Saturday, June 6, 2026

Yearly Archives: 2020

បង្ហាញមុខ​សញ្ញា​លួច លូក​កាបូប ទម្លាក់យោង ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ដ​ក្នុងឱកាស​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង សូម​មានការ​ប្រុងប្រយ័ត្ន​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏ដូចជា​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​កិត្តិយស​សូម​ជម្រាប និង​បង្ហាញជូន​សាធារណជន នូវ​មុខសញ្ញា​លួច លូក​កាបូប ទម្លាក់យោង ដែល​ធ្លាប់​បានធ្វើ​សកម្មភាព​នាពេល​កន្លងទៅ​នៅតាម​ទីសាធារណៈ ឬ​កម្មវិធី​កម្សាន្ដ​សប្បាយ​ផ្សេងៗ​។​ ​សូម​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ដ​ក្នុងឱកាស​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង នាពេល​ខាងមុខនេះ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​មុខសញ្ញា​ដែល​បាន​បង្ហាញជូន​នេះ​។ ប្រសិនបើ​ជួប​ហេតុការណ៍​ផ្សេង សូម​ទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​។​ ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១១​មីនា​នេះ បាន​​ផ្សព្វផ្សាយ​រូបភាព​​មុខ​សញ្ញា​ស័​ង្ស​យ​ដែល​ធ្លាប់​​បានធ្វើ​សកម្មភាព​(​លួច​-​ឆក់​)​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​និង​ពិធី​កំសាន្ត​សប្បាយ​នានា​ក្នុង​រយៈពេល​កន្លងមក​។​ ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ប្រារព្ធ​ធ្វើ​នៅ​ខេត្តបាត់ដំបង ដែល​ពិធីបុណ្យ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​សុក្រ ៥​រោច...

កម្លាំង​នគរបាល​ខេត្តសៀមរាប បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ពីបទ​ផ្ស​ព​ផ្សាយ​ព័ត៌មាន​មិន​ពិត​

​សៀមរាប​ ៖ ​ដោយមាន​ការ​អនុ​ញ្ញ​ត​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ​កងកម្លាំង​នគរបាល ផែន​ការងារ​សន្តិសុខ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ណ៍ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានធ្វើការ​នាំខ្លួន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែលមាន​ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត និង​បំពុលសង្គម ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​មក​សាកសួរ​។​ ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​គ «​ឡ​ន លី គ្រួសារ​រីករាយ​» ឈ្មោះ ភុ​ត...

នគរបាល​ធ្វើ​ចោរ​ត្រូវ​ចាប់ខ្លួន​

ភ្នំពេញ​៖ មន្ត្រីនគរបាល​មួយរូប​បំ​រេី​ការ​នៅ អគ្គនាយដ្ឋាន​ភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ត្រូវបាន​នគរបាល​ខ​ណ្ឌ ពោធិ៍​សែន​ជ័យ ចាប់​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០២០ ពីបទ​លួច​កាច់ក​ម៉ូតូ​ស្កូ​ប​ពី ប្រជាពលរដ្ឋ នៅ​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​មន្ត្រីនគរបាល​ជា​ចោរលួច​រូបនោះ​មានឈ្មោះ លន់ ភា​រឹទ្ធ អាយុ ២៦...

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែមីនា ឆ្នាំ ២០២០​

ឆ្នាំជូត ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ការប្រកប​ការងារ​តែង​មាន​បញ្ហា​ខ្លះៗ​រាំងស្ទះ​យាយី​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ទោះបីយ៉ាងណា​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​តែង​សម្រេច​ជោគជ័យ​មកវិញ​មួយចំនួន​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕ ឆ្នាំឆ្លូវ ​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ប្រកបការងារ​អ្វី​ឃើញថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ទោះបីយ៉ាងណា​សម្រាប់​បុរស​នៅក្នុង​សប្តាហ៍​នេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ប៉ុន្មាន​ដែរ​ទេ​គឺ គប្បី​មានការ​ប្រយ័ត្នប្រយែង​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​របរ​ថ្មី​ក៏​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​ដែរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕ ​ឆ្នាំខាល​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការគាំទ្រ​និង​ជួយ​ជ្រោមជ្រែង​ពី​អ្នកដទៃ​ផង​។​សម្រាប់​ថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​ត្រូវ​បើ​ចិត្ត​ទូលាយ​ហើយ​ធ្វើ​អ្វី​ត្រូវ​មើល​គេឯង​នោះ​ផល​ល្អៗ​នឹង​ឆ្លើយតប​មកវិញ​ដូច​ជាទី​ពេញចិត្ត​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បញ្ហា​ប្រាក់កាស​មានការ​លូតលាស់​ទៅមុខ​គ្រាន់បើ​ហើយ​បើទោះបី​មិន​ច្រើន​ក៏មាន​ការចូល​គ្រាន់​បំពេញ​ក្រពះ​ផងដែរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕ ​ឆ្នាំថោះ​ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​អារម្មណ៍​របស់លោក​អ្នក​ងាយ​ជួប​បញ្ហា​តប់​ប្រ​ម៉​ល់​បង្កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​តែងមាន​ការរាំងស្ទះ​និង​មាន​បញ្ហា​ច្រើនជាង​សព្វដង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​អស់សង្ឃឹម​ព្រោះតែ​ម្នាក់ៗ​គិត​ច្រើនតែ​ម្នាក់ឯង​៕ ​ឆ្នាំរោង​ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​បើទោះបី​កើត​បញ្ហា​អ្វី​ក៏ដោយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​មិនត្រូវ​ច្រងេងច្រងាង​នោះឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​កើតរឿង​ដូច​ពាក្យចាស់​ថា​”​យក​សាំង​ជះ​លើ​ភ្លើង​”​បន្ថែម​ជាក់​ជាពុំខាន​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ជួប​បញ្ហា​ចំណូល​បន្តិច​ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​រឿង​អាក្រក់​នា​ថ្ងៃ​ខាងមុខ ៕ ​ឆ្នាំម្សាញ់​ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​បើ​មិន​ប្រមាថ​ក៏​តែង​មិនមាន​បញ្ហា​អាក្រក់​កើតឡើង​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ពី​តិចតួច​ឈានដល់​ផ្លូវបំបែក​៕ ឆ្នាំ​មមី ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​តែង​ងាយ​រាំងស្ទះ​និង​ជួប​បញ្ហា​ចំពោះមុខ​ច្រើន​។​ក្រៅពីនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើតរឿង​រាវ​លុកលុយ​យាយី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​បើ​ចង់​បើក​របរ​ថ្មីៗ​ពិសេស​ជួញ​ឆ្ងាយ​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ទាស់ទែង​ជួន​ផ្អែមល្ហែម​៕ ​ឆ្នាំមមែ​ ​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​រលូន​ល្អ​ប៉ុន្មាន​ទេ​ពិសេស​ធ្វើ​ច្រើន​បែរជា​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ ​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕ ​ឆ្នាំវក​ ​រាសី​ស្រុតចុះ​។​នាពេលនេះ​លោកអ្នក​មាន​ថ្ងៃ​មិនល្អ​ច្រើនជាង​ថ្ងៃ​ល្អ​ហេតុនេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទ​នាពេល​ក្រោយ​វិញ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ងាយ​ទទួលរង​ការកកស្ទះ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ជាង​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕ ឆ្នាំរកា​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​តូចធំ​បាន​ចាកចេញ​ឆ្ងាយ​ហើយ​លោកអ្នក​ចង់​ប្រកប​កិច្ចការ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ផង​។​ការរស់នៅ​មាន​ភាព​ភ្លឺ​ថ្លា​គួរសម​ហើយ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោ​ម​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោកអ្នក​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចម្រើន​​លូតលាស់​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕ ​ឆ្នាំច​ ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ជាប់គាំង​ឬ​បង្កឱ្យមាន​កំហុស​ណាមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន​ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ហើយ៕ ឆ្នាំកុរ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​មួយចំនួន​ត្រឡប់មកវិញ​ដែរ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គួរសម​ផង​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ផង​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឃើញថា​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​តិច​ឬ​ច្រើន​ឈានចូល​កើត​។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ជាង​នេះ​ទើប​ប្រសើរ​ពីព្រោះថា​ការចង់​យក​ចាញ់ឈ្នះ​គ្នា​នោះ​មិនល្អ​សោះឡើយ​៕

មេអាវុធហត្ថខេត្តស្វាយរៀង ចាត់ទុក ស្ត្រីជាឆ្អឹងខ្នង ដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍គ្រួ​សារ និងសង្គមជាតិ ​ដែលមិ​នអា​ច​ខ្វះ​បាន

ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​​ ​កងរាជអាវុធហត្ថខេត្ត​ស្វា​យ​រៀ​ង បានមាន​ប្រ​សា​សន៍ថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខា​ន់ក្នុ​ងការអភិវឌ្ឍន៍​គ្រួសារ និងសង្គមជា​តិ ដែលមិនអាចខ្វះបា​ន​។ ការលើកឡើងរបស់លោកមេ​ប​ញ្ជាកា​រអាវុ​ធខេ​ត្តស្វាយ​រៀ​ង បែបនេះ​នៅក្នុង​ឱកាស ដែលលោកបានអញ្ជើ​ញ​ជាអ​​ធិប​តី ក្នុងពិធីប្រជុំត្រួតពិនិត្យ​កា​រអនុ​វ​ត្តតួនាទី ភារកិច្ច និងការងារកងរាជ​អា​វុធហ​ត្ថប្រ​ចាំខែមី​នា ទិសដៅ​ការងារខែ​មេ​សា ​ឆ្នាំ​២០២០​ និងអបអរ​សា​ទរ​ខួបអនុស្សា​វ​រីយ៍​លើក​ទី​១០៩ ទិវាអន្តរជាតិ​ ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ”មានសន្តិ​ភាព​ មានការលើកកម្ព​ស់​សមភា​ពយេ​ន​ឌ័រ” នៅព្រឹកថ្ងៃទី១១ខែមីនា​ឆ្នាំ​២​០២០ ដែលមានការចូលរួមពី​សំ​ណា​ក់...

មន្ទីរ​ពេទ្យ​អន្តរ​ជាតិ​ថ្មី​មួយ​នឹង​បើក​នៅ​កណ្តាល​ភ្នំ​ពេញ​ចុង​ខែ​នេះ​ហើយ

ភ្នំពេញ៖ ពល​រដ្ឋខ្មែរ​ដែល​មាន​បញ្ហា​សុខ​ភាព ឬត្រូវ​ការ​ពិនិត្យ​សុខ​ភាព​ឲ្យបាន​ជាក់​លាក់ លែង​បារម្ភ​ពី​ការធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិតខាង​ឬទៅ​សិង្ហបុរី​ទៀត​ហើយ នោះ​ក៏​ដោយ​សារ​មន្ទីរ​ពេទ្យ​អន្តរ​ជាតិ​ថ្មី​មួយ ដឹ ប្រេស្ទីហ្ស៍ (The Prestige Hospital) នឹង​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី២៨ ខែ​​មីនា ឆ្នាំ២០២០ ខាង​មុខ​នេះ។ លោក​បណ្ឌិត ថេយ គ្រីស្តូហ្វ័រ នាយក​ប្រតិបត្តិ​របស់​មន្ទីរ​ពេទ្យ The Prestige Hospital បាន​មាន​ប្រសាសន៍​ថា “សេវាកម្ម និង ស្តង់ដារ​ដែល​យើង​នាំម​ក​កម្ពុជា​សុទ្ធតែ​លំដាប់​អន្តរជាតិ...

បញ្ជូនមុខសញ្ញាកាន់កាប់និ​ង​ចរា​ចរ​ណ៍លុយដុល្លារ និងលុយបាត ក្លែង​ក្លាយ និងគ្រឿងញៀន​ ទៅតុលាការ

បាត់ដំបង៖ មុខសញ្ញាកាន់កាប់និងចរា​ច​រណ៍​ករណី រូបិ​យប័​ណ្ណក្លែ​ងក្លាយ ពាក់ព័ន្ធកណីគ្រឿ​ង​ញៀ​ននិ​ង រក្សាទុកអាវុធក្នុងចេ​តនា​ទុច្ច​រិ​តចំនួន៥នាក់ត្រូវបានបង្រ្កា​ប​នៅ​ក្រុងបាត់​ដំបង។ បច្ចុប្បន្នជនសង្ស័យរួម​ទាំ​ងវ​ត្ថុតា​ង​ខាង​លើ បានការិយាល័យជំ​នា​ញនឹ​ង​​រៀប​ចំសំណុំរឿងបញ្ជូនទៅសា​លា​ដំ​​បូងខេ​ត្តបាត់ដំបងចាត់ការតាម​​ផ្លូវ​ច្បា​ប់។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ខែមីនានេះ បានឲ្យដឹងថា កាលពីថ្ងៃ​ អង្គារ៍​ ទី​ ១០​ ខែ​ មីនា​ ឆ្នាំ​២០២០​ ដោយ​អ​នុវត្តតាមមតិណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នង​ការដ្ឋាននគរ​បា​លខេ​ត្តបា​ត់​ដំបង និងដោយ​បានកា​រ​ស​ម្រប​សម្រួលទៅលើនីតិវិធីពីលោក​ ​នួន សាន...

បើក​បរ​ម៉ូ​តូលឿ​នពេក បុកនិងទ្រូងថ្មចែ​ក​ផ្លូវ​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ម្នាក់ នៅក្រុង​បា​វិ​ត

ខេត្តស្វាយរៀង៖យ៉ាងហោច​ណាស់​បុរសម្នាក់ បានរង​របួសធ្ងន់ និងស្ត្រីម្នាក់ទៀត​បា​នស្លាប់ នៅនិង​កន្លែង​កើតហេតុ ដោយសារគ្រោះថ្នាក់ចរា​ច​រណ៍ ដែលបានកើតឡើងកាលពី​វេ​លាម៉ោ​ង១​និង៤០នា​ទីយប់ ថ្ងៃទី១​១ខែមីនាឆ្នាំ២០២​០ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១​៥​៩​-១៦០ ស្ថិតក្នុងភូមិ ត្រពាំងផ្លុង សង្កាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុមាន​ម៉ូ​តូមួ​យគ្រឿង​​ម៉ាក ហុងដា ស៊េរី២០១៥ ពាក់ផ្លាកលេខ​ ស្វាយរៀង1G3880 ជិះគ្នា២​នាក់ បើកបរដោយ​ឈ្មោះ សុខ ញឹក...

លោក​យាយ​ពិកា​រវ័​យ៧២ឆ្នាំម្នាក់ ដុតជញ្ជ្រាំងឆេះស្លាប់ខ្លួនឯង កណ្តាលស្រែ គួរឲ្យសង្វេកនៅស្រុក​ស្វាយ​ទាប

ខេត្តស្វាយរៀង៖មានរឿងហួសចិត្ត ស្ត្រីពិកា​រម្នា​ក់អាយុ​៧២​ឆ្នាំ បានដើរទៅដុតជញ្ជ្រាំង​នៅកណ្តា​លវាលស្រែ បណ្តាលឲ្យភ្លើងជ​ញ្ជ្រាំងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យឆេះស្លាប់យ៉ាងអ​ណោ​ចអធ័ម។ ករណីនេះបានកើតឡើងកាលពី​វេ​លា​ម៉ោង​២និ​ង០​៥នាទីរសៀល ថ្ងៃទី១០មីនា២០២០ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខត្តស្វា​យរៀ​ង។ តាមសមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះមា​សហេង​ អាយុ៧២ឆ្នាំ រស់នៅភូមិឃុំកើតហេ​តុ​ខា​ងលើ។ ប្រភពបានបន្តទៀតថា៖ នៅមុនពេលកើតហេ​តុ លោកយាយរង​គ្រោះខា​ងលើ បានដុតពពក់ភ្លើង ក្នុងស្រែ​ធ្វើជាជី ខណៈនោះភ្លើងក៏ឆេះ​រា​លដ​ល់ជញ្ជ្រាំ​ងជាប់ភ្នក់ភ្លើង បណ្តាលឲ្យឆាបឆេះ​រាល​ពាត់ជុំជុំវិញយ៉ា​ងខ្លាំង ដោយលោកយាយខ្លាច​រាលឆា​បឆេះ​ដ​ល់ផ្ទះអ្នកស្រុក លោកយាយក៏ខំប្រឹ​ង​ព​ន្លត់ភ្លើង ក៏ប៉ុន្តែលោកយាយជាម​នុ​ស្សពិ​ការ...

នារី​ស្រស់ស្អាត​ម្នាក់ ដាច់ចិត្ត​លោត​សម្លាប់ខ្លួន​ពី​ខុន​ដូ​ជាន់​ទី​៥ សង្ស័យ​ខឹង​ប្រុស​ស្នេហ៍​​បង្ខំ​ឱ្យ​យក​កូន​ចេញ​ បន្ទាប់ចេញវីដេអូ​​ជេរ​​លោក​ឧកញ៉ា លាង ឃុន យ៉ាងសាហាវ…

​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ទាបភ្លឺ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ នេះ មាន​ករណី​ធ្វើអត្តឃាត​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​នារី​រូប​ស្រស់ស្អាត​ម្នាក់ បាន​លោត​សម្លាប់ខ្លួន​ពីលើ​ខុន​ដូរ​មួយកន្លែង​ឈ្មោះ «​វី​ឃែ​ន WECAN» តាម​បណ្ដោយ​ផ្លូវ​លេខ​៩៩ ស្ថិត​ក្នុងភូមិ​៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​។​ ​នារី​រងគ្រោះ​ត្រូវបាន​ដឹងថា មានឈ្មោះ ឃុន ស្រី​ស្រស់ ស្នាក់នៅ​ក្នុង​ខុន​ដូរ​កើត​ខាងលើនេះ​ជាន់​ទី​៤ ។ ហើយ​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​សាកសព​នៅ​កន្លែងកើតហេតុ...
- Advertisment -

Most Read

×