Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយគូ​ទៀតហើយ ហួសចិត្ត​ណាស់​! ក្មេងៗ​ទើប​អាយុ​ប្រហែល ១៤-១៥ ឆ្នាំ មិនទាន់​បាត់​ក្លិន​ទឹកដោះ​ផង ម៉ែឪ​ផ្សំ​ផ្គុំការ​ឲ្យ​បាត់

spot_img

​រូបភាព​ជាច្រើន​សន្លឹក នៃ​ពី​ពិធីមង្គលការ​ថ្មី​មួយទៀត​ហើយ ដែល​ត្រូវបាន​គេ​ចែករំលែក​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​កំពុង​រីក​រាលដាល ជាមួយ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះតែ​គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​នេះ មើលទៅ​ហាក់​ពុំទាន់​គ្រប់​អាយុ​នៅឡើយ បែរជា​ឆាប់​រៀបការ​ទាំង​នៅ​វ័យក្មេង​បែបនេះ​។​

​យ៉ាងណាមិញ ជាមួយនឹង​ការចែករំលែក​ពី​ទិដ្ឋភាព​នៃ​ពិធីមង្គលការ​នេះ​ផងដែរ ក្នុងនោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Boy Kaka ដែល​ប្រហែល​ត្រូវជា​មីង​បង្កើត​របស់​កូនកំលោះ​កូន​កំ​ក្រមុំ​វ័យក្មេង​នេះ បាន​ភ្ជាប់​សារ​មួយ​ឃ្លា​ថា​៖ «​អ៊ី​ជូនពរ​ក្មួយ អោយ​ស្រលាញ់គ្នា ដល់​ចាស់​នឹង​រក​សុី​មានបាន​»​។​

​ដោយឡែក ងាក​មក​ចាប់អារម្មណ៍​អ្នក​ពី​អ្នកលេង​បណ្តាញ​សង្គម​វិញ គឺ​ក្រោយពី​បានឃើញ​គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​នេះ ហាក់​នៅ​វ័យក្មេង​ខ្លាំងពេក ក៏បាន​នាំគ្នា​ខ​មិន​បញ្ចេញមតិ​ក្នុងន័យ​ពេក​ជ្រាយ​ចំអក​ឲ្យ​ថា​៖ «​មិនដឹង​ការ​ហើយ​រក​សុី​អី​ទេ ខ្ញុំ​សរសើរ​ហើយ ដែល​ឪពុកម្តាយ បណ្តោយឱ្យ​កូន​រៀបការ​ទាំង​ក្មេង​បែបនេះ​, យកគ្នា​ហើយ​រក​សុី​អី​? ហើយ​តើ​អាច​ទ្រាំ​ជាមួយ​ជីវិត​គូ​បានយូរ​ដែរ​ទេ​? បើ​នៅ​ក្មេងៗ​យ៉ាងនេះ ចុះបើ​មានកូន​ហើយ​អ្នក​ដែល​វេទនា តើ​ជា​អ្នកណា​? ខ្លាច​កូន​គ្មាន​ប្តី​មែន​?»​។​

​រីឯ​អ្នក​ខ្លះទៀត ដែល​វ័យ​រាង​ជ្រេ​ចង់​ហួសពេល​ការ​ទៅហើយ ក៏បាន​បញ្ចេញមតិ​សុំ​សរសើរ​ដល់​ក្មេងប្រុស​ស្រី​ទាំងពីរ​ថា​៖ «​គេ​ក្មេង​គេ​មាន​គួរ​ឯង​ពាក់កណ្ដាល​50​ហើយ​គួរ​នៅ​ណា រឺក៏​គួរ​ខ្ញុំ​ភ្លេច​ចាប់ជាតិ​, អញ​ថា​ហេី​យ​កាត់ចិត្ត​ទៅ​ពួកម៉ាក់ ជំនាន់​ក្មេង​គេ​ការ​អស់​ហេី​យ ជំនាន់​យេី​ង​មានតែ​ទៅ​បួស​»​។​

​សូម​ជម្រាប​ផងដែរ​ថា ទាក់ទង​ចំពោះ​ពិធីមង្គលការ​មួយ​នេះ​ផងដែរ គេ​ក៏​ពុំបាន​ដឹងថា ប្រារព្ធ​ធ្វើឡើង​ស្ថិតនៅ​ក្នុងភូមិ​ស្រុក​ខេត្ត​ណា​នោះទេ ។ ហើយ​ចំណែកឯ​អាយុ​កូនកំលោះ​កូនក្រមុំ​វិញ ក៏​ពុំ​ត្រូវបាន​ម្ចាស់​គណនី​ខាងលើ​បញ្ជាក់ប្រាប់​ឲ្យ​ដឹង​នោះដែរ ព្រោះ​តែមាន​បងប្អូន​អ្នក​ខ​មិន​រិះគន់​ខ្លាំងពេក ប៉ុន្តែ បើតាម​ការប៉ាន់ស្មាន​ពួកគេ​អាចមាន​អាយុ​ខ្ទង់​ចន្លោះ ១៤ ទៅ ១៥ ឆ្នាំ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×