Sunday, May 31, 2026

Monthly Archives: October, 2018

មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​កណ្តាល ចាប់​រថយន្ត​ដឹកទំនិញ​ធុន​ធំ​៤​គ្រឿង​ដឹក​មី​និង​ប្រេងឆា គេច​ពន្ធ​នាំចូល​ពី​វៀតណាម តាម​ច្រក​ព្រែក​ចាក​និង​ភ្នំ​ដិន​

​ខេត្ត​កណ្តាល​៖ មន្ត្រី​នគរ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កណ្តាល បានឲ្យដឹងថា បាន​ចាប់​រថយន្ត​ធុន​ធំ​ចំនួន​៤​គ្រឿង ដែល​ដឹក​ទំនិញ​ម​សន មី និង​ប្រេងឆា គេច​ពន្ធ​ចេញពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា តាម​ច្រក​ព្រែក​ចាក និង​ច្រក​ភ្នំ​ដិន ដោយ​ទំនងជា​អាច​មាន​ការឃុបឃិត ជាមួយ​មន្ត្រី​មួយចំនួន ប្រចាំការ​នៅ​ច្រក​ទាំង​២​ខាងលើនេះ​។​ ប្រភព​មិន​បង្ហាញ​អត្តសញ្ញាណ បានឲ្យដឹង​ទៀតថា អំឡុងពេល ដែល​សមត្ថកិច្ច បាន​ចាប់​រថយន្ត​ដឹក​ទំនិញ​ទាំង​៤​គ្រឿង​នោះ ក៏​មាន​មន្ត្រី​មាន​ឥទ្ធិពល​មួយចំនួន បាន​ចេញ​អន្តរាគមន៍ ដើម្បី​ឲ្យមាន​ការដោះលែង​រថយន្តដឹក​ទំនិញ​ទាំង​វិញ​។​ ប្រភព​បញ្ជាក់ថា រថយន្ត​ដឹកទំនិញ​ទាំង...

សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង ឃាត់ខ្លួន​មនុស្ស​២​នាក់ ជា​ឪពុកមា និង​ម្ដាយមីង ករណី​សម្លាប់​ក្មេងស្រី​២​នាក់​

កំពង់ឆ្នាំង ៖ ​ករណី​ក្មេងស្រី​ពីរ​នាក់​បាន​ស្លាប់​យ៉ាង​អនោច​អធ័ម​ដោយ​ឃាតករ​បាន​សម្លាប់​នឹង​បាន​ញាត់​ចូល​ក្នុង​វ៉ា​លី សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ឪពុកមា និង​ម្ដាយមីង​កុមារ​រងគ្រោះ​ទាំងពីរ យក​ទៅ​សាកសួរ ដោយ​គ្រាន់តែ​ជា​បទ​នៃ​ការសង្ស័យ​តែប៉ុណ្ណោះ ទៅ​លើ​ករណី​ឃាតកម្ម​នេះ​។​ ​ហើយ​អ្វី​ដែល​នឹកស្មាន​មិន​ដល់​នោះ អ្នក​ដែល​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ក្នុង​ករណី​បាន​សម្លាប់​ក្មេងស្រី​ទាំងពីរ​នេះ គឺ​មិនមែន​ជា​អ្នក​ក្រៅ​នោះទេ តាម​ការពិត​គឺ​ជា​ឪពុកមា និង​ម្ដាយមីង​របស់​កុមារ​រងគ្រោះ​ទាំងពីរ​ដែល​រស់នៅ​ជាមួយ​រាល់ថ្ងៃ​។ ហើយ​ក្នុងនោះ ការ​ដែល​សមត្ថកិច្ច​បា​ន​ឃាត់​អ្នក​ទាំង​ពីរ​នោះ គឺ​ជា​បទ​នៃ​ការសង្ស័យ​តែប៉ុណ្ណោះ ទៅ​លើ​ករណី​ឃាតកម្ម​នេះ​។​ ​ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នា​ក់រូច សមត្ថកិច្ច​គឺ​មិនទាន់​បាន​ប្រាប់​នូវ​មូលហេតុ​ឪពុកមា និង​ម្តាយមីង នៃ​ករណី​ឃាត់​កម្ម​នោះ​នៅឡើយ​ទេ ព្រោះ​ថា​សមត្ថកិច្ច​គឺ​កំពុងតែ​បន្ត​ការស្រាវជ្រាវ​យ៉ាងសកម្ម ដើម្បី​បញ្ជាក់​ឲ្យបាន​ច្បាស់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​សព​។​ ​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវជា​ឪពុកមា...

ចិត្ត​ស្រួល​បែបនេះ​រក​ឯណា​បាន​! ប្តី​​បង្ហាញ​មុខមាត់​ស្រី​ថ្មី​ បញ្ឈឺចិត្ត​ប៉ុណ្ណឹង​ហើយ ដឹងថា​ប្រពន្ធ​ម្នាក់នេះ​ឆ្លើយតប​វិញ​យ៉ាងម៉េច​អត់​…?

​ការ​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​កូន បងប្អូន​សាច់ញាតិ និង មិត្តភក្តិ គឺជា​វេលា​ដ៏​ជូរចត់​មួយ សម្រាប់​ពលករ​ចំណាកស្រុក​នៅឯ​ប្រទេស​គេ ។ ប៉ុន្តែ ឆ្លៀត​ក្នុងឱកាស​នោះ ក៏មាន​មនុស្ស​ប្រុស​ស្រី​មួយចំនួន​បែរជា​មានចិត្ត​ផិតក្បត់ លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃគូ​ខាងក្រៅ តាមរយៈ​បណ្តាញ​សង្គម ឬ ដោយផ្ទាល់ នៅឯ​ទីកន្លែង​ធ្វើការ​របស់​ពួកគេ ។​ ​ជាក់ស្តែង បុរស​ជា​ពលករ​ជនជាតិ​ហ្វីលីពីន​ម្នាក់នេះ បាន​ហ៊ាន​ក្បត់ចិត្ត​ប្រពន្ធ​កូន​ដែល​ខំ​នឹក​រលឹក​​យ៉ាង​​ខ្លាំង​ ទៅ​មាន​ស្រី​ថ្មី​នៅឯ​ទឹកដី​ប្រទេស​ដែល​ខ្លួន​កំពុងធ្វើការ ហើយ​ថែមទាំង​បង្ហោះ​រូបថត​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ឥត​លាក់លៀម បញ្ឈឺចិត្ត​ប្រពន្ធ​ទៀត នៅលើ​បណ្តាញ​សង្គម ។ ប៉ុន្តែ...

​ពិព័រណ៍ការ​ងារ​ជួយ​ដល់​និសិត្ស​មាន​ឱកាស​ច្រើន​ក្នុង​ការសម្រេច​ចិត្រ​ជ្រើសរើស​យក​ការងារ​ដែល​ខ្លួន​ពេញចិត្ត​

​តាកែវ​៖ ក្រុម​និស្សិត​ជា​ច្រើន​នៅក្នុង​ខេត្ត​តាកែវ​បាននាំគ្នា​សម្រុក​មក​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្នុង​ការតាំង​ពិ​ព័រណ៍​ការងា​ររបស់​សកលវិទ្យាល័យ​បៀល​ប្រាយ​សាខាខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ សៅរ៍ ទី ២០ ខែ តុលា ឆ្នាំ ២០១៨​នេះ ដោយ​មាន​ក្រុមហ៊ុន​ឯកជន​និង​គ្រិះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ខេត្តតាកែវ​ប្រមាណ​២០​ស្ថាប័ន​បាន​មក​ជ្រើ​រើស​និស្សិត​ផ្ទាល់​នៅក្នុង​ការតាំង​​ពិ​ព័រណ៍​ការ​ងារ​នេះ​។​ លោក ញ៉ែម សាមុត នាយក​សាខា​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​តាកែវ​បាន​ថ្លែងឲ្យដឹងថា សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​តាកែវ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​និង​គ្រិះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ខេត្ត​ដើម្បី​រៀបចំ​តាំង​​ពិ​ព័រណ៍​ការងារ​ជូន​និស្សិត​និង​មហាជ​ន​ដែល​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឲ្យមក​ដាក់ពាក្យ​និង​ផ្ដល់ឱ​កាសល​ដល់​និស្សិត​បាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ស្ថាប័ន​ដើម្បី​ដឹង​ពី​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។​ លោកនាយក​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តតាកែវ បាន​មា​បន​ប្រសា​ស​ន៍បន្តថា សាកលវិទ្យាល័យ​បាន​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​និស្សិត​ប្រកបដោយ​គុណភាព​ចំណេះដឹង ដោយ​ធ្វើយ៉ាងណា​ឲ្យ​និស្សិ​តដែល​រៀន​ចប់​ក្លាយ​ជា​ធនធានមនុស្ស​ប្រកប​ដោយ​សិលធម៌​វិជ្ជាជីវៈ​។ នៅក្នុង​ការស្ទង់មតិរ​បស់​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​តាកែវ​បានបង្ហាញ​ថា​អាត្រា​និស្សិត​ក​ម្រឹត​បរិញ្ញាប័ត​រង​ដែលបា​ន​បញ្ច​ប់កាសិក្សា​មាន​ការងារ​ធ្វើ​ប្រមាណ​៨២,៨​ផាគ​រយ និស្សិត​ក​ម្រឹត​បរិញ្ញាប័ត្រ​មាន​ការងារ​ធ្វើ​ចំនួន​៩៤,២​ភាគរយ និង​និស្សិត​ក​ម្រឹត​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​មាន​ការងារ​ធ្វើ​ចំនួន​១០០​ភាគរយ​។​«​សំលេង​សម្ភាស​ន៏​លោកនាយក​សាកលវិទ្យាល័យ​បៀ​ល​ប្រា​យ​»​និស្សិត​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ខេត្តតាកែវ កញ្ញា នៃ...

ជនជាតិ​ចិន​នៅ​កម្ពុជា ក្រោម​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​

​រដ្ឋធម្មនុញ្ញ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានទទួល​ស្គាល់​នូវ​សមភាព​របស់​ជនជាតិ​ភាគតិច ទាំងឡាយ និង​សិទ្ធិ​ថែរក្សា​វប្បធម៌ អក្សរសាស្ត្រ និង​ភាសា​របស់ខ្លួន​។ ទោះជា​យ៉ាងណាក៏ដោយ ដោយសារតែ​ភាពខុសគ្នា​នៃ​គំនិត​នយោបាយ​តាម​តំបន់​ភូមិសាស្ត្រ និង​របៀបវារៈ​គោលនយោបាយ​ការបរទេស ជាមួយនឹង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ ដូចជា​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានធ្វើការ​គាបសង្កត់​មិនឱ្យ​ជនជាតិ​ចិន​បង្ហាញ​អត្តសញ្ញាណ​របស់ខ្លួន​ឡើយ ហើយ​បាន​ជំរុញឱ្យមាន​គំនិត​ប្រឆាំងនឹង​ជនជាតិ​ចិន​។ ​នៅក្នុង​គោលនយោបាយ​និង​ការឃោសនា​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ប្រជាជន​ចិន​ដែល​បាន​នៅ​រស់រានមានជីវិត ត្រូវបាន​គេ​រៀបចំ​ឱ្យ​រស់នៅក្នុង​តំបន់​មួយ​ផ្សេង ដែល​ត្រូវបាន​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ចាត់ទុកថា​ជា​ប្រជាជន​ក្រុមទី​៥ សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ​យ៉ាងហោចណាស់​ក៏មាន​អត្ថបទ​សិក្សា​មួយ​នៅក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានបង្ហាញ​ពី​ការឃោសនា​បែបនេះ រួមមាន​ទាំង​កំណាព្យ​ប្រាប់​អ្នកអាន​ជំនាន់​ក្រោយ​ឱ្យដឹងថា ចិន​ចង់បាន​ទឹកដី​កម្ពុជា​។ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​គាំទ្រ​នូវ​យុទ្ធសាស្ត្រ​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហើយ​ប្រើប្រាស់​ជនជាតិ​ចិន​ជា​កូនអុក​នយោបាយ​ប្រឆាំងនឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​ជា​ទណ្ឌកម្ម​ដល់​គោលនយោបាយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន...

បុគ្គលិក​បំរើការ​នៅ​កន្លែង​ដាក់​សព ត្រូវ​គេ​ច្រឡំ​យក​ទៅ​បូជា ខណៈពេល​កំពុង​ដេកលក់​

​បុគ្គលិក​ម្នាក់ ដែល​បំរើការ​នៅ​កន្លែង​រក្សា​សព ស្ថិតក្នុង​តំបន់ Jefferson County នៃ​រដ្ឋ​តិច​សាស សហរដ្ឋ​អា​មេ​រិច ត្រូវបាន​បុគ្គលិក​ដូចគ្នា ច្រឡំ​ដឹក​គាត់​យក​ទៅ​បូជា ខណៈ​ពេល​គាត់​កំពុងតែ​ដេក​លង់លក់​។​ ​ប៉ូលីស​បញ្ជាក់ថា លោក Henri Paul Johnson អាយុ ៤៨​ឆ្នាំ បាន​ដេកលក់​នៅ​លើ​រទេះរុញ សម្រាប់​ឲ្យ​អ្នក​ជំងឺដេក ដោយសារ​តែ​អស់កម្លាំង​ពេក បន្ទាប់​ពី​ធ្វើការ​អស់​រយៈពេល ៦​ម៉ោង​ជាប់​​គ្នា​។​ ​ខណៈ​ពេល​គាត់​កំពុង​ដេកលក់ មាន​បុគ្គលិក​ម្នាក់ទៀត យល់ច្រឡំ​ថា គាត់​ជា​សាកសព​របស់​បុរស​​វ័យ...

ចេះ​ណាស់​! ឃើញ​ប្អូនស្រី​ធ្វើ​រឿងនេះ​ពុំបាន បងប្រុស​តូច​ម្នាក់​ចូលមក​លួងចិត្ត និង​ជួយ​ធ្វើ​រហូតនាងបាត់យំ​គួរ​ឲ្យ​សរសើរ​យ៉ាងខ្លាំង (​វីដេអូ​)

​ទំនាក់ទំនង​រវាង​បងប្អូន​បង្កើត គឺ​បង្ហាញឡើង​ក្នុង​ទម្រង់​ជាច្រើន ។ អ្នកខ្លះ​ក៏បាន​បង្ហាញ​ភាពខុស​ឆ្គង ពុំ​សូវ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​របស់​ពួកគេ​នោះទេ នៅពេល​ខ្លះ រីឯ​អ្នក​ខ្លះទៀត ក៏បាន​បង្ហាញ​ក្តី​ស្រលាញ់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បងប្អូន ។ ទោះយ៉ាងណា​ក៏ដោយ ក៏​ពួកគេ​បាន​បង្កប់​នូវ​ក្តី​ស្រលាញ់គ្នា​យ៉ាងខ្លាំង និង​ចេះ​ជួយ​គ្នា​នៅពេល​មាន​តម្រូវការ​អ្វីមួយ​នោះ ។​ ​តួយ៉ាង ដូចជា​ក្មេងប្រុស​ម្នាក់នេះ​អីចឹង បាន​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ទឹកចិត្ត​នៃ​ក្តី​ស្រលាញ់​ដ៏​ធំធេង​របស់គេ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ដែលជា​ការចង់បាន​រប​ស់​ប្អូនស្រី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជាមួយ​កាយវិការ​លួងចិត្ត និង​ផ្តល់​ក្តី​ស្រលាញ់​គួរ​ឲ្យ​សរសើរ​មែនទែន ។​ ​ជាការ​ពិតណាស់ ខណៈ​ឃើញ​ប្អូនស្រី​របស់ខ្លួន ពុំ​អាច​ឈោង​ដៃដល់​កន្ត្រ​បាល់បោះ​បាន ហើយ​នាង​ក៏​ង​យំ ភ្លាមៗ​នោះ...

​យុវជន និង​កុមារ​ទាំងឡាយ ក្រោយពេល​ទស្សនា​រូបភាព ១៧​សន្លឹក​នេះហើយ យ៉ាងណា​ក៏​អ្នក​លែង​តូចចិត្ត​នឹង​វាសនា​ទៀតហើយ​!

​ក្មេង​ម្នាក់​នេះ​ចង់​បាន​ត្រឹម​ស្បែកជើង​-​ខោអាវ គត់មត់​ប៉ុណ្ណោះ ។​ ​គាត់​ពិការភ្នែក ផ្ញើរ​ក្តី​សង្ឃឹម​លើ​ភាពស្មោះត្រង់​របស់​អ្នក​វិញ​ប៉ុណ្ណោះ ។​ ​ចំណាស់​ហ្នឹងហើយ នៅ​ប្រឹង​មិន​ថា​យប់​ថ្ងៃ ព្រោះ​ក្រពះ​វា​ទាមទារ ។​ ​ស្នាមញញឹម​របស់​កុមារ​ជនបទ ពេល​ទទួលបាន​សៀវភៅ ទោះបី​វា​...​ចាស់​ហើយ​ក្តី​។​ ​កុំ​ធ្វើ​ដូច​យុវជន លើ​រថយន្ត​នេះ ។ មន​ស្ស​ចំណាស់ ដែល​ឈរ​តោង នោះ​ប្រសិនជា​ឪពុក​របស់​គាត់​វិញ តើ​គាត់​យល់​យ៉ាង​ណា​ទៅ ។​ ​អម្រែក​ជីវិត​ណា៎​! ​អ្នក​មាន​ឪពុក​ម្តាយ​ថែទាំ ចុះ​ពួកគេ​វិញ​? អនាគត​ពួកវា​ពិតជា "​ងងឹត​"​ណាស់ ។​ ​អ្នក "​ស៊ី​ដេក​" ក្នុងផ្ទះ ចំណែក​ពួកគេ...

​ជួយ​ខ្ញុំ​ផងៗ ប្រពន្ធ​ខ្ញុំ “​ជ្រុះ​” ទៅណា​បាត់​ហើយ​!

​នេះ​ជា​រឿង​ពិត​របស់​បងប្អូន​ជនជាតិ មឿង រស់នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវបាន Facebook C.C.O បង្ហោះ​ផ្សាយ ព្រោះ​វា​រំភើប និង​គួរឲ្យ​អស់សំណើច ។ មកទល់​ពេល​នេះ​មាន​អ្នក​ចូលចិត្ត (Likes) ដល់​ទៅ​ជាង ២​លាន​នាក់​ឯណោះ ។​ ​វា​គឺជា​រឿង​របស់​ប្តី​ប្រពន្ធ​ចំណាស់ ៦០​ប្លាយ ជា​ជនជាតិ​មឿង​រស់នៅ​តំបន់​ខ្ទង់​រាប​ភាគ​កណ្តាល​វៀតណាម ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១៧ ថ្ងៃទី ៤ ខែ​ឧសភា ឆ្នាំ ២០១៨...

នាយករដ្ឋមន្ត្រី ន័​រវែ​ស ៖ ​ប្រទេសន័​រវែស​មានឆ​ន្ទៈ​ខ្ពស់ ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​ការផ្តល់​ជំនួយ​ដល់​ការស្វែងរក​យុត្តិធម៌ ចំពោះ​ប្រជាជន​កម្ពុជា​

​បន្ទាប់​ពី​បញ្ចប់​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១២ រួចមក នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន ទទួល​ជួប​ពីភាក្សា​ការងារ​ជា​ទ្វេភាគី​ជាមួយ លោកជំទាវ អេណា សូល​ប៊ើក​(Erna Solberg)​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសន័​រវេស​។​ ​ក្នុងជំនួប​នោះ លោកជំទាវ Erna Solberg បាន​មានប្រសាសន៍ថា បើ​ទោះបីជា​លោក​ជំទាវ​មិន​បាន​ទៅ​កាន់​ប្រទេស​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​លោក​ជំទាវ​បាន​ទទួល​នូវ​ព័ត៌មាន និង​រូបភាព​ដ៏​ល្អ​ពី​ប្រទេស​កម្ពុជា ដោយ​ចាត់ទុក​កម្ពុជា​គឺជា​ប្រទេស​មួយ​ដ៏​ស្រស់បំព្រង​។ លោកជំទាវ មានប្រសាសន៍​បន្ត​ថា...
- Advertisment -

Most Read

×