Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ​! គឹម លីហ្សា ស្រាប់តែ​ពោល​ពាក្យ​ប៉ុន្មាន​ឃ្លា​ដ៏​មានន័យ​ចាក់​ដោត​ខ្លាំង រហូត​ធ្វើ​ឲ្យ​គ្រប់គ្នា​សរសើរ​មិន​ដាច់​ពី​មាត់​ថា​…

ភ្នំពេញ​៖ និយាយ​ដល់​ឈ្មោះ​អ្នកនាង គឹម លីហ្សា នោះ​បងប្អូន​ប្រិយមិត្ត​ជាច្រើន​ប្រាកដជា​បាន​ស្គាល់​រួចហើយ​ថា អ្នកនាង​ជាតា​រា​សម្តែង​ស្រី​ម្នាក់ ដែល​តែងតែ​ទទួលបាន​នូវ​ប្រជាប្រិយ​ភាពខ្លាំង ពី​សំណាក់​ប្រិយមិត្ត​ទស្សនិកជន​គ្រប់ទិសទី បើទោះជា​បាន​ឃ្លាតឆ្ងាយ​ពី​សិ​ល្បះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទៅ​រស់​នៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី ក៏​តារា​ស្រី​រូបនេះ​នៅតែ​ស្ថិតនៅក្នុង​ចិត្ត​មហាជន​ជាច្រើន​ផងដែរ​។

​ជាការ​ពិតណាស់ ក្រោយ​រៀបការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ អ្នកនាង គឹម លីហ្សា ទទួលបាន​ចំណងអាពាហ៍ពិពាហ៍​កូន​២​នាក់​ហើយ ដែល​សុទ្ធតែ​ស្រស់ៗ​ស្អាត​ទាំងពីរ​តែម្តង​។​

​តែ​យ៉ាងណាក្តី ពេលនេះ អ្នកនាង គឹម លីហ្សា បានសម្រេច​ចិត្ត​មក​រស់​នៅលើ​ទឹកដី​កំណើត​វិញ​និង​ថែមទាំង​បាន​បង្កើត​ជំនួញ​ផ្ទាល់ខ្លួន កំពុង​ទទួលបាន​ភាព​ជោគជ័យ​ផងដែរ​។ ពិតមែន​ហើយ បើទោះជា​ជាប់រវល់​នឹង​មុខរបរ​រកស៊ី​យ៉ាងណាក្តី ក៏​តារា​ស្រី​រូបនេះ តែងតែ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ទូរទស្សន៍ និង​កម្មវិធី​ផ្សេងៗ​ជា​ញឹកញាប់​ផងដែរ​។ ជាពិសេស អ្នកនាង​តែងតែ​ឆ្លៀត​លក់​ផលិត​អន​ឡាញ និង​ធ្វើ​នូវ​អ្វី​ប្លែកៗ​កម្សាន្ត​សប្បាយៗ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជារឿយៗ​ទៀតផង​។​

​ដោយឡែក កាលពី​កន្លងទៅ​ថ្មីៗ​នេះ អ្នកនាង​គឹម លីហ្សា ស្រាប់តែ​បង្ហោះ​សារ​ដ៏​មានន័យ​ចាក់​ដោត​ប៉ុន្មាន​ឃ្លា​យ៉ាង​ដូច្នេះ​ថា​៖ «​ធ្វើជា​មនុស្ស​កុំ​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួនឯង​មាន​សម្ពាធ ធ្វើជា​មនុស្ស​កុំ​ចង្អៀតចង្អល់ ធ្វើជា​មនុស្ស​ត្រូវមាន​ទំនួល​ខុសត្រូវ​លើ​សំដី​ខ្លួនឯង ធ្វើជា​មនុស្ស​ហ៊ាន​ធ្វើ ហ៊ាន​ទទួល ធ្វើជា​មនុស្ស​នៅ​ឲ្យ​គេ​ស្រឡាញ់ ចាកចេញ​ឲ្យ​គេ​នឹក ធ្វើជា​មនុស្ស​កុំ​សាង​ភាព​ធុញទ្រាន់​ឲ្យ​មនុស្ស​ជុំវិញខ្លួន​»​។​

​យ៉ាងណាមិញ ក្រោយពី​បាន​អាន​សារ​អប់រំ​បង្កប់ន័យ​ដ៏​ចាក់​ដោត​នេះ​របស់​អ្នកនាង​រួចហើយ ក្នុងនោះ ឃើញថា​បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ដោយ​ម្នាក់ៗ​បានលើកឡើង​ដូចៗ​គ្នា​៖ «​ពេញចិត្ត​ខ្លាំង​ហ្មង​, ត្រូវ​ណាស់​បង​, អាន​ហើយ​សែន​ពេញចិត្ត​ណាស់​ចែ​, ចា៎​ត្រូវ​ហើយ​បង មានន័យ​ពេញ​បេះដូង​» និង​មាន​ពាក្យពេចន៍​សរសើរ​ជាច្រើន​ទៀត​រាប់មិនអស់​៕ ដោយ​៖ លឹម ហុង​

×