Sunday, May 31, 2026

Monthly Archives: October, 2018

​ឃើញ​ពួកគេ​បើក​ម៉ូតូ​យកដៃ​ម្ខាង​ដាក់​ទៅក្រោយ ស្មានតែ​អេះរមាស់​ខ្នង តែ​ពេល​ដឹង​ការពិត​ហួសចិត្ត​ហ្មង​!

​ជាការ​ពិតណាស់​ទៅហើយ នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ នោះ​ភាពស្និទ្ធស្នាល​ល្អូកល្អើន​នឹង​គ្នា ប្រាកដជា​ចៀស​មិន​ផុត​នោះទេ សម្រាប់​គូស្នេហ៍ ក៏ដូចជា​ប្រពន្ធ​១​គូៗ ។ ប៉ុន្តែ គូស្នេហ៍​ទាំងឡាយ​ក៏​គួរតែ​គិត​ចេះ​ពិចារណា​ថា តើ​ទង្វើ​នៃ​ការបង្ហាញ​ភាព «​ស្និត​ស្នាល​» បែបណា ដែល​គួរ ឬ មិនគួរ​បញ្ចេញ​នៅ​ទីកន្លែង​ណា​ដែល​សមរម្យ​សម្រាប់​ភ្នែក​អ្នកដទៃ​នោះ​ផង ។​ ​សម្រាប់​ទី​សារ​ធារ​ណៈ ការបង្ហាញ​ភាពស្និទ្ធស្នាល​ត្រឹម​កាយវិកា​យ​ចាប់ដៃ ឬ​ថើប ទៅលើ​មនុស្ស​ជាទី​ស្រលាញ់ វា​មិនសូវ​ជា​បញ្ហា​ចោទ​នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ជាមួយ​ទង្វើ «​លូកលាន់​គ្នា​»...

គេ​ជួល​ឲ្យមក​មើល​ក្មេង តែ​បែរជា​ស្ត្រី​ម្នាក់​នេះ យក​កូន​គេ​ដាក់​លក់​ដេញថ្លៃ ដើម្បី​ទិញ​ថ្នាំញៀន​

​ស្ត្រី​មើល​ក្មេង​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ FBI បន្ទាប់ពី​នាង​បាន​ដាក់​លក់​ដេញថ្លៃ​ក្មេងៗ​ ​ចំនួន ៣​នាក់ ដែល​នាង​កំពុង​មើល​ថែ​។ ការដាក់​លក់​ដេញថ្លៃ​នោះ បាន​ធ្វើឡើង​នៅ​លើ​វេបសាយ​ eBay ​។​ ​បើតាម FBI បានឲ្យដឹងថា ស្ត្រី​មើល​ក្មេង​ខាងលើ​មានឈ្មោះ​ថា Janet Miller អាយុ ៣៧​ឆ្នាំ ហើយ​នាង​ត្រូវបាន​ម្តាយ​ក្មេង​ជួល​ឲ្យទៅ​មើល​កូន​៣​នាក់​អាយុ ២ ទៅ ៦​ឆ្នាំ ដោយសារ​តែ​ម្តាយ​ក្មេង​ទាំងនោះ​រវល់​នឹង​ការងារ​ខ្លាំង​។​ ​ម្តាយ​ក្មេង​៣​នាក់​នោះ​បាន​ជួល​ស្ត្រី​ខាងលើ​មក​មើល​កូន​គាត់​បណ្តោះអាសន្ន​សិន ដោយសារ​តែ​អ្នក​មើល​កូន​របស់​គាត់​ត្រូវ​ធ្វើ​ការ...

ជប៉ុន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្លួន​យំ ដើម្បី​កាត់បន្ថយ​ស្ត្រេ​ស​

អ្នកស្រី Junko Umihara សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​នៃ Nippon បាន​ចែករំលែក​ប្រាប់ Japan Times​ថា​៖ «​យំ គឺជា​ទង្វើ​ស្វ័យការពារសំដៅ​ប្រឆាំងនឹង​ភាព​ស្ត្រេ​ស​»​។​ ​បណ្តា​ក្រុមហ៊ុន​នៅ​សាលារៀន​ជប៉ុន បាន​ទូន្មាន​ឱ្យ​ពលរដ្ឋ​ខ្លួន​យំ​ដើម្បី​សម្រួល​សុខភាព​ផ្លូវចិត្ត​។​ ​លោក Hidefumi Yoshida 43​ឆ្នាំ ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​គ្រូ​ទឹកភ្នែក​(namida sensei)» បាន​ចំណាយពេល​៥​ឆ្នាំកន្លះ ធ្វើដំណើរ​ពាសពេញ​ប្រទេស​ជប៉ុន​ដើម្បី​ពន្យល់​អំពី​ប្រយោជន៍​នៃ​ការ​រយំ​។​លោក​បាន​រកឃើញថា ការ​យំ នាំមក​នូវ​សុខភាព​ផ្លូវចិត្ត ។​ក្រោយពេល​តាមដាន​កូនសិស្ស​ម្នាក់​ពុំ​ចាំបាច់​ត្រូវការ​ការប្រឹក្សា​យោបល់​អំពី​គ្រូពេទ្យ តែ​គាត់​អាច​សះស្បើយ​ពី​ជំងឺស្ត្រេស ដោយ​គ្រាន់តែ​សិស្ស​ម្នាក់​នោះ​មានឱកាស​និយាយ​ចេញ​អ្វីៗ​ដែល​ជាប់គាំង​ក្នុង​ចិត្ត...

ចុងក្រោយ តើ​អ្នកណា​រស់​ស្រួល​ជាងគេ​?

​រឿងនិទាន​តំណាល​ថា ក្នុង​គ្រួសារ​កសិករ​មួយ​មាន​ក្របី​មួយ​ក្បាល និង​ឆ្កែ​មួយ​ក្បាល ។​ឆ្កែ​ត្រូវបាន​ដេក​នៅក្នុង​ផ្ទះ ចំណែក​ក្របី​នៅក្នុង​ក្រោល​ក្បែរ​ទ្វារផ្ទះ​។​រាងរាល់ថ្ងៃ ក្របី​តែង​ទៅ​ភ្ជួរ​រាស់​តាំងពី ព្រលឹម​អុរ​រហូត​ព្រលប់​ទើប​មក​ផ្ទះ​ដល់ផ្ទះ​វិញ​។​ចំណែក​ឆ្កែ​ដេក​នៅ​ពីមុខ​ទ្វារផ្ទះ​ប៉ុណ្ណោះ​។​ ​ថ្ងៃមួយ ពេល​មកពី​ស្រែ​វិញ ក្របី​ក៏​ទម្លាក់ខ្លួន​ក្រាប​លើដី ព្រោះ​ហត់នឿយ​ខ្លាំងពេក ។​ពេល​ឃើញ​ឆ្កែ​ដើរកាត់​ដោយ​គ្រវី​កន្ទុយ​បណ្តើរ ក្របី​ក៏​ឌឺដង​ដាក់​ឆ្កែ​ថា «​គ្មាន​អ្នកណា​ស្រួល​ស្មើ​ឯង​ទេ ដឹង​តែ​ពី​ស៊ី ហើយ​ដេក​។​ឮដូច្នេះ​ឆ្កែ​តូចចិត្ត​យ៉ាងខ្លាំង រួច​ឆ្លើយតប​ថា​៖ «​បង​ក្របី​ឯង​ថ្វី​ត្បិត​ធ្វើការ​ធ្ងន់ តែមាន​ម៉ោង​ពេល​កំណត់ ។ ព្រឹក​ចេញទៅ ល្ងាច​វិល​មក ហើយ​ពេលយប់​បាន​សម្រាក​បិទ​ភ្នែក​ដេក​ឆ្អែត​។ ចំណែក​ខ្ញុំ​វិញ ថ្វី​ត្បិត​ឃើញថា​ទំនេរ...

សង្វេក​ហួស​ថ្លែង​! ប្អូនប្រុស​ពិការ​ដៃ​ទាំងពីរ ដាច់ចិត្ត​លើកដៃ​សំពះ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក មេត្តាជួយ​ឧ​ត្ថ​ម្ភ​ដល់​គាត់​ផង (​វីដេអូ​)

​នេះ​ជា​ទិដ្ឋភាព​ដ៏​សោកសង្រេង​មួយ ដែល​យើង​គ្រប់គ្នា​ឃើញ​ហើយ​ពិតជា​អាណិត​ខ្លោចចិត្ត ចំពោះ​ស្ថានភាព​ដ៏​លំបាក​វេទនា​បំផុត របស់​ប្អូនប្រុស​ម្នាក់នេះ​ដែល​ពិការ​ដៃ​ទាំងពីរ ហើយ​ត្រូវ​រស់​នៅ​​ជាមួយ​ដែល​មាន​តែ​លោក​តា​ចាស់​ជរា​ម្នាក់​​ប៉ុណ្ណោះ​ ដោយ​ពឹង​តែ​ទៅលើ​របរ​ដើររក​ក្តាម ខ្យង ត្រី នៅតាម​វាលស្រែ​ដើម្បី​យកមក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ ។​ ​ដោយ​មើលឃើញ​ពី​ស្ថានភាព​ដ៏​កំសត់​ហួស​ថ្លែង​នេះ​ផងដែរ គណនី​ហ្វេ​ស​ប៊ុ​ក «​ជាង​ហង្ស បាត់ដំបង​» បាន​បង្ហោះ​រូបភាព និង​វីដេអូ​ពី​សកម្មភាព​រស់នៅ​ប្រចាំ​របស់​ប្អូនប្រុស​ពិការ​ម្នាក់នេះ ដោយ​សរសេរ​សំណូមពរ​ឲ្យ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក មេត្តា​ដាក់​ទាន​ជួយ​ឧ​ត្ថ​ម្ភ​ដល់​ពួកគេ​ទាំងពីរ​យ៉ាង​ដូច្នេះ​ថា​៖ «​សូមមេត្តា​កុំ​អូស​រំលង​អី​ជួយ​ស៊ែ​បន្ត​យកតែ​បុណ្យ​ទៅ​បងប្អូន ប្អូនប្រុស​នៅ​ខេត្តព្រៃវែង​ពិការ​ដៃ​ទាំង​2​រស់នៅ​ពី​នាក់​បងប្អូន​យ៉ង​លំបាក​បាន​សុំ​ខ្ញុំ​អោយជួយ​គាត់​ផង ខ្ញុំ​មិនអាច​ជួយ​អ្វី​គាត់​បាន​ក្រៅពី​ជួយ​ផុស​ដេ​ី​ម្បី​ផ្ស​ព​ផ្សាយ​ជាព​ត៏​មាន​អោយ​សប្បុរសជន​បាន​ឃេ​ី​ញ បេ​ី​បងប្អូន​ណា​ចង់​ជួយ​គាត់​សូម​ទាក់ទង​តាម​លេខ​របស់គាត់​ផ្ទាល់​ចុះ​0969303839​សូម​អរគុណ​!» ។​ ​តាមរយៈ​វីដេអូ ប្អូនប្រុស...

ធ្វើដំណើរ​តាម​ជណ្តើរយន្ត​ត្រូវ​ប្រុងប្រយ័ត្ន​!៖ ជណ្ដើរយន្ត​នៅ​ស្ថានីយ​Metro ​ក្រុង​Rome ស្រាប់តែ​បង្កើនល្បឿន​យ៉ាង​លឿន ធ្វើឱ្យ​មនុស្ស​៣០​នាក់​រងរបួស​ (មានវីដេអូ)

គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ស្ថានីយMetro Repubblica នាទី​ក្រុង​Rome ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី​២៣​តុលា​។​ស្ថានទូត​រុស្ស៊ី​នៅ​អ៊ីតាលី​ឱ្យដឹងថា មាន​មនុស្ស​៣០​នាក់​រងរបួស ក្នុងនោះ​មាន​៧​នាក់​រងរបួស​ធ្ងន់ ។​ជនរងគ្រោះ​ភាគច្រើន​ជា​ពលរដ្ឋ​រុស្ស៊ី ដែល​ធ្វើដំណើរ​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់ Champions League ។​ ​តាម​អភិបាលក្រុង Virginia Raggi ឱ្យដឹងថា សាក្សី​ដែល​នៅក្បែរ​នោះបាន​និយាយថា​៖ មុនពេល​ជណ្ដើរយន្ត​មាន ល្បឿន គេ​ឃើញ​ភ្ញៀវ​ទាំងនោះ​នាំគ្នា​លោត​រាំ​លើ​ជណ្ដើរ​នេះ​។​នៅពេលដែល​ជណ្ដើរយន្ត​ចាប់ផ្តើម​បង្កើនល្បឿន វា​បាន​ច្រាន​មនុស្ស​ឱ្យ​គរ​ពីលើ​គ្នា​មួយ​ពុំនូក ខណៈពេលដែល​មនុស្ស​ខ្លះ​បាន​លោត​ចេញ​។​ ​នាយក​ផ្នែក​សង្គ្រោះ Giampietro Boscaino ឱ្យដឹងថា...

មន្ត្រី​ស្ថាប័ន​ជំនាញ​ថា បច្ចុប្បន្នភាព​នា​ទីប្រជុំជន ក្នុង​ក្រុង​ព្រះសីហនុ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ លោក ផន រតនៈ បាន​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យដឹងថា បច្ចុប្បន្ន​នេះ​ខេត្ត​ព្រះសីហនុ កំពុង​ជួប​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​។ លោក​បន្តថា ក្នង​១​ថ្ងៃ​ម ប្រជាពលរដ្ឋ​ក្នុង​ក្រុង​អាច​ខ្វះខាត​ទឹក​ចន្លោះ ពី ៤ ទៅ ៦​ពាន់​ម៉ែត្រគូប​។​ ត្រង់​ចំណុច​នេះ លោក ផន រតនៈ បញ្ជាក់ថា មូលហេតុ​នៃ​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​នា​ខេត្ត​ព្រះសីហនុ ដោយសារ​មូលដ្ឋាន​នេះ មាន​ការអភិវឌ្ឍន៍ និង​ការវិនិយោគ​យ៉ាងគំហុក...

​នគរបាល​ចាប់បាន​ឃាតករ​៣​នាក់ វាយ​សម្លាប់​មេការ​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា អំពេី​មនុស្សឃាត​មួយ​កើត បាន​ឡើង​នៅ​ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅ​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ប្រមាណ​ដប់​ម៉ោង​ក្រោយមក សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​នគរបាល​ខេត្តសៀមរាប ចាប់​បាន​ឃាតករ នៅ​ខេត្ត​សៀមរាប​។​ លោក​ឧត្តមសេនីយ៍ត្រី កុល ផា​លី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​ព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពី​ម៉ោង​២២ និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែតុលា...

​ជីវិត​ថ្លៃ​ណាស់​! ស្ត្រី​ម្នាក់​ត្រូវ​រថយន្តក្រុង​បើក​បុក​ស្តែងៗ តែ​អាច​នៅ​មាន​ជីវិត (​វីដេអូ​)

​ជីវិត​មនុស្ស​យើង​មើល​មិន​ឃើញ​ឡើយ ព្រោះ​រឿងហេតុ​អកុសល​អាច​កើតឡើង​គ្រប់ពេលវេលា ខណៈពេល​យើង​កំពុង​ធ្វើដំណើរ​ទៅ​ណា​មក​ណា ទាំង​ការ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាដើម​។​ ​ករណី​គ្រោះ​អកុសល​នោះ បាន​កើតឡើង​លើ​ស្ត្រី​ម្នាក់​ដែល​កំពុង​ធ្វើដំណើរ​លើ​ដងផ្លូវ ប៉ុន្តែ​ជីវិត​ ​របស់​គាត់​ពិតជា​ថ្លៃ​ណាស់ ដែល​អាច​គេ​ផុត​ពី​ក្រញាំ​មច្ចុរាជ​។​ ​បើ​តាម​វីដេអូ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព មាន​ស្ត្រី​ម្នាក់​កំពុង​ធ្វើដំណើរ​លើ​ផ្លូវ​សុខៗ ស្រាប់តែ​មាន​រថយន្តក្រុង​មួយ​គ្រឿង​បើក​បត់​ចូល​មក​បុក​គាត់​ពីក្រោយ​ពេញទំហឹង​តែ​ម្តង បណ្តាលឲ្យ​គាត់​បោកមុខ​ខ្ទប់​ទៅ​នឹង​ថ្ម ប៉ុន្តែ​គាត់​ក្រោក​ឡើង​វិញ​ភ្លាម ហាក់​មិន​បង្ហាញ​សញ្ញា​ ​គ្រោះថ្នាក់​ខ្លាំង​នោះទេ​។​ ​បើ​ពិនិត្យ​មើល​ឲ្យ​ច្បាស់ រថយន្តក្រុង​នោះបាន​បើក​បុក​គាត់​ពីក្រោយ ប៉ុន្តែ​កង់​មុខ​របស់​វា​មិន​បាន​ ​កិន​ជនរងគ្រោះ​នោះទេ ដែល​នេះ​ជា​សំណាង​របស់​ស្ត្រី​ខាងលើ​។ ជីវិត​គាត់​ពិតជា​ថ្លៃ​ណាស់​។​ ​ចង់ដឹង​ការបើក​បុក​នេះ គួរ​ឲ្យ​ស្រាវ​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​នេះ ​៖ ​

ក្រុម​ស្ត្រី​បឹងកក់ តវ៉ា​ស្នើ​អន្តរាគមន៍​ពី​សម្តេច​តេជោ សុំ​សំណង​បន្ថែម ២​ម៉ឺន​ដុល្លារ​

​ភ្នំពេញ​ ៖ ក្រុម​ស្ត្រី​បឹងកក់ ប្រមាណ​២០​នាក់​ដែល​មាន​ទាំង​កូនក្មេង​ផង​នោះ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​ ​បាន​នាំគ្នា​លើក​បដា ស្រែក​តវ៉ា​ទាមទារ ដោយ​ស្នើសុំ​ដល់​សម្តេច​តេជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ពួកគាត់​ផង​ ​ដោយ​សុះ​សំណង​បន្ថែម នៅខាងមុខ​ទីស្តីការ​នាយករដ្ឋមន្ត្រី​។​ ​ស្ត្រី​ម្នាក់​ជា​តំណាង​ប្រជាពលរដ្ឋ បាន​និយាយប្រាប់​អ្នកកាសែត​ថា ការដែល​ពួកគាត់​មក​តវ៉ា​ទាមទារ​សុំឲ្យ​សម្តេច​តេ​ជោ​​ជួយ​ដោះស្រាយ​នេះ ដោយសារ​តែ​ការតវ៉ា​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ដោយ​មិន​ទទួលបាន​ផល​សោះ​ ​ហើយក៏​បាន​ដាក់​លិខិត​ស្នើ​សុំ​រក​ដោះស្រាយ​បញ្ហាដីធ្លី​នេះ ទៅ​សាលា​រាជធានី​ភ្នំពេញ ក៏​គ្មាន​ចម្លើយ​ដែរ​។ តំណាង​ប្រជាពលរដ្ឋ​ ​បាន​បន្ថែមថា ពួក​ខ្ញុំ​ស្នើ​សម្តេច​តេជោ ហ៊ុន...
- Advertisment -

Most Read

×