Sunday, May 31, 2026

Monthly Archives: October, 2018

សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ចុះ​តាមដាន​ការអនុវត្តន៍​ច្បាប់ របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ចំពោះ​យន្តការ​បន្លាស់​ទី របស់​ជនអន្តោប្រវេសន៍​វៀតណាម​

​កំពង់ឆ្នាំង​៖ សមាគម​វៀតណាម និង​ដៃគូ​ឯកជន សហការគ្នា ផ្ដល់​ដី​ឲ្យ​ជនជាតិ​វៀតណាម ដែល​ទើប​ផ្លាស់​ទី​មក​ពី​លើទឹក​។​ ​ពាក់ព័ន្ធ​ករណី​នេះ ប្រតិភូ​បក្ស​ខ្មែរ​ក្រោក ជំរុញ​ឲ្យ​អនុវត្តន៍​ច្បាប់ បណ្ដេញចេញ ចំពោះ​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ត្រៀម​ប្ដូរ​ទីលំនៅ​ពី​ទឹក​មក​គោក​។​ ​លោក សុខ​សុវណ្ណ វឌ្ឍនា សារ​ពង្ស បាន​លើកឡើង​ថា សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក បាន​ចុះ​សិក្សា និង​តាមដាន​ការអនុវត្តន៍​ច្បាប់ របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ចំពោះ​យន្តការ​បន្លាស់​ទី...

ម្យ៉ាង​ដែរ គ្រា​ដែល​នាយក​រដ្ឋមន្ត្រី​របស់​ម​ហា​អំណាច​អង់គ្លេស ចាប់ផ្តើម​សុន្ទរកថា ដោយ​…​រាំ​តាម​ចង្វាក់ភ្លេង​បទ Dancing Queen (​វីដេអូ​)

​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May ត្រូវ​ថ្លែង​សុន្ទរកថាវែង​មួយ​ក្នុង​មហាសន្និបាត​បក្ស​របស់​គាត់ ។ គាត់​ចាប់ផ្តើម​ដោយ​ការ​រាំ​តាម​ចង្វាក់ភ្លេង នៃ​បទ​ចម្រៀង Dancing Queen របស់​ក្រុម ABBA ហើយ​បញ្ចប់​សុន្ទរកថា​ដោយ​ការអំពាវនាវ "​រួមគ្នា​កសាង ប្រទេស​អង់គ្លេស​១ ប្រសើរ​ជាង​" ។​ ​វត្ត​មាន​បែប​នេះ​របស់​អ្នកស្រី​បាន​បង្ក​ស្នូរ​សំណើច និង​ការ​ទះដៃ​កងរំពង ។ ក្នុង​សុន្ទរកថា​របស់​ខ្លួន​អ្នកស្រី​បាន​លើកឡើង​ពី​ប្រធានបទ​សំខាន់ៗ​ក៏​ដូច​ជា​ព័ត៌មាន​ពិសេសៗ​ចំពោះ​ពលរដ្ឋ​អង់គ្លេស រួម​មាន​ការបង់ពន្ធ​លើ​ប្រេងឥន្ធនៈ​យុទ្ធសាស្ត្រ​ថ្មី​ប្រឆាំង​ជំងឺមហារីក នឹង​ការទូទាត់​សង ដោយ​ស្វ័យប្រវត្តិ​ពី​រថភ្លើង មក​យឺត​នោះ​... ។​ល​។​ ​នាយក​រដ្ឋ​មហាអំណាច​អង់គ្លេស...

​ធ្វើការ​កែសម្រួល​ស្ពានបេតុង អម​ជាមួយ​ស្ពាន​បាឡេ​ឆ្លង​ទន្លេសាប​ឫស្សីកែវ ដើម្បី​បញ្ជៀ​ស​ឲ្យបាន​នូវ​ការកកស្ទះ​ចរាចរ​

​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី នឹង​ធ្វើ​ការកែសម្រួល​ស្ពានបេតុង អម​ជាមួយ​ស្ពាន​បា​ឡេ ឆ្លងកាត់​ទន្លេសាប​ខណ្ឌ​ឫស្សីកែវ ដើម្បី​បញ្ជៀ​ស​ឲ្យបាន​នូវ​ការកកស្ទះ​ចរាចរ ខណៈ​ដែល​ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប​នេះ បាន​និង​កំពុង​ប្រឈម និង​ការកកស្ទះ​ចរាចរ​រាល់ថ្ងៃ​។​ ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ឫស្សីកែវ និង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ទន្លេសាប​ឆ្កោះទៅ​តំបន់​អភិវឌ្ឍ​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា នា​រសៀល​ថ្ងៃ​ពុធ ទី​៣ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​អង្គប្រជុំ​ពិភាក្សា...

អានេះ​សាហាវ​គ្មាន​២! លោកយាយ​វ័យ ៨៥ ឆ្នាំ គ្រាន់តែ​ណែនាំ​កុំ​ឲ្យ​បោក​បំផ្លាញ​កង់ តែ​វា​ផ្ទុះ​កំហឹង​លោត​ធាក់​វាយ​ដុំ​គាត់​យ៉ាង​ព្រៃផ្សៃ​បំផុត (​វីដេអូ​)

​កាមេរ៉ា​ឃ្លាំមើល​សន្តិសុខ​ដងផ្លូវ​មួយ កាលពីពេល​ថ្មីៗ​នេះ បាន​ចាប់បាន​ពី​ខណៈពេល​ដ៏​មហា​រន្ធត់ និង​អាសូរ​បំផុត ដែល​លោកយាយ​ចាស់ជរា​ម្នាក់ ត្រូវបាន​បុរស​ម្នាក់​ប្រើ​អំពើហិង្សា​នៅលើ​ដងផ្លូវ​យ៉ាង​សាហាវព្រៃផ្សៃ ។​ ​យោងតាម AsiaOne ហេតុការណ៍​ដ៏​សាហាវព្រៃផ្សៃ​នេះ ត្រូវបាន​ដឹងថា បាន​កើតឡើង​នៅក្នុង​ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៥ ខែកញ្ញា នៅពេលដែល​លោកយាយ​ម្នាក់​មាន​ឈ្មោះថា Madam Zhang អាយុ ៨៧ ឆ្នាំ បានផ្តល់​ការណែនាំ​ដ៏​ល្អ ដល់​យុវជន​អាយុ ១៨...

ក្មេងស្រី​ម្នាក់​កើត​ជំងឺ​ស្បែក​ដ៏​កម្រ ដោយ​មាន​ស្នាម​ដៅ​ស្ទើរ​ពេញ​ខ្លួន​

​ក្មេងស្រី​ម្នាក់​ដែល​កើត​មក​មាន​ស្នាម​ដៅ​ស្ទើរ​ពេញ​ខ្លួន បាន​រៀបរាប់​ពី​ជីវិត​ដែល​ត្រូវ​គេ​សើចចំអក នៅ​ក្នុង​សាលារៀន និង​ការ​ជំនះ​រហូតដល់​មានគ្រួសារ និង​ជីវិត​រីករាយ​ដូច​គេ​ដូច​ឯង​។​ ​បច្ចុប្បន្ន Ciera Swaringen មាន​អាយុ ២១​ឆ្នាំ​ហើយ​។ នៅ​ពេល​កើត​មក នាង​មាន​ជំងឺ​ចម្លែក​​មួយ​ប្រភេទ ដែល​ធ្វើឲ្យ​មាន​ស្នាម​ដៅ​គ្រប់ដណ្តប់ ៧០​ភាគរយ​នៅលើ​ខ្លួនប្រាណ​។​ ​ដោយសារតែ​មាន​ស្នាម​ខ្មៅ​ច្រើន​ខុសប្លែក​ពី​អ្នកដទៃ នាង​ជួប​ការ​សើចចំអក និង​ធ្វើ​បាន​ជាច្រើន​​នៅ​សាលា ពី​សំណាក់​ក្មេង​ដទៃ ជាពិសេស​ក្មេងប្រុសៗ​តែម្តង​។​ ​ជំងឺ​ស្បែក​ដ៏​ចម្លែក​នោះ​កម្រ​នឹង​កើតមាន​ណាស់ ដោយ​វា​អាច​កើត​មាន​តែ​លើ​ក្មេង​មួយ​នាក់ ប៉ុណ្ណោះ ក្នុងចំនោម​ក្មេង ៥០០.០០០​នាក់។ ជំងឺ​ស្បែក​នេះ មិន​អាច​ព្យាបាល​បាន​នោះ​ទេ​។​ ​ឪពុក​ម្តាយ​នាង​ស្រឡាញ់​នាង កូនៗ​ផ្សេង​ទៀត​ដែរ...

ក្មេងស្រី​តូច​ម្នាក់​សរសេរ​សំបុត្រ​ទៅមេ​នៅ​ក្រុមហ៊ុន Google ដើម្បី​សុំ​ឲ្យ​ឪពុក​ខ្លួន បាន​សម្រាក​ច្រើន​ថ្ងៃ ហើយ​នាង​ទទួលបាន​សំបុត្រ​ឆ្លើយតប​ដ៏​ភ្ញាក់ផ្អើល​វិញ​

​ក្មេងស្រី​តូច​ម្នាក់ បាន​សរសេរ​សំបុត្រ​ខ្លួនឯង​ទៅ​កាន់​មេៗ​នៅ​ក្រុមហ៊ុន Google ដើម្បី​ស្នើសុំ​ឲ្យ​​ប៉ា​របស់​នាង​បាន​សម្រាក​ច្រើន​ថ្ងៃ​ជាង​មុន ព្រោះ​ប៉ា​នាង​បាន​ឈប់សម្រាក​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​​មួយ​សប្តាហ៍ គឺ​នៅ​ថ្ងៃ​សៅរ៍។ ​ថ្ងៃ​បុណ្យខួបកំណើត​របស់​ប៉ា​នាង​បានជិត​ចូលមក​ដល់ ទើប​ធ្វើឲ្យ​នាង​សរសេរ​សំបុត្រ​ស្នើស។ ដើម្បី​ឲ្យ​ប៉ា​នាង​សម្រាក​ច្រើន ហើយ​នាង​បាន​ទទួល​សំបុត្រ​ឆ្លើយតប​វិញ គួរឲ្យភ្ញាក់ផ្អើល ដោយសារ​​តែ​មេ​នៅ​ក្រុមហ៊ុន បាន​ឲ្យ​ប៉ា​នាង​ឈប់សម្រាក​មួយ​សប្តាហ៍​ពេញ​។​ ​ក្មេង​តូច​នោះ​មានឈ្មោះ​ថា Katie ហើយ​ប៉ា​នាង​ធ្វើការ​ខាង​ផ្នែក​ឌី​ហ្សាយ​នៅ​ក្រុមហ៊ុន ប៉ុន្តែ​គាត់​ធ្វើការ​ស្ទើរតែ​ពេញ​មួយ​សប្តាហ៍ ដោយ​​បាន​សម្រាក​តែ​ថ្ងៃ​សៅរ៍ប៉ុណ្ណោះ​។ Katie មិន​យល់​ទាល់តែសោះ ថា​ហេតុអ្វី​ប៉ា​នាង​ត្រូវ​ធ្វើការ​ស្ទើរតែ​រាល់ថ្ងៃ​បែប​នោះ ជា​ពិសេសមិនមាន​​ការ​ឈប់សម្រាក​សោះ នៅ​រដូវក្តៅ​។​ ​ដោយសារ​តែ​ខួបកំណើត​ប៉ា​នាង​ត្រូវ​នឹង​ថ្ងៃ​ពុធ ទើប​នាង​សរសេរ​សំបុត្រ​បែបនេះ​ថា "​ជូន​ចំពោះ​​អ្នក​នៅ​ធ្វើការ​នៅ​ក្រុមហ៊ុន Google:...

មិនសុខចិត្តទៅប៉ុស្តិ៍ជាមួយគ្នា! ស្ត្រី​ម្នាក់​បើករថយន្ត​នាំយក​កម្មករ​អនាម័យ​ម្នាក់​រហូត​ចម្ងាយ​ជាង ១០ គីឡូ​ ក្នុង​ជម្លោះ​រឿង​បើករថយន្ត​កិន​អំបោស​​​​ចរចា​គ្នា​មិនត្រូវ (​វីដេអូ​)

​ស្ត្រី​ម្នាក់​រស់នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ត្រូវបាន​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​តាមច្បាប់​រដ្ឋបាល បន្ទាប់​បើករថយន្ត​ហោះ​រហូតដល់​ចម្ងាយ ១៣ គីឡូម៉ែត្រ ដោយ​នាំយក​ជាមួយ​កម្មករ​អនាម័យ​តាមផ្លូវ​សាធារណៈ​ម្នាក់ ដែល​បាន​តោង​ផ្អោប​ជាប់​នៅលើ​ក្បាល​រថយន្ត​របស់​នាង ។​ ​កំហឹង​របស់​កម្មករ​អនាម័យ​នោះ បានចាប់ផ្តើម​ស្ថិតនៅលើ​បរិវេណ​នៃ​សកល​វិទ្យាល័យ​មួយកន្លែង នៅក្នុង​ទីក្រុង Wuhan ខេត្ត Hubei កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ។​ The Paper រាយការណ៍​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ដែល​កំពុង​បើករថយន្ត Skoda ពណ៌​ស​១​គ្រឿង ចៃដន្យ បាន​បើក​កិន​អំ​បោក​របស់​កម្មករ​អនាម័យ​នោះ...

ដង្កូវ​សមុទ្រ​នៅ​តំបន់​សមុទ្រ​ជ្រៅ​មើល​មួយ​ភ្លែត ស្មានតែ​ប្រដាប់ភេទ​របស់​មនុស្ស​ប្រុស​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​បាន​ចំណាយពេល​រាប់​ខែ ដើម្បី​សិក្សា​ពពួកសត្វ​រស់នៅ​បាតសមុទ្រ​ជ្រៅ​។​គេ​បាន​រកឃើញ​សត្វ​ចម្លែក​ចំនួន​២១ ដែល​ពុំ​ធ្លាប់​កត់ត្រា​ទុក​។​ក្នុងនោះ​មាន​ដង្កូវ​ម្យ៉ាង​ដែលមាន​រាងរៅ​ដូចជា​«​លិង្គ​» ។​ ​គេ​បានកំណត់​ឈ្មោះ​វា​ថា Sipuncula ស្ថិតក្នុង​អំបូរ​ដង្កូវ​រស់នៅក្នុង​បាតសមុទ្រ​ ​​ដង្កូវ​នេះ​អាចមាន​ប្រវែង​ដល់​ទៅ​៥​សង់ទីម៉ែត្រ ហើយ​ផ្នែក​ក្បាល​របស់​វា​ដូចជា​«​ពាក់មួក​» ហេតុ​នេះឯង​ធ្វើឱ្យ​ដង្កូវ​នេះ​រាង​ប្រដាប់ភេទ​មនុស្ស​ប្រុស ម្យ៉ាងទៀត​វា​មាន​សភាព​យឺត អាច​ពន្យឺត ឬ​បំ​ព្រួញ​បាន​។​ ​អំបូរ​ដង្កូវ​«​លិង្គ​»​នេះ​រស់នៅ​ក្រោម​ល្បាប់​ខ្សាច់​នៅ​បាតសមុទ្រ ពិសេស​កន្លែង​ដែលមាន​កន្លៀត​ថ្ម​ជ្រៅៗ​។ វា​ជា​អំបូរ​សត្វ​មាន​ភេទ ពោល​គឺអាច​បង្កើតកូន​បាន​ដោយ​ពុំ​ចាំបាច់​មាន​ដៃគូ​។​ ​ក្រៅពីនោះ​នៅមាន​សត្វ​ចម្លែក​មួយទៀត​គឺ​ត្រី​គ្មាន​មុខ​៕លីសា

ដើម្បី​ស្វែងរក​យុវជន​ម្នាក់​បាត់​ខ្លួន​ក្នុង​បឹង បានធ្វើឱ្យ​អ្នក​មុជទឹក​អាជីព​ម៉ាឡេស៊ី ៦​នាក់​ស្លាប់​

​ក្រុម​អ្នក​មុជទឹក​នៅ​រដ្ឋ Salangor ត្រូវបាន​ទាញ​ចូល​ចរន្តទឹក​កួច​យ៉ាងខ្លាំង​និង​បាន​បាត់​បង់ជីវិត ខណៈពេល​ពួកគេ​ធ្វើការ​ស្វែងរក​ជនរងគ្រោះ​ម្នាក់ទៀត​នៅក្នុង​បឹង នា​តំបន់​អាជីវកម្ម​រ៉ែ​។​ ​​អ្នកជំនាញ​មុជទឹក​នៃ​មន្ទីរ​សង្គ្រោះ​ដ្ឋ​Salangor ប្រទេស​ម៉ាឡេស៊ី បាន​ចូលរួម​ក្នុង​ប្រតិ​ប​តិ្ត​ការរុករក​សាកសព​យុវជន​អាយុ​១៧​ឆ្នាំ​ម្នាក់​ដែល​បាន​ធ្លាក់​ក្នុង​តំបន់​អាជីវកម្ម​រ៉ែ នា​សង្កាត់ Sepang កាលពី​វេលា​ម៉ោង 21h15 ថ្ងៃទី​៣ ខែតុលា ក្នុងពេលដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​។​ ​មេ​ប៉ូលិស​សង្កាត់ Sepang Abdul Aziz Ali ឱ្យដឹងថា​៖ ក្រុម​អ្នក​មុជទឹក​នេះ​ត្រូវបាន​បំពាក់​បរិក្ខារ​យ៉ាង​គ្រប់គ្រាន់ ហើយ​ភ្ជាប់​ជាមួយគ្នា​ដោយ​ខ្សែពួរ​មួយ​សរសៃ​។​ស្រាប់​តែមាន​ចរន្តទឹក​កួច​យ៉ាងខ្លាំង​មួយ​បាន​ទាញយក​ជនរងគ្រោះ​ទាំងអស់​ក្នុងពេលដែល​បរិក្ខារ​ជំនាញ​របស់​ពួកគេ​ត្រូវ​របូត​ចេញពី​ខ្លួន​។​ ​ក្រុម​អ្នក​មុជទឹក​ទាំង​នោះបាន​ប្រឹង​ប្រយុទ្ធ​តតាំង​នឹង​ចរន្តទឹក​កួច​ប្រហែល​៣០​នាទី ខណៈពេលដែល​ភ្នាក់ងារ​ដទៃទៀត​ប្រឹងប្រែង​ជួយ​ដល់​ពួកគេ​។​យ៉ាងនេះ​ក្តី​ជនរងគ្រោះ​ទាំងអស់​បាន​បាត់បង់​ស្មារតី​ក្រោយពេល​យក​ឡើងដល់​គោក​។ គ្រូពេទ្យ​មួយក្រុម​បាន​ប្រឹងប្រែង​សង្គ្រោះ តែ​បរាជ័យ​។​អ្នក​ទាំង​៦​ត្រូវបាន​បញ្ជាក់ថា​ត្រូវបាន​ស្លាប់បាត់​ហើយ​។...

អាមេរិក​បញ្ជូន F-22 ទៅ​ធ្វើ​សង្គ្រាម​នៅ​ស៊ី​រី ដោយ​មិន​អើពើ​នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 របស់​រុស្ស៊ី​ (វីដេអូ)

​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ជំនាន់​ទី ៥ F-22 Raptor និង​យន្តហោះ​ប្រយុទ្ធ​ជំនាន់​ទី​៤ F-16 CJ Viper ដើម្បី​ចូល​សមរភូមិ​ស៊ី​រី សំដៅ​បង្ហាញ​នឹង​ទង្វើ​ដែល​រុស្ស៊ី​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប S-300 ឲ្យ​ប្រទេ​សស៊ី​រី ។​ ​យន្តហោះ​ប្រយុទ្ធ​បំបាំង​កាយ F-22 របស់​អាមេរិក ។​ ​តាម The Driver យន្តហោះ​ប្រយុទ្ធ F-22 Raptor ប្រើប្រាស់​បច្ចេកទេស​បំបាំងកាយ​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​អាមេរិក​បញ្ជូនទៅ​សមរភូមិ​ស៊ី​រី បន្ទាប់​ពី​ក្រសួងការពារជាតិ​រុស្ស៊ី...
- Advertisment -

Most Read

×