Sunday, May 31, 2026

Monthly Archives: October, 2018

ធ្លាប់តែ​ឃើញ​នៅ​ស្រុក​គេ ឥឡូវនេះ នៅ​ខ្មែរ​យើង​តាស​! ភ្ញៀវ​យក​ឡាន​មក​ធ្វើ គ្រាន់តែ​បើក​មើល​ម៉ាស៊ីន ឃើញ​…១​សំណុំ ជាងៗ​ចង់​ដាច់​ផ្ងារ (​វីដេអូ​)

​ករណី​ពស់ថ្លាន់​ចូលទៅ​សម្ងំ​នៅក្នុង​គ្រឿង​ម៉ាស៊ីនរថយន្ត យើង​តែង​សង្កេតឃើញ​បានកើត​ឡើង​នៅស្រុកគេ ជាពិសេស​ប្រទេស​ថៃជា​រឿយៗ ប៉ុន្តែ ហេតុការណ៍​ដូចគ្នានេះ ថ្មីៗ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយកន្លែង នៅក្នុង​ប្រទេសខ្មែរ​យើង ។​ ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Math Arifin បាន​បង្ហោះ​វីដេអូ ជាមួយ​ចំណងជើង​សរសេរថា​៖ «​លើកទីមួយ ឃើញ​ផ្ទាល់​ភ្នែក ជាង​ឡាន​: ភ្ញៀវ​យក​ឡាន​មក​ធ្វើ គ្រាន់តែ​បើក​មើល​ម៉ាស៊ីន ឃើញ​ឡើង​មួយ​សំណុំ​តែម្តង​» ។​ ​ជាមួយគ្នានេះ​ផងដែរ អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ជាច្រើន​បានដាក់​ចម្ងល់​ថា តើ​ពស់ថ្លាន់​នេះ​ចូល​តាម​ណា តើ​វា​មិន​ក្តៅ​ងាប់​ទៅហើយ​​ទេអ្ហេ បើ​ម៉ាស៊ីន​ឡាន​ក្តៅ​ម្ល៉ឹងៗ​នោះ...

ស្តាប់​អ្នក​លក់​សាច់​ជ្រូក​មាន​វិប្បសារី ប្រាប់​ពី “​សាច់ជ្រូក​ហ៊ាន​លក់​មិន​ហ៊ានស៊ី​” ហើយ​សញ្ញា ៦​យ៉ាង ដើម្បី​ចងចាំ​ទុក​!

​ពពួក​សាច់ជ្រូក​ប្តូរ​ពណ៌​ទៅ​ជា​ក្រ​ម៉ៅ ធុំក្លិន​អា​សោធ​...​ប៉ុន្តែ​នៅពេល​ត្រូវបាន​ជ្រលក់​ក្នុង​សារធាតុ​គីមី វា​ប្រែ​ក្លាយទៅជា​ក្រហមច្រាល​ដូច​ទើប​ព្រលះ​នៅលាន​សត្វឃាត ។ នេះ​ជា​វិធី​ដែល​បន្លំ​ភ្នែក អ្នកទិញ​បាន​យ៉ាង​ងាយ ។​ ​ថ្វី​ត្បិត​អតិថិជន​ជា​ច្រើន​បានដឹង​ឮ​ព័ត៌មាន​នេះ តែ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ដឹង​ថា​ជា​សាច់ជ្រូក "​ល្អ​" និង "​កខ្វក់​" នោះ ពេលខ្លះ​ទាល់តែ​បរិភោគ​ទើប​ភ្ញាក់ខ្លួន​ព្រើត "​ចោល​ស្តាយ ហូប​ទៅ​ប៉ះពាល់​សុខភាព​" ។​ ​អ្នកលក់​ដែល​បាន​បោះចោល​របរ​នេះ​ប្រាប់​ថា បើ​ប្រទះឃើញ​សាច់មាន​សញ្ញា​ខាងក្រោម "​កុំ​ទិញ​ឲ្យសោះ​" ។​ ១.​យកដៃ​ចាប់​សាច់ បើ​ឃើញ​វា​ស្អិតៗ​ជាប់​ដៃ​គឺ​កុំ​ទិញ​ ​មូលហេតុ​គឺ ៖ សាច់​ជ្រូក​ដែល​គុណភាព​ប្រែប្រួល (​ខូច​)...

ស្តាប់​រឿង​ពលរដ្ឋ​រិះគន់​មន្ត្រី​វៀតណាម ៖ មិន​ព្រម​ដើរ​ផ្សារ​ទេ គិតតែ​ពី​អង្គុយចាំ​គេ​មក​…​សុំ​ទិញ​!

​ផ្លែ​ស្រកានាគ​ធ្លាក់​ថ្លៃ​គំហុក ឪឡឹក​ត្រូវ "​បើក​យុទ្ធនាការ​សង្គ្រោះ​"... ហើយ​ឥឡូវ​គ្មាន​ទីផ្សារ ដំឡូងជ្វា ចាក់​គរ​ដូច​ភ្នំ "​រង់ចាំ​" ក្រសួង​ពាក់ព័ន្ធ​ប្រជុំ​ដាក់​វិធានការ​...​សង្គ្រោះ ។​ ...​មូលហេតុ​នៅតែ​ដដែល គឺ​ទីផ្សារ​ចិន​ផ្អាក​ការ​នាំចូល ផលវិបាក "​នេះ នោះ​" មិន​ឈប់ឈរ ខណៈពេល​កសិករ​យំ​ឡើង​...​ខ្សោះ​ទឹកភ្នែក ព្រោះ​កុំថាឡើយ​ចំណេញ សូម្បី​សុំ​ត្រឹម "​ស្រង់ដើម​" ក៏​មិន​អាច​ទៅរួច ។​ ​ពលរដ្ឋ​ប្រទេស​នេះ​ស្រែក​ថា ៖ ចិន​គឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​កសិផល​របស់​វៀតណាម ពិសេស​ដំណាំ​ហូប​ផ្លែ ប៉ុន្តែ​អស់លោក​មន្ត្រី​ពុំ​បាន​អញ្ជើញ​ទៅ​មើល​ថា​ទីផ្សា...

​ក្តៅ ៖ សមយុទ្ធ​ដ៏​ធំ​របស់ NATO ដែល​ពុំ​ធ្លាប់មាន ដើម្បី​គំរាម​…​រុស្ស៊ី (វីដេអូ)

​ពលទាហាន​ប្រមាណ ៥០.០០០​នាក់ មកពី​ប្រទេស​ចំនួន​៣១ ដែល​រួមមាន​សមាជិក​អង្គការ NATO ២៩​ប្រទេស បូក​បន្ថែម​ហ្វាំង​ឡ​ង់ និង​ស៊ុយអែត កំពុង​ធ្វើ​សមយុទ្ធ Trident Juncture 2018 ដ៏​ខ្លាំងក្លា​បំផុត នៃ​ប្លុក​យោធា​នេះ ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​មក​ហើយ ។​ ​ពួក​គេ​អនុវត្ត​វិញ្ញាសារ​មួយ​ចំនួន​លើ​អាកាស ថ្មើរជើង និង​លើ​សមុទ្រ ព្រមទាំង​យុទ្ធនាការ​ពិសេស​នៅក្នុង និង​ជុំវិញណ័​រវេស ។​ ​នាយ​ឧត្តមនាវា James Foggo បញ្ជាការ​ទ័ពជើងទឹក​អាមេរិក​នៅ​អឺរ៉ុប...

កសិករ​ឥណ្ឌូណេស៊ី នាំគ្នា “​កប់​ជើង​ក្នុង​ស៊ីម៉ង់ត៍​” ពេល​ដឹង​មូលហេតុ​ទើប​យល់ថា វា​ជា​មេរៀន​មួយ​… (​វីដេអូ​)

​ហេតុការណ៍​នេះ​កើត​ឡើង​តាំងពី​ថ្ងៃ​ទី ១៤ ខែ​មីនា នៅ​តំបន់​ភ្នំ Kendeng រដ្ឋធានី Jakarta ប្រទេស​ឥណ្ឌូណេស៊ី ខណៈពេល​ពលរដ្ឋ​ច្រើន​កុះករ បាន​នាំគ្នា​ប្រមូលផ្តុំ​ដោយ​នាំ​យក​តាម​នូវ​កេស​ឈើ និង​វត្ថុ​ដទៃ​ទៀត​មួយចំនួន ។​ ​ពួកគេ​ចាប់ផ្តើម​ចូក​កំបោរ​ស៊ីម៉ង់ត៍​មក​ជីក​បង្កប់​ជើង​របស់​ពួកគេ​ក្នុង​ប្រអប់​ឈើ ។​ ​មូលហេតុ​គឺ ពួក​គេ​បង្ហាញ​ការប្រឆាំង​ចំពោះ​សេចក្តីសម្រេច​ឲ្យ​សាងសង់​រោងចក្រ​ស៊ីម៉ង់ត៍​មួយ​នៅក្នុង​តំបន់ ។​ ​ប្រឈម​នឹង​ហេតុការណ៍​នេះ មាន​ចរន្ត​មតិ​ផ្ទុយគ្នា ដោយ​ខ្លះ​ថា​កសិករ​ទាំងនោះ​សំឡឹង​ឃើញ​១​ជ្រុង​នៃ​បញ្ហា ។ ពួកគេ​ក្រីក្រ​ត្រូវ​ស្វែងរក​កិច្ចការ​ដើម្បី​ធ្វើ ហើយ​រោងចក្រ​នោះ​គឺជា​ដំណោះស្រាយ ។​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ពុំ​ធ្លាប់​រស់នៅ​ក្បែរ​រោងចក្រ​ទាំងនេះ​ទេ គួរ "​ដើរកាត់​១​ជុំ​" រួច​សឹម​ស្រ​ដី...

នាវា​ផ្ទុក​យន្តហោះ​តែមួយគត់​របស់​រុស្ស៊ី ជួប​គ្រោះថ្នាក់ (​វីដេអូ​)

​នាវា​ផ្ទុក​យន្តហោះ​តែ​១​គត់ របស់​រុស្ស៊ី​មានឈ្មោះ​ថា "​នាយ​ឧត្តមនាវា Kuznetsov" បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ នា​ពេល​កំពុង​សំចត​នៅ​រោង​ជាង​ជួសជុល Murmansk ភាគ​ពាយ័ព្យ​ប្រទេស​នេះ ។​ ​តាម RT ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ទី ៣០ ខែតុលា ខណៈពេល​ដែល​នាវា​ផ្ទុក​យន្តហោះ "​នាយ​ឧត្តមនាវា Kuznestsov" កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជួសជុល ថែ​ទាំង​ជា​ប្រចាំ តាម​កាល​កំណត់​ទៅ​លើ​រោង​ជាង​បណ្តែត PD-50 ចំណុះ​រោងចក្រ​តម្លើង​កប៉ាល់ Murmansk នា​ឈូង​សមុទ្រ Kola...

ដាក់​ឆ្នាំង​រំងាស់​ស៊ុប និង​រំងាស់​ទឹកត្រី ភ្លេចខ្លួន​មួយ​ភ្លែត ឆេះ​ផ្ទះបាយ​ម៉ត់​

​ខេត្ត​ស្វាយរៀង​៖ ​ផ្ទះបាយ​មួយ​ខ្នង​រួម​សម្ភា​រះ​មួយចំនួន​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ម៉ត់​គ្មាន​សល់​ប៉ុន្តែ​មិន​បង្ក​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ខ​ណះ​ដែល​ម្ចាស់​រវល់​ហើយ​បានដាក់​ឆ្នាំង​រំងាស់​ស៊ុប​និង​រំងាស់​ទឹកត្រី​ចោល​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍​និង​បាញ់​ទឹក​ពន្លត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣:០៥​នាទី​រសៀល​ថ្ងៃ​ទី​៣១​ខែតុលា​ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ ឃោសា​ង សង្កាត់ ស្វាយ​តឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង​។​ ​បើ​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​ផ្ទះបាយ​ដែលមាន​ត្រូវ​បាន​ឆាប់ឆេះ​អស់​នោះ​មាន​ទំហំ​៤​ម៉​×៦​ម៉ត្រូ​វ​ភ្លើង​ឆាបឆេះ​សល់​តែ​ផេះ​ដែលមាន​ម្ចាស់​ឈ្មោះ ប៉ាល់ សារ៉ាន ភេទ​ស្រី អាយុ ៦០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ដាក់​ឆ្នាំង​រំងាស់​ស៊ុប​នៅក្នុង​ផ្ទះបាយ​រួច​គាត់​រវល់​ទៅ​ផ្ទះ​អ្នកជិតខាង​ភ្លេចខ្លួន​ថា​រំងាស់​ស៊ុប​និង​ទឹកត្រី​ទល់​តែមាន​ផ្សែងហុយ​ចេញពី​ផ្ទះបាយ​ទើប​ដឹងថា​មាន​ភ្លើង​ឆេះ​ក៏​បាន​នាំគ្នា​ដងទឹក​ជះ​ពន្លត់​។​ ​ប្រភព​បាន​បន្តទៀតថា​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ពលរដ្ឋ​ថា​មាន​អគ្គីភ័យ​ឆាបឆេះ​នោះ​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​១​គ្រឿង​និង​រថយន្ត​របស់​កម្លាំង​កង​រាជ​អាវុធ​ខេត្តស្វាយរៀង​មួយគ្រឿង​ចេញ​មក​ដល់​កន្លែងកើតហេតុ​ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់​ទើប​ធ្វើឲ្យ​ភ្លើង​ដែល​ឆាបឆេះ​រលត់​ទាំងស្រុង​ហើយ​ផ្ទះ​បាយ​និង​សម្លា​រះ​ដែល​ត្រូវ​ភ្លើង​ឆាប់​នេះ​គេ​ពុំ​ទាន់​ដឹង​ថា​ខូចខាត​អស់​ប៉ុន្មាន​នោះ​។​ ​សូម​បញ្ជាក់​ផង​ដែល​ថា​៖​កន្លងមក​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ធ្លាប់បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា ភ្លើងទាន ធូប ភ្លើងចង្ក្រាន និង​អគ្គីសនី ដែល​បង្ក​ជា​អគ្គីភ័យ​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះសំបែង​និង​អាយុជីវិត​ផងដែរ​៕​...

មែនហើយ​! ធ្លាប់តែ​ឃើញ​កំពូល​តារា​ជើងចាស់​អ្នកស្រី អម្ពរ ទេវី សម្តែង​ភាពយន្ត ដល់ពេល​បកស្រាយ​បទ​ចម្រៀង​វិញ ពិតជា​… (​វីដេអូ​)

​ពិតណាស់ ទស្សនិកជន​យ៉ាងច្រើន ធ្លាប់តែ​ឃើញ​កំពូល​តា​សម្តែង​ស្រី​ជើងចាស់​ដ៏​ល្បីល្បាញ​អ្នកស្រី អម្ពរ ទេវី តាមរយៈ​ការសម្តែង​ខ្សែភាពយន្ត​ប៉ុណ្ណោះ ប៉ុន្តែ ពុំដែល​បានឃើញ​អ្នកស្រី​ឡើង​ឆាក​ប្រគុំ​តន្ត្រី បង្ហើរ​បទ​ចម្រៀង​នោះទេ ។ ​យ៉ាងណាមិញ ថ្មីៗ​នេះ អ្នកស្រី​បានធ្វើ​ឲ្យ​ទស្សនិកជន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ភ្ញាក់ផ្អើល​លាន់មាត់ «​សរសើរ​» គ្រប់ៗ​គ្នា​តែម្តង បន្ទាប់ពី​បាន​ទស្សនា​វីដេអូ​អ្នកស្រី​បកស្រាយ​បទ​ចម្រៀង​ឆ្លងឆ្លើយ​មួយ​បទ «​ជិះទូក​លេង​តាម​គង្គា​» ជាមួយនឹង​តារា​បុរស​លោក សាពូន មីដាដា ក្នុងអំឡុងពេល​ជួបជុំ​បងប្អូន មិត្តភក្តិ ច្រៀង​លេង​កំសាន្ត...

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រោលគោ ​ស្រុក​ស្វាយជ្រំ​ ងាក​មក​ចាប់​មុខរបរ​ដាល់អំបុក​នៅរ​ដូវ​ចម្រូត​

ខេត្ត​ស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់​នៅ​អម​ខាង​ផ្លូវជាតិ​លេខ​១​ចាប់​ពី​ភូមិ​គក់​ក្តោល​ដល់​ភូមិ​ក្រោលគោ​ស្ថិតក្នុង​ឃុំ​ក្រោលគោ​ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង​នាំគ្នា​ចាប់​យក​មុខរបរ​ដាល់​អំបុក​លក់​ដែលជា​អាហារ​ប្រពៃណី​ខ្មែរ​ដំណរ​តាំងពី​ដូនតា ហើយ​ក៍​ជា​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​តាំងពី​បូូរា​ណ​។​ ​បើ​យោង​តាម​សម្តី​របស់​អ្នកលក់​អំបុក​ម្នាក់​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឲ្យដឹងថា​៖​រូបគាត់​បាន​ចាប់​យក​មុខរបរ​លក់​អំបុក​នេះ​អស់​រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ​ហើយ​ការ​ដាល់អំបុក​គឺ​ងាយស្រួល​ជាង​ការងារ​ផ្សេង​មួយ​ចំនួន​ផ្សេង​ទៀត​ដោយ​ការងារ​ដាល់អំបុក​គឺ​មិនចាំបាច់​ប្រើ​កម្លាំង​ច្រើន​នោះ​ទេ​និង​ចំណេញ​វេលា​ហើយ​ថែមទាំង​អាច​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ជីវភាព​រស់នៅ​ក្នុង​គ្រួសារ​បាន​មួយកំរិត​ផងដែរ​។​ ​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា​៖​ភាគច្រើន​ពួក​គាត់​យក​ស្រូវ​ប្រភេទ ផ្កា​រំដួល ផ្កា​ម្លិះ ដែល​មាន​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់​មក​ដាល់​ចេញ​ជា​អំបុក​ដែល​មាន​រស់ជាតិ​ឆ្ងាញ់​និង​ក្លិនក្រអូប​ស្រួយ​ហើយ​ទុក​បាន​យូរ​ថែម​ទៀត​រីឯ​តម្លៃ​វិញ​ក៏​លក់​បាន​ថ្លៃ​ផងដែរ​។​ហើយ​កាលពី​មុន​គេ​តែងតែ​ដាល់អំបុក​តាម​របៀប​បុរាណ​គឺ​ជាន់​ផ្ទាល់​ឬ​ដោយ​បុក​និង​ត្បាល់​ប៉ុន្តែ​សម័យ​ឥឡូវ​ងាក​មក​ប្រើ​ម៉ា​សីុន​គោយន្ត​ជំនួសការ​ដាល់អំ​បុកតា​ម​របៀប​បុរាណ​វិញ​ព្រោះ​ងាយស្រួល​ជាមុន​ហើយ​ថែម​មិន​ហត់​ផង​។​ ​ប្រភព​បន្តទៀតថា​៖​អំបុក​ដែល​លក់​ចេញ​ក្នុង​មួយថង់​ស្មើ​និង​៨​កំប៉ុង​គឺ​តម្លៃ​១០.០០០​រៀល​ទៅ​១២.០០០​រៀល​និង​ថង់​តូច​តម្លៃ​៥.០០០​រៀល​ស្មើ​និង​៤​កំប៉ុង​និង​តម្លៃ​លក់រាយ​មួយ​កំប៉ុង​១.២០០​រៀល​។​បើ​តាម​លក់​អំបុក​ខាងលើ​បាន​ប្រាប់​បន្ថែមទៀតថា​៖​ពួក​អាច​ដាល់អំបុក​ក្នុង​មួយ​ថ្ងៃ​បាន​គិត​ជា​ស្រូវ​បាន​ចំនួន​៥​តៅ​លក់​ចេញ​បាន​២០០.០០០​រៀល​ហើយ​មាន​ម៉ូយ​មក​ទិញ​ដល់​កន្លែង​ដើម្បី​យក​លក់​បន្ត​។​ បើ​តាម​អ្នកធ្វើ​ដំណើរ​តាម​ដងផ្លូវ​លេខ​១​បានឲ្យដឹងថា​៖​រូបគាត់​រាល់ពេល​ដែល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​មួយ​នេះ​គឺ​តែងតែ​មិន​មើល​រំលង​នោះ​ទេ​យ៉ាងហោចណាស់​ក៏​ចូល​ទិញ​បន្តិចបន្តួច​ដែរ​ហើយ​អំបុក​អាច​យក​មក​ហូប​ជាមួយ​និង​ទឹកដូង លីង​ជាមួយ​កំពឹស​ដែល​មាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់​ហើយ​អ្វី​ដែល​ពិសេស​ជាងនេះទៅទៀត​អំបុក​ត្រូវបាន​គេ​យក​មក​សែនព្រេន​នូវ​រដូវ​បុណ្យអុំទូក​អកអំបុក​សំពះ​ព្រះ​ខែ​ជា​បុណ្យប្រពៃណី​មួយ​របស់​ប្រជាជន​កម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើ​ពាក់កណ្តាល​ខែវិច្ឆកា​(​គឺ​ខែ​១១)៕ ​វ៉ៃ​គោ​

កាសែត​អង់គ្លេស ៖ ប្រកាស​ផ្សាយ​ខ្សែ​វីដេអូ បង្ហាញ​ពី​ទិដ្ឋភាព​ឧទ្ធម្ភាចក្រ​ដឹ​ក​មហាសេដ្ឋី​ថៃ ធ្លាក់​កាលពី​ថ្ងៃ​ទី ២៧ ខែ តុលា​

​ខ្សែ​វីដេអូ​អូសបន្លាយ​រយៈពេល ៣៧​វិនាទី បាន​ថត​ជាប់​នូវ​ទិដ្ឋភាព​យន្តហោះ AW169 ចាប់ផ្តើម​ហោះហើរ រួច​ធ្លាក់ចុះ​នៅ​ខាងក្រៅ​ព្រលាន​បាល់ទាត់ King Power ។​ The Sun ជា​សារព័ត៌មាន​ដំបូង ដែល​ប្រកាស​ដោយ​ចំហ​ពី​វីដេអូ​នេះ ព្រោះ​ជឿថា វា​ជា​ភស្តុតាង​មួយ​សម្រាប់​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​ ​តាម​កាសែត​អង់គ្លេស ខ្សែ​វីដេអូ​នេះ​នឹង​ជួយ​ពង្រឹង​មតិ​របស់​សាក្សី​ថា AW 169 បាន​ហោះ​ចាកចេញ​ពី​ព្រលាន​បាល់ទាត់ King Power ដោយ​ប្រើ​ពេល​យូរ ហើយ​ពួក​សាក្សី​នៅ​បាន​ឮស្នូរ​ម៉ាស៊ីន​ខ្លាំងៗ​របស់​វា​ពេល​ធ្លាក់ រួច​ផ្ទុះ​ឆាបឆេះ ។​ ​គ្រោះថ្នាក់​នៅ​យប់​ថ្ងៃទី...
- Advertisment -

Most Read

×