Saturday, June 6, 2026

Yearly Archives: 2020

រឿង​ល្បី​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ ត្រូវបាន​បញ្ចប់​នៅត្រឹម​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​

ភ្នំពេញ​៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១​មករា​នេះ បាន​ផ្សាយ​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​នេះ តុលាការ​បានសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់ ឈ្មោះ ស៊ិន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ដាក់ពន្ធនាគារ អស់​មួយជីវិត ពីបទ​ឃាតកម្ម​គិតទុក​មុន តាម​មាត្រា ២០០​នៃ​ក្រមព្រហ្មទណ្ឌ​និង សង​សំណង​រដ្ឋប្បវេណី​ទៅ​ឲ្យ​គ្រួសារ​ជនរងគ្រោះ ១២០​លាន​រៀល ដែល​ជនជាប់ចោទ​រូបនេះ បានសម្លាប់​ជនរងគ្រោះ ឈ្មោះ គឹម...

លទ្ធផល​នៃ​ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​ ២​ ឆ្នាំ សម្រាប់​ឆ្នាំ ​២០២០

​ភ្នំពេញ​៖ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចេញ​សេចក្តីជូនដំណឹង ស្ដីពី​លទ្ធផល​នៃ​ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​០២​ឆ្នាំ សម្រាប់​ឆ្នាំ​២០២០​។​ ​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​ការទទួល​ឯកសារ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​០២​ឆ្នាំ សម្រាប់​ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​១​មករា​នេះ សូម​ជម្រាបជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាបថា​៖ » នៅ​ថ្ងៃ​ពុធ ទី​០១ ខែមករា ឆ្នាំ​២០២០ នេះ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ...

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ ព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត ​រាសី​ល្អជា​មធ្យម​។​ តាម​ធម្មតា​ទេ​បញ្ហា​ខ្លះ​យើង​គប្បី​តស៊ូ​អត់ធ្មត់​និង​ពុះពារ​ឧបសគ្គ​ខ្លះ​ទើប​អាច​រកឃើញ​ជោគជ័យ​ទៅរួច​។​ដូចជា​នាពេលនេះ​លោកអ្នក​បើ​ចង់​ធ្វើ​អ្វី​តោង​តែ​ប្រឹងប្រែង​ទើប​អាច​រកឃើញ​នូវ​អ្វីដែល​ខ្លួន​ចង់បាន​ទៅរួច​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​ដែរ​តែ​យ៉ាងណា​មិនអាច​លោភលន់​បានទេ​បើ​ពុំនោះ​នឹង​បាត់បង់​ចំណូល​ពុំខាន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕ ឆ្នាំឆ្លូវ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​មានជោគ​សិរី​ហើយ​លោកអ្នក​អាច​កាន់​កិច្ចការ​តូចធំ​ប្រកបទៅដោយ​ការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​រាល់​ឧបទ្របចង្រៃ​ដែល​ធ្លាប់​យាយី​ទាំងពួង​បាន​រលត់រលាយ​អស់ហើយ​ភាព​សុខដុម​បាន​ផ្លាស់​ចូលមក​ជំនួស​វិញ​ប្រៀបបាន​ទៅនឹង​កាំរស្មីព្រះអាទិត្យ​កំពុងតែ​ចែងចាំង​នៅលើ​អាកាស​វេហា​ដូច្នេះ​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាពល្អប្រសើ​រ​ឡើង ។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ល្អ​៕ ឆ្នាំខាល ​រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើ​មាន​ទំនាក់ទំនង​ការងារ​លោកអ្នក​មិនត្រូវ​សង្ឃឹម​ពេក​នោះឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ឆ្លើយតប​ខ្ពស់​ណាស់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​បញ្ហា លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើតមានឡើង​ណាស់ ៕ ឆ្នាំថោះ ​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​និង​មានជោគ​មានជ័យ​គ្រាន់​គាប់ប្រសើរ​។​បើ​មានការ​ប្រកបការងារ​លោកអ្នក​អាច​ជួប​ព្យុះភ្លៀង​បន្តិចបន្តួច​យាយី​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺមាន​បញ្ហា​ចូល​យាយី​ច្រើន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មាន​ក្រុមមនុស្ស​បៀតបៀន​ច្រើន​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​មោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​៕ ឆ្នាំរោង ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​ជួប​បញ្ហា​បន្តិចបន្តួច​ចូល​យាយី​ផងដែរ​ប៉ុន្តែ​យ៉ាងណា​មកដល់ពេលនេះ​បើ​លោក​អ្នកចេះ​រៀបចំ​នោះ​បញ្ហា​ដែល​លំបាក​នឹង​ប្រែ​មក​ធូរស្បើយ​វិញ​ហើយ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ទោះបីយ៉ាងណា​ក៏ដោយ​សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​នាំ​គ្រាំគ្រា​ចិត្ត​នៅពេល​ក្រោយ​៕ ឆ្នាំម្សាញ់ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​យ៉ាងណា​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​ពិភាក្សា​ជាមួយ​ចាស់ទុំ​ឬ​មនុស្ស​ធំ​ទើប​ប្រសើរ​បំផុត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​ប្រពៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕ ឆ្នាំមមី ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ហើយ​ពិសេស​តែង​កើតរឿង​សៅហ្មង​ចំពោះមុខ​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​ចុះចាញ់​គ្នា​ប៉ុន្មាន​ទេ​៕ ឆ្នាំមមែ ​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។​ការរស់នៅ​ជួប​នូវ​បញ្ហា​ចម្រូង​ម្រា​ស​ខ្លះៗ​យាយី​ប៉ុន្តែ​យ៉ាងណា​ក៏​មិនមាន​អ្វី​កើតឡើង​ធំដុំ​គួរកត់សម្គាល់​ប៉ុន្មាន​ទេ​។​ដោយឡែក​នៅថ្ងៃនេះ​ដែរ​កា​រ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​វិញ​មានការ​កក់ក្តៅ​និង​យកចិត្តទុកដាក់​គ្នា​ដូច​សព្វមួយដង​៕ ឆ្នាំវក ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​បើ​មាន​អ្វី​ចូលមក​កកូរ​ផ្លូវចិត្ត​មិនត្រូវ​ចាប់អារម្មណ៍​ច្រើន​ឡើយ​ពីព្រោះថា​ងាយ​កើត​នាពេល​ក្រោយ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​ទីកន្លែង​លក់ដូរ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មានការ​រឹង​មានះ​និង​ប្រឆាំង​គ្នាច្រើន​៕ ឆ្នាំរកា ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ទៅកាន់​ទីណា​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​និង​មាន​ជោគជ័យ​ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់​កាក់កប​និង​មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​ព្រោះថា​អាច​រួម​រស់នៅ​ជាមួយគ្នា​សុខដុម​៕ ឆ្នាំច ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​និង​ត្រូវ​សន្សឹមៗ​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ជួប​បញ្ហា​ណាស់​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើត​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​៕ ​ឆ្នាំកុរ រាសី​ស្រុតចុះ​។ ​ថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ​ពីព្រោះ​ងាយ​ខកបំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់ដែរ​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតមានឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ប្រយ័ត្ន​កើតជា​ទម្លាប់​អាក្រក់​ហើយ​កើត​តែ​បញ្ហា មិនចេះចប់​មិនចេះហើយ​៕

ស្លាប់​ស្ត្រី​២​នាក់​ របួសស្រាល​​ម្នាក់​ រថយន្ត​ស្ទូច​ចុះ​​ចំ​ណោត​​រ៉ា​ ដាច់​ហ្វ្រាំង​ បុក​រះ​​​រថយន្ត​ ២​គ្រឿង​ និង​ម៉ូតូ​​២​គ្រឿង​ កំពង់សោម

​ព្រះ​សីហ​នុ​៖​ មនុស្ស​ស្រី​២​នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​​​កន្លែង​​កើ​តហេតុ​ និង​មនុស្ស​ម្នាក់​ទៀត​​រ​ង​រ​បួស​ស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​រា​ចរ​ណ៍​​រថយន្ត​ស្ទូច​ដាច់​ហ្វ្រាំង​ទៅ​​​បុក​​រថយន្ត​២​គ្រឿង​និង​​​ម៉ូតូ​​២​​គ្រឿង​។​ ឧបទ្ទវហេតុ​នេះបាន​​កើតឡើង​ នៅ​​វេ​លា​ម៉ោ​ង​៩​​នឹង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០២០​ នៅ​លើ​វិ​ថី​ផែ​ កែង​រ៉ា​រទេះភ្លើ​ង​​(P4)​ សង្កាត់​លេខ​៣​ ក្រុង​/​ខេត្ត​ព្រះ​​សី​ហ​​នុ​។​ មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​​​នុ​ បាន​ឲ្យ​ដឹ​ង​ថា ​មុន​ពេល​កើតហេតុ​មាន​​​រថ​យន្ត​ស្ទូ​ច​​១​គ្រឿង​ម៉ាក​ TADANO​ ពណ៌​លឿង​ គ្មាន​ផ្លាក​លេខ​ អ្នកបើកបរ​មិន​ស្គាល់​អត្ត​ស​ញ្ញាណ​​ (រត់គេចបាត់) មាន​ទិស​ដៅ​ពី​​កើត​ឆ្ពោះ​ទៅ​​លិច ​លុះ​មក​ដល់​ចំណុ​ច​​ខាង​លើ​​ ស្ថានភាព​ផ្លូវ​ចុះ​​ចំ​ណោត​...

បញ្ជូន​​​ជនស​ង្ស័យ​២​​នា​ក់​ទៅ​តុលាការ​ ករណី​បើករថយ​ន្ត​​បុ​ក​សិស្ស​ស្លាប់​២​នា​ក់​ នៅ​សង្កាត់​កោះដាច់​​

​ភ្នំពេញ៖​ ជនសង្ស័យ​២​នាក់​ ដោយម្នាក់មានតួនាទីជាយោធា​កងពលតូច​លេ​ខ​​​៧០​ ពាក់ព័ន្ធ​ករណី​បើករ​ថ​យន្ត​​​បុក​​សិស្សសាលា​បណ្តាល​ឲ្យ​ស្លា​ប់​​២​​នាក់​ នៅ​កន្លែង​កើតហេ​តុ​​កាល​ពី​​ពេល​កន្លង​​ទៅ​ ត្រូវ​បាន​កម្លាំង​នគរបាល​​​ការិ​យាល័យ​​​នគរ​បាល​​ព្រ​ហ្ម​ទណ្ឌ​កំ​រិ​ត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរ​បា​ល​​រាជធា​នី​ភ្នំ​ពេ​ញ​ បញ្ជូន​ទៅ​អយ្យការ​​អ​ម​​សាលាដំ​បូង​​រា​ជធា​នី​ភ្នំ​ពេញ ​ដើម្បី​ផ្តន្ទាទោស​តាម​​ផ្លូ​វច្បា​ប់ ​នៅ​រសៀល​ថ្ងៃ​​​ទី​១​ ខែមករា​ ឆ្នាំ​២០២០​នេះ​​។​ ​លោក​វរសេនីយ៍ឯក​ ប៊ុ​​​ន​ សត្យា​ នាយការិយាល័យ​នគរ​បា​ល​​ព្រហ្ម​ទណ្ឌ​​កំរិ​ត​​ស្រាល​ រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​​២​០១​៩​ វេលា​ម៉ោង​ប្រហែល​០៧​​​និង​​២០​នាទី​ កម្លាំង​ជំនាញ​​រ​បស់​​កា​រិយា​ល័យ​ សហការ​ការិយាល័យ​ច​រា​ច​រ​ និង​អធិការ​ខណ្ឌ​​​ជ្រោយ​ចង្វា​...

តើជំងឺរលាកថ្លើម​ C ឆ្លង ​ឬមិ​ន​ឆ្លង?

ជំងឺរលាកថ្លើម C ត្រូវបានរាលដា​ល​តាម​រយៈ តែការប៉ះពាល់ឈាមរបស់​អ្ន​កដែ​លឆ្ល​ងជំ​ងឺនោះ​តែប៉ុណ្ណោះ​។ ​ វាមិនអាចត្រូវបានឆ្លងតាម​​រយៈ៖ – ក្អក – កណ្តាស – អោប – ថើប – បំបៅដោះម្តាយ (ប្រសិនបើក្បាលសុដន់មិនមានការហូរឈាម​ទេ​នោះ)​ – ប្រើ​សម្ភារៈ ឬកែវជាមួយគ្នា – ផឹក ឬញ៉ាំអាហារជាមួយគ្នា​។​ អត្រានៃការចម្លងរវាងមនុស្សដែលផ្ទុក ​គឺ​តិចតួ​ចប៉ុណ្ណោះ​។​ ទោះជាយ៉ាងណាក៏ដោយ ជំងឺរលាកថ្លើម​ ​C អាចត្រូវបានចម្លងតា​ម​ឈា​ម។ ខាងក្រោ​ម​នេះ ជាអ្វីដែលត្រូវប្រុងប្រយ័ត្ន​ ​៖ ​– សូមកុំចែក​រំ​លែកឡា​ម​កោរ​ប​ស់អ្នក ច្រាស់ដុសធ្មេញ កន្ត្រៃ​កា​ត់ក្រ​ចក...

ភ្លើងឆេះព្រៃនៅអូ​ស្រ្តាលី​ផ្តា​ច់ជីវិ​ត​មនុស្ស ៧នាក់ និងបំផ្លាញផ្ទះសម្បែងជា​ង​ ២០០ខ្នង

ភ្លើងឆេះព្រៃនៅអូស្រ្តាលី​ចាប់តាំ​​ង​​ពីថ្ងៃចន្ទមក បណ្តាលឲ្យមនុស្សចំ​នួ​នយ៉ាង​តិ​ច ៧នាក់ស្លាប់ និងបំផ្លាញផ្ទះសម្បែងជាង ​២​០០ខ្ន​ងនៅក្នុ​ង​រដ្ឋ New South Wales។ នេះបើតាមការបញ្ជាក់របស់​ប៉ូ​លីស​។ ស្ថានភាពកំពុងតែប្រសើរឡើ​ង​បន្តិច​ហើ​យ ចំណែកផ្លូវធំមួយដែលត្រូ​វ​បានអា​ជ្ញាធ​របិ​ទ​ក្នុង​រដ្ឋ Victoria ត្រូវបានបើកឲ្យធ្វើ​ច​រាច​រ​ណ៍វិញ នៅថ្ងៃពុធនេះ ដើម្បីឲ្យប្រជាជនចាក​ចេ​ញ​។ ទោះយ៉ាងណា នៅតែមានប្រជាជ​ន​ជាច្រើ​នបា​នជា​ប់នៅ​តំ​បន់ ដែលត្រូវភ្លើងវាយ​ប្រ​ហា​រ ខណៈនៅទីក្រុងមួ​យ​ ​ប៉ូលីសបញ្ជូនទឹកសុ​ទ្ធ​ចំនួ​នជិត ២តោនតាម​ទូ​ក។​ ជនរងគ្រោះ ៧នាក់ដែលស្លាប់​ក្នុ​ង​រដ្ឋ New South Wales រួមមាន...

ថ្ងៃឆ្លងឆ្នាំ ស​​មត្ថកិ​ច្ចឃា​ត់ខ្លួ​នជន​សង្ស័យ​៣នា​ក់ ករណីជួញដូរប្រើប្រាស់គ្រឿ​ង​ញៀនយ៉ា​ងសក​ម្ម នៅស្រុកស្វាយទា​ប​

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ត្រូវបាន​ក​ម្លាំង​នគរ​បា​ល​ខេត្ត​ស្វា​យ​រៀង បានធ្វើការចុះបង្ក្រាប​ក​រណី​ជួញ​ដូរ​ប្រើប្រាស់​គ្រឿងញៀ​ន​ យ៉ាងសកម្ម កាលពីវេលាម៉ោង៤និ​ង​៣០​នាទី​រសៀ​ល នៅថ្ងែទី៣១ ខែឆ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិខ្ជាយ ឃុំរមាំង​ថ្កោល ស្រុកស្វា​យទាប ខេត្តស្វា​យរៀ​ង ​។ សមត្ថកិច្ចបានឲ្យដឹងថាៈ ជនសង្ស័យ​មានទី១/ ឈ្មោះសុខ​ ​យូ អាយុ​២២ឆ្នាំ មុខរបរ​មិ​នពិត​ប្រា​កដ រស់នៅភូមិទ​ន្លៀង ឃុំរមាំងថ្កោល ស្រុកស្វា​យទាប ខេត្តស្វា​យរៀ​ង។ ទី២/ឈ្មោះ...

ចិត្តលើសប៉ែក ខឹងឪ​ពុកម្តា​យស្តី​បន្ទោស រឿងដើរលេង​ពេក យកខ្សែនីឡុងចងក​សម្លាប់ខ្លួន បានសម្រេច​នៅស្រុករមាសហែក

ខេត្តស្វាយរៀងៈបុរសម្នាក់់់់បានស្លាប់ដោយសារ​ធ្វើ​អត្ត​ឃាត ដោយបានយកខ្សែ​នី​ឡុង​ចងកសម្លាប់ខ្លួន ក្រោយពេលដែលខ្លួនមិនគិ​ត​ខំរ​ក​ស៊ីនោះទេ គិតតែដើរលេងហើយត្រូវ​បា​នឪពុ​កម្តា​យស្តី​បន្ទោ​ស​។ សមត្ថកិច្ចបានឱ្យដឹងថាៈ នៅថ្ងៃទី​១ ខែមករា ឆ្នាំ២​០២០វេលា​ម៉ោង​៩និ​ង០​០នាទីព្រឹក មានឈ្មោះវ៉ា សេត ភេទប្រុស​អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំ​ង​ពពេល ឃុំអំ​ពិល ស្រុក​រមាស​ហែ​ក ខេត្តស្វាយ​រៀ​ង បានធ្វើអត្តឃាតចង​ក​សម្លា​ប់​ខ្លួន ដោយខ្សែនីឡុងជាប់នឹងដើ​ម​ព្រីង ដែលនៅជាប់របង​ខា​ងត្បូង​ផ្ទះ​ ។ ប្រភពដដែលបានបន្តថាៈ តាមការសាកសួរពីសំណា​ក់​ឪពុ​កម្តា​យ​ថា គាត់បានស្តីប្រដៅ​ប​ន្តិច​ប​ន្តួច ពីព្រោះជនរងគ្រោះ​ជា​កូន​ដើរលេ​ង​ពេក​។ ហើយសាកស​ព​នេះ តាមការពិនិត្យរបស់នគរ​បា​លផ្នែក​ជំ​នាញ​ និងគ្រូពេទ្យនៃមន្ទី​រពេទ្យ​បង្អែ​កស្រុ​ក​រមា​សហែក​...

វែកមុខឃាតក​រ ​ឃើញហើ​យ​ គឺជាប្អូនថ្លៃរ​ប​ស់ជ​នរ​ងគ្រោះ​ស្លាប់​អាក្រា​ត​កា​យ ក្នុងរឿងស្នេហាត្រីកោណ

បាត់ដំបង៖ ឃាតកម្មលើស្តី្រវ័យជាង​៣​០ម្នា​ក់ ក្នុងស្ថានភាពអាក្រាតកា​យ​នៅចំណុ​ចវាស្រែ ភូមិចំការសំ​រោង២​ សង្កា​ត់ចំកា​រ​សំរោង ក្រុងបាត់ដំបងពីថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ ត្រូវបានសមត្ថកិច្ចន​គរបាល វែកមុខឃាតក​រ​ឃើ​ញហើ​យ ដែ​លនោះ​គឺជាប្អូនថ្លៃរបស់ជន​រ​ងគ្រោះ។ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរ​​បា​ល​ខេ​ត្ត​បា​ត់ដំបង និងដោយបានការសហ​កា​រ​ជាមួយនាយកដ្ឋានជំនាញរបស់ អ​គ្គស្នង​ការ​ដ្ឋាន​ន​គរបា​ល​ជាតិ ព្រមទាំងបានការសម្រប​សម្រួល​លើ​នីតិវិ​ធី ពីលោកនួន សាន...
- Advertisment -

Most Read

×