់សិ​នណល (GTI) នៅ​រសៀល​ថ្ងៃ​ពុធ​ម្សិល មិញ​នេះ បាន​ងើប​ឡើងវិញ​ចំនួន ២៧០​រៀល មកដល់ ៣.២០០​រៀល​នៅពេល​ទីផ្សារ​បាន​បិទ​។ ​ភាគហ៊ុន​របស់​ធនាគា​រ​អេស៊ីលីដា (ABC) ក៏មាន​កំណើន​ដល់​១៧.១៦០ រៀល​ដែរ​។ ដោយឡែក ភាគហ៊ុន ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​បន្ត​ធ្លាក់ចុះ​៦​ថ្ងៃ​ជាប់​គ្នា​មក​បិទ​ត្រឹម ១.១៧០ រៀល​។ ​ប៉ុន្តែ​ភាគហ៊ុន​ចំនួន​បួន រួមមាន ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ...

លោក ស៊ី បាន​សង្កត់ធ្ងន់​លើ​កសិកម្ម តំបន់​ជនបទនិង​កសិករ ជា​អាទិភាព​ចម្បង​របស់​បក្ស​កុម្មុយនីស្ត​ចិន​

​ប្រធានាធិបតី​ចិន លោក​ស៊ី​ជិន​ពីង បាន​សង្កត់ធ្ងន់ថា ការដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​កសិកម្ម​តំបន់​ជនបទនិង​កសិករ​គឺជា​អាទិភាព​ចំបង​សម្រាប់​បក្សកុម្មុយនិស្ត​ចិន​។​ ​លោក​ស៊ី​ក៏​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បានធ្វើការ​កត់សម្គាល់​នៅក្នុង​សន្និសីទ​ការងារ​ជនបទ​មជ្ឈិម​ប្រចាំឆ្នាំ​រយៈពេល​ពីរ​ថ្ងៃ ដែល​បាន​បិទ​នៅទីនេះ​កាលពី​ថ្ងៃ​អង្គារ​។​ ​លោក​បាន​ប្រាប់​អង្គប្រជុំ​ថា កិច្ចខិតខំ​ប្រឹងប្រែង​ត្រូវតែ​ត្រូវបាន​ធ្វើឡើង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​និង​គុណភាព​នៃ​វិស័យ​កសិកម្ម ធ្វើឱ្យ​តំបន់​ជនបទ​មាន​លក្ខណៈ​សមរម្យ ក្នុងការ​រស់នៅ​និង​ធ្វើការ​ហើយ​ធានាថា​កសិករ​មានទ្រព្យ​ស​ម្ប​តិ្ត​និង​មាន​ជីវភាព​ធូរធារ​។​ ​ជាមួយ​ប្រទេស​ចិន ក្នុង​ដំណើរ​ឆ្ពោះទៅរក​គោលដៅ​រំលឹក​ខួប​ទី​១០០​ឆ្នាំ​ជា​លើក​ទី​២ របស់​ប្រទេស​ចិន​ ​កិច្ចការ​នៃ​ការបង្រួបបង្រួម​និង​ពង្រីក​សមិទ្ធិផល​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ការជំរុញ​ឆ្ពោះទៅរក​ភាព​សំខាន់​នៃ​ជនបទ​នៅ​គ្រប់​តំបន់ និង​កា​រព​ន្លឿ​ន​ការធ្វើ​ទំនើបកម្ម​នៃ​វិស័យ​កសិកម្ម​និង​តំបន់​ជនបទ​គឺជា​បញ្ហា​ចម្បង​ដែល​ចាំបាច់ ស្ថានភាព​ទូទៅ​ដែល​សម​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​គណបក្ស​ទាំងមូល​។​ ​លោក​បាន​មានប្រសាសន៍ថា ការពង្រឹង​មូលដ្ឋានគ្រឹះ​សម្រាប់​កសិកម្ម​តំបន់​ជនបទនិង​ការងារ​ទាក់ទង​នឹង​កសិករ​គឺជា​“ អាទិភាព​ចម្បង​” សម្រាប់​ប្រទេស ដើម្បី​ដោះស្រាយ​ស្ថានភាព​ផ្លាស់ប្តូរ​និង​បើក​ទស្សនវិស័យ​ថ្មីៗ​។​ ​សន្និសីទ​នេះ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី លី កេ​ឈាំ​ង Li Keqiang ដែលជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​។ មេដឹកនាំ​ចិន​ផ្សេងទៀត​ដែលមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នោះ​រួមមាន​លោក​លី​ហ្សេ​សួ​, លោក​វ៉ាង​យ៉ាង​, លោក...

តំបន់​អារ៉ាប់​ប្រឈម​នឹង​សេណា​រី​យ៉ូ​ពីរ សម្រាប់​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២១៖ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​

​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អាស៊ី​ខាងលិច (ESCWA) កាលពី​ថ្ងៃ​អង្គារ​បាន​ព្យាករ​ថា អត្រាកំណើន​នៅក្នុង​តំបន់​អារ៉ាប់​នៅ​ឆ្នាំក្រោយ​មាន​ចំនួន ៣,៥ ភាគរយ​ឬ ២,៨ ភាគរយ​។​ ​របាយការណ៍ ESCWA ដែលមាន​ចំណងជើង​ថា​“ ការស្ទង់មតិ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៅក្នុង​តំបន់​អារ៉ាប់​” បាន​និយាយថា មាគ៌ា​ជាក់ស្តែង​នឹង​ជំរុញ​សមត្ថភាព​របស់​បណ្តា​ប្រទេស​អារ៉ាប់​ក្នុងការ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដែល​បានធ្វើឱ្យ​ខាតបង់​ថវិកា​ប្រមាណ ១៤០ ពាន់​លាន​ដុល្លារ​អា​មេ​ ​រិ​ក​ក្នុង​តំបន់​ដែល​ធ្វើឱ្យមាន​ការធ្លាក់ចុះ​កំណើន​ប៉ាន់ស្មាន -៣ ភាគរយ​នៅ​ឆ្នាំ ២០២០ ។​ ESCWA ព្រមាន​ថា​ទោះបីជា​កំណើន​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​លទ្ធផល​វិជ្ជមាន នៅក្នុង​សេណា​រី​យ៉ូ​ទាំងពីរ​ក៏ដោយ​វា​នឹងមិន​គ្រប់គ្រាន់​ដើម្បី​ផ្តល់នូវ​ឱកាស​ការងារ​សមរម្យ​នោះទេ​។ ជាការ​ពិត​អត្រា​គ្មាន​ការងារ​ធ្វើ​នៅក្នុង​តំបន់​ត្រូវបាន​គេ​រំពឹងថា​នឹង​កើន​ឡើងដល់ ១២.៥...

ប្រទេស​ហ្វីលីពីន​រកឃើញ​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ១.២១៤ ករណី ដោយ​ករណី​សរុប​ចំនួន ៤៧២.០០០ ករណី​

​ទីក្រុង​ម៉ានីល​៖ ក្រសួងសុខាភិបាល​ហ្វីលីពីន (DOH) បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ១.០១៤ ករណី ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៅក្នុង​ប្រទេស​នេះ​ឡើងដល់ ៤៧២.៥៣២ ។ ​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ៩.២៣០ នាក់​បន្ទាប់ពី​អ្នកជំងឺ ៦៨ នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​វីរុស​នេះ​។ ប្រទេស​ហ្វីលីពីន​បានធ្វើ​តេស្ត​លើ​ប្រជាជន​ជាង ៦,៣ លាន​នាក់​គិត​ចាប់តាំងពី​ពេលនេះ​ជំងឺ​នេះ​បាន​លេច​ចេញមក​នៅក្នុង​ខែមករា​។ ហ្វីលីពីន​មាន​ប្រជាជន​ប្រមាណ ១១០ លាន​នាក់​៕ ប្រភព​៖ ស៊ីន​ហួរ​ ​រក្សា​សិទ្ធិ​ដោយ​៖CEN ​

ស្មានមិនដល់ព្រោះតែរឿងមួយនេះសោះ យុវជនម្នាក់ត្រូវរងគ្រោះថ្នាក់ ស្ទើរបាត់បង់ជីវិត ក្រោមផ្លែកាំបិតរបស់យុវជនមួយក្រុម

បាត់ដំបង៖នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១១និង៤០នាទី នៅចំណុចភូមិស្តីលើ ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា...

សូមមេត្តាបញ្ឈប់ សកម្មភាពអសីលធម៌ ក្នុងកម្មវិធីបណ្តាញសង្គម TikTok! តាមរយៈបង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស

ភ្នំពេញ៖ បើតាមនាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធីកម្សាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សំឡេង ឬការបញ្ចេញការវិការកំប្លែង។ល។ កន្លងមកក្រុមការងារសង្កេតឃើញថា បងប្អូនមួយចំនួន បានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាកពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖ - បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស - បង្កើតវីដេអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌ - បង្កើតវីដេអូ...

ដល់ដីឡើងថ្លៃ ត្រូវប៉ាន់ សូម្បីតែដីម៉ុង ក៏មានវិវាទដែរ

ភ្នំពេញ៖ លោកដួង តារា ជំនួយការសម្តេចតេជោហ៊ុន សែន និងរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងសារលើហ្វេសប៊ុក នៅថ្ងៃទី៣០ធ្នូនេះថា "កាលពីពេលថ្មីៗកន្លងទៅ ខ្ញុំបានជួយដោះស្រាយបញ្ចប់វិវាទ ក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ លើករណីទំនាស់ដីម៉ុងមួយកន្លែង ស្ថិតនៅភូមិសំបួរ ខណ្ឌដង្កោ ភ្នំពេញ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក តេង សារិទ្ធិ បានដាក់ពាក្យគោរពសុំជំនួយពីសម្តេចតេជោនាយករដ្ឋមន្រ្តី...
- Advertisment -

Most Read

×