Saturday, June 6, 2026

Yearly Archives: 2020

ឆេះ​ផ្ទះ​ឈើ​​ប្រ​ក់​​ស័ង្កសី​១៥​ល្វែង​ ស្មើនឹង​១៦​០​​គ្រួសារ​ តាម​បណ្តោយ​ផ្លូវ​រ​ថ​ភ្លើង​

​ភ្នំពេញ​ ៖​ ផ្ទះ​ឈើ​ប្រ​ក់​ស័​ង្ក​សី​១៥​ល្វែង​ ស្មើ​នឹង១៦០​គ្រួសារ​ នៅ​ស្ថិត​នៅ​តាម​បណ្តោ​យ​​ផ្លូវ​រថភ្លើង​ ក្រុម​ទី​០១​ ភូមិ​បាក់​ទូក​ សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌឫស្សី​កែ​វ​ រាជធានី​ភ្នំពេញ​​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​​​ស្រុ​ង​ នៅ​វេលា​ម៉ោង​១​និង​៣​០​​នាទី​យប់​រំលង​អធ្រាត្រ​​ឈានចូ​ល​ថ្ងៃ​ទី៦​ ខែមករា​ ឆ្នាំ​២០២០​។​ ​តាម​របាយការណ៍​របស់សម​​ត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ការ​ឆាបឆេះ​នេះ​ មូលហេតុ​ពុំ​ទាន់​ដឹ​ង​ ហើយ​ម្ចាស់​ពុំ​ទាន់​​ដឹង​ គឺ​កំពុងស្ថិត​ក្នុ​ង​​កា​រ​ស្រាវជ្រាវ​ ។​ ​ក្នុង​ការ​ឆាបឆេះ​នេះ​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​១​៥​​ល្វែង​ ប្រហែល​១៦​០​​ប​ន្ទប់​ ស្មើនឹង​១៦០​​​គ្រួសារ​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​​រា​លដាល​​ដ​ល់​​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​​។​...

ចោទ​លោក កើត ដា​រ៉ាស៊ី ជា​មេខ្លោង​ពុករលួយ តែ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​បដិសេធ​

​ភ្នំពេញ​៖ បណ្តាញសារព័ត៌មាន ក៏ដូចជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចុះផ្សាយ​ថា លោក កើត ដា​រ៉ាស៊ី ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ត្រ​ពាំ​ស្រែ​-​វ៉ា​លឺ ជា​មេខ្លោង​ពុករលួយ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ រកចំណូលបាន​យ៉ាងច្រើន ក្នុង​១​ខែៗ តាមរយៈ​ការយក​ប្រាក់ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​គិត​ជា​ក្បាល​រថយន្ត ក្នុង​មួយគ្រឿងៗ តិច​បំផុត ២៥០​ដុល្លារ ទៅ ៣០០​ដុល្លារ ដើម្បី​ឆ្លងកាត់​ចូលទៅ​ប្រទេស​វៀតណាម​។​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​នោះ នៅ​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ បានចេញ​លិខិត​បំភ្លឺ​ការចុះផ្សាយ​របស់​សារព័ត៌មាន ដែល​បាន​ចុះផ្សាយ​ថា...

ខ្លាំង​មែន ក្រុមចោរ​ញៀន​ថ្នាំ​២​នាក់ ជិះ​ម៉ូតូ​កង់​បី​ផាស់​ស្អាប់ ឆក់​ទូរស័ព្ទ​

​ភ្នំពេញ​៖ នគរបាល​មូលដ្ឋាន បាន​រាយការណ៍​ពី​ករណី​លួច​មាន​ស្ថាន​ទំងន់ទោស (​ឆក់​ទូរស័ព្ទដៃ​បានសម្រេច​ចំនួន​0២​គ្រឿង​) ម៉ាក​អូ​ប៉ូ កាលពី​នៅ​ថ្ងៃទី​០៥ ខែ មករា ឆ្នាំ ២០២០ វេលា​ម៉ោ​១៧ ត្រង់ចំណុច​ក្រុមទី​៧ ផ្លូវ​ប្រឡាយ​ភ្លោះ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់​។​ ​ជនសង្ស័យ​ចំនួន​២​នាក់ គឺ​ឈ្មោះ ស៊ឹម គឹម​សេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិខ​២ សង្កាត់​ច្រាំ​ចំរេះ​២...

ហាង​លក់​ម្ហូប តាម​អន​ឡាញ មួយ បើក​ហ្គាស​ធ្វើ​ម្ហូប ខ្វះ​ការប្រុងប្រយ័ត្ន បង្ក​ជា​អគ្គិភ័យ​

​ភ្នំពេញ ៖ ហាង​លក់​ម្ហូប តាម​អន​ឡាញ មួយកន្លែង បាន​បើក​ហ្គាស​ធ្វើ​ម្ហូប ខ្វះ​ការប្រុងប្រយ័ត្ន បង្ករ​ជា​អគ្គិភ័យ​កើតឡើង​នៅវេលា​ម៉ោង ១៤​និង​៥០​នាទី ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ មុនី​វង្ស ផ្ទះ​លេខ​៥៣៩ ក្រុមទី​០១ ភូមិ​០១ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជ ធានី​ភ្នំពេញ ។​ ​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ម្ចាស់​ហាង​ឈ្មោះ ZHAO...

នគរបាល​ព្រហ្មទណ្ឌបញ្ជូន​ជនជាតិ​ចិន ២​នាក់ លួច​ម៉ូតូ​៥​គ្រឿង​ទៅ​តុលាការ​

​ព្រះសីហនុ ៖ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ កំពុង​បន្ត​តាម​នីតិវិធី កសាង​សំណុំរឿង​បញ្ជូន​ជនជាតិ​ចិន ២​នាក់ លួច​ម៉ូតូ​៥​គ្រឿង​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០ ។ ​សូមបញ្ជាក់ថា កម្លាំង នគរបាល ព្រហ្មទណ្ឌ ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤ ស្រាវជ្រាវ​ករណី គាស់​សោរ​ទ្វារ របង​ផ្ទះ ចូល​លួច​ម៉ូតូ​៥​គ្រឿង តាម​ពាក្យបណ្តឹង​របស់​ម្ចាស់ផ្ទះ​រងគ្រោះ...

ក្មេងស្រី​ម្នាក់​ត្រូវ សត្វ​ឪម៉ាល់​ទិច ស្លាប់

​ស្វាយរៀង​៖ ក្មេងស្រី​ម្នាក់​ត្រូវ​សត្វ​ឪម៉ាល់​ទិច ជាច្រើន​ទ្រនិច បណ្តាល​ឲ្យ​ស្លាប់​។ ក្រុមគ្រួសារ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ជួយសង្គ្រោះ តែ​គ្រូពេទ្យ​អស់​លទ្ធភាព ក្នុងការ​សង្គ្រោះ ដោយសារ​ជាតិ​ពិស​រាលដាល់​ពេញ​ខ្លួន​។ ករណីនេះ​បានកើត​ឡើង​នៅ​វេ​ល​ម៉ោង​១២ ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២០​ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​ ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​រៀម លី​ណា អាយុ​ជាង​៦​ឆ្នាំ រៀន​ថ្នាក់​ទី​២ ជា​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់​។ នៅ​មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ បាន​ជិះ​កង់​ទៅ​ទិញ​នំ ក្នុងភូមិ​នៅពេល​ដល់​តូប​លក់​ចាប់​ហ៊ួ​យ ក៏​ឈប់​កង់​ក្បែ​សំបុក​ឪម៉ាល់...

សម្តេច​តេ​ជោ អះអាងថា លោក កឹម សុខា ប្រសើរ​ជាង​មន្ត្រី ក្នុង​ជួរ​រាជរដ្ឋាភិបាលមួយ​ចំនួន​ផង​ដែលមាន​ស្មារតី​ជាតិនិយម​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ស្វាគមន៍ ជំនួយ​របស់លោក កឹម​​សុខា សម្រាប់​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​។​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន បិទ​បញ្ចប់​ប្រតិបត្តិ​​ការ រុករក​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ បាក់​រលំ​អគារ នៅ​ ​ខេត្ត​កែប នា​ថ្ងៃទី​៥​មករា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកសរសើរ​ថា​លោក កឹម សុខា...

ស្គាល់​អត្តសញ្ញាណ​ក្មេង​ទំនើង​បើកឡាន​ឡង់​គ្រី​ស័​រ​ពណ៌​ស ស្លាក​លេខ​៨៧៧៨ បើក​បុក​យុវតី​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ម្នាក់ នៅ​ឆ្នេរសមុទ្រ​រាម​នោះ​ហើយ​..

​ខេត្ត​ព្រះសីហនុ​៖ ស្គាល់​អត្តសញ្ញាណ ក្មេង​ទំនើង​ម្នាក់ ដែល​បើកឡាន​ទំនើប​បុក​កូនស្រី​មន្ត្រី​យោធា​បម្រើ​ការងារ​នៅ​សាលា​កងទ័ពជើងទឹក​ស​មុ​ទ្រ​រាម​ម្នាក់​នោះ​ហើយ គឺ​អតីត​បុគ្គលិក​បម្រើការ​ងារ​នៅ​ធនាគា RHB​សាខា​ខេត្ត​ព្រះសីហនុ ឈ្មោះ គុយ សំ​ហួរ និង​មាន អា​ខោ​ន​ហ្វែ​ស​ប៊ុ​ក​ឈ្មោះ Kuy Samhour​។​ ​សាច់ញាតិ​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ជនបង្ក​ដែល​បាន​បើករថយន្ត ក្នុងស្ថានភាព​ស្រវឹង​ជោគ ហើយ​បាន​បើក​បុក​យុវតី​២​នាក់​, ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​នោះ ត្រូវបាន​មិត្ត​ភ័​ក្រ​ជម្លៀសចេញ​ភ្លាមៗ ចេញពី​កន្លែងកើតហេតុ​..​។​ ​ចំពោះ​ករណីនេះ សាច់ញាតិ​ស្ត្រី​រងគ្រោះ បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​តុលាការ...

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃច័ន្ទ ទី០៦ ​ខែមករា​ ឆ្នាំ​២០២០​

​ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ការប្រកប​ការងារ​ងាយ​ទទួលផល​ឆ្លើយតប​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​,​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈានទៅ​មុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំ​លោ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ល្អជា​មធ្យម​។​នៅ​ក្នុងនេះ​លោកអ្នក​ងាយ​ទទួលផល​ប៉ះទង្គិច​ដោយសារ​ភាគច្រើន​កើតមក​ពី​គំនិត​និង​ការប្រព្រឹត្តិ​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ជួប​រឿង​រាវ​យាយី​ផងដែរ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕ ឆ្នាំខាល​ ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ឃើញថា​មាន​ច្រើនជាង​សព្វមួយដង​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង​តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូច​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕ ​ឆ្នាំថោះ​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​គាប់ប្រសើរ​ទេ ហើយ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​ឃើញថា​មិន​អំណោយផល​ល្អ​ទេ ដូចនេះ​បើ​ចង់​ពន្យា​ពេល​ក៏​ជាការ​ប្រសើរ​ដែរ​។​ក្រៅពីនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុម​នុស្ស​ភេទ​ផ្ទុយគ្នា​បង្កើតជា​បញ្ហា​ទៅ​ថ្ងៃ​ខាងមុខ​។​នៅក្នុង​ផ្ទះសម្បែង​វិញ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ការយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ប្រាក់​បង្វិល​ដើមទុន​ក៏​ជួប​បញ្ហាលំបាក​ច្រើន​ដែរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕ ​ឆ្នាំរោង​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់​បំណង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕ ឆ្នាំម្សាញ់​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​សម្រុក​ការងារ​អ្វី​ពេញទី​នោះ​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕ ឆ្នាំមមី​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​គប្បី​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​នោះ​បញ្ហា​ដែលជា​គ្រោះអាក្រក់​សោះ​អាច​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​មួយ​ហើយ​មួយទៀត​ដែល​ជះឥទ្ធិពល​អាក្រក់​នៅ​គ្រា​ខាងមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​មិន​ថា​តូច​ឬ​ធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕ ​ឆ្នាំមមែ​ រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យ​ទទួលផល​លំបាក​អ្វីមួយ​កើតឡើង​។​លោកអ្នក​អាច​សម្រុក​ការងារ​នៅពេលនេះ​ទើប​ប្រសើរ​ពីព្រោះ​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​នឹងមាន​ច្រើនជាង​នេះ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕ ​ឆ្នាំវក​ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​ពីព្រោះ​គេ​ងាយ​បង្ករឿង​អ្វីមួយ​ដែល​គិតស្មាន​មិន​ដល់​។​ការរស់នៅ​ស្ត្រី​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ហើយ​ត្រូវ​បំបាត់​ភាព​រឹងរូស​ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។​ការធ្វើដំណើរ​ទៅ​ទិសអាគ្នេយ៍​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​ ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែមទៀត​៕ ​ឆ្នាំរកា​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​នោះទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕ ​ឆ្នាំច​ ​រាសី​ល្អជា​មធ្យម​។​នៅ​ថ្ងៃ នេះ​បុរស​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​ឧបសគ្គ​ចំពោះមុខ​ច្រើន ប៉ុន្តែ​សម្រាប់​ស្ត្រី​មិន​ថ្វី​ទេពី​ព្រោះថា​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​មួយចំនួន​ផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​ទៅ​ពឹងពាក់​អ្នកដទៃ​នាំ​គេ​មាក់ងាយ​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាងណា​ការបាក់​បែក​ក៏​ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕ ​ឆ្នាំកុរ​ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​តែង​ទទួលរង​ផលប៉ះពាល់​ចូល​ខ្លះៗ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការរស់នៅ​ក្នុង​ពេលនេះ​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការរស់នៅ​មានតែ​ភាព​ប្រទាំង​ប្រទើស​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕ ​

សម្តេចតេជោ៖ ម្ចាស់អគារ៧ជាន់ដែលបាន​បា​​​ក់រ​​លំ កំពុងស្ថិតក្នុងដៃ​​​ស​ម​ត្ថកិ​ច្ច ដែលត្រូវអនុវ​​​ត្ត​​ទៅតា​ម​នី​តិ​វិ​ធី​តុ​​លា​​​ការ

ភ្នំពេញ៖ ខ្លឹមសារ​សង្ខេប នៃសន្និសីទកាសែត ថ្លែងដោយ សម្ដេចតេជោ​ ​ហ៊ុន សែន អំពីលទ្ធផលនៃប្រតិបត្តិ​កា​ររុ​ក​រក ជនរងគ្រោះនៅក្នុងគំន​រ​អគា​រ៧ជា​ន់ខេ​ត្តកែ​ប។ កាលពីព្រឹកមិញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុ​ជា បានអញ្ជើញធ្វើសន្និសីទសារ​ព័​ត៌មា​ន បង្ហាញអំពីលទ្ធផល​នៃ​ប្រតិ​បត្តិ​ការ រុករកជនរងគ្រោះនៅក្នុងឧ​បទ្ទវហេតុ​បាក់​រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី ៣ មករា...
- Advertisment -

Most Read

×