Sunday, May 31, 2026

Monthly Archives: October, 2018

ស្ថាបត្យ​កម្ម គឺជា​មុខវិជ្ជា​មួយ​ទាក់ទង​ដល់​អាយុជីវិត​មនុស្ស​មិន​ចាញ់​វេជ្ជបណ្ឌិត​នោះទេ បើ​មិន​ជឿ​សូម​មើល​រូបភាព​២២​សន្លឹក​ជា​ភស្តុតាង​

ស្ថាបត្យកម្ម គឺជា​មុខវិជ្ជា​មួយ​ទាក់ទង​ដល់​អាយុជីវិត​មនុស្ស​មិន​ចាញ់​វេជ្ជបណ្ឌិត​នោះទេ បើ​មិន​ជឿ​សូម​មើល​រូបភាព​២២​សន្លឹក​ជា​ភស្តុតាង​។ ​រូប​១ ​គ្រឹះ​ផ្ទះ​ដែល​គ្មាន​ក្នុង​មេរៀន​ ​រូប២​សំខាន់​ឱ្យបាន​ច្រើន​ជាន់​ ​រូប៣​ប្រើ​តាម​រូបមន្ត​រូបវិទ្យា​ណា​ទៅ​ ​រូប៤​ជណ្តើរ​សម្រាប់​ហាត់ប្រាណ​ ​រូប៥ ​ទំនួល​សម្រាប់​ហាត់ប្រាណ​ ៦​​ ទ្វារ​ពណ៌​បៃតង​អាច​នាំ​អ្នក​ទៅកាន់​ភព​មួយ​ថ្មី​ ៧ ​កន្លែង​សម្រាប់​ទស្សនិកជន​រម្ងាប់​អារម្មណ៍​ ៨​ ប្រព័ន្ធ​ទឹក «​ក្តៅ ត្រជាក់​»​មាន​មួយ​កំ​ប្លេ​ ​៩ ជួយ​ប្រាប់​ផង​ថា​ជណ្តើរ​នេះ​នាំ​ខ្ញុំ​ទៅដល់​ទីណា​ ១០ ​បង្គន់​គ្មាន​ពីរ ជុះ​កន្លែង​មួយ​ទៅ​កិត​កន្លែង​មួយទៀត​ ១១ ជណ្តើរ​ដែល​ទាមទារ​កម្មករ​មា​នស​ម​ត្ថ​ភាព​ជំនាញ​ខ្ពស់​ ១២ ​ប្រាកដ​ណាស់​ព្រោះ​សល់​ខ្សាច់​និង​ស៊ីម៉ងត៍​គេ​ក៏​ធ្វើ​ជណ្ដើរ​នេះ​ទៅ​ ១៣​ទាល់តែ​នៅបាន​មួយខែ​ទើប​ស្គាល់ផ្លូវ​ឡើង​ចុះ​ផ្ទះ​នេះ​ច្បាស់​ ១៤ ​គុក​ឬ​ផ្ទះ​ ១៥ ​សាលារៀន​មួយ​៖ ផ្លូវ​ដើរ​កន្លែង​នេះ​គួរ​មាន​អ្នក​ចាំ​ណែនាំ​ផ្លូវ​ម្នាក់​ ១៦ សូម​សួរថា​មាន​អ្នកក្លាហាន​ណា​ហ៊ាន​អង្គុយ​នៅទីនេះ​ ១៧​ ​ជណ្តើរ​ឡើងឋានសួគ៌​កំពុង​សាងសង់​ ១៨​ ​ច្រក​ផ្លូវ​សម្រាប់​អ្នក​ពិការ​ ១៩​ ​ក្រាល​ឥដ្ឋ​ប្រភេទ​នេះ​ធានាថា​មិន​ដួល​ផ្ងារ​ក្រោយ​តែ​ប្រាកដជា​ដួល​ផ្កាប់មុខ​ ២០ ​អគារ​ស្នាក់នៅ​រួម ហេតុនេះ​កណ្ដឹង​បង់​តាម​លេខ​ផ្ទះ​ ២១​...

បុរស​កំណាញ់​ស្វិត​ម្នាក់​ចាប់​ប្រពន្ធ​ឱ្យ​ស្បថ ខណៈពេល​ខ្លួន​កំពុង​ឈឺ​ធ្ងន់​ថា​នឹង​យកលុយ​សន្សំទុក​បាន​ទាំងអស់ បញ្ចុះ​ក្នុង​ផ្នូរ​ជាមួយ​ខ្លួន​នៅពេល​ខ្លួន​ស្លាប់ ប៉ុន្តែ​…

​បុរស​ម្នាក់​បានធ្វើការ​យ៉ាង​ប្រឹងប្រែង​ពេញ​មួយជីវិត ហើយ​សន្សំ​បាន​លុយ​យ៉ាងច្រើន​។ ប៉ុន្តែ​គាត់​ពិតជា​មនុស្សម្នា​ក់មាន​ចរិត​កំណាញ់​ស្វិត​សូម្បី​មួយ​កាក់​មួយ​សេន ។ គាត់​ស្រឡាញ់​លុយ​ជាង​អ្វីៗ​ទាំងអស់ ហេតុនេះ​ទើប​គាត់​ផ្តែផ្តាំ​បង្ខំ​ប្រពន្ធ​គាត់​ថា បើ​គាត់​ស្លាប់​ត្រូវ យកលុយ​ទាំងនោះ​ដាក់​បញ្ចុះ​ក្នុង​មឈូស​ជាមួយ​ខ្លួន​។​ ​ភរិយា​របស់លោក​បាន​ស្បថសច្ចា​ថា​អ្វី​ដែលជា​បំណងប្រាថ្នា​របស់លោក គាត់​នឹង​ធ្វើតាម​ជាដាច់ខាត​។​មួយរយៈ​ក្រោយមក បុរស​នោះបាន​លាចាក​លោក​។ នៅពេល​គេ​រៀបចំ​លើកសព​លោក​ដាក់​ក្នុង​មឈូស ប្រពន្ធ​គាត់​ដែល​ស្លៀកពាក់​ស​ស្ថិតនៅ​ជិត​នោះ ហើយ​មាន​មិត្តភក្តិ​ជិតស្និទ្ធ​របស់គាត់​ម្នាក់​អង្គុយ​កំដរ​។​នៅពេលដែល​គេ​បម្រុង​បិទ​គម្រប​មឈូស ស្ត្រី​ជា​ភរិយា​ស្រែកថា «​ចាំ​មួយ​ភ្លែត​សិនៗ​»​។​ ​ ​គាត់​បាន​ស្ទុះ​ចូលទៅក្នុង​បន្ទប់ ហើយ​កាន់​ប្រអប់​ក្រដាស​មួយ​យក​វា​មក​ដាក់​ក្នុង​មឈូស​ក្បែរ​សព​ប្តី ហើយ​ពោលថា​ខ្ញុំ​បានធ្វើ​តាម​បំណង​លោក​ហើយ​។​ ​ក្រោយពេល​រៀបចំ​ទុកដាក់​ធ្វើបុណ្យ​រួចរាល់ មិត្តភក្តិ​ជិតស្និទ្ធ​របស់គាត់​សួរថា ខ្ញុំ​មិន​ជឿថា​ឯង​ឆ្កួត​ដល់​ថ្នាក់ យកលុយ​ទៅ​កប់​ជាមួយ​ប្តី​មហា​កំណាញ់​របស់​ឯង​ឡើយ​។ ​ស្ត្រី​រូបនេះ​ឆ្លើយថា​៖ ខ្ញុំ​បាន​សន្យា​និង​សច្ចា​ជាមួយ​គាត់ ខ្ញុំ​មិនចេះ​និយាយ​កុហក​ហើយក៏​មិន​ក្បត់​ពាក្យសម្បថ​ដែរ​។​ «​ពុទ្ធោ​! អ៊ីចឹង​ឯង​ចង់​និយាយថា​ឯង​បាន​យកលុយ​ទាំងអស់​ទៅ​ដាក់​ក្នុង​មឈូស​»​។​ ​ប្រាកដ​ណាស់​»! ស្ត្រី​រូបនេះ​ឆ្លើយតប​។...

ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២០ ខែតុលា​, ភ្លៀង​មួយ​មេ​លិច​ផ្សារ​កំពត​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ ២០១៨ នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ ចំនួន​៨ ដូចជា នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ចតុមុខ អ្នក​លឿង កោះ​ខែល ព្រែក​ក្តាម និង​កំពង់ហ្លួង​។​ ​ក្រសួង​ធនធានទឹក​និងឿ​តុ​និយ​ម បានឲ្យដឹងថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត ខេត្ត​កំពត ចាប់​តាំងពី​វេលា​យប់​ថ្ងៃទី...

​ប៉ូលីស​១​ក្រុម​បាន​រង​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​ទង្វើ​ធ្វើ​ប្រឆាំង​បាញ់ «Spray ម្រេច​» ដាក់​មុខ​ស្ត្រី​ម្នាក់ ខណៈ​នាង​រឹងទទឹង​នឹង​ការចាប់ខ្លួន (​វីដេអូ​)

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅលើ​អ៊ិន​ធើរ​ណែ​ត បន្ទាប់​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​នាង​បាន​ផ្ទុះ​កំហឹង​យ៉ាង​សាហាវ ទៅលើ​ប៉ូលីស​មួយក្រុម​ដែល​បាន​ចាប់ខ្លួន​នាង ។​ ​តាមរយៈ​វីដេអូ​បញ្ចេញ​ដោយ Liveleak បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​សិច​ស៊ី ដែល​គេ​ជឿថា​ជា​អ្នក​សម្តែង​ម្នាក់​នៅក្នុង​ព្រឹត្តិការណ៍​មួយ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលីស​មួយក្រុម ។ ប៉ុន្តែ ខណៈពេល​នោះ នាង​បាន​បដិសេធ​ជាមួយ​ការចាប់ខ្លួន​របស់​នាង​យ៉ាង​ដាច់អហង្ការ​តែម្តង ដោយបាន​រឹងទទឹង​យក​ជើង​ធាក់​ទៅលើ​ប៉ូលីស​យ៉ាង​សាហាវ នៅពេល​ពួកគេ​បង្ខំ​រុញ​នាង​ចូលក្នុង​រថយន្ត ។ ​ប៉ុន្តែ មនុស្ស​ជាច្រើន​បាន​សម្តែង​ការ​ពុំ​ពេញចិត្ត​នោះទេ ចំពោះ​វិធី​ប្រឆាំង​របស់​ប៉ូលីស ដែល​បាន​ប្រើប្រាស់ «Spray ម្រេច​» បាញ់​ដាក់​មុខ​របស់​នាង ខណៈ​នាង​ក្រាញ​ពុំ​ព្រម​ចូលក្នុង​រថយន្ត ។​ ​ទោះជា​យ៉ាងណា...

បង្កើត​ដែនជម្រកសត្វព្រៃ សំបូរ និង​ដែនជម្រកសត្វព្រៃ ព្រែក​ប្រសព្វ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ បង្កើត​ដែនជម្រកសត្វព្រៃ ចំនួន​២​កន្លែង​បន្ថែមទៀត ដោយ​ចេញ​អនុក្រឹត្យ​ដាច់ដោយឡែក​ពី គឺ​ដែនជម្រកសត្វព្រៃ សំបូរ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៥០.០៩៣ ហិកតា​ត្រូវបាន​បង្កើតឡើង ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​ដែនជម្រកសត្វព្រៃ ព្រែក​ប្រសព្វ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ១២.៧៧០​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្តក្រចេះ​ត្រូវបាន​បង្កើតឡើង​។​ ​បើ​តាម​អនុក្រឹត្យ ផ្ទៃដី​នៃ​អនុក្រឹត្យ​ដែនជម្រកសត្វព្រៃ ទាំង​២​នេះ មិន​រួមបញ្ចូល​ដី​កម្មសិទ្ធិ​ឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ហើយ​ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ...

​ចាប់​បុរស​ល្មោភកាម​ម្នាក់ រំលោភ​ក្មេង​អាយុ​៩​ឆ្នាំ រក​សុទ្ធតែ​ថ្នាំសម្រើប និង​ស្រោមអនាម័យ លាក់​នៅ​ក្នុងឃ្លុប​ម៉ូតូ​

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​ម្នាក់ ដែល​ចាប់រំលោភ​ក្មេង​អាយុ​៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​ ​តែ​ទោះបីយ៉ាងណា ក្នុងពេល​ឃាត់​ជន​ល្មោភកាម​រូបនោះ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ដកហូត​បាន វត្ថុតាង​មាន ថ្នាំសម្រើប ជា​ច្រើន​បន្ទះ និង​ស្រោមអនាម័យ ដែល​លាក់​ទុក​នៅ​ក្នុង​ម៉ូតូ​ឃ្លុប​ក្រោម​កែបម៉ូតូ​របស់ខ្លួន​។ តែ​ទោះ​យ៉ាងណា ក្នុង​ដំណាក់​សមត្ថកិច្ច ជនសង្ស័យ​បាន​បដិសេធថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​នោះ​ទេ តែ​យោងតាម​ចម្លើយ​របស់​ជនរងគ្រោះ​និង​ភស្តុតាង សមត្ថកិច្ច​បាន​កសាង​ឯកសារ បញ្ជូនបន្ត​ទៅ​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ ​សូមបញ្ជាក់​ថា ហេតុការណ៍​រំលោភ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា...

​បក្ខពួក​ម្នាក់ នៃ​ក្រុម​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ត្រូវ​ចាប់ខ្លួន​នៅ​បាត់ដំបង​

​ខេត្ត​បាត់ដំបង ៖ បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​ជនប្រដាប់អាវុធ​ប៉ុនប៉ង​ផ្ដូលរំលំ​រដ្ឋាភិបាល ត្រូវ​ចាប់ខ្លួន​តាម​អំណាច​ដីកា​​តុលា​ការ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​រសៀល​ថ្ងៃ​១៩ តុលា នេះ ស្ថិត​នៅ​ចំណុច​ក្រុម​៨ ភូមិ​ឫស្សី​១ ឃុំ​មោង ស្រុក​​មោងឫស្សី ខេត្ត​បាត់ដំបង​។​ ​កម្លាំង​នគរបាល​នាយកដ្ឋាន​បច្ចេកទេស​សន្តិសុខ​ផ្ទៃក្នុង រួមសហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង​​បាន​អនុវត្តន៍​ដីកា ចាប់​ជន​ត្រូវ​ចោទ​ឈ្មោះ ប៉េង សុខា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ...

ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោសដាក់គុក​២​ឆ្នាំ​កន្លះ និង​សង​សំណង​ទៅ​ដើមបណ្តឹង ១៨​ម៉ឺន​ដុល្លារ រឿង​លួច​លក់​ដី​ក្រុមហ៊ុន នៅ​ស្រុក​ភ្នំស្រួច​

​ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​ស្រស់​ស្អាត​ម្នាក់ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បើក​សវនាការ​ជាច្រើនលើក ដោយ​ដាក់​គុក​កំណត់​រយៈពេល ២ ឆ្នាំ និង​៦​ខែ ព្រមទាំង​តម្រូវ​ឲ្យ​សង​សំណង ទៅ​ដើមបណ្តឹង​ចំនួន ១៨​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​រឿង​លួច​ដី​ក្រុមហ៊ុន ដែល​តា ដា​ប់បែល​យូ ត្រេ​ឌី​ង (Delta W Trading Co., Ltd)...

​បង្ក្រាប​ក្រុម​ញៀន​ល្បែង​ជើង​មួយ ចាប់​បាន​បួន​នាក់ និង​មួយចំនួន​ទៀត​រត់​យក​តែ​ព្រះ​អា​យុ

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ក្រុម​ញៀន​ល្បែង​ជាច្រើន​នាក់ បាន​រត់​បាតជើង​ស​ព្រាត ព្រោះតែ​នគរបាល​ស្រុក​ឧដុង្គ ដេញ​បង្ក្រាប​ដល់​ទីតាំង​បើក​ល្បែង​ភ្នាល់ (​អាប៉ោង​) ក្រោយ​ភូមិ​ក្នុងព្រៃ នៅតែ​មិនមាន​សុវត្ថិភាព​ទៀត មនុស្ស​បួន​នាក់​ត្រូវបាន​ឃាត់ខ្លួន និង​មួយចំនួន​ទៀត​រត់​យក​តែ​ព្រះ​អា​យុ​។​ ​នៅ​ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៣:៣០​នាទី កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​ចុះ​បង្គ្រាបដ​ល់​ទីតាំង បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​អាប៉ោង​) នៅ​ចំណុច​ព្រៃ​ខាងត្បូង​ភូមិ​រមាំង​ស្លាប់ ចំងាយ​ប្រហែល ៧០០ ម៉ែត្រ ពី​ឃុំ​មានជ័យ ស្រុក​ឧដុង្គ...

​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ សេវាកម្ម​ទេសចរណ៍ នៅ​បណ្តា​ខេត្ត​ជាប់​មាត់សមុទ្រ ត្រូវ​មាន​អាង​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់ បង្គន់​អនាម័យ​

​ភ្នំពេញ​៖ ក្រសួង​ទេសចរណ៍​បាន​ចេញ​សេចក្តីណែនាំ ការរៀបចំ​ឲ្យមាន​អាងប្រព្រឹត្តិក​ម្ម​ទឹកក​ខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​បណ្តាញ​លូ នៅតាម​បណ្តា​មូលដ្ឋាន​អាជីវកម្ម​សេវា​ទេសចរណ៍​នៅ​ខេត្ត​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ។ ការចេញ​សេចក្តីណែនាំ​នេះ ដើម្បី​ធានា​ឱ្យបាន​នូវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅតាម​តំបន់ឆ្នេរ​ប្រកបដោយ​និរន្តរភាព និង​គុណភាព​នៅ​តាម​បណ្តា​មូលដ្ឋាន អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ នៅតាម​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ឱ្យបាន​ល្អ​ប្រសើរ ឱ្យ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ដែល​នៅ​បណ្តា​ខេត្ត​ជាប់​មាត់សមុទ្រ ស្រប​ទៅ​តាម​មុខងារ​ប្រើប្រាស់​នៃ​អាជីវកម្ម​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។​ ​បើ​យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នេះ បានឱ្យដឹងថា ដើម្បី​ធានា​ឲ្យបាន​ការ​អភិវឌ្ឍវិ​ស័យទេស​ច​រណ៍នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ប្រកបដោយ​និរន្តរភាព...
- Advertisment -

Most Read

×