Saturday, June 6, 2026

Yearly Archives: 2020

ប្រតិបត្តិការនៃការរុករកជនរ​ងគ្រោះ នៅក្រោមគំនរបាក់បែកនៃអ​គា​ររ​លំ ប្រើរយៈពេលជិត០​២​ថ្ងៃ បញ្ចប់ជាស្ថាពរ

កែប៖ រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ប្រតិបត្តិការនៃការរុករកជនរ​ងគ្រោះ នៅក្រោមគំនរបាក់បែកនៃអ​គា​ររ​លំ ប្រើរយៈពេលជិត០​២​ថ្ងៃ (៤៣ម៉ោង ២០នាទី) មក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ​ត្រូវបា​នបិ​ទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១និង៣៥ ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ រដ្ឋបាលខេត្តកែប បានឲ្យដឹងថា តុល្យការជនរងគ្រោះ ដែ​ល​ក្រុមការងារជួយសង្រ្គោះយកចេញ​ពី​គំន​របាក់​បែក​នៃអ​គាររលំ មានសរុបចំនួ​ន៥៩នាក់ (ស្រី២២នាក់)...

បញ្ចប់ការរុករក ឃើញជនរងគ្រោះសរុប៥​៩​នាក់ ស្លាប់៣៦នាក់​ , គ្មានការដកចៅហ្វាយខេត្តនិងមន្ត្រីពាក់ព័ន្ធ

កែប៖ ត្រឹមម៉ោង១១៤០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ លោកទេ​សរ​ដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញា​ធ​រជាតិ​គ្រប់គ្រ​ងគ្រោះម​ហន្ត​រាយ បានថ្លែងប្រកាសបិទប្រ​តិ​បត្តិ​ការជួយសង្រ្គោះក្នុងករណីបាក់រលំ​អ​គារ នៅខេត្តកែប ដោយរកឃើញជនរងគ្រោះសរុបទាំងអស់៥៩នាក់ ​ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នា​ក់​បាន​ស្លាប់ (ស្រី១៤នាក់) នៅ​មានជី​វិត​២៣នាក់ ( ស្រី៨នាក់)។​ សកម្មភាពជួយសង្គ្រោះជ​ន​រងគ្រោះ​របស់​ក​ម្លាំងក្រុ​មកា​រងារ​ជួយសង្គ្រោះ ក្រោមការដឹកនាំនិងប​ញ្ជា​ផ្ទាល់ដោ​យ​សម្តេ​ចតេ​ជោហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុ​ជា​។ នៅពេលនេះ សម្តេច​តេជោ​ ហ៊ុន...

សម្តេចព្រះមហា​ក្សត្រី​ ប្រោសព្រះរាជទា​ន​ ព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ, រក​ឃើញចំ​នួន​៤៨នាក់ ក្នុងនោះ២៥នាក់ស្លា​ប់​

​កែប៖ សម្តេចព្រះមហាក្សត្រី នរោត្ត​ម ​មុនិនា​ថ សីហនុ ព្រះវររាជមាតាជាតិខ្មែ​រ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជា​ទីគោ​រព​សក្ការៈ​ដ៏ខ្ព​ង់ខ្ពស់​​បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះ​រាជទា​ន​ព្រះរាជទ្រ​ព្យផ្ទា​ល់ចំនួន ២ម៉ឺនដុល្លារអាមេរិក ដើ​ម្បី​ឧបត្ថ​ម្ភដល់​ជូន​រងគ្រោះក្នុ​ងឧ​បទ្ទ​វហេតុ បាក់រលំអគារកម្ពស់៦​ជា​ន់ នៅខេត្តកែប។ នេះបើតាម​ការផ្សា​យរប​ស់ផេក​ហ្វេស​ប៊ុកព្រះ​បរ​ម​រា​ជ​វាំ​ង។ សូមជម្រា​បថា គិតរហូតដល់ម៉ោង៨៖​២​០នា​ទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ ​បា​នរក​ឃើញជ​នរ​ងគ្រោះ ដែលកប់នៅក្នុងគំនរអគារ​ក​ម្ពស់​៦ជាន់...

២​នាក់​បងប្អូន នៅមាន​ជីវិត​, រកឃើញ​ជនរងគ្រោះ​សរុប​២៧​នាក់ ក្នុងនោះ​ស្លាប់​៧​នាក់​

​កែប​៖ បើតាម​របាយការណ៍រ​បស់​មន្ទីរពេទ្យ​ខេត្ត​កែប បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​នេះ ក្រុម​ជួយ​សង្គ្រោះបាន​ជួយ​ជនរងគ្រោះ​ពីរ​នាក់​បងប្អូន ចេញពី​គំនរ​អគារ​បាក់​រលំ ដែលមាន ជនរងគ្រោះ​សរុប​ឡើងដល់​២៧​នាក់ ក្នុងនោះ​ស្លាប់​៧​នាក់​។​ ​មន្ទីរពេទ្យ​ខេត្ត​កែប នាពេលនេះ​ម៉ោង ២១:០០ នាទី យប់ ថ្ងៃទី ៤ មករា ២០២០ ។ សម្តេច ហ៊ុនសែន បាននិងកំពុង​ពិនិត្យ​សួរសុខទុក្ខ​ជន​រង់​គ្រោះ​ទាំង​២​នាក់​បងប្អូន​ដែល​ទើបនឹង​សង្គ្រោះបាន​ពី​គំនរ​អគារ​រលំ​បាក់បែក...

ថ្ងៃទី១ នៃការប្រណាំងកង់ពិភព​លោ​ក កីឡាករឡាវធ្វើបា​ន​ល្អជា​ងគេ ខណៈម៉ាឡេស៊ីលេខ​២​ ហុងកុងលេ​ខ​៣

កោះកុង៖ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយព័ត៌មានថា ថ្ងៃទី១ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិ​ភ​ព​លោក នៅតំបន់ឆ្នេរសមុទ្រក​ម្ពុ​ជាលើ​កទី១ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ដោយ​ជោ​គជ័​យ ក្រោយចំណាយពេលប្រណាំងជិត​៥​ម៉ោ​ង ចាប់ផ្ដើមពីរមណីយដ្ឋា​ន​តារា​សាគរ​មក​បញ្ច​ប់ នៅមុខសាលាខេត្តកោះកុង​ ​នារសៀលថ្ងៃទី៤ ខែមករា ក្នុងនោះកីឡាករឡាវដណ្ដើមបា​ន​លេខ១ កីឡាករម៉ាឡេស៊ីលេខ២ ​និងកីឡាករហុងកុងដណ្ដើមបានលេ​ខ​៣​។ សម្រាប់ព្រឹត្តិការណ៍ដ៏ធំនៅតំបន់ឆ្នេរសមុទ្រ​ក​ម្ពុ​ជានេះ ទាំងពិធីបាញ់កាំភ្លើងចេញដំណើររហូត​ដ​ល់ពិ​ធីបិ​ទ និងបំពាក់មេដាយជ​យ​លាភី​ ក្នុងថ្ងៃទី១នេះ ត្រូវបានធ្វើឡើងក្រោមវត្តមា​ន​លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេ​ស​ចរណ៍ និងជាប្រធានគណៈកម្មាធិ​កា​រជាតិ​អូឡាំ​ពិ​កកម្ពុជា (NOCC)...

គិតត្រឹមម៉ោង ១៨ល្ងាច ថ្ងៃទី៤មករា ជនរងគ្រោះសរុបចំនួន២៦នាក់ ស្លាប់៦នាក់

កែប៖ មន្ទីរពេទ្យខេត្តកែបបា​នប​ញ្ជាក់ក្នុង​រ​បាយកា​រណ៍​ថ្មី​ចុង​ក្រោយ គិតត្រឹមម៉ោង ១៨: ០០ ល្ងាច ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២០ ។ ក្នុងបញ្ជីរាយនាម ជនរ​ងគ្រោះ​ក្នុ​ងករណី បាក់រលំអគារ នាខេត្តកែប ដែលមន្ទីរពេទ្យខេត្តកែបទ​ទួ​ល​បា​​​នពិ​និត្យ គឺជនរងគ្រោះសរុបចំនួ​ន​២៦នាក់ ស្រី១០នាក់ ស្លាប់៦នាក់ ស្រី៤នាក់ ។ បញ្ជូនទៅកំពត ៤នាក់...

ព្រឹត្តិកា​រណ៍​ប្រណាំ​ងកង់​​​ពិភពលោក នៅ​តំបន់ឆ្នេរ​សមុទ្រ​​​កម្ពុជា ដំណាក់កាល​ទី១​ ​ចាប់​ផ្ដើម​​ប្រ​កួត

កោះកុង៖ ក្រសួងទេសចរណ៍ បានប្រកាសព័ត៌មានថា នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី៤មករានេះ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោ​ក​នៅតំ​បន់ឆ្នេ​រស​មុទ្រកម្ពុជា លើកទី១ បានចាប់ផ្ដើមក្បួនប្រណាំងដំណាក់កា​ល​ទី​១ ហើយ ដោយចេញដំណើរពីរមណីយ​ដ្ឋា​នតា​រាសា​គរ​។ ពិធីចេញដំណើរដំណាក់កា​ល​ដំបូ​ង​នេះ បានធ្វើឡើងក្រោមវត្ត​មា​ន​លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ​និងជា​ប្រធាន​គណៈ​ក​ម្មាធិ​ការជាតិអូឡាំពិកក​ម្ពុ​ជា​ (NOCC) និងលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបា​ល​ខេត្ត​កោះកុ​ង​។ លោក ថោង ខុន បានថ្លែងថា...

ម្ចាស់សំ​ណង់​កម្ព​ស់​៦ជាន់ ត្រូវនគរបាល​ខេ​ត្តកែ​ប ឃាត់ខ្លួនហើយ , សពម្នាក់ទទួលបានថវិកាជាង៥ម៉ឺនដុល្លារ និងអ្នករបួស ទទួលបាន១ម៉ឺនដុល្លារ

​កែប ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា ម្ចាស់សំណង់អគារកម្ពស់​៦​ជាន់ ដែលបានបាក់ស្រុត​ ​បណ្តាលឲ្យមានកម្មករ​ស្លា​ប់ និងរងរ​បួ​សជា​ច្រើន ត្រូវបានកម្លាំងនគ​រ​បាល នៃស្នងការដ្ឋាន នគរបាលខេត្តកែបឃាត់ខ្លួន​ហើ​យ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ។ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្ត​កែ​ប បានឲ្យដឹង​ថា ការឃាត់ខ្លួនម្ចាស់សំណង់អ​គា​រខា​ង​លើ ដោយអនុវត្ត​តា​ម​បទ បញ្ជារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្តិត នេត...

ផ្លូវ​បេតុង​នៅ​ស្រុក​ស្វាយជ្រំ ចំណាយ​ជាង ១២​ម៉ឺន​ដុល្លារ ត្រូវបានធ្វើ​ពិធីបើកការដ្ឋាន​សាងសង់​ជា​ផ្លូវការ​

​ខេត្តស្វាយរៀង​៖​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់​ទំ​ន​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ផ្លូវ បេតុង​ប្រវែង ១.១១០​ម៉ែត្រ ចំណាយ​ថវិកា​អស់ ១២៥.៧៩០​ដុល្លារ ត​ភ្ជាប់​ពី​វិទ្យាល័យ ហ៊ុន សែន សាមគ្គី​ដូន​ស ទៅដល់​វត្ត​ល្ងើ​ន ស្ថិតក្នុង​ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។​ ​លោកស្រី​បណ្ឌិត ម៉ែន...

កម្មករ​ប្រេង​អា​មេ​រិច​ចាក​ចេញពី​អ៊ីរ៉ាក់ ក្រោយ​មានការ​សម្លាប់​ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង​

​ប្រជាពលរដ្ឋ​អា​មេ​រិច​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ប្រេង​បរទេស​នៅក្នុង​ទីក្រុង Basra ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់​បាន​កំពុងធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​សុក្រ​មក​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ប្រេង​។ ​ការចាកចេញ​របស់​ក​ម្មករ​ប្រេង​អា​មេ​រិច​កើតឡើង ក្រោយពេល​អា​មេ​រិច​បានធ្វើការ​វាយប្រហារ​តាម​ដែនអាកាស​ដើម្បី​ផ្តាច់ជីវិត​មេដឹកនាំ​យោធា​កំពូល​របស់​អ៊ីរ៉ង នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​ ​ស្ថានទូត​អា​មេ​រិច​នៅក្នុង​រដ្ឋធានី​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ាក់​ជាបន្ទាន់ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពេល​មានការ​សម្លាប់​ប្រមុខ​ដឹកនាំ​របស់​កងកម្លាំង​ជីវពល​អ៊ីរ៉ង​ឈ្មោះ Qasem Soleimani​។​ ​មន្ត្រី​អ៊ីរ៉ាក់​បាន​និយាយថា ការចាកចេញ​របស់​ក​ម្មក​រអា​មេ​រិច​នឹងមិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ ការផលិត ឬ​ការនាំចេញ​ប្រេង​ពី​ប្រទេស​ឡើយ​។ អ៊ីរ៉ាក់​គឺជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​ទី ២​ក្នុង​លោក​នៃ​អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) ដែលមាន​សមត្ថភាព​ផលិត​ប្រេង​បាន​ប្រហែល ៤,៦២​លាន​ធុង​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​ទិន្នន័យ​របស់​ទីភ្នាក់ងារសារព័ត៌មាន Rueters៕ ​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​ ​ប្រភព​៖ Channelnewsasia ​
- Advertisment -

Most Read

×