អាជ្ញាធរនៅកោះបាលី បានកំពុងចាត់វិធានការធម៌ក្តៅ ដើម្បីដោះស្រាយជាមួយជនបរទេស ដែលបដិសេធមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបន្តការពារការចម្លងវីរុសកូវីដ-១៩ ។ ក្នុងនោះ អភិបាលខេត្តលោក Wayan Koster បាននិយាយថា អ្នកដែលគ្មានម៉ាស់ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលពីកន្លែងទេសចរណ៍ និងភោជនីយដ្ឋានឡើយ។
ទាក់ទងនឹងករណីខាងលើនេះផងដែរ គេអាចនិយាយបានថា អ្នករំលោភច្បាប់ក្នុងនោះភាគច្រើនជាជនបរទេសដែលរឹងរូសមិនពាក់ម៉ាស់ គឺត្រូវបានមើលឃើញជាទូទៅនៅភូមិរីសត Canggu នៃកោះបាលី។
ដើម្បីដោះស្រាយជាមួយអ្នកមិនពាក់ម៉ាស់ ជាពិសេសជនបរទេស អាជ្ញាធរកោះបាលីបានចាត់វិធានការធម៌ក្តៅ តាមរយៈការផាកពិន័យ ៧.១៩ ដុល្លារ និងព្រមទាំងដាក់ទណ្ឌកម្មឲ្យអាវ៉ង់ ឬ បោសសំរាមនៅលើដងផ្លូវជាដើម។
លោក I Gusti Agung Ketut Suryanegara ប្រធានទីភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈសាធារណៈ Badung បាននិយាយថាប្រជាជន ៨០ % ដែលបានរំលោភបទបញ្ជានេះ គឺជាជនជាតិបរទេស។
លោក Suryanegara ក៏បាននិយាយផងដែរថា ជនបរទេសច្រើនមើលស្រាលវិធានការសុខភាព ពីព្រោះពួកគេអាងមានលទ្ធភាពបង់ប្រាក់ពិន័យតិចតួច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង