Saturday, June 6, 2026

Yearly Archives: 2020

អភិបាល​រាជធានី ឧបត្ថម្ភ​ថវិកា​៤​លាន​រៀល ដល់​ពីរ​នាក់​ម្តាយ​និង​កូនប្រុស រងគ្រោះ​ដោយ​រលំ​អគារ​នៅ​ខេត្ត​កែប

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ព័ត៌មាន​ថា នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៤ ខែមករា ឆ្នាំ​២០២០​នេះ លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ពីរ​នាក់​ម្ដាយ​និង​កូន កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ (​ពេទ្យ​លោកសង្ឃ​) ដែល​រងគ្រោះថ្នាក់ ដោយ​ការបាក់​រលំ​អគារ​ធ្វើ​ពី​ស៊ីម៉ងត៍​បេតុង​សរសៃដែក​កម្ពស់​៧​ជាន់ នៅ​ខេត្ត​កែប កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ...

វិស័យអប់រំផ្នែក​ឯ​កជន បាននិងកំពុងជួយច្រើ​ន​លើកំណែ​ទម្រង់ របស់ក្រ​សួង ខណៈដែលសិស្សដែលបាន​ម​កសិ​ក្សា សុទ្ធសឹងតែអ្នក​មា​នចំ​ណេះដឹង និងសមត្ថ​ភាព

តាកែវ៖ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រ និងពានរង្វាន់ ដល់សិស្សដែលជប់ជ័យ​លី​ភី លើការប្រកួតប្រជែងថ្នា​ក់​អន្ត​រជាតិ​លើក​ទី​ ២៤ ដែលមានការចូលរួ​ម​ពីសិស្ស​ចំនួ​ន ៤៩ប្រទេស របស់ UCMAS នាព្រឹកថ្ងៃទី ៤ ​ខែមករា ឆ្នាំ២០២០ នេះ លោក ហម និម៉ុន អ​នុប្រធា​នមន្ទី​រអប់​រំយុ​វជ​ននិ​ងកីឡា​ខេត្ត​តាកែវ បានចាត់ទុកវិស័យអប់​រំផ្នែកឯកជន​បានចូ​លរួម​ជួយ​យ៉ាង​សក​ម្ម លើការជួយជំរុញប​ន្ថែមលើការសិក្សា​រ​បស់​សិស្ស ជាពិសេសលើប្រព័ន្ធក​ម្ម​វិ​ធី​​សិក្សាគិតលេខលឿនរហ័ស ​រ​បស់កម្មវិធី​សិ​ក្សា U​CMAS...

ចិនស្នើឲ្យមា​នកា​រប​ន្ធូរ​បន្ថយ​ទ​ណ្ឌកម្ម លើកូរ៉េខាងជើង

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហ​ប្រ​ជាជា​តិ បានស្នើឲ្យមានការបន្ធូរ​ប​ន្ថយ ទណ្ឌកម្មអន្តរ​ជាតិ ប្រឆាំងនឹងកូរ៉េខាង​ជើ​ង​។ ឯកអគ្គរដ្ឋទូតចិន​លោ​ក Zhang Jun បានថ្លែងកាលពីថ្ងៃសុក្រម្សិល​មិ​ញ​ថា សេចក្តីសម្រេចរប​ស់​ចិន និងរុស្សីដែលមាន​គោ​លបំណ​ង បន្ថយទណ្ឌកម្មលើកូរ៉េខាង​ជើ​ង គឺជាជំហានដែលត្រឹម​ត្រូ​វ​។ ការស្នើសុំឲ្យមានការបន្ថយទណ្ឌក​ម្ម​របស់​លោ​ក កើតឡើងក្រោយ​ពេ​លរ​បប​ព្យុងយ៉ា​ង បានប្រកាសថាខ្លួនលែងអ​នុ​វត្ត​ការប្តេជ្ញារបស់ខ្លួនទៀតហើ​យ​។ កូរ៉េខាងជើងមានការ​ទា​ស់ចិ​ត្ត យ៉ាងខ្លាំងចំពោះទណ្ឌកម្ម​ដែលនៅ​តែបន្ត​ អនុវត្តលើខ្លួន​ ​បើទោះបី​ជាខ្លួ​នបានផ្អាកការបាញ់សាកល្បង​នុ​យក្លេ​អ៊ែរ និងមីស៊ីលរយៈចំ​ងា​យឆ្ងាយ​ក្តី​។ ចាប់តាំងពីឆ្នាំ ២០១៧មក កូរ៉េ​ខាងជើងមិនមានការ​បាញ់​សាក​ល្បងអា​វុធ​នុយ​ក្លេអ៊ែរ ឬមីស៊ីលរយៈចំងាយ​ឆ្ងា​ញឡើ​យ​។ កិច្ចប្រជុំចំនួន ២កាលពីលើកមុន ​នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រ​ជា​ជា​តិ ស្តីពីសំណើរប​ស់​ចិន...

លោក កឹម សុខាៈ សូមចូលរួ​មរំលែ​កទុ​ក្ខ ចំពោះជនរងគ្រោះនិងក្រុ​ម​គ្រួសា​រ ក្នុងហេតុការណ៍បាក់​រ​លំ​អគា​រ

ភ្នំពេញ៖ លោក កឹម សុខាៈ "ខ្ញុំសូមចូលរួមរំលែកទុក្ខ​យ៉ា​ងក្រៀ​មក្រំ ចំពោះជនរងគ្រោះនិងក្រុមគ្រួសា​​រដែល​បាន​បាត់ប​ង់ជីវិត និងរងរបួសយ៉ាង​អា​ណោចអា​ធ័ម ក្នុងហេតុការណ៍​បា​ក់រលំ​អ​គារ នៅក្រុងនិងខេត្តកែ​ប នារសៀលថ្ងៃទី៣​ ​ខែមករា ឆ្នាំ២០២០នេះ"។ នេះបើតាមការផ្សព្វផ្សាយ​នៅ​លើហ្វេ​សប៊ុ​ក របស់លោកមុត ច​ន្ថា ទីប្រឹក្សាលោកកឹម ​សុ​ខា នៅថ្ងៃទី៤មករា។ ជា​មួ​យគ្នានេះដែរ លោកកឹម សុខា សូមប្រសិទ្ធិពរឧទ្ទិសសូ​ម​ឲ្យប​ងប្អូនកម្មករដែលរងរបួសឆា​ប់​បាន​ធូរស្រា​ល​និង​ជាសះស្បើ​យ​។ យើងសូមកោតសរសើរចំពោះកិច្ច​ប្រ​តិប​ត្តិកា​រជួ​យស​ង្រ្គោះជ​នរ​ងគ្រោះ ពីសំណាក់អាជ្ញា​ធ​រ និងកងកម្លាំងប្រដាប់អាវុ​ធ​គ្រប់​ប្រភេ​ទ​។ ទន្ទឹមគ្នានេះដែរ ការស៊ើបអង្កេតហ្មត់ចត់មួ​យ​គួ​រត្រូវ​បាន​ចាត់ឡើ​ង...

ដូណាល់ ត្រាំថា ការសម្លាប់មេបញ្ជាកា​រ​កំពូ​ល​អ៊ីរ៉ង គឺដើម្បី​បញ្ឈប់សង្រ្គាម

ប្រធានាធិបតី​អាមេ​រិច លោកដូណាល់ ត្រាំ បាននិយាយថា អាមេរិចសម្លាប់មេបញ្ជាកា​រ​កំពូល​អ៊ីរ៉​ងឈ្មោះ Qasem Soleimani គឺដើម្បីបញ្ឈប់សង្រ្គាម ​មិនមែនជាការចាប់​ផ្តើ​មសង្រ្គា​មនោះទេ​។ លោកថ្លែងថា រជ្ជកាលភេរវក​ម្ម​របស់ Qasem Soleimani ត្រូវបាន​ប​ញ្ចប់ ក្រោយពេលមានការវាយប្រហា​រ​តា​មដែន​អា​កាស នៅព្រលានយន្តហោះរដ្ឋធា​នី​បា​ដាដ ស្ថិតក្នុងប្រ​ទេ​សអ៊ី​រ៉ាក់ កាលពីថ្ងៃសុក្រ​ម្សិ​លមិ​ញនេះ។ Qasem Soleimani ដឹកនាំប្រតិ​ប​ត្តិការ​រប​ស់អ៊ី​រ៉​ងនៅមជ្ឈិមបូព៌ា ក្នុងនាមជាប្រមុខកងក​ម្លាំ​ង​ Quds។ ជុំវិញការផ្តាច់ជីវិតមេបញ្ជាកា​រ​កំពូល​ខ្លួន​នេះដែរ អ៊ីរ៉ងប្តេជ្ញាចិត្តថានឹងធ្វើកា​រ​សង​សឹក​វិញ​។ ការសម្លាប់មេដឹកនាំយោធាកំពូលរឹតតែ​ធ្វើ​ឲ្យភា​ពតា​នតឹង រវាងប្រទេសទាំងពីរកាន់តែ​កើ​នឡើង​ខ្លាំង​។​ មន្រ្តីអាមេរិចបាននិ​យា​យថា...

រដ្ឋបាលខេត្តកែប រកឃើញជនរងគ្រោះចំនួន២៣នាក់ ក្នុងនោះស្លាប់៥នាក់

កែប៖ រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៣នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះស្លាប់៥នាក់ ( ស្រី៣នាក់ ) អ្នកនៅរស់រានមានជីវិត១៨នាក់។ មកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងស្ថិតនៅជាមួយក្រុមការងារ ដើម្បីបន្តសកម្មភាពជួយសង្គ្រោះ ។...

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នើឱ្យ​មន្ត្រីនគរបាល និង​អាណាព្យាបាល យកចិត្តទុកដាក់ ផ្សព្វផ្សាយ​អប់រំ ជូន​ដល់​កូនចៅ​និង យុវជន ពី​ផលប៉ះពាល់ គ្រោះថ្នាក់ នៃ​គ្រឿងញៀន​

​ភ្នំពេញ ៖​លោកស្នងការ​បញ្ជាក់ថា មិន​ទុក​ឲ្យ​មន្ត្រី​ណា​ម្នាក់​នៅឯ​ការ​ឡើយ ជា​ថ្នាក់ដឹកនាំ​ម្នាក់ ដែល​តែងតែ​បារម្ភ គិតគូរ និង​យកចិត្តទុកដាក់ ដល់​សុខទុក្ខ​របស់​មន្ត្រីក្រោមឱវាទ​។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល សាកសួរ​សុខ​ដល់​មន្ត្រី​នគរបាល ដែល​បាន​បំពេញបែបបទ​ចូលនិវត្តន៍ អញ្ជើញ​មកពី​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានស្នើ​ឱ្យ​មន្ត្រីនគរបាល​មូលដ្ឋាន និង​អាណា​ព្យ​បាល​ល​ត្រូវ​យកចិត្តទុកដាក់...

លទ្ធផល​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា នា​ថ្ងៃទី​៣​មករា របៀបវារៈ​ចំនួន ៧ គឺ​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​

​ភ្នំពេញ​៖ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ជម្រាបជូន​សាធារណជន​ជ្រាបថា​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង ០៨:០០ នាទី ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​៤ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៥៨​រូប​។​ ​អង្គប្រជុំ បាន​ដំណើរការ​តាមរបៀប​វារៈ​ចំនួន ៧​រួមមាន​៖ ​របៀបវារៈ​ទី​១៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី...

បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​អគារ​បាក់​រលំ​អគារ​, រកឃើញ​ជនរងគ្រោះ​ចំនួន​២៥​នាក់ ស្លាប់​៧​នាក់

​កែប​៖ ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប គិត​ត្រឹម​ម៉ោង​៥​ព្រឹក រកឃើញ​ជនរងគ្រោះ​ចំនួន​២៥​នាក់ ស្លាប់​៧​នាក់​។ ពាក់ព័ន្ធ​ករណីនេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចេញ​សេចក្ដីសម្រេច ស្ដីពី​ការបង្កើត​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​អគារ​របស់​ឈ្មោះ ឯក សារុន និង​ប្រពន្ធ​ឈ្មោះ ឈី​វ សុធី ដែល​បាន​បាក់រ​លំនៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​ ​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​អគារ​រលំ​នៅ​ខេត្ត​កែប ដែលមាន​លោក​ទេព...

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ​សៅរ៍ ទី​ ០៤ ​ខែមករា ឆ្នាំ​២០២០

ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​សម្រុក​ការងារ​អ្វី​អាច​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ចិត្ត​គ្នា​ល្អ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជម្លោះ​វិវាទ​ផង​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ល្អជា​មធ្យម​។​ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​គឺ​តែងមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​។​លោកអ្នក​មានការ​ខ្វាយខ្វល់​ហើយ​ទោះ​ធ្វើ​អ្វីៗ​ការ​ទើសមុខទើសមាត់​ឥតឈប់ឈរ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទ​ទូល​ផល​សម្រេច​ល្អ​។ ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ឈានដល់​ការបែកបាក់​៕​ ឆ្នាំខាល​ ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់​និង​មិនត្រូវ​ឱ្យមាន​ការទទួល​រង​ផល​ប៉ះទង្គិច​ច្រើន​ឡើយ​ពីព្រោះថា​នាំ​កើត​តែ​រឿង​លំបាក​នៅ​ថ្ងៃ​ខាងមុខ​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​យក​ភាពខន្តី​ដាក់​ក្នុង​ខ្លួន​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គឺ​តែងមាន​បញ្ហា​យាយី​ច្រើន​ដូច្នេះ​គប្បី​ប្រយ័ត្ន​បញ្ហា​ចរាចរ​បន្តិច​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​នោះឡើយ​៕ ​ឆ្នាំថោះ​ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ជួប​ភាពល្អប្រសើរ​គួរសម ម្ល៉ោះហើយ​លោកអ្នក​អាច​ប្រកបការងារ​មានការ​ចម្រើន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​៕ ​ឆ្នាំរោង​ ​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​ហើយពី​ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​លោកអ្នក​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុតពី​គ្រា​លំបាក​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕ ​ឆ្នាំម្សាញ់​ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​មានជោគ​សិរី​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ចាប់​កាន់​កិច្ចការ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​គាប់ចិត្ត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​ចំណូល​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ ។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕ ឆ្នាំមមី​ រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ ពីព្រោះ​ងាយ​ខកបំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​ផងដែរ​។​ចំពោះ​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​ភាព​សុខដុម​កើតមាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​។​ សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាំ​ប្រ​យ​ត្ន​កើតជា​ទម្លាប់​អាក្រក់​គ្មាន​នរណា​រស់នៅ​ក្បែរ​កើត​៕ ​ឆ្នាំមមែ​ ​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​មានជ័យ​ច្រើន​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕ ​ឆ្នាំវក​ ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​មានជោគ​សិរី​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕ ឆ្នាំរកា​ រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​បញ្ហា​ដែល​ស្មុគស្មាញ​និង​ឧបសគ្គ​នានា​ក៏បាន​ធូរស្រាល​ជាង​មុន​វិញ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ស្វះ​ស្វែងរក​អតិថិជន​បន្តិច ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕ ​ឆ្នាំច​ ​រាសី​ល្អជា​មធ្យម​។​ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ជួប​បញ្ហា​ដុនដាប​ចុះ​ច្រើន​បន្តិច​ដូចនេះ​ទោះ​ធ្វើ​អ្វី​មិនអាច​លោភលន់​បានឡើយ​ពីព្រោះថា​ងាយ​បាត់បង់​និង​ខកបំណង​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ក្រៅពីនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ដែរ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោក​ការ​ជាក់​ជាពុំខាន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕ ​ឆ្នាំកុរ​ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិនល្អ​ប្រសើរ​ទេពី​ព្រោះថា​ធ្វើ​អ្វី​ក៏​តែង​ទទួលរង​ផល​ប៉ះទង្គិច​ដែល​មិន​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​ចំពោះ​បុរស​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ស្រួលបួល​ពីព្រោះ​អាចមាន​ក្រុមមនុស្ស​បាបមិត្ត​ចង់​វាយប្រហារ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ទៅរួច។​ បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​៕
- Advertisment -

Most Read

×