Saturday, June 6, 2026

Yearly Archives: 2020

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសពីភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង រយៈពេល ២២២ថ្ងៃ

ភ្នំពេញ៖នៅរសៀលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការ ដឹកនាំយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល រយៈពេល ២២២ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ។ ឯកឧត្តម កើត រិទ្ធ បានប្រកាសអំពីភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការ...

ហោរាសាស្ត្រ​សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ ២០២០

​ឆ្នាំជូត​ ​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​6​ព្រឹក​ដល់​ម៉ោង​6​ល្ងាច​។​ ​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ពណ៌​ក្រហម​។​ ​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៥៦​និង ៨៨​។ ​សូម​ខ​មិន​លេខ​៨៨៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។ ​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ ការងារ​រកស៊ី​ជួញដូរ​នៅតែ​កាក់កប​ល្អ​ដដែល​ទេ​ក្នុងថ្ងៃនេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​គឺ​ត្រូវ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ឱកាសល្អ​មិនមាន​ច្រើន​ប៉ុន្មាន​ទេ ហើយក៏​មិនត្រូវ​មានចិត្ត​ស្ទាក់ស្ទើ​ផងដែរ ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ក៏​ជា​អ្នក​ពូកែ​ខាង​សំដី​វោហារ​ខ្លាំងក្លា​ម្នាក់​ដែរ​ព្រោះ​បើ​ទោះ​បាន​និយាយស្តី​អ្វី​ក៏ដោយ​ក៏​តែមាន​គេ​ស្តាប់​និង​ត្រងត្រាប់​ធ្វើតាម​បង្គាប់បញ្ជា​ទៀតផង​។ ក្រៅពីនេះ​បើ​លោកអ្នក​មានដំណើរ​ទៅណា​មក​ណា​គឺ​ជួបតែ​សេចក្តីសុខ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តី​សេចក្តីស្នេហា​គូស្នេហ៍​ស្វាមីភរិយា​វិញ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕ ​ឆ្នាំឆ្លូវ​ ​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​៧​យប់​។​ ​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌ផ្ទៃមេឃនិង​ស្វាយ។​ ​លេខ​នៃ​លាភ​សំណាង គឺ​លេខ ២ និង​លេខ ២៣​។​ ​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​អ្នកមានជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​ ​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ ការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ​ណាស់​ក្នុងថ្ងៃនេះ​ឱកាសល្អៗ​បានមក​ដល់​ហើយ​លោកអ្នក​ត្រូវ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច​ព្រោះ​ពេលវេលា​ជា​មាសប្រាក់​ធ្វើ​ច្រើន​បាន​ច្រើន តែ​លៃលក​យ៉ាងណា​ចូរ​កុំ​មានចិត្ត​លោភលន់​ឲ្យ​សោះ​ប្រយ័ត្ន​បែរជា​កើតរឿង​រ៉ាវ​អាក្រក់​អាច​បង់​លាភសក្ការៈ​វិញ ។ រីឯ​បញ្ហា​ស្នេហា​មនោសញ្ចេតនា​គូ​ស្វាមី​បើទោះជា​មានរឿង​រ៉ាវ​រកាំ​រ​កូ​ស​បន្តិចបន្តួច​ក្តី​តែ​ក៏​មិន​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ​ដែរ​៕ ​ឆ្នាំខាល​ ​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​ ​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ពណ៌​ឈាមជ្រូក​។​ ​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១​និង​លេខ ៩...

គណៈអចិន្ត្រយ៍ CAMSOC ត្រួតពិនិត្យលើរបាយការណ៍ការងារឆ្នាំ២០២០និងលើកទិសដៅ សម្រាប់ ឆ្នាំ២០២១

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ។ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ កាលពីថ្ងៃអង្គារ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយបានត្រួតពិនិត្យលើរបាយការណ៍បូកសរុបការងារ ឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា...

៤នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេជ្រនិល

ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅពេជ្រនិល មានមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ របាយការណ៍ពីសមត្ថកិច្ចថា ហេតុការណ៍នេះកើតឡើងវេលាម៉ោងជិត២រសៀលថ្ងៃ៣០ធ្នូ២០២០ ត្រង់ចំណុច គីឡូម៉ែត្រ ១០៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងដោយរថយន្ត ដឹកខ្សាច់ បេីកបរទិសដៅភ្នំពេញ-ព្រះសីហនុ បុកជាមួយរថយន្ត ទេសចរណ៍(ប្រភេទរថយន្តក្រុង)ដឹងភ្ញៀវ ពាក់ផ្លាកលេខ សៀមរាប 3A1240 បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស ២នាក់ស្រី២នាក់) និងម្នាក់ទៀតជាអ្នកបើកបររថយន្តដឹកខ្សាច់...

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ៖ ការទទួលបានតំណក់ប្រេងលើកដំបូង ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ អបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការទទួលបានតំណក់ប្រេងជាលើកដំបូង ។ ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...

ឯកឧត្តម ហ៊ុន ម៉ាណែតជូនពរជ័យតំណក់ប្រេងដំបូងរបស់កម្ពុជា កើតឡើងចំពេលប្រជាជាតិកំពុងអបអរសាទរខួបទី២២ នៃការបញ្ចប់សង្គ្រាម

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបង្ហោះនូវសារនៅលើហ្វេសប៊ុក អបអរសាទរ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជាទទួលបានពរជ័យនូវតំណក់ប្រេងជាលើកដំបូង។ ឯកឧត្តមបានលើកឡើងថា តំណក់ប្រេងដំបូងរបស់កម្ពុជា កើតឡើងស្របចំពេល ប្រជាជាតិយើងទាំងមូល កំពុងអបអរសាទរខួបទី២២ (២៩ ធ្នូ ១៩៩៨-២៨ ធ្នូ ២០២០) នៃការបញ្ចប់សង្គ្រាមផ្ទៃក្នុង និងការទទួលបានសន្តិភាពពេញលេញ។ នេះជាសមិទ្ធិផលប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជនកម្ពុជាយើង...

ដំឡូងមីគឺជាដំណាំមួយ មានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ

ភ្នំពេញ៖ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញរបាយការណ៍មួយថា ក្រៅពីដំណាំស្រូវ ដំឡូងមីគឺជាដំណាំមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែង នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួនប្រមាណ ៦៥៦ ៨៦៨ហ.ត បរិមាណផលសរុបជាង ១២លានតោន/ឆ្នាំ (របាយការណ៍របស់អគ្គនាយកដ្ឋឆនកសិកម្មចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០)។ ឯកឧត្តមវេង សាខុនបានបន្តទៀតថា ដើម្បីរក្សានិរន្តរភាពផលិតកម្មដំណាំដំឡូងមី បងប្អូនប្រជាកសិករគួរយល់ដឹងអំពីកត្តាជាអាទិភាពសំខាន់ៗមួយចំនួនដែលអាចជួយបង្កើនទិន្នផលដំឡូងមី ក្នុងនោះមានជាអាទិ៍៖ - ការរៀបចំដី - ការប្រើប្រាស់ពូជល្អគ្មានជំងឺ និងមានប្រភពច្បាស់លាស់...

រដ្ឋមន្ត្រីទេសចរណ៍៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពជាដាច់ខាត់ ពិសេសគម្លាតសុវត្ថិភាព

ភ្នំពេញ៖ ខណៈឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ កំពុងខិតជិតមកដល់នោះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីការអនុញ្ញាតបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តវិញបាន ប៉ុន្តែគ្រប់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាជាចាំបាច់។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងអនុញ្ញាតឱ្យដើរកម្សាន្តវិញបាន ប៉ុន្តែសម្រាប់តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងប៉ុណ្ណោះ គឺគ្មានការទទួលភ្ញៀវទេសចរមកពីក្រៅប្រទេសឡើយ...

ដំណាំបុិកួៈ អាចជួយទ្រទ្រង់ជីវភាពគ្រួសារ នៅតាមជនបទឲ្យកាន់តែប្រសើរ

ស្ទឹងត្រែង៖មិនលំបាកទេ ឱ្យតែខំប្រឹងធ្វើនឹងទទួលបានផល ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ នេះជាសម្ដីរបស់កសិករដាំដំណាំបុិកួៈ នៅតាមជនបទដែលបានលើកឡើង ក្នុងសម័យ covid 19។ កសិករភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង និយាយលើកឡើងថា ឆ្នាំនេះផលដំណាំបុិកួៈទទួលបានផលល្អ ។ ចំពោះទីផ្សារក៏មានហាងឆេងល្អជាងឆ្នាំមុនៗដែរ។ ស្ត្រីឈ្មោះ ឈិន លៀង បានរៀបរាប់ថា គាត់ដាំប៉ិកួៈរយៈពេលជាង១០ឆ្នាំមកហើយ ដោយឃើញថាប៉ិកួៈនេះ ងាយដាំថែទាំនិងបានផលល្អ។ បើទោះធ្លាក់ថ្លៃថោកយ៉ាងណា ក៏មានទីផ្សារទទួលទិញដែរ ។ ឆ្នាំនេះតម្លៃបុិកួៈក្នុងមួយគីឡូក្រាម លក់បានពី៧០០រៀលទៅ១.០០០រៀល។...

លើកមុខមាត់ម៉ែឪណាស់! ក្រុមទំនើងបង្ហោះម៉ូតូតាមខេត្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនឲ្យលុតដំឡើងស្ពឹកមុខ និងចុងក្រោយឲ្យ… (វីដេអូ)

ខេត្តបន្ទាយមានជ័យ៖ កន្លងៗទៅនេះ យើងតែងបានសង្កេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបញ្ចេញឲ្យឃើញនូវវីដេអូជារឿយៗ ពាក់ព័ន្ធនឹងសកម្មភាពក្រុមក្មេងទំនើងប្រុស-ស្រី បង្កការរំខាន និងបង្កហានិភ័យគ្រោះថ្នាក់ដល់អ្នកដំណើរលើផ្លូវសាធារណៈ តាមរយៈទង្វើលេងបំពង់ស៊ីម៉ាំងលាន់ឮខ្លាំងៗ និងពិសេសគឺការបង្ហោះម៉ូតូ។ ពាក់ព័ន្ធនឹងករណីនេះផងដែរ យើងក៏បានឃើញសមត្ថកិច្ចធ្វើការបង្រ្កាបទៅលើក្រុមក្មេងទំនើង ដែលបានប្រព្រឹត្តទង្វើទាំង២ករណីខាងលើនេះជាបន្តបន្ទាប់ តាមរយៈធ្វើការឃាត់ខ្លួនយកពួកគេមកដាក់ទណ្ឌកម្មទៅតាមរូបភាពផ្សេងៗ មុនពេលធ្វើការអប់រំ រួចអនុញ្ញាតឲ្យមានសេរីភាពវិញ។ ប៉ុន្តែ បើទោះជាសមត្ថកិច្ចធ្វើការបង្រ្កាបយ៉ាងណា ក៏នៅតែមានករណីក្មេងទំនើងបង្ហោះម៉ូតូ និងលេងស៊ីម៉ាំងប្រែនៗដដែល។ ជាក់ស្តែង ដូចជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីឧត្តមសេនីយ៍ទោ...
- Advertisment -

Most Read

×