Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​ណា​ស់​! ឧទ្ធម្ភាគចក្រ​២​គ្រឿង បុក​គ្នា​នៅលើ​អាកាស ១​គ្រឿង​គ្រប់គ្រង​ចុះចត​សុវត្ថិភាព រីឯ​១​គ្រឿង​ធ្លាក់​ដល់​ដី​បណ្តាល​ឲ្យ​… (​វីដេអូ​)

spot_img

​ឧទ្ធម្ភាគចក្រ​ខ្នាតតូច​២​គ្រឿង ដែល​ត្រូវ​បានដឹងថា​ជា​កម្មសិទ្ធិឯកជន​រៀងៗ​ខ្លួន បាន​បុក​គ្នា​នៅលើ​អាកាស បណ្តាល​ឲ្យ​១​គ្រឿង​បាន​គ្រប់គ្រង​ចុះចត​ដោយ​សុវត្ថិភាព រីឯ​១​គ្រឿង​ទៀត ធ្លាក់ចុះ​លើដី​យ៉ាង​លឿន​គួរ​ឲ្យ​រន្ធត់​។​

​ឧបទ្ទវហេតុ​ឧទ្ធម្ភាគចក្រ​បុក​គ្នា​នេះ បានកើត​ឡើង​នៅ​ជិត Taman Melawati រដ្ឋ Selangor ប្រទេស​ម៉ាឡេស៊ី កាលពី​វេលា​ថ្ងៃត្រង់​ម៉ោង​ជិត ១២ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

ជនរងគ្រោះ​នៅលើ​ឧទ្ធម្ភាគចក្រ​ទាំង​២​សរុប​ចំនួន ៤ នាក់ (​ប្រុស​៣​នាក់ និង​ស្រី​១​នាក់​)​។ មនុស្ស​២​នាក់​នៅក្នុង​ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់ សាកសព​របស់​ពួកគេ​ត្រូវបាន​រកឃើញ​នៅជាប់​នឹង​កៅអី​។​

​ដោយឡែក​មនុស្ស​២​នាក់​ដែល​រងរបួស​នៅលើ​ឧទ្ធម្ភាគចក្រ​ដែល​គ្រប់គ្រង​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ដី​វាល​សាលារៀន​មួយ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​៕ ដោយ​៖ លឹម ហុង​


spot_img
×