Sunday, May 31, 2026

Monthly Archives: October, 2018

ផ្ទះ​ណា​ក៏​ដាំបាយ ហើយ​ចាក់​ទឹក​លាង​អង្ករ​ចោល មិនដឹងថា វា​អាច​ជួយ​សម្អាត​សាច់មាន​ខ្លាញ់ និង​ប្រយោជន៍​ដ៏​ច្រើន​ផ្សេងទៀត​

​តើ​អ្នក​លាង​សាច់ជ្រូក សាច់គោ​ជាប់​ខ្លាញ់​ដោយ​វិធី​ណា​? ប្រហែល​ជា​យក​វា​មក​ដាក់​ក្រោម​ទុយោ​ទឹក​រួច​ប្រើ​ដៃ​ឈ្លី​វា​ហើយ​មែន​ទេ​! បន្ទាប់​មក​ដៃ​អ្នក​មាន​អារម្មណ៍​ជាប់​ខ្លាញ់​ឡើង​រអិលៗ​... ។ ធ្វើតាម​អ្នកឯកទេស​នោះ​ធានា​ថា សាច់​ក៏​ស្អាត ដៃ​អ្នក​ក៏​ពុំ​មាន​រអិល​នឹង​សារធាតុ​ខ្លាញ់​ដែរ ។​ ​តាម​នោះ​សាច់​ដែល​អ្នក​ត្រូវ​លាង យក​វា​មក​ត្រាំ​ទឹក​អង្ករ ដែល​អ្នក​ច្រើន​ចាក់ចោល​នោះ ប្រហែល​៥​នាទី (​អ្នកនឹង​ឃើញ​មាន​ខ្លាញ់​កាកសំណល់​កខ្វក់​អណ្តែត​ឡើង ។ បន្ទាប់​មក​អ្នក​ចាប់​យក​សាច់​នេះ​ចេញ មក​លាង​នឹង​ទឹក​ធម្មតា​ជាការ​ស្រេច ។​ ​គប្បី​ដឹង​បន្ថែមថា ទឹក​លាង​អង្ករ​ដាំ​បាយ​ដែល​ភាគច្រើន អាច​ហៅថា​វា​ជា​ទឹក​លាង​សម្អាត​ធម្មជាតិ​សុទ្ធសាធ អាច​ជួយ​ដល់​រឿង​មួយ​ចំនួន​ទៀត ។ ជាអាទិ៍ ៖ -​អ្នក​យក​វា​ទៅ​កម្តៅ​ឲ្យ​ក្តៅ​ឧណ្ហៗ រួច​លាង​សម្អាត​ផ្ទៃមុខ...

អ្នក​ចិត្តសាស្ត្រ​ប្រាប់ថា​៖ ចូរ​ជ្រើស​រើសយក​រូបភាព​មួយ​ខាងក្រោម​ដែល​អ្នក​គិតថា​មាន​សុភមង្គល​បំផុត​នោះ គេ​នឹង​បរិយាយ​ប្រាប់​អំពី​ច​រតិ​របស់​អ្នក​ក្នុង​រឿង​ស្នេហា​

​តាម​អ្នក​ចិត្តសាស្ត្រ​នោះ ការគិត​នាំឱ្យមាន​ទ​ងើ្វ ទង្វើ​ក្លាយជា​ទម្លាប់ ។ ទម្លាប់​ស្តែងចេញ​មួយផ្នែក​ណា​នោះ​នៃ​ចំណងទាក់ទង​បច្ចុប្បន្ន​។​ចូរ​អ្នក​សាកល្បង​ជ្រើសរើស​រូបភាព​មួយ ដែល​តាម​អ្នក​ពួកគេ​មាន​សុភមង្គល​បំផុត​។ ចរិត​របស់​អ្នក​ក្នុង​ស្នេហា​យ៉ាងម៉េច​ដែរ​? ​ចូរ​អ្នកអាន​ចម្លើយ​ខាងក្រោម តើ​ត្រឹមត្រូវ​ដែរឬទេ​។ ជ្រើស​រើសយក​រូបភាព​ទី​១៖ ​ប្រសិនបើ​អ្នកជា​ស្រី​៖ នោះ​ចំពោះ​រឿង​ស្នេហា អ្នក​​តែង​លើកតម្កើង​វា​មិន​ខ្លាច​បង្ហាញ​មោទនភាព​របស់ខ្លួន​ចំពោះ​សង្សារ​។ ​អ្នកជា​នារី​ឯករាជ្យ អាច​មើលថែ​ខ្លួនឯងបាន ពុំ​ចាំបាច​អ្នកដទៃ ពិសេស​អ្នក​ពុំ​រវល់​នឹង​ការគិត​របស់​អ្នកដទៃ​ចំពោះ​ខ្លួន​។​ ​ប្រសិនបើ​អ្នកជា​មនុស្ស​ប្រុស​៖ អ្នក​គឺជា​ប្រភេទ​បុរស​នឹងន ហើយ​ម៉ឺងម៉ាត់​ចំពោះ​រឿង​ស្នេហា​។ អ្នក​ពុំ​ចេះ​មើលស្រាល​ទំនាក់ទំនង​មនោសញ្ចេតនា​របស់ខ្លួន​និង​ហ៊ាន​ពលិកម្ម​អ្វីៗ​ដើម្បី​គូ​ស្នហ៍ ។​ អ្នក​ប្រាកដជា​ចូលចិត្ត​ពាក្យស្លោក​មួយ​ថា៖ «ស្នេហា​គឺជា​ការដែល​អ្នក​ទាំងសងខាង​ត្រូវ​ហ៊ាន​បើកចំហ ​និង​ចែករំលែក​គ្រប់​រឿងរ៉ាវ​ជាមួយគ្នា​»​។​ ​ប្រសិនបើ​អ្នក​ជ្រើសរើស​រូបភាព​ទី​២៖ ​ប្រសិនបើ​អ្នកជា​ស្រី​៖​ «ខាងក្រោយ​ជោគជ័យ​របស់​មនុស្ស​ប្រុស តែងមាន​ស្រមោល​របស់​មនុស្ស​ស្រី​ម្នាក់» ​នេះ​គឺជា​ពាក្យ​ពណ៌នា​សុក្រឹត​បំផុត​សម្រាប់​អ្នក​។ អ្នក​ពិតជា​ប៉ិនប្រសប់​រ៉ាប់រង​ការងារ​បាន​គ្រប់មុខ ពូកែ​សង្កេត​...

ប្អូនថ្លៃ កាប់​បងថ្លៃ មួយ​កាំបិ​តបិះ​ដាច់​ក​ស្លាប់ ខឹង​រឿង​ជម្លោះ​មិន​បើកទ្វារ​ឲ្យចូល​ផ្ទះ​

​ខេត្ត​ក្រចេះ ​៖ កំហឹង​របស់​ប្អូនថ្លៃ បាន​យក​កាំបិតផ្គាក​កាប់​បងថ្លៃ​មួយ​កាំបិត​ពី​ក្រោយ​ចំ​កញ្ចឹងក បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​តែ​ជម្លោះ រឿង​បងថ្លៃ​មិន​បើកទ្វារ​ឲ្យចូល​ផ្ទះ​កាលពី​យប់ លុះ​ព្រឹក​ឡើង​ប្អូនថ្លៃ​មក​ជម្រះបញ្ជី​តែម្តង ស្ថិតក្នុង​ភូមិ​ស្នួល​កើ​ត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​ជិត​៨​ព្រឹក​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០១៨​។​ ​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ផន យ៉​ត ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ របួស​ដាច់​កញ្ចឹងក​ខាងស្ដាំ​។​ ​ឯ​ជន​សង្ស័យ​ឈ្មោះ ឃាន ណា​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។​ ​អ្នក​ទាំងនេះ​នឹង​រស់នៅ នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លេីជា​មួយគ្នា...

​តក់ស្លុត​ណាស់ ពេល​ផ្ទៃដី​ប្រេះ ហើយ​អ្នក​មិន​អាច​ស្ថិត​នៅក្នុង​ផ្ទះ​ព្រោះ​រញ្ជួយ​ដី តើ​ឲ្យទៅ​ទិស​ណាទៅ​! (​វីដេអូ​)

​នៅ​ទីក្រុង Pulu ឥណ្ឌូណេស៊ី ពេល​រញ្ជួយ​ដី​កម្រិត ៧,៥​រិច​ទ័រ កន្លងមក ដែល​បង្ក​ជា​រលក​ស៊ូណាមិ សម្លាប់​មនុស្ស​រាប់ពាន់​នាក់ មនុស្សម្នា​មុន​ស្លាប់​មិន​ដឹង​ជា​តក់ស្លុត​ប៉ុណ្ណា​ទេ ព្រោះតែ​ផ្ទៃដី ផ្លូវ ស្រាប់តែ​ប្រេះ រយះ​ចេញ​ពី​គ្នា ធ្វើឲ្យ​ម្នាក់ៗ​វង្វេង​ព្រោះ​ពុំ​ដឹង​ត្រូវ​ទៅ​ទិស​ខាង​ណា ។​ ​មុន​ការរញ្ជួយ​ដី​ ​ស្ត្រី​ម្នាក់ គាត់​បាន​រត់​ចេញពីផ្ទះ ចំ​ពេល​ដែល​ផ្ទៃដី​ចាប់ផ្តើម​ប្រេះ ។​ ​ដី​ចាប់ផ្តើម​ប្រេះ រយះ​ចេញ​ពី​គ្នា ។​ ​ខណៈពេល​នោះ​អ្នក​ដទៃ​ក៏​ចាប់ផ្តើម​រត់ចេញ ព្រោះ​ផ្ទះ​ញ័រ​រញ្ជួយ ... ។​ ​មនុស្ស​រាប់ពាន់​នាក់ បាន​ត្រូវស្លាប់​យ៉ាង​អណោច​អ​ធ័ម...

​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចាស់ជរា ជនពិកា គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ចំនួន ៣២០ គ្រួសារ​ទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពី​សាខា​កាកបាទ​ក្រហម​ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១១​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨​បាន​នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ បណ្តាលឲ្យ​ខូចខាត​ផ្ទះ​ទាំង​ស្រុង ៣០ គ្រួសារ មធ្យម ២៧ គ្រួសារ...

ឥទ្ធិពល​របស់​វិសម្ពាធ ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី ឥទ្ធិពល​របស់​វិសម្ពាធ (TD) មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ។​ ​បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា នៅវេលា​ម៉ោង​១​យប់ រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​២០​ខែ​តុលា​នេះ មាន​វិសម្ពាធ (TD) មួយ​បាន​កើតឡើង នៅក្នុង​ឈូង​សមុទ្រ​ថៃ ។ វិ​សម្ពាធនេះ ​បាន​និង​កំពុង​ធ្វើដំណើ​រ​ឆ្ពោះ​ទៅកាន់​ប្រទេស​ថៃ​។​ ​យោង​តាម​ការព្យាករណ៍ វិសម្ពាធ​ខាងលើ នឹង​មាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បង្ក​ឲ្យ​តំបន់​មាត់សមុទ្រ​ផ្ទៃមេឃ​មាន​សភាព​អាប់អួ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់​បក់​មាន​ល្បឿន​ពី​១៧-១៩ ម៉ែត្រ​ក្នុង​មួយ​វិនាទី​។...

ញាក់សាច់​! តិច​ច្រឡំ​ថា​នៅ​ស្រុក​គេ​ចុះ ការពិត​​នៅ​ស្រុក​​​យើង​ហ្នឹង​សោះ ភ្លៀង​ចាក់​ស្រោច​ជន់​លិច​ដូច​ទឹកបាក់​ទំនប់​នៅ​… (​វីដេអូ​)

​ប្រជា​អ៊ិនធើរណេត​កំពុង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​វីដេអូ​នៃ​ហេតុការណ៍​មួយ​ ដែល​បាន​ឲ្យ​ឃើញ​ធុង​ទឹក និង​របស់របរ​ជាច្រើន ត្រូវ​អណ្តែត​តាម​ខ្សែ​ទឹកជំនន់​ទឹកភ្លៀង​ដែល​កំពុង​ហូរ​យ៉ាង​ខ្លាំងក្លា នៅក្នុង​តំបន់​មួយ​នៃ​ទឹកដី​ខេត្តកំពត ដែល​ប្រៀប​បីដូច​​ទំនប់​ដ៏ធំ​មួយ​បាន​​បាក់​អី​ចឹង ។​ ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក San Nang បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា​៖ «​ខេត្តកំពត​: 20.10.2018 ពេលនេះ កោះ​តា​ដា​លិច​ហេ​ី​យ !» ។ តាមរយៈ​រូបភាពនេះ​ផងដែរ យើង​អាច​ដឹង​បាន​ថា ហេតុការណ៍​ដ៏សាហាវនេះ​ បានកើតឡើង​​នៅ​ក្នុង​​​ទី​តាំង​​ផលិត​​​ទឹក​​សុទ្ធ​​មួយ​ ដែល​​​ស្ថិត​​នៅ​ក្នុង​​តំបន់​​កោះ​​តាដា ៕​ ​តោះ​! ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​

ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​ជួប​បញ្ហា​រមួលក្រពើ​ណាស់ វិធីសាស្ត្រ​ងាយៗ​ទាំងនេះ អាច​ជួយ​ដោះស្រាយ​បាន​

​ស្ត្រី​កំពុងមាន​ផ្ទៃពោះ​ងាយ​នឹង​ជួប​បញ្ហា​រមួលក្រពើ​ជា​ញឹកញាប់ ជាពិសេស​នៅពេល​យប់​តែម្តង​។ ការ​រមួលក្រពើ​ច្រើន​តែគើ​តឡើង​ក្នុងរយៈពេល​មួយ​ខ្លី តែ​វា​អាចជា​រឿង​មិន​ផ្តល់​ផា​សុកភាព​ដល់​ស្ត្រី​យើង​បាន​។​ ​ដូច្នេះ​ដើម្បី​បំបាត់​ការឈឺចាប់ និង​បន្ថយ​ភាព​ញឹកញាប់​នៃ​ការ​រមួលក្រពើ​ក្នុងពេល​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖ • ចូរ​ធ្វើការ​ពុត​ពែន​ស្មងជើង​សិន​មុននឹង​ចូល​គេង​។ ចូរ​ប្រាកដថា មិន​ត្រូវ​ធ្វើការ​ពុត​ដល់​ម្រាមជើង​ឡើយ​។ • ចូរ​ស្រដូកជើង​ឲ្យ​ត្រង់ និង​បត់​ប្រអប់ជើង​ឡើង​នៅពេល​ដែល​អ្នក​រមួលក្រពើ​។ ការ​ម៉ាស្សា​ថ្នមៗ​ទៅលើ​ស្មងជើង​ប្រហែលជា​អាច​ជួយ​បន្ធូរ​សាច់ដុំ​បាន​។ • ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ហើយ​។ • បើសិនជា​មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​ថា​មិន​មាន​បញ្ហា​អ្វី​ទេ ចូរ​ធ្វើការ​ហាត់ប្រាណ​ជា​ទៀងទាត់​ផង​៕ សុភ័ក្ត្រ ​ប្រភព​៖ HealthDay

​បញ្ជូន​ខ្លួន​បុរស​ម្នាក់ ទៅឲ្យ​តុលាការ ព្រោះ​ហ៊ាន​យកឈ្មោះ ភរិយា សម្តេច​ក្រឡាហោម ទៅ​គំរាម​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចុះហត្ថលេខា លើ​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ដីធ្លី​

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​នេះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មន្ត្រីរាជការ ដែល​ជាប់​ពាក់ព័ន្ធ​បណ្តឹង​លើ​ករណី​គម្រាមកំហែង យក​កិត្តិនាម​របស់​លោក ជំទាវ ញ៉ែម សា​ខន ភរិយា សម្តេច​ក្រឡាហោម ស ខេង ទៅ​បង្ខំ​លោក​មេឃុំ​បិត​ត្រាំ​ង ឈ្មោះ មា​ច ចាន់ ឱ្យ​ចុះហត្ថលេខា លើ​ពាក្យ​ស្នើសុំ​ចុះបញ្ជី ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ ​បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច...

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តំបន់​មុខ​ព្រលានយន្តហោះ និង​តំបន់​មួយចំនួន ដែល​ទទួលរង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

​នៅ​ព្រឹក​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​បណ្តាញ​លូ​នៅ​មហាវិថី​សហព័ន្ឋរុស្សុី​មុខ​ព្រះលានយន្តហោះ ប្រឡាយ​ចំការ​ឳ​ឡឹ​ក ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​តាំង​កសាង និង​ប្រឡាយ​ទួល​សំពៅ​។​ បញ្ហា​ទឹក​លិច​ខាងលិច​ដង​នង្គ័ល ដល់​រង្វង់​មូល​ចោមចៅ ភ្លៀង​ប៉ុន្មាន​មេ​ចុងក្រោយ​នេះ ដោយសារ​ការកកស្ទះ​សំរាម ក្នុង​អណ្តូង​លូ​១ ដែល​មាន​បាន​កាយ​សម្អាត យក​ចេញ​រួច​ហើយ​ចំនួន ៣​ឡាន​។​ ​លោក ឃួ​ង ស្រេង ពាក់ព័ន្ធ​និង​កិច្ចការងារ​នេះ បាន​ដើរ​មើល​ប្រព័ន្ធ​លូ​តាម​បណ្តា​យ​ផ្លូវ​រុស្សី ចាប់​ពី​ផ្លូវ​២០១១ ដល់​ដង​ន័ង្គល និង​បន្ត​ទៅ​មើល​ប្រឡាយ​ទួល​សំពៅ ស្ថិត​ក្នុង​ត​បន់​ភូមិសាស្ត្រ...
- Advertisment -

Most Read

×