Sunday, May 31, 2026

Monthly Archives: October, 2018

ប្រតិភូ​នគរបាល​ចំនួន​ ៩ខេត្ត​ ចុះ​មក​សិក្សា​និង​ផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​កិច្ច​ការងារ​ប៉ុស្តិ៍ ដែល​សម្រេចបាន​ជោគជ័យ​លើ​ការងារ​ការពារ​សណ្តាប់​ធ្នាប់​ភូមិ​ឃុំ​មាន​សុ​វត្ថិភាព​នៅក្នុង​មូលដ្ឋាន​

​តាកែវ​ ៖ ​គណៈប្រតិភូ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៩ បាន​មក​បំពេញ​កិច្ចការងារ​នៅ​ខេត្តតាកែវ​ដើម្បី​ដកស្រង់​បទពិសោធន៍​ស្តីពី​ការអនុវត្ត​ការងារ​នគរបាល និង​សហគម៍ នៅក្នុង​ខេត្ត​តាកែវ ។ កម្លាំង​នគរបាល ខេត្ត​តាកែវ​ត្រូវបាន​គេ​មើលឃើញ​ថា បាន​បំពេញ​កិច្ច​ការងារ​ឈានមុខ​ទទួលបាន​ស្នាដៃ​ល្អ​ជា​បន្តបន្ទាប់​លើ​កិច្ចការងារ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន សុវត្ថិភាព​ក៏​ដូចជា ការជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ជាដើម​នោះ​។ ការ​មក​បំពេញ ទស្សនៈកិច្ច​ការងា​រដ​ក​ស្រង់​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការ អនុវត្តន៍​ការងារ​នគរ បាល​និង សហគមន៍​នៅ​ខេត្តតាកែវ​បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទ​៣១​ខែ​តុលា​និង​ថ្ងៃ​០១ ខែវិច្ឆិការ ឆ្នាំ​២០១៨​។ គណៈប្រតិភូ​កងកម្លាំង​នគ​រទាំង ៩...

អាការៈ​នៃ​ជំងឺលើសឈាម អ្នក​អ្នក​គួរស្វែងយល់​

​លើស​សម្ពាធ​ឈាម​ជា​ជំងឹ​ដែល​មិនសូវ​ធ្វើឲ្យ​យើង​ឈឺចាប់ ប៉ុន្តែ​វា​អាច​ផ្តាច់ជីវិត​យើង​បាន​យ៉ាង​ស្រួល​។ មធ្យោបាយ​តែ​មួយគត់ ដើម្បី​ដឹង​ថា​តើ សម្ពាធ​ឈាម​របស់​អ្នក គឺ​ខ្ពស់​នោះ គឺ​តាមរយៈ​ការ​ពិនិត្យ​ជា​ទៀងទាត់​។​ ​ប្រសិនបើ​សម្ពាធ​ឈាម​របស់​អ្នក គឺ​ពិតជា​ខ្ពស់​នោះ វា​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន ដែល​អាច​អោយ​យើង​សង្ស័យ​បាន ដែល​រោគសញ្ញា​នោះ រួមមាន ៖ - ឈឺ​ក្បាល​ខ្លាំង​ - ឈឺ​ទ្រូង​ - អស់កម្លាំង ឬ​ភ័ណ្ឌច្រលំ​ - ពិបាក​ដកដង្ហើម​ - បេះដូង​លោត​មិន​ប្រក្រតី​ - ព្រិល​ភ្នែក​ - ឈាម​នៅ​ក្នុង​ទឹកនោម​ - ណែន​ទ្រូង តឹង​ក ឬ​ហ៊ឹង​ត្រចៀក​។​ ​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ខាងលើនេះ...

មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​កំពត​សង់​តេ គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន​

​រាជធានី​ភ្នំពេញ ​៖ ប្រភព​ព័ត៌មាន​មក​ពី​ខេត្ត​កំពត បានឱ្យដឹងថា មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​កំពត​សង់​តេ បាន​បើក​បំរើ​សេវា​ដោយ​​គ្មាន​ច្បាប់​អនុញ្ញាត​​ពី​ក្រសួង​សុខាភិបាល អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយៗ កំពុងតែ​ដំណើរការ​យ៉ាង​រលូន គឺ​ពុំ​មាន​នរណាម្នាក់​មក​រំ​ខាន​អ្វី​ឡើយ​។​ ​គ្លីនិក​លោតឆ័ត្រ​ខាងលើនេះ ស្ថិតនៅ ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។ ​មន្ទីរ​សម្រាក​ព្យាបាល​នេះ​គ្រប់គ្រង​ដោយ លោក​វេជ្ជបណ្ឌិត បូ ចាន់​ដា​រ៉ា ជា​មន្ត្រី​បម្រើការ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​កំពត ដែល​មាន​ឪពុកក្មេក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ខេត្ត​កំពត រីឯ​ម្ដាយក្មេក​ក៏​ធ្វើ​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​ការងា​រ...

​ដាក់ឲ្យ​ប្រើប្រាស់​ប្រាក់​យ័ន ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា ដើម្បី​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម រវាង​ចិន​និង​កម្ពុជា

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ជុំវិញ​ការ​ដាក់​ឲ្យមាន​ការទូ​ទាត់​ប្រាក់​យ័ន របស់​ប្រទេស​ចិន ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្ដាល ធនាគារជាតិ​នៃ​កម្ពុជា​។ សន្និសីទ​សារព័ត៌មាន​នេះ រៀបចំឡើង ដើម្បី​ពន្យល់​ពី​ដំណើការ នៃ​ការ​ចរាចណ៍​ប្រាក់​យ័ន ទៅ​លើ​ការ​បញ្ញើ កម្ចី និង​ទូទាត់ ក្នុង​ប្រព័ន្ធ​ធនាគារ​។ សន្និសីទ​សារព័ត៌មាន​នេះ រៀបចំឡើង បន្ទាប់​ពី​ការចាប់អារម្មណ៍​យ៉ាង​ច្រើន ពី​សំណាក់​សាធារណជន ចំពោះ​ការដាក់​ឲ្យ​ចរាចរណ៍...

កូនក្រមុំ​បុ​ប្ផា​កម្ពុជា​ក្រោម​១​ដួង កំពុង​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ពុះ​កញ្ជ្រោល ពិសេស​សារព័ត៌មាន​វៀតណាម​កោតសរសើរ​ថា​​​… (​វីដេអូ​)

​ដោយសារ​តែមាន​រូប​ស​ម្រ​ស់​ដ៏​ល្អ​ឯក​ប្រៀបបាន​បវរកញ្ញា «​បុប្ផា​ខ្មែរ​កម្ពុជា​ក្រោម​» មួយ​ដួង​ដែល​ក្លាយជា​កូនក្រមុំ​នៅក្នុង​ថ្ងៃ​មង្គលការ​របស់​នាង កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​រញ្ជួយ​នៅលើ​បណ្តាញ​សង្គម និង​ទទួល​ការចាប់អារម្មណ៍​ដល់​សារព័ត៌មាន​វៀតណាម ចុះផ្សាយ​ពី​រូបនាង​យ៉ាង​ព្រោងព្រាត​តែម្តង ។​ ​នេះ​ចាត់ទុកថា​ជា​រឿង​ដ៏​កម្រ​មួយ ដែល​សារព័ត៌មាន​វៀតណាម បាន​ចុះផ្សាយ​សរសើរ​ពី​ឈុត​ប្រពៃណី​ខ្មែរ ជាពិសេស​គឺ​សរសើរ​ពី​រូប​សម្រស់​របស់​នារី​ខ្មែរ​ម្នាក់នេះ ថា​ស្អាត​ប្រៀប​ដូច​បវរកញ្ញា​យ៉ាង​ដូច្នេះ​ដែរ ។ យោងតាម​សារព័ត៌មាន​វៀតណាម នារី​មាន​រូបឆោម​ដ៏​ស្រស់ស្អាត​នេះ​មានឈ្មោះ មូលី​កា ចរិយា បាន​រៀប​មង្គលការ​ជាមួយ​កូនកំលោះ​ឈ្មោះ លីវ សាន់​នី កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅលើ​ទឹកដី​កម្ពុជា​ក្រោម...

​មិន​ថា​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ សូម្បី​តែ​អ្នក​រកស៊ី អ្នកធំ អ្នកមានអំណាច​មួយ​ចំនួន ក៏​ស្វែងរក​ការព្យាបាល​ជំងឺ នៅក្រៅ​ប្រទេស​ដែរ​

ភ្នំពេញ​ ៖ មិន​ថា​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​នោះទេ សូម្បី​តែ​អ្នក​រកស៊ី អ្នកធំ អ្នកមានអំណាច​មួយ​ចំនួន ក៏​បាន​ស្វែងរក​ការព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​ផងដែរ ដូចជា ប្រទេស​ថៃ សិង្ហ​បុរី បារាំង និង​ឥណ្ឌា​ជាដើម​។ ប៉ុន្តែ​ករណី​អ្នកជំងឺ​ចេញទៅ​រក​ការ​ព្យាបាល​នៅក្រៅ​ប្រទេស​នោះ ​ត្រូវបាន​លោក រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​និយាយថា មិន​មាន​ពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​ច្រើន​ទេ ។​ ​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អគារ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន កាលពី​ថ្ងៃ​ទី​៣០​ខែ​តុលា​ថា មិន​មាន​ពលរដ្ឋ​កម្ពុជា​ចេញទៅ​រក​សេវា​ព្យាបាល​ជំងឺ​...

ស្ត្រី​ម្នាក់​ប្តឹង​មន្ទីរពេទ្យ ដោយសារ​ចាក់​វ៉ាក់សាំង​រួច កូន​គាត់​ប្រែ​ទៅជា​ខ្ទើយ​

ស្ត្រី​ម្នាក់​មក​ពី​ទីក្រុង San Francisco សហរដ្ឋ​អា​មេ​រិច បាន​ធ្វើ​ការប្តឹង​មន្ទីរពេទ្យ​មួយ​នៅក្នុង​ក្រុង​នោះ បន្ទាប់​ពី​កូន​ប្រុស​អាយុ ១៦​ឆ្នាំ​របស់​គាត់​បាន​ប្រែ​ទៅ​ជា​ខ្ទើយ បន្ទាប់ពី​ទទួល​ការ​សាក់​វ​វ៉ាក់សាំង​ការពារ​ជំងឺផ្តាយ​សាយ​រួច​ពី​ខាង​មន្ទីរពេទ្យ​។​ ​អ្នកស្រី Andrea Benenacci បាន​និយាយថា គាត់​សម្គាល់​ឃើញថា កូនប្រុស​គាត់​មាន​ការ​វ​ប្រែប្រួល​អត្ត​ច​រិកយ៉ាងខ្លាំង បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច​។​ ​ស្ត្រី​ដែល​មាន​កូន ២​ខាងលើ បាន​ចោទ​ខាង​មន្ទីរពេទ្យ​ថា បាន​ធ្វើ​ឲ្យ​កូន​របស់​គាត់​ប្រែ​ទៅ​ស្រឡាញ់​​ភេទ​ដូចគ្នា (​ខ្ទើយ​)​។​ ​អ្នកស្រី​បញ្ជាក់ថា "​មុន​ពេល​ចាក់​ថ្នាំ កូន​របស់​ខ្ញុំ​ជា​មនុស្ស​ប្រុស​ធម្មតា​ម្នាក់​។ ខ្ញុំ​មិន​មាន​បញ្ហា ឬ​ស្អប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នោះទេ កុំ​យល់​ខុស​លើ​ខ្ញុំ ប៉ុន្តែ​នេះ​ជា​កូន​របស់​ខ្ញុំ​"​។​ ​អ្នកស្រី​បន្ថែមថា...

សិក្ខាសាលា​ស្តីពី​ការប្រមូល​បញ្ហា​ប្រឈម របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ ចំពោះ​វត្តមាន​ជនជាតិ​ចិន​

ខេត្ត​ព្រះសីហនុ​៖ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​សាខា​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ នា​សណ្ឋាគារ​ឆ្នេរ​ថ្មី នា​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ការប្រមូល​បញ្ហា​ប្រឈម របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ផ្តោត​សំខាន់ ទៅលើ​លំហូរ​នៃ​ជនជាតិ​ចិន ចូលមក​រស់នៅ និង​ប្រកប​មុខរប​រនា​ខេត្ត​ព្រះសីហនុ​។​ សិក្ខាសាលា​នេះ ចូលរួម​ជា​អធិបតី​ដោយ លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ​- លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សមាគម​សហគ្រាស​ធុន​តូច...

​ក្រសួង​ធនធានទឹក ចេញ​សេចក្តីប្រកាស ពី​ការព្យាការណ៍​អាកាសធា​តុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០១ ដល់ ០៧ ខែវិច្ឆិកា​, កម្រិត​សីតុណ្ហភាព​អប្បបរមា ចាប់ពី​១៩​អង្សា​សេ ដល់ ២៣​អង្សា​សេ​!

ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការ​ព្យាការណ៍​អាកាសធា​តុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០១ ដល់ ០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​ ក្រសួង​បញ្ជាក់ថា ខ្យល់មូសុង​ឦសាន ចាប់ផ្តើម​មាន​ឥទ្ធិពល​មកលើ​កម្ពុជា ដែល​លក្ខណៈ​បែបនេះ ធ្វើ​កម្រិត​សីតុណ្ហភាព​អប្បបរមា មាន​កម្រិត​ចាប់ពី​១៩ អង្សា​សេ សម្រាប់​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី...

លោកស្រី Kanetou Rei ម្ចាស់​មេដាយមាស​អូឡាំពិក​លើ​វិញ្ញាសា​រ ហែលទឹក ទីក្រុង ​Rio ឆ្នាំ​២០១៦ មក​ចែករំលែក​បទពិសោធន៍​

​ថ្ងៃ​ពុធ ទី​៣១ ខែតុលា ឆ្នាំ​២០១៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា បាន​ជួបពិភាក្សា ការងារ​ជាមួយ​លោកស្រី Kanetou Rei ដែល​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក ទីក្រុង​Rio ឆ្នាំ​២០១៦ ដោយ​មាន​ការ​អមដំណើរ​ពី​លោក ហែម គិរី អគ្គនាយក​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​។ ​លោកស្រី Rei ជា​កីឡាករ​តំណាង​ឱ្យ​ប្រទេស​ជប៉ុន បានឈ្នះ​មេដាយមាស​មួយ​គ្រឿង​លើ​វិញ្ញាសា​រហែល របៀប​កង្កែប​ចម្ងាយ​២០០​ម៉ែត្រ...
- Advertisment -

Most Read

×