Saturday, June 6, 2026

Yearly Archives: 2020

បង្ក្រាប​ទីតាំង​ភ្នាល់​ហ្គេម​ខុសច្បាប់ ចំនួន​០៤​ទីតាំង ឃាត់ខ្លួន​មនុស្ស ៥៦​នាក់ ទូរ​បាញ់​ត្រី ១៥​តុ ស្លុត​ម៉ាស៊ីន ៦០ លុយ​២​ម៉ឺន​ដុល្លារ​

​ព្រះសីហនុ​៖ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ភ្នាល់​ហ្គេម​ខុសច្បាប់​ជា​បន្ដបន្ទាប់​ចំនួន​០៤​ទីតាំង ឃាត់ខ្លួន​មនុស្ស ៥៦​នាក់ ក្នុងនោះ​ជនជាតិ​ចិន ៣៦​នាក់ ទូរ​បាញ់​ត្រី ១៥​តុ ស្លុត​ម៉ាស៊ីន ៦០​ទូ លុយ​ដុល្លារ ១៨.៩៣៨$ លុយ​ខ្មែរ ២.៨៣០.០០០៛ ម៉ូតូ ០៣​គ្រឿង​។ ​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា នៅវេលា​ម៉ោង​២០ និង​៣០​នាទី ថ្ងៃទី​០៦...

លោក ឆាយ ថន បានស្នើ​ដល់​សហរដ្ឋអាមេរិក ជួយ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ ពង្រឹង និង​កសាង​សមត្ថភាព ធនធានមនុស្ស​របស់​កម្ពុជា​

​ភ្នំពេញ​៖ សម​ភាគី​ទាំងពីរ​(​កម្ពុជា​និង​អាមេរិក​) បាន​ប្តេជ្ញា​រួមគ្នា បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងផែនការ ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID) រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត​រួមមាន UNFPA, UNICEF ផងដែរ ជាពិសេស​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បានស្នើ​ដល់​សហរដ្ឋអាមេរិក ជួយ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ ពង្រឹង និង​កសាង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា​។​ ​នា​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បានទទួល​ជួប​លោក W....

អ្នកវិនិយោគ​បង់​ក្លា​ដេ​ស អាច​ប្រមូល​ទិញស្រូវ​ពី​ប្រជាជន​កម្ពុជា​ផ្ទាល់ ដើម្បី​កិន​នាំ​ចេញទៅ​ប្រទេស​បង់​ក្លា​ដេ​ស​

​ភ្នំពេញ​៖ កន្លងមក​សម្ដេច​តេ​ជោ បាន​ស្វែងយល់​អំពី​តម្រូវ​អង្ករ របស់​ប្រទេស​បង់​ក្លា​ដេ​ស ដែល​មានបំណង​ស្វែងរក​ទិញ​អង្ករ ពី​កម្ពុជា សម្ដេច​បាន​មានប្រសាសន៍ថា គប្បី​រក​វិធីសាស្ត្រ​ដើម្បី​អាច​ទិញ​អង្ករ ពី​កម្ពុជា បាន​នូវ​តម្លៃ​ដ៏​សមស្រប​មួយ នោះ​គឺ​តាម​វិធី​ដែល​ប្រជាជន ឬក៏​អ្នកវិនិយោគ​បង់​ក្លា​ដេ​ស អាចមក​វិនិយោគ សង់​ឃ្លាំង រោង​ម៉ាស៊ីនកិនស្រូវ និង​ប្រមូល​ទិញស្រូវ​ពី​ប្រជាជន​ផ្ទាល់​តែម្ដង ដើម្បី​ធ្វើការ​កិន​នាំ​ចេញទៅ​ប្រទេស បង់​ក្លា​ដេ​ស ដែល​ក្នុងន័យនេះ​តម្លៃ​អង្ករ​របស់​កម្ពុជា នឹង​អាចមាន​តម្លៃ​ប្រកួតប្រជែង ជាមួយ​ប្រទេស​ដទៃទៀត​ផង ។​ ​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​៦ ខែមករា ឆ្នាំ​២០២០​នេះ...

ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី​១ បញ្ចប់​ដោយ​ជោគជ័យ​

​កែប​៖ ការប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី​១ ឆ្នាំ​២០២០ ត្រូវបាន​បញ្ចប់​ថោ​យ​ជោគជ័យ បន្ទាប់ពី​ប្រណាំង​អស់​រយ​:​ពេល​៣​ថ្ងៃ​លើ​ចម្ងាយ​ផ្លូវ​សរុប​៤៥៤.៦​គីឡូម៉ែត្រ​ពី​ខេត្តកោះកុង ព្រះសីហនុ កំពត និង​កែប​។​ ​នៅក្នុង​កម្មវិធី​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ល្ងាច​ថ្ងៃទី​៦ មករា នៅ​ខេត្ត​កែប​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតី​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​, ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​, លោក Bruno...

ម្ចាស់​សំណង់​កម្ពស់​៦​ជាន់ ត្រូវ​តុលា​ការចេញ​ដីកាឃុំខ្លួន​ហើយ​

​កែប ៖ ម្ចាស់​សំណង់​អគារ​កម្ពស់​៦​ជាន់ ២​នាក់​ប្តី​ប្រពន្ធ ដែល​បាន​បាក់ស្រុត បណ្តាល​ឲ្យ​មាន​កម្មករ​ស្លាប់ និង​រងរបួស​ជាច្រើន ត្ត្រូ​វ​បាន​តុលាការខេត្ត​កែប​ឃុំខ្លួន​ហើយ នៅ​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​នេះ​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ម្ចាស់​សំណង់​អគារ​ខាងលើ ដោយ​អនុវត្តតាម​បទ បញ្ជា​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​ប​ណ្តិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ស​ម្រ​ម​សម្រួល​ដោយ​ព្រះរាជអាជ្ញា...

ក្រសួង​សាធារណការ បាន​បញ្ជាក់ថា មិនទាន់មាន​ការផ្លាស់​ប្តូរ​មន្ត្រី​បម្រើ​ការងារ​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ណា​ម្នាក់

​ភ្នំពេញ​៖ ​ក្រសួង​សាធារណការ បាន​បញ្ជាក់ថា ក្រសួង មិនទាន់មាន​ការផ្លាស់​ប្តូរ​មន្ត្រី​បម្រើ​ការងារ​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ណា​ម្នាក់ ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​បណ្តា​ស្ថានីយ​ជញ្ជីង​រថយន្ត​ទូទាំង​២៧​ទីតាំង​នៅឡើយ ហេតុនេះ​សូមកុំ​មានការ​យល់ច្រឡំ​។ ការចេញ​សេចក្តីប្រកាស​ព័ត៌មាន បែបនេះ បន្ទាប់ពី​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា មាន​ក្លិនស្អុយ​ជះ​ចេញពី​ផ្ទៃក្នុង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​ ​សេចក្តីប្រកាស​ព័ត៌មាន របស់​​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​៦​មករា សូម​ជម្រាបជូន​សាធារណជន​ឱ្យ​​បាន​ជ្រាបថា ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា...

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអង្គារ ទី០៧ ​ខែមករា​ ឆ្នាំ​២០២០​

ឆ្នាំជូត ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​តែង​ទទួលរង​ផលប៉ះពាល់​ចូល​ខ្លះៗ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការរស់នៅ​ក្នុង​ពេលនេះ​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការរស់នៅ​មានតែ​ភាព​ប្រទាំង​ប្រទើស​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕ ឆ្នាំឆ្លូវ ​រាសី​ល្អជា​មធ្យម​។​នៅ​ថ្ងៃ នេះ​បុរស​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​ឧបសគ្គ​ចំពោះមុខ​ច្រើន ប៉ុន្តែ​សម្រាប់​ស្ត្រី​មិន​ថ្វី​ទេពី​ព្រោះថា​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​មួយចំនួន​ផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​ទៅ​ពឹងពាក់​អ្នកដទៃ​នាំ​គេ​មាក់ងាយ​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាងណា​ការបាក់​បែក​ក៏​ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕ ឆ្នាំខាល ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​នោះទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕ ឆ្នាំថោះ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​ពីព្រោះ​គេ​ងាយ​បង្ករឿង​អ្វីមួយ​ដែល​គិតស្មាន​មិន​ដល់​។​ការរស់នៅ​ស្ត្រី​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ហើយ​ត្រូវ​បំបាត់​ភាព​រឹងរូស​ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។​ការធ្វើដំណើរ​ទៅ​ទិសអាគ្នេយ៍​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​ ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែមទៀត​៕ ឆ្នាំរោង រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យ​ទទួលផល​លំបាក​អ្វីមួយ​កើតឡើង​។​លោកអ្នក​អាច​សម្រុក​ការងារ​នៅពេលនេះ​ទើប​ប្រសើរ​ពីព្រោះ​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​នឹងមាន​ច្រើនជាង​នេះ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕ ឆ្នាំម្សាញ់ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​គប្បី​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​នោះ​បញ្ហា​ដែលជា​គ្រោះអាក្រក់​សោះ​អាច​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​មួយ​ហើយ​មួយទៀត​ដែល​ជះឥទ្ធិពល​អាក្រក់​នៅ​គ្រា​ខាងមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​មិន​ថា​តូច​ឬ​ធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕ ឆ្នាំមមី រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារអ្វីតែងមិនឆ្លើយតបដូចគាប់បំណងទេគឺមានការខកចិត្តច្រើនជាង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕ ​ឆ្នាំមមែ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់​បំណង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕ ឆ្នាំវក ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​គាប់ប្រសើរ​ទេ ហើយ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​ឃើញថា​មិន​អំណោយផល​ល្អ​ទេ ដូចនេះ​បើ​ចង់​ពន្យា​ពេល​ក៏​ជាការ​ប្រសើរ​ដែរ​។​ក្រៅពីនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុម​នុស្ស​ភេទ​ផ្ទុយគ្នា​បង្កើតជា​បញ្ហា​ទៅ​ថ្ងៃ​ខាងមុខ​។​នៅក្នុង​ផ្ទះសម្បែង​វិញ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ការយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ប្រាក់​បង្វិល​ដើមទុន​ក៏​ជួប​បញ្ហាលំបាក​ច្រើន​ដែរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕ ឆ្នាំរកា ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ឃើញថា​មាន​ច្រើនជាង​សព្វមួយដង​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង​តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូច​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕ ឆ្នាំច ​រាសី​ល្អជា​មធ្យម​។​នៅ​ក្នុងនេះ​លោកអ្នក​ងាយ​ទទួលផល​ប៉ះទង្គិច​ដោយសារ​ភាគច្រើន​កើតមក​ពី​គំនិត​និង​ការប្រព្រឹត្តិ​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ជួប​រឿង​រាវ​យាយី​ផងដែរ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕ ឆ្នាំកុរ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ការប្រកប​ការងារ​ងាយ​ទទួលផល​ឆ្លើយតប​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​,​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈានទៅ​មុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំ​លោ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

អបអរសាទ​រខួ​បអ​នុស្សា​វរី​យ៍លើក ទី ៤១ នៃថ្ងៃជ័យជំនះ ៧ មករា

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ គឺទិវាជ័យជម្នះ ៧មករា លើកទី៤១ ជាតិ និងប្រជាជនកម្ពុជាទាំងមូល រៀបចំប្រារព្ធទិវាជ័យជ​ម្នះ​នៅទូទាំ​ងប្រ​ទេ​ស និងមានមិទ្ទីងធំ មានមនុស្សរាប់ម៉ឺននាក់ ចូលរួមអ​បអរ​សាទ​រនៅមជ្ឈ​មណ្ឌ​លកោះ​ពេជ្រ ដើម្បីរំលឹកពីការរស់ឡើងវិញនៃ​ជា​តិក​ម្ពុជា និងការរស់រានមា​ន​ជីវិត​រប​ស់ប្រជា​ជន​ក​ម្ពុជា។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងសារលើហ្វេសប៊ុកផ្លូវការថា ថ្ងៃទី៧ ខែ មករា ឆ្នាំ ២០២០នេះ គឺជាខួប ៤១ឆ្នាំដែលប្រទេសកម្ពុជាត្រូ​វ​បាន​សង្រ្គោះ​...

តំណាង​​សហ​គមន៍​​នៅ​ខេត្ត​ត្បូងឃ្មុំ​ ត្រូវបាន​បដិសេធ​សំណើ​សុំ​​នៅ​ក្រៅឃុំ​

ត្បូងឃ្មុំ៖ សមាជិក​សហគមន៍​តវ៉ាសុំ​ឱ្យ​​ដោះ​លែង ​តំណាង​សហគ​មន៍ ​ដែលកំពុង​ត្រូវបាន​​​ឃុំខ្លួន​​ក្នុង​ព​ន្ធនាគារ​ នៅខាងមុខ​សាលាស្រុកតំបែ​រ។​ ​នេះបើតាមការចេញផ្សាយ របស់អង្គការលីកាដូនៅថ្ងៃទី​​៦ ខែមករា ឆ្នាំ២០២០។ សាលាឧទ្ធរណ៍​បានបដិសេធ​​​សំណើ​សុំ​​នៅក្រៅឃុំចំពោះ​តំណាងសហគមន៍​​នៅ​ខេ​ត្តត្បូងឃ្មុំ លោក ផុន ឈឿន ​នៅរាជធានីភ្នំពេញ ​​នា​រសៀល​ថ្ងៃទី៦ខែមករានេះ។​ កាលពីខែតុលា ​ឆ្នាំ២០១៩​ លោក ឈឿន​ ត្រូវបានចាប់ខ្លួន​ ​រួ​មគ្នាជាមួយ​តំណាងសហគមន៍​​​ម្នា​ក់ទៀត​គឺលោក សែម សាង ​និងត្រូវប្រឈម​នឹង​ប​ទចោ​ទ​​ជាច្រើន ពាក់ព័ន្ធ​នឹងជម្លោះ​ដីធ្លីមួ​យ​រវាង​...

អំពា​វនាវឲ្យ ប្រជាពលរដ្ឋទាំងអ​ស់ ដែលរស់នៅក្នុងរាជ​ធា​នី​ភ្នំពេញ យកចិត្តទុ​កដាក់ និងប្រុងប្រយ័ត្ន​ខ្ព​ស់ ចំពោះអ​គ្គិភ័យ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជ​ធា​នីភ្នំ​ពេ​ញ លោកឃួង ស្រេង បានអំពាវនាវឲ្យប្រជាពលរដ្ឋ​ទាំ​ង​អស់ ដែលរស់នៅក្នុងរា​ជ​ធា​នីភ្នំ​ពេញ ត្រូវយកចិត្តទុកដា​ក់​និងប្រុងប្រយ័ត្នខ្ពស់ចំពោះអ​​គ្គិភ័​យ។ ការអំពាវនាវបែបនេះ របស់​លោ​ក​ឃួង ស្រេង បានធ្វើឡើង កាលពីល្ងាចថ្ងៃទី៦ ខែមក​រា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញ​ ចុះចែកអំណោយជូនប្រជា​ព​លរ​ដ្ឋរង​គ្រោះ ដោយអគ្គិភ័យចំនួន១៧៥ គ្រួសារនៅភូមិបា​ក់​ទូក សង្កាត់ទួលសង្កែ​១​ ខណ្ឌឫស្សី​កែវ រាជធានីភ្នំពេញ។ លោកឃួង ស្រេងបានមានប្រសាសន៍ប​ញ្ជា​ក់​ថា គ្រោះអគ្គិភ័យ គឺជាគ្រោះមហន្តរាយដ៏​ធំ​មួយ ដែលបងប្អូនប្រជាពលរដ្ឋទាំ​ង​អ​ស់...
- Advertisment -

Most Read

×