Sunday, May 31, 2026

Monthly Archives: October, 2018

ក្រោយ​គ្រោះ​រញ្ជួយ​ដី​និង​ស៊ូណាមិ ឥឡូវ​ដល់​វេន​ភ្នំភ្លើង​Sulawesi ផ្ទុះ​នៅ​ឥណ្ឌូណេស៊ី​

ក្រោយ​គ្រោះ​រញ្ជួយ​ដី​រង្វាស់​៧,៥ Richter បង្ក​ជា​រលក​ស៊ូ​ណា​មាន​កម្ពស់​៦​ម៉ែត្រ​នៅ​តំបន់​កោះ​Sulawesi នៅ​ថ្ងៃទី​៣ ខែតុលា ភ្នំភ្លើង Soputan ភាគ​ខាងជើង​កោះ​នេះ​បាន​ផ្ទុះឡើង​ជះ​កំសួល​ផេះ​ធូលី​ឡើងដល់​កម្ពស់ ៤០០០​ម៉ែត្រ​។​ ​​ប្រភពពី​AFP ដែល​ដកស្រង់​សេចក្តីប្រកាស​របស់​ស្ថាប័ន​សង្គ្រោះ​មហន្តរាយ​ធម្មជាតិ​ឥណ្ឌូណេស៊ី ដោយ​ព្រមាន​ដល់ ពលរដ្ឋ​ឱ្យ​ចៀស​ចេញ​ឆ្ងាយ​ពី​ភ្នំភ្លើង​ក្នុង​បរិវេណ​តិច​បំផុត​៤​គីឡូម៉ែត្រ ប៉ុន្តែ​ជា​បណ្ដោះអាសន្ន​ពុំទាន់​តម្រូវឱ្យធ្វើ​ការជម្លៀសចេញ​ជាបន្ទាន់​នោះទេ​។​ ​ភ្នំភ្លើង Soputan ស្ថិតនៅ​ចម្ងាយ​ពី​ទីក្រុង​Palu ប្រមាណ ៦០០​គីឡូម៉ែត្រ​ភាគ​ខាងជើង កន្លែង​ដែល​ទើប​រង​មហន្តរាយ​គួរឱ្យ​តក់ស្លុត​ពី​ការរញ្ជួយ​ដី​និង​ស៊ូណាមិ​៕ ​សូ​យន់​

ក្រុម​ឧទ្ទាម​Taliban​និយាយថា បាន​បាញ់​ធ្លាក់​យន្តហោះ​យោធា​អាមេរិក​និង​បានសម្លាប់​មនុស្ស​១១​នាក់​

​ក្រុមមន្ត្រី​ការពារជាតិ​អាមេរិក​ឱ្យដឹងថា យន្តហោះ​យោធា​មួយគ្រឿង​របស់ខ្លួន​បាន​ធ្លា​ក់នៅ​Afghanistan​ បណ្តាលឱ្យ​មនុស្ស​១១​នាក់​ស្លាប់​។​អង្គការ​ជ្រុលនិយម​អ៊ិ​ស្លាម​​Taliban បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ករណីនេះ​។​ ​តាម​អ្នកនាំពាក្យ​កងទ័ព​អាមេរិក មាន​កងទ័ព​៦​នាក់​និង​អ្នកម៉ៅការ​ស៊ីវិល​៥​នាក់​មាន​វត្តមាន​លើ​យន្តហោះ​នេះ ។ ចំណែក​NBC វិញ​ឱ្យដឹងថា លើ​យន្តហោះ​ដែល​ធ្លាក់​នេះ​មាន​មនុស្ស​១២​នាក់​បាន​ស្លាប់ ដែល​ក្នុងនោះ​រួមមាន​ទាហាន​អាមេរិក​៥​នាក់ អ្នកម៉ៅការ​៥​នាក់​និង​ពលរដ្ឋ​សាមញ្ញ​Afghanistan​ ២​នាក់​។​ ​តាម​AFP អង្គការ​និយម​ជ្រុល​Taliban ​បានប្រកាស​ទទួលខុសត្រូវ​ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​C-130 Hercules​អាមេរិក ប៉ុន្តែ​ព័ត៌មាន​នេះ​នៅ​ពុំទាន់​ចាត់ទុកជា​ផ្លូវការ​ឡើយ ព្រោះ​បើតាម​កងទ័ពអាកាស​លេខ​៤៥៥ របស់​អាមេរិក​បាន​រាយ​ការណ៍ នេះ​គឺជា​ករណី​«​គ្រោះថ្នាក់​»​មួយ​ប៉ុណ្ណោះ​៕ ​លី​សា​

លោកស្រី​ហ៊ុន​ស៊ី​ណាត ស្នើ​លោក​ឧកញ៉ា​ទ្រី ភាព​យកតែ​ព្រៃឈើ​បាន​ហើយ ទុក្ខ​សមុទ្រ​ឲ្យ​រាស្ត្រ​ផង​

​ព្រះសីហនុ​៖ ករណី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន បាន​លើកយក​ករណី លោក​ឧ​ញ៉ា ទ្រី ភាព ចាក់​ថ្ម​លុប​សមុទ្រ តែ​អាជ្ញាធរ​គ្រប់គ្រង​សមុទ្រ​ថា ជាការ​អភិវឌ្ឍន៍​ស្របច្បាប់ និង​គ្មាន​ការចាក់ដី​ដូច​ពាក្យ​ច​ចាម​អារាម ត្រូវបាន​លោកស្រី ហ៊ុន ស៊ី​ណាត បញ្ចេញមតិ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា លុយ​អាច​ទិញ​ខ្មោច​ឲ្យ​កិន​ម្សៅ​បាន​មែន សូម​លោក​ឧកញ៉ា​យកតែ​ព្រៃឈើ​បាន​ហើយ ទុក្ខ​សមុទ្រ​ឲ្យ​រាស្ត្រ​ផង​។​ ​លោកស្រី បាន​បញ្ជាក់ថា "​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដោយ​បានឃើញ Fresh News គាំទ្រ​គំរោង​អភិវឌ្ឍន៍ របស់​ឧកញ៉ា​ទ្រី​ភាព ខ្ញុំ​គាំទ្រ​ការអភិវឌ្ឍន៍​លើគោក​!...

ក្រសួង​រៀបចំ​ដែនដី ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ឈប់​ការចេញ​លិខិតអនុញ្ញាត​ជាគោលការណ៍ ដល់​ម្ចាស់​សំណង់ ឲ្យ​ដំណើរការ​សាងសង់ មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច

​ភ្នំពេញ ​៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ឈប់​ការចេញ​លិខិតអនុញ្ញាត​ជាគោលការណ៍ ដល់​ម្ចាស់​សំណង់​ឲ្យ​ដំណើរការ​សាងសង់ មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការដ្ឋាន​សំណង់ ឲ្យ​គោរព​តាម​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​បច្ចេកទេស​ជា​ធរមាន​។​ លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ កាលពី​ថ្ងៃ​ទី​៣​ខែតុលា​ឆ្នាំ​២០១៨ បាន​ចេញ​លិខិត​មួយច្បាប់ ជម្រាបជូន​លោក​អភិបាលខេត្ត​ព្រះសីហនុ ដោយ​ស្នើសុំ​ការបញ្ឈប់​ផ្តល់​គោលការណ៍​ឲ្យ​ដំណើរការ​សាង​សង់ មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​។ លោក​រដ្ឋលេខាធិការ​ប្រចាំការ បានបញ្ជាក់​ថា ការដ្ឋាន​សំណង់​​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ បាន​និង​កំពុង​ដំណើរកា​រ​សាងសង់...

អាមេរិក​ជំនួយ​យោធា​ ៣៨.០០០​លាន USD ​ឱ្យ​Israel

តាម RT នៅ​ថ្ងៃ​៣​ខែតុលា​ឱ្យដឹងថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​សាវគ​មន៍​ដែល​អាមេរិក​បានសម្រេច​ផ្តល់​កញ្ចប់​ជំនួយ​យោធា ​៣៨.០០០​លាន USD ដើម្បី​Israel ​អាចមាន​ជំហរយ៉ាងរឹងមាំ​ចំពោះ​គ្រោះ​គំរាមកំហែង​ពី​ប្រទេស​អ៊ីរ៉ង់​។​ ​២​ឆ្នាំក្រោយ​ពេលដែល​អតីត​ប្រធានាធិបតី​អាមេរិក ​Barack Obama និង​នាយករដ្ឋមន្ត្រី​Israel Benjamin Netanyahu ចុះហត្ថលេខា​លើ MOU ស្តីពី​ការ​ជំនួយ​យោធា​ ៣៨.០០០​លាន USD ឥឡូវនេះ​វា​បាន​ក្លាយជា​កញ្ចប់​ផ្តល់ជំនួយ​ផ្លូវការ​នៅ​ដើម​សប្តាហ៍​នេះ​។​ ​តាម​បណ្ដា​មាត្រា​នៃ​កិច្ចព្រមព្រៀង អ៊ីស្រាអែល​នឹង​ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយ​ប្រចាំឆ្នាំ​៣,៣​ពាន់​លាន​ដុល្លារ​អនុលោម​តាមច្បាប់​អំពី​ហិរញ្ញវត្ថុ​កងទ័ព​អាមេរិក​និង​៥០០​លាន​USD សម្រាប់​កម្មវិធី​សហប្រតិបត្តិការ​កាំជ្រួច​ការពារ​ដែនអាកាស​។​ ​ជាក់ស្តែង​អាមេរិក​បើកភ្លើង​ខៀវ​សម្រាប់​ការផ្ទេរ...

រដ្ឋ​មន្ត្រី​បរិស្ថាន ជំរុញ​ឱ្យ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​បុរី គិតគូរ​ការគ្រប់គ្រង​សំណល់​រឹង សំរាម​ឱ្យបាន​ល្អ​

​ភ្នំពេញ ​៖ ដើម្បី​បង្កើត​យន្តការ​រៀបចំ​ថែរក្សា​ការពារ​និរន្តរភាព​បរិស្ថាន រាជធានី​ភ្នំពេញ ក្រសួង​បរិស្ថាន បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​ម្ចាស់​បុរី និង​ខុន​ដូ រក​ដំណោះស្រាយ​រួមមួយ នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​មាន​ការចូលរួម ពី​បណ្តា​ថ្នាក់ដឹកនាំ ចំណុះ​ក្រសួង​បរិស្ថាន ពាក់ព័ន្ធ រួម​ទាំង​សមាគមន៍ និង​បណ្តា​ក្រុមហ៊ុន...

រុស្ស៊ី ប្រកាស​រូបភាព​ផ្ទេរ ប្រគល់​ប្រព័ន្ធ​កាំជ្រួច​ជា​សាធារណៈ​ឱ្យ​ស៊ី​រី​

​តាម​Sputniknews នៅ​ថ្ងៃទី​៣​តុលា​ ក្រ​សូង​ការ​ពារ​ជាតិ​រុស៊្សីបានប្រកាស​ជា​សា​ធារ​ណៈ​នូ​វ​រូបភាព​ពី​ការផ្ទេរ​ ប្រគល់​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស S-300​ទៅឱ្យ​ស៊ី​រី​។​ ​បណ្តា​រូបភាព​ទាំងនេះ​ត្រូ​បាន​Channel ​Rossiya 24 បង្ហោះ​ផ្សាយ​បង្ហាញឱ្យឃើញ​ប្រព័ន្ធ​កាំជ្រួច​ត្រូវបាន​រើ​ចេញពី​យន្តហោះ​ដឹកជញ្ជូន​យោធា​មួយ​នៅពេល​យប់​។​ ​មុន​នោះ​មួយថ្ងៃ​ រដ្ឋមន្ត្រី​ការពារ​ជា​តិ​រុស្ស៊ី​Sergei Shoigu ឱ្យដឹងថា ​ក្រុង​មូ​ស្គូ​ក៏បាន​ប្រគល់​បរិក្ខារ​យោធា​៤៩​ឯក​តា​ឱ្យទៅ ភាគី​ស៊ី​រី​ ហើយ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ផែនការ​ប្រគល់​ប្រព័ន្ធ​S-300​សំដៅ​ធានា​សុវត្ថិភាព​ដល់​ពលទាហាន​រុស្ស៊ី​កំពុង​ស្ថិតនៅ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​។​ ​តាម​លោក​Shoigu ដដែល កងទ័ព​ស៊ី​រី​ត្រូវ​ចំណាយពេល​៣​ខែ​ទើប​អាច​ម្ចាស់ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បាន​៕ ​សូ​យ​ន​

​ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវ​ចាប់ខ្លួន​

​អតីត​ជំទាវ​ទី​១​ម៉ាឡេស៊ី បាន​ត្រូវ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​ចាប់ខ្លួន​ ពីបទ​លាង​សម្អាត​លុយកខ្វក់​។​ ​Rosmah អាយុ​៦៦​ឆ្នាំ ជា​ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ា​ឡេ Najib Razak នឹងត្រូវ​ប្រឈម​មុខជា​មួយ​ការចោទប្រកាន់​មួយចំនួន​អំពី​ទង្វើ​ប្រឆាំង​បំពាន​ច្បាប់ ប្រឆាំង​ការលាង​លុយកខ្វក់​។​ ​តាម​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​ប្រកាស​ឱ្យដឹង​នោះ អ្នកស្រី​Rosmah បាន​ឆ្លងកាត់​ការសួរចម្លើយ​៣​លើក​អំពី​មូលនិធិ​រដ្ឋ​ 1Malaysia Development Berhad (1MDB) ។ សម្ថ​កិច្ច​អាមេរិក​និយាយថា ទឹកប្រាក់​ជាង​៤.៥០០​លាន​SUD បាន​ត្រូវ​កេង​ប្រ​វ័ញ្ច​យក​ពី​មូលនិធិ​នេះ​។​ក្រោយពេល​លោក​Najib Razak បរាជ័យ​ក្នុងការ​បោះឆ្នោត​កាលពី​ខែឧសភា រដ្ឋអំណាច​ម៉ាឡេស៊ី​បានធ្វើការ​ហាមឃាត់​ប្តី​ប្រពន្ធ​លោក​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​ ហើយ​ប៉ូលិស​ក៏បាន​ត្រួតពិនិត្យ​ផ្ទះ​របស់​ពួកគេ​និង​រឹបអូស​បាន​សាច់ប្រាក់​ដុល្លារ​២៧៥​លាន​​SUD​និង​ទំនិញ​ដែលមាន​តម្លៃ​ថ្លៃៗ រួមទាំង​គ្រឿងអលង្ការ...

ការវិនិយោគ​របស់​ក្រុមហ៊ុន អាមេរិក​នៅ​កម្ពុជា ចំនួន​៥២​គម្រោង មាន​ទឹកប្រាក់​ប្រមាណ​១.១​ប៊ី​លាន​ដុល្លារ​

​ភ្នំពេញ ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានបញ្ជាក់​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៨ ការវិនិយោគ​របស់​ក្រុមហ៊ុន សហរដ្ឋអាមេរិក​នៅ​កម្ពុជា មាន​ចំនួន​៥២​គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​១.១​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មាន​ប្រមាណ ២៧៤​លាន​ដុល្លារ​អាមេរិក​។​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (The Council for the Development of Cambodia) បានប្រកាសថា នា​រសៀល​ថ្ងៃ​ពុធ ទី​៣...

ជប៉ុន​សន្យា​បណ្ដុះបណ្ដាល​ពលរដ្ឋ និង​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា ទៅ​ធ្វើការ​នៅ​ជប៉ុន​

​ភ្នំពេញ ​៖ តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (JCIA) បាន​ព្រមព្រៀង​ទទួល​បណ្ដុះបណ្ដាល​ពលរដ្ឋ​​កម្ពុជា​ឱ្យ​ទទួលបាន​ជំនាញ​វិជ្ជាជីវៈ​មួយចំនួន ដែល​ទីផ្សារការងារ​នៅ​ជប៉ុន​កំពុង​មាន​តម្រូវការ​ខ្ពស់ ដើម្បី​ត្រៀម​បញ្ជូន​ពួកគេ​ទៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​បន្ថែមទៀត​។​ ​អនុស្សរណៈ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក Fumio Yamada ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (JCIA) នៅ​ទីស្ដីការក្រសួង​ការងារ នា​ថ្ងៃ​ទី​៣...
- Advertisment -

Most Read

×