Sunday, May 31, 2026

Monthly Archives: October, 2018

នារី​កម្មករ​រោងចក្រ​ម្នាក់ បាន​ស្លាប់ ពេល​ដើរកាត់​ទឹកភ្លៀង ក្បែរ​បង្គោល​ប្រអប់​ភ្លើង​របស់ អគ្គិសនី បណ្តាលឲ្យឆ​ក់​ស្លាប់​

​ភ្នំពេញ​៖ នារី​កម្មករ​រោងចក្រ​ម្នាក់ បាន​ស្លាប់​បាត់បង់ ជីវិត​ភ្លាមៗ ខណៈ​ដើរ​កាត់​ទឹក​មេឃ​កំពុងតែ​ភ្លៀង ទឹក​លិច​ត្រឹម​ស្មងជើង ថា​ទៅ​លេង​ផ្ទះ​ម្តាយក្មេក ស្រាប់តែ​ដើរទៅ​ក្បែរ​បង្គោល​ប្រអប់​ភ្លើង​របស់ អគ្គិសនី (EDC) បណ្តាលឲ្យឆ​ក់​ស្លាប់​ភ្លាម​ក្នុង​ទឹក ។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ នៅវេលា​ម៉ោង ១៨​និង​១០​នាទី ថ្ងៃទី​១៩ តុលា ២០១៨ ណុ​ច​ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សព​នារី​មានឈ្មោះ សូ...

​រដ្ឋមន្ត្រី​ការងារ រំពឹងថា បញ្ហា​ពាណិជ្ជកម្ម​ពិភពលោក នឹង​មិន​ប៉ះពាល់​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម រវាង​កម្ពុជា​ជាមួយ​ដៃគូ​នានា​

​ភ្នំពេញ​៖ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានលើកឡើង នូវ​ការរំពឹង​ទុក​ថា បើ​ទោះបី​មាន​បញ្ហា​ពាណិជ្ជកម្ម​ពិភពលោក ក៏ពិតមែន ប៉ុន្តែ​កម្ពុជា​សង្ឃឹមថា បញ្ហា​នេះ​នឹង​មិន​ប៉ះពាល់ ដល់​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម រវាង​កម្ពុជា ជាមួយ​ដៃគូ​នានា​នោះ​ឡើយ ហើយ​ដៃគូ អង្គការ សមាគមជាតិ​-​អន្តរជាតិ​នានា ក៏​មាន​សុទិដ្ឋិនិយម​បែបនេះ​ដែរ​។​ ​ការបញ្ជាក់​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​បញ្ចប់​ជំនួប ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​សមាគម​យុត្តិធម៌​ការងារ (FLA) និង​ក្រុម​តំណាង​អ្នក​បញ្ជា​ទិញ ផលិតផល​សម្លៀកបំពាក់...

ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី​៩​នាក់ ករណី​ផ្ទុះអាវុធ​កន្លងមក និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ខេត្ត​សៀមរាប​ (វីដេអូ)

​សៀមរាប​៖ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ ខែតុលា ឆ្នាំ​២០១៨​នេះ កងកម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ នៅ​ចំណុច​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ពាក់ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​ចំនួន​២​គ្រាប់ កាលពី​វេលា​ម៉ោង​២៣ ថ្ងៃទី​១៧ ខែតុលា​ឆ្នាំ​២០១៨...

​ប្រទេស​កូរ៉េ នឹង​អនុវត្ត​កិច្ចការងារ ដោយ​ផ្តោត​សំខាន់​ទៅលើ​អ្វី ដែល​ជា​តម្រូវការ​របស់​ប្រទេស​កម្ពុជា

​ភ្នំពេញ​៖ ប្រទេស​កូរ៉េ នឹង​អនុវត្ត​កិច្ចការងារ ដោយ​ផ្តោត​សំខាន់​ទៅលើ​អ្វី ដែល​ជា​តម្រូវការ​របស់​ប្រទេស​កម្ពុជា ហើយ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​កូរ៉េ បាននិងកំពុង​រីកចម្រើន ប្រកប​ដោយ​ស្ថេរភាព ផ្អែក​លើ​អំ​ណាយ​ផល​ពី​ធម្មជាតិ​នៃ​សេដ្ឋកិច្ច និង​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិកា​ររ​បស់​ប្រទេស​ទាំង​ពីរ​។​ ​មានប្រសាសន៍​ស្វាគមន៍​របស់​ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក អូ ណាក់​យ៉ុង នៅក្នុង​កម្មវិធី​បុណ្យជាតិ​កូរ៉េ​ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​នូវ​ខួប​រំលឹក​អនុស្សាវរីយ៍ នៃ​ការបង្កើត​ប្រទេស​ដំបូង​របស់​កូរ៉េ នា​ថ្ងៃ​ទី ១៨ ខែ តុលា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ...

សម្តេច​តេជោ អំពាវនាវ​ដល់ គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​រក្សា​ការអត់ធ្មត់ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ភាព​តានតឹង​

​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្សិក​៖ សុន្ទរកថា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ដែរ​ថា កម្ពុជា​បន្ត​អំពាវនាវ​ដល់ គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​រក្សា​ការអត់ធ្មត់​និង​បន្ត​ប្តេជ្ញា​ប្រកាន់​យក​ការសន្ទនា​ប្រកបដោយ ស្មារតី​ស្ថាបនា និង​សន្តិវិធី ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ភាព​តានតឹង និង​សម្រេច​បាន​ការរំសាយ​ទាំងស្រុង នូវ​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​ត្រួតពិនិត្យបាន និង​មិន​វិលត្រឡប់​ថយ​ក្រោយ​ឡើយ នៅលើ​ឧបទ្វីប​កូរ៉េ​។​ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ ម៉ោង​ទៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្សិក សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​12...

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​ចំនួន​១៧៧​គ្រួសារ ក្នុង​ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ទទួលបាន​ស្រូវពូជ​ពី​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​

​ខេត្ត​ស្វាយរៀង ​៖ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​កើត អ​ស្សុជ ឆ្នាំច សំរឹទ្ធិ ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​រៀបចំ​ពិធី​ផ្តល់​ស្រូវពូជ​នៃ​ប្រព័ន្ធ​ស្បៀង​បំរុង​កម្ពុជា ជូន​ដល់​កសិករ​ដែល​មាន​ផលប៉ះពាល់​ដោយ​គ្រោះ មហន្តរាយ​(​រាំងស្ងួត​) សម្រាប់​ស្តា​ឡើងវិញ ក្នុង​ឃុំ​ស្វាយ​យា ខេត្ត​ស្វាយ​រៀង​មក​ពី​៧​ភូមិ​ក្នុង​ឃុំ ស្មើនឹង​១៧៧​គ្រួសារ សរុប​ពូជស្រូវ​ចំនួន​៨.៨៥០ គីឡូក្រាម ក្រោម​អធិបតីភាព​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់...

Saudi Arabia សារភាពថា អ្នកកាសែត​ប្រឆាំង​ពិតជា​បាន​ស្លាប់​ក្នុង​ស្ថាន​កុងស៊ុល​មែន​

​មន្ត្រី Saudi Arabia នៅ​ថ្ងៃទី​១៩​តុលា បាន​ទទួលស្គាល់ថា អ្នកកាសែត​ប្រឆាំង Jamal Khashoggi បាន​ស្លាប់​ក្នុងការ​«​វាយ​ប្រវាយប្រតប់​គ្នា​មួយ​» ជាមួយ​បុគ្គល​មួយចំនួន​នៅក្នុង​ស្ថាន​កុងស៊ុល​Saudi Arabia នាទី​ក្រុង​Istanbul​កាលពី​ដើមខែ​នេះ ។​ទាក់ទិន​ដល់​ករណីនេះ Saudi Arabia បាន​ចាប់ខ្លួន​ជនសង្ស័យ​១៨​នាក់ និង​ដកហូត​តំណែង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ ​​ប្រភពពី​RT​ឱ្យដឹងថា នៅ​ថ្ងៃទី​១៩​តុលា អយ្យការ​ម្នាក់​របស់ Saudi Arabia បានប្រកាស​លើ​ទូរទស្សន៍​ជាតិ​អំពី លទ្ធផល​ស៊ើបអង្កេត​ពី​ការបាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​របស់​អ្នកកាសែត​ខាងលើ ហើយ​ដឹងថា​លោក​បាន​ស្លាប់​ហើយ​។​តាម​អយ្យការ​រូបនេះ...

អ្នកជំនាញការ​អាកាស​ចរណ៍​ផ្តួច​ផ្តើមគំនិត​អំពី​វិធី​រុករក​យន្តហោះ MH370 ដោយ​ពុំ​ចំណាយពេល​ច្រើន​

តាម​Daily Star អ្នកជំនាញការ​Yijun Yu ចង់ឱ្យ​ក្រុម​ស៊ើប​អង្ក​ត​នាំយក​យន្តហោះ​គ្មាន​អ្នកបើកបរ​ទៅកាន់​តំបន់ ព្រៃ​ក្នុងប្រទេស​កម្ពុជា ​រួច​ចុះ​សំចត​ផ្ទាល់​លើដីចំ​កូ​អ័​រ​ដោ​ណេ​សង្ស័យថា​មាន​វត្តមាន​MH370​។​ ​មុន​នោះ​ អ្នកជំនាញការ​អាកាសច​រណ៍​សញ្ជាតិ​អង់គ្លេស​Ian Wilson អះអាង​ដាច់​អ​ហង្ការ​​ថា យន្តហោះ​Boeing 777-200 មាន​លេខ​សម្គាល់​MH370 ត្រូវបាន​គាត់​រកឃើញ​ដោយ Google Maps ស្ថិតក្នុង​ប្រទេស​កម្ពុជា​។​ ​អ្នកជំនាញការ​Yijun Yu លើកឡើងថា ការរកឃើញ​របស់លោក​Ian Wilson ពិតជា​គួរឱ្យ​ត្រួត​ពិនិត្យមើល ។ កន្លងមក​មាន​ក្រុម​ជំនាញការ​អាកាសចរណ៍​មួយចំនួន​បាន​ប្រើប្រាស់​ឧ​ទ្ធ​ម្ភាគ​ចក្រ​ស្វែងរក​ពីលើ​អាកាស...

បុគ្គលិក​ស្ថាន​កុងស៊ុល​Saudi Arabia ធ្វើជា​សាក្សី​ក្នុងករណី​អ្នកកាសែត​ដែល​បាន​បាត់​ខ្លួន​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​តួ​ក​គី Anadolu ឱ្យ​ដឹ​ថា បណ្ដា​បុគ្គលិក​ដែល​ធ្វើការ​នៅ​ស្ថាន​កុងស៊ុល​Saudi Arabia នាទី​ក្រុង Istanbul ប្រទេស​តួ​ក​គី បាននាំគ្នា​ចេញទៅ​ធ្វើ​សាក្សី​នៅ​ការិយាល័យ​ប្រធាន​អយ្យការ ក្នុងករណី​អ្នក កាសែត​Saudi Arabia Jamal Khashoggi បាន​បាត់​ខ្លួន ។​ Channel ទូរទស្សន៍ NTV, ឱ្យដឹងថា បុគ្គលិក​កុងស៊ុល​ទាំង​៥​រូបនេះ​សុទ្ធសឹង​មាន​សញ្ជាតិ​តួ​ក​គី​។​ ​នៅ​ថ្ងៃ​ដដែល ប្រទេស​UA ព្រមាន​ថា ការកើនឡើង​នៃ​ជម្លោះ​ក្នុងករណី​អ្នកកាសែត​Khashoggi បាត់​ខ្លួន​នោះ...

រថភ្លើង​បោះពួយ​ចំ​ហ្វូងមនុស្ស​នៅ​ឥណ្ឌា បណ្តាលឱ្យមាន​អ្នកស្លាប់​និង​របួស​យ៉ាងច្រើន​(មានវីដេអូ)

​មនុស្ស​យ៉ាងតិច ៥០ នាក់​បាន​ស្លាប់ ខណៈពេលដែល​រថភ្លើង​មួយ​បាន​បើក​ចំ​ហ្វូងមនុស្ស​កំពុង​ចូលរួម​ពិធីបុណ្យ​Dusshera កាលពី​យប់មិញ​នេះ​(១៩​ខែតុលា​) នៅ​ទីក្រុង​Amritsar រដ្ឋ Punjab របស់​ឥណ្ឌា​។ តាម​កាសែត India Today ហេតុការណ៍​កើតឡើង​នៅ Joda Phatak ខណៈពេល​រថភ្លើង​បាន​បើក​បុក​ចំ​រូប​ទីងមោង​បិសាច Ravana ដែល​ពលរដ្ឋ​កំពុង​ដុត​នៅក្បែរ​ផ្លូវ​រថភ្លើង​។​រថភ្លើង​នេះ​កំពុងធ្វើដំណើរ​ពី​Pathankot ទៅកាន់​Amritsar​ហើយ​ស្នូរ​សំឡេង​រថភ្លើង​បាន​ត្រូវ​សំ​ឡង​ភ្លេង​នៃ​ពិធី​នេះ​លុប​បាត់ ធ្វើ​មិនឱ្យ​អ្នកចូលរួម​បុណ្យ​ឮសូរ​ឡើយ​។​ ​ ​មាន​មនុស្ស​ប្រមាណ​៧០០​នាក់​កំពុងមាន​វត្ត​មាននៅ​កន្លែងកើតហេតុ​។ សាក្សី​មួយចំនួន​ឱ្យដឹងថា អ្នកស្លាប់​ភាគច្រើន​ជា​កូនក្មេង ហើយ​អ្នករងរបួស​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅក្បែរនោះ​៕​សូ​យ​ន​
- Advertisment -

Most Read

×