Sunday, May 31, 2026

Monthly Archives: October, 2018

បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ប៉ុនប៉ង​ឃាតកម្ម ដែល​រាយ​ខ្សែលួស​ភ្ជាប់​ចរន្ត​អគ្គិសនី នៅតាម​របង​ផ្ទះ​របស់​ខ្លួន​

​ភ្នំពេញ​៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ប៉ុនប៉ង​ឃាតកម្ម ដោយ​ជនសង្ស័យ​ម្នាក់​បាន​រាយ​ខ្សែលួស​ភ្ជាប់​ចរន្តអគ្គិសនី​នៅតាម​របង​ផ្ទះ​របស់​ខ្លួន ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដែល​ចេះ​តែ​បាត់បង់​នា​ពេលកន្លងមក បណ្តា​ឲ្យ​ឆក់​ជនរងគ្រោះ​របួស នៅ​ចំណុច​ក្នុង​ដី​ឡូតិ៍ ផ្ទះ​លេខ​១៥៥​ឆ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​៣០​នាទី ។​ ​លោក​វរសេនីយ៍ឯក ហ៊ួ​រ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ...

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ៖ សម្ដេច​តេជោ បានបញ្ជាក់​សារជាថ្មី​ពី​ការគាំទ្រ ចំពោះ​ប្រព័ន្ធ​ពហុភាគី​និយម នៅក្នុង​និម្មាបនកម្ម​សកលលោក ជាពិសេស​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​

​ភ្នំពេញ ​៖ ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីប្រកាស ស្តីពី​លទ្ធផល​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក ទី​១២ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចាប់​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​បែលហ្ស៊ិក​។​ ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុច​សែ​ល...

សម្តេច​ហ៊ុន សែន ៖​ភារកិច្ច​ចម្បង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​ត្រូវ​រក្សា​បាន​នូវ​ស្ថេរភាព​នយោបាយ និង​សន្តិភាព ដើម្បី​ឈាន​ទៅ​សម្រេច​កំណើនសេដ្ឋកិច្ច ៧,២%​យូរអង្វែង​

​ប្រទេស​តួ​គី ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ សំណេះសំណាល​ជាមួយ​កូម​ក្មួយ​យុវជន សិស្ស និង​និស្សិត​ប្រមាណ​ជាង ៦០ នាក់ ដែល​កំពុង​រស់​នៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​តួ​គី​។​ ​កាលពី​ឆ្នាំ ១៩៩៥ តួ​គី​បានផ្តល់​អាហារូបករណ៍​ដំបូង​ឲ្យ​កម្ពុជា​សម្រាប់​និស្សិត​៤ រូប​។ នៅ​ឆ្នាំ ១៩៩៧ មាន​ចំនួន ៤...

​ផ្លូវជាតិ​លេខ​៤៨ ជួសជុល បាន​ជាង ៧០% ហើយ​

​កោះកុង​ ៖ ដោយ​គិត​ត្រឹម​សប្តាហ៍​ទី​៣ ខែតុលា ឆ្នាំ​២០១៨ “​ផ្លូវជាតិ​លេខ​៤៨” ជួសជុល​បាន​ជាង ៧០​ភាគរយ​ហើយ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​ក្រុម​ការងារ​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ពាក់ព័ន្ធ​។​ ​ផ្លូវ​នេះ​មាន​ប្រវែង​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល ទៅដល់​ទី​រួម​ខេត្ត​កោះកុង ដែល​ក្នុងនោះ​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងទៀត​។​ ​ផ្លូវ​នេះ​ត្រូវបាន​បែងចែក​ជា ៩១​កំណាត់​ខ្លីៗ​ដើម្បី​ជួសជុល អោយបាន​ទាន់​ពេលវេលា ដោយ​កម្លាំងចម្រុះ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កងវិស្វកម្ម...

ឃាតករ​ម្នាក់​ដែល​រំលោភ សម្លាប់​ក្មេងស្រី​២​នាក់​បងប្អូន នៅ​ស្រុក​បរិបូរណ៌ ចាប់បាន​ហើយ​

​កំពង់ឆ្នាំង ​៖ ឃាតករ​ដៃដល់​ដែល​សម្លាប់​ក្មេងស្រី​២​នាក់​បងប្អូន​បង្កើត នៅ​ស្រុក​បរិបូរណ៌ ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​បាន​ហើយ បន្ទាប់​ពី​ការសួរនាំ​រយៈពេល​២​ថ្ងៃ ហើយ ឃាតករ មិនមែន​ជា​ពូ​ទេ​របស់​ក្មួយ​ស្រី​នោះ​ទេ ហើយ​សមត្ថកិច្ច​នាំ​ឃាតករ ទៅធ្វើ​ត្រាប់​រាល់​សកម្មភាព​ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​កន្លែងកើតហេតុ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ​។​ ​ករណី​រំលោភ​សេពសន្ថវៈ និង​សម្លាប់ ក្មេងស្រី​២​នាក់​បងប្អូន​បង្កើត ជា​ករណី​ដ៏​សាហាវ​ឃោរឃៅ និង​ព្រៃផ្សៃ​បំផុត រហូត​ផ្ទុះ​ការ​ចែកចាយ និង​ជេរ​ប្រទេចផ្ដាសារ​ជន​ដែល​ជា​ឃាតករ ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ហើយ​បាន​ទាមទារ​ដល់​អាជ្ញាធរ​និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល គួរតែ​មាន​ច្បាប់​កាត់ទោស​ប្រហារជីវិត...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ការងារ មិន​អំណោយផល​ល្អ ទោះបី​សកម្ម​យ៉ាងណា​ក៏​ថ្ងៃនេះ​ងាយ​កើតការ​ខ្វែងគំនិត​ជាមួយ​ថ្នាក់លើ ។ លុយកាក់ មានឱកាស​បាន​ចំណូល​ថែម ។ មនោ​ញ្ចេ​ត​នា កុំ​ឲ្យ​រឿង​ការងារ ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២ ។​ ​ឆ្នាំឆ្លូវ ៖ ការងារ ល្អ​បំផុត រាល់​ការប្រឹងប្រែង​មុនៗ​នេះ​ត្រូវបាន​ទទួលស្គាល់​និង​ឆ្លើយតប ។ លុយកាក់ ថ្ងៃនេះ​គ្មាន​លាភ ត្រូវ​ថែទាំ​របស់របរ លុយកាក់ បង្ការ​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា...

ដំណើរ​ស្វែងរក MH 370 បានចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃទី ១៩/​តុលា នៅ​ច្រក​ល្អាង ខេត្តកំពង់ស្ពឺ​

​ពេលនេះ Daily Star ដែលជា​សារព័ត៌មាន​តាមដាន​ជាប់​រឿងនេះ​ឲ្យ​ដឹងថា អ្នក​បច្ចេកវិទ្យា​អង់គ្លេស Ian Wilson និង​បងប្រុស Jack បាន​ទៅដល់​កម្ពុជា​តាំងពី​ថ្ងៃទី ១៦ តុលា ។​ Ian Wilson (​ស្តាំ​) និង​បងប្រុស Jack នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។​ ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ពួកគេ​បាន​ទៅ​សម្រាក​១​យប់ នា​ខេត្តកំពង់ស្ពឺ ។ នៅ​ថ្ងៃទី ១៨...

សមត្ថភាព​នៃ​រថយន្ត​ដឹកជញ្ជូន ក៏ដូចជា​អ្នកបើកបរ ដឹក យន្តហោះ កប៉ាល់ រថភ្លើង​… ពិតជា​ប៉ិនប្រសប់ គ្មាន​គូ​ប្រៀប​លើ​លោក​

​រូបចម្លាក់​ថ្មភ្នំ​ទាំង​ផ្ទាំង​ពិតជា​... ធ្ងន់​ណាស់ ! ​នាវា​កម្សាន្ត​ខ្នាត​ធំ​ត្រូវ​ពឹង​រថយន្ត​ដើម្បី​បាន​ចលនា​លើ​... ថ្នល់​! ​វែង​បែបនេះ​ទាល់តែ​ប្រើ​ឡាន ២ ទើប​រួច ! ​រកមើល​រថយន្ត​សឹង​មិនឃើញ ! ​ត្រឹម​ផ្ទះ​ប៉ុណ្ណឹង​មិន​អី​ទេ​! ​ទាល់តែ​មាន​ឡាន​ជួយ​រុញ ទប់​បន្ថែម​ទើប​ឡើង​ស្ពាន​បាន​! ​មិនមែន​ឡាន​ភ្លោះ​ទេ​ណា៎​! គឺ​ឡាន ២​គ្រឿង ទើប "​រែក​រួច​" ! ​នាំ​ព្រះវិហារ​ទៅរក​គ្រិស្ត​សាសនិក​។​ ​វែង​មែន តែ​ក៏​គ្មាន​បញ្ហា ។​ ​អាច​ដឹក​របស់​ធំ​ជាង​ទម្ងន់​ជាង​ខ្លួន​បាន ។​ "​លោក​កប៉ាល់​" សូម​អញ្ជើញ​ឡើងមក ។​ ​បើ​មិនឃើញ​ប្រាកដជា​មិន​ជឿ​ទេ ។​ ​បេតុង​សុទ្ធ ធ្ងន់​មិនធម្មតា ។​ ​យន្តហោះ​ឬ​? សូម​អញ្ជើញ ! ​លី​សា​

មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ច្រកទ្វារ ណាំ​លៀ មិន​សហការ​​ពេល​ចុះ​សួរ​អំពី​ករណី ទប់ស្កាត់​បទល្មើស​ព្រៃឈើ​

​បទល្មើស​ព្រៃឈើ​កំពុងតែ​ផ្ទុះ​កក្រើក នៅ​ច្រក​ដាក់​ដាំ​និង​ច្រក​ណា​ម​លៀរ ឬ​ច្រក​បុ​ស្តិ៍​៧ ខេត្ត​មណ្ឌល​គី​រី​។​ ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង កាលពី​ថ្ងៃ សុក្រ ទី​១៩ ខែ តុលា ឆ្នាំ ២០១៨ នេះ បាន​លើកឡើងថា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក បាន​ចុះ​សិក្សា​ផ្ទាល់ និង​តាមដាន​ការអនុវត្តន៍​ច្បាប់​នៅ​ខេត្ត​មណ្ឌល​គី​រី​ចំពោះ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើទ្រង់ទ្រាយ​ធំ បន្ទាប់ពី​លេច​ធ្លាយ​ដំណឹង​ថា​មាន​ករណី​ត្រៀម​ដឹក​ឈើ ចេញពី​ឃ្លាំង​ស្តុក​ឈើនៅ​កោះ​ញ៉ែ​ក​រាប់ម៉ឺន​ម៉ែត្រ​គីប​ក្រោម​ទឹក​លុយ ១២០០០០០​ដុល្លា​និង​៣៥០០០០​ដុល្លារ...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ មិន​ស្ថិរភាព ត្រូវ​សម្រួល​អារម្មណ៍​ធ្វើការ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​បាត់​កាបូប​ប្រាក់ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ ធម្មតា គួរ​ព្យាយាម​ជាងនេះទៀត ។ លុយកាក់ គួរ​សម្រួល​រៀបចំ​ឡើង​វិញ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា បង្ការ​កុំឲ្យ​មាន​វត្តមាន "​ជន​ទី​៣" ។​ ​ឆ្នាំ​ខាល...
- Advertisment -

Most Read

×