Saturday, June 6, 2026

Yearly Archives: 2020

ហួសចិត្ត​! ម៉ាស​មួយ​តម្លៃ ៤០០០ ៛ នៅ​ជិត​រង្វង់​មូល​ចោមចៅ សូម​សមត្ថកិច្ច​ជួយ​ទៅ​មើល​ផង​!!

​ពិតណាស់ កាលពី​ពុំទាន់​ផ្ទុះ​ករណី​វីរុស​ថ្មី Covid-19 នោះ​តម្លៃ​ម៉ាស​ធម្មតា ត្រូវបាន​ដឹងថា​អាច​ចន្លោះ​១​តម្លៃ ៣០០ រៀល ឬ ពីរ​តម្លៃ ៥០០ រៀល ប៉ុណ្ណោះ ។ ប៉ុន្តែ នៅពេល​វីរុស​នេះ​កំពុង​រីក​រាល​ទៅកាន់​ប្រទេស​នានា​នៅលើ​ពិភពលោក ក្នុងនោះ​មាន​កម្ពុជា​យើង​ផងដែរ គេ​សង្កេតឃើញថា កន្លែង​លក់​ម៉ាស​មួយចំនួន​បាន​ឆ្លៀតឱកាស​លក់​តំឡើងថ្លៃ​ដ៏​ហួសហេតុ ខណៈ​តម្រូវការ​ម៉ាស​កំពុង​ត្រូវការ​ខ្ពស់ ។​ ​ជាក់ស្តែង ថ្មីៗ​នេះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ម៉េង​ហេង សេម​»...

សមាជិក៣នាក់ ជាក្រុម​គ្រួ​សារ​របស់​​​បុ​​រ​ស​កើតជំងឺកូរ៉ូណា លទ្ធផលធ្វើតេស្តបញ្ជាក់ថា​ ​គ្មានជំងឺ Covid-19 ​

សៀមរាប៖ យុវជនប្រតិកម្មរហ័សរដ្ឋ​បា​លក្រុ​ងសៀ​ម​រា​ប បានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​សុ​ខាភិ​បា​ល បានប្រកាសប្រាប់ប្រជាពលរ​ដ្ឋខ្មែ​រ ថា សមាជិក៣នា​ក់ ដែលជាក្រុមគ្រួសាររបស់បុ​រ​សជ​នជា​តិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាបកើតជំងឺកូរ៉ូណា ​​បានធ្វើតេស្តស្វែងរកជំងឺ ​C​ovid-19 រួចហើយ ដោយលទ្ធផលអវិជ្ជមា​ន​ បានសេចក្តីថា​ អ្នកទាំង៣នាក់មិនមានផ្ទុះ​វី​រុ​ស Covid-19...

អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ (​ថៃ​) បង្កើន​ការឃ្លាំមើល​អ្នកជំងឺ Covid-19

​អាកាសយានដ្ឋាន​នៃ​ប្រទេស​ថៃ (AOT) បាន​បង្កើន​វិធានការ​ឃ្លាំមើល​ការការពារ និង​ការត្រួតពិនិត្យ​របស់ខ្លួន សម្រាប់​ជំងឺ​កូ​រ៉ូ​ណា ១៩ (COVID-19) នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​។​ ​នៅ​ថ្ងៃទី ៥ ខែមីនា​ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​ថៃ​បានប្រកាសថា ទឹកដី​នៅ​ខាងក្រៅ​ព្រះរាជាណាចក្រ​ថៃ​៖ កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និង​ចិន (​រួមទាំង​ទីក្រុង​ហុងកុង និង​ម៉ា​កាវ​) ជា​តំបន់​ឆ្លង​ជំងឺ​សំរាប់ COVID-19 ។ ការប្រកាស​នេះ​អាច​ត្រូវបាន​ផ្លាស់ប្តូរ​អាស្រ័យ​លើ​ស្ថានភាព​បច្ចុប្បន្ន​។​ ​អ្នកទេសចរ​អាច​តាមដាន​ព័ត៌មាន​អំពី​ជំងឺ Covid-19...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​សម្ពោ​ធផ្លូ​វ​ជា​តិលេ​ខ៥៥ និងបើកការដ្ឋានសាង​ស​ង់ផ្លូ​វ​ជាតិ​១០ នៅខេត្តពោ​ធិ៍សាត់

ខេត្តពោ​ធិ៍សាត់៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចអគ្គមហាសេនា​ប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​​ព្រះរា​ជាណា​ចក្រ​ក​ម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូ​ត​ចិន​ប្រចាំ​ក​ម្ពុ​ជា អញ្ជើញសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ជាតិ​លេខ​៥៥ តភ្ជាប់ពីផ្លូវជា​តិ​លេខ៥ ក្នុងទីរួមខេត្តពោធិ៍​សា​ត់ ឆ្ពោះទៅកាន់ព្រំដែន​ថ្ម​ដា​ ជាប់ជាមួយ​ខេ​ត្ត​ត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់​ផ្លូ​វ​​ជាតិ១០ តភ្ជាប់ពីសំឡូ​ត...

សាច់ញាតិ​២​នាក់​ និង​ប្រពន្ធ​របស់​បុរស​ខ្មែរ​ដែល​ផ្ទុក​វីរុស Covid-19 ចេញ​វីដេអូ​ប្រាប់​ពី​លទ្ធផល​ពិនិត្យ​របស់​ពួកគាត់​… (​វីដេអូ​)

​ដូចដែល​ប្រិយមិត្ត​បានដឹង​រួចមក​ហេ​ី​យ​បុរស​ជនជាតិខ្មែរ​អាយុ ៣៨ ម្នាក់ នៅ​ខេត្តសៀមរាប ត្រូវបាន​រក​ឃេ​ី​ញ​មាន​ផ្ទុក​វីរុស Covid-19 កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ បន្ទាប់ពី​គាត់​ធ្វើការ​ស្និទ្ធ​នឹង​ជនជាតិ​ជប៉ុន ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​ចាក​ចេញពី​ខេត្តសៀមរាប នៅ​កាន់​ប្រទេស​ជប៉ុន កាលពីពេល​ថ្មីៗ​នេះ​។​ ​ទោះយ៉ាងណា សមាជិក​៣​នាក់ ដែលជា​ក្រុមគ្រួសារ​របស់​បុរស​ជ​ន​ជាតិខ្មែរ អាយុ ៣៨ ឆ្នាំ ត្រូវបាន​ធ្វើតេស្ត​ស្វែងរក​ជំងឺ Covid-19 រួចហើយ ដោយ​លទ្ធផល​អវិជ្ជមាន ដែល​មានន័យថា...

អគ្គលេខាធិការ NOCC៖«​ទិវា​រត់ប្រណាំង​ស្ត្រី​៨​មីនា​ដំណើរការ​ដោយ​ជោគជ័យ​»

​ភ្នំពេញ​៖ ថ្លែង​ក្រោយ​បញ្ចប់​ទិវា​រត់ប្រណាំង​ស្ត្រី ថ្ងៃទី​៨​មីនា នៅ​សួនច្បារ​វត្ត​បទុម​វ​តី រាជ​ធ​នី​ភ្នំពេញ​, លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) មានប្រសាសន៍ថា «​ទិវា​រត់ប្រណាំង​ស្ត្រី​១០​គីឡូម៉ែត្រ​» បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពជោគជ័យ ដោយមាន ការចូលរួម​របស់​ស្ត្រី​ច្រើនជាងគេ​។​ ​លោក បញ្ជាក់ជូន​ថា ដោយ​ការរៀបចំ​ក្រោម​ការដឹកនាំ​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​NOCC...

ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​០២​នាក់ ករណី​ប៉ុនប៉ង​លួច និង​កាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​

​ភ្នំពេញ​៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​លួច​ម៉ូតូ និង​កាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ចំណុច​តាមផ្លូវ​បេតុង​កែង​ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​នៅ​ថ្ងៃទី​០៨ មីនា ២០២០ វេលា​ម៉ោ​០៣ និង​៣០​នាទី ។ ​ជនសង្ស័យ​០២​នាក់​រួមមាន ៖ ១-​ឈ្មោះ ជិន ថា​ន់​ទង់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​គ្មាន ស្នាក់នៅ ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​(​គ្មាន​សារធាតុ​ញៀន​)...

អុីជ​ទី​ម៉ា​កនៅ​ថ្ងៃទី​១៣-១៥ ខែ​មិនា​ឆ្នាំ​២០២០ ត្រូវ​លើក​ពេល ដើម្បី​ចូលរួម​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​ចំពោះ​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​

ភ្នំពេញ ៖ យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ លោក យោ​ប អា​ស្កា​រី អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង សាសនា បានសរសេរថា កម្មវិធី​អ៊ី​ជ​ទី​ម៉ាក​នៅ​ថ្ងៃទី​១៣ ១៤ ១៥ ខែមីនា​ដែល​គ្រោង​នឹងធ្វើ​នៅ​ភូមិ​ទ្រា​នោះ​ត្រូវបាន​លើក​ពេល លោក​ពុំបាន​បញ្ជាក់ថា​តើ​ត្រូវ​លើក​ពេល​ទៅធ្វើ​នៅពេលណា​វិញ​នៅឡើយ​ទេ​។ មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​មិនទាន់​ទទួលបាន​ការបញ្ជាក់​ពី​គណៈ​ក​ម្មា​រៀបចំ​កម្មវិធី​នៅឡើយ​ទេ​ចំពោះ​បញ្ហា​លើក​ពេលនេះ ប៉ុន្តែ​ធ្លាប់បាន​អះអាង​ប្រាប់​មុន​ថា​ការអនុញ្ញាត​ឫ​មិន​អនុ​ញ​ត​គឺ​អាស្រ័យ​លើ​អជ្ញាធរ​។​ ​លោក​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា បាន​ថ្លែងថា សម្រាប់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា ជាទីគោរព​រាប់អាន​ដោយ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា នៅ​ទូទាំង​ពិភពលោក​ជាពិសេស 97 ប្រទេស​បាន​ទទួលរង​គ្រោះ​នៃ​ការឆ្លង​រហូតដល់​១០២១៩៨​ករណី ខាង​នោះ​កម្ពុជា​យើង​មាន​ម្នា​ក់នៅ​ខេត្តសៀមរាប​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ផ្អាក​បណ្ដោះអាសន្ន​ការសិក្សា​ក្នុង​ទី​រួម​ខេត្តសៀមរាប​និង​អង្គរ​សង្ក្រាន្ត​សៀមរាប​ផងដែរ​ដោយឡែក​ការជួបជុំ​បងប្អូន​សាសនិក​ឥស្លាម​ប្រារព្ធ​ពិធី​អ៊ី​ជ​ទី​ម៉ាក​ប្រចាំឆ្នាំ​ដើម្បី​ផ្សព្វផ្សាយ​ធម៌​វិន័យ​ឥស្លាម​ដែល​គ្រោង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​បងប្អូន​សាសនិក​អ៊ីស្លាម​ប៉ុន្មាន​ប្រមាណ​៥​ម៉ឺន នាក់...

បើក​កិច្ចប្រជុំ​បន្ទាន់ ជាមួយ​មន្ត្រី​ជំនាញ និង​វិស័យ​ឯកជន ទប់​ទល់នឹង​វិបត្តិ​នានា បណ្តាលមកពី​ជំងឺ COVID-19

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២០​នេះ លោក​ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​ដឹកនាំ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក និង​វិស័យ​ឯកជន​ជុំវិញ​បញ្ហា​ជំងឺ COVID-19 ដើម្បី​ដោះស្រាយ និង​វិធានការ​នានា​ជុំវិញ​វិបត្តិ​ជំងឺ​កូ​វីដ​។​ ​ក្នុង​កិច្ចប្រជុំ​នេះ គឺ​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ័យខ្លាច និង​សិក្សា​លទ្ធភាព​នានា ក្នុង​ការជួយ​ដល់​ក្រុមហ៊ុន សហគ្រាស ជាពិសេស​ជីវភាព​រប​ស់​និយោជិត​ជាដើម​។​ ​ក្នុង​កិច្ចប្រជុំ​នេះ គឺ​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ័យខ្លាច និង​សិក្សា​លទ្ធភាព​នានា ក្នុង​ការជួយ​ដល់​ក្រុមហ៊ុន សហគ្រាស...

ពលរដ្ឋ​រាប់រយ​នាក់ នៅក្នុង​សហគមន៍​ជាច្រើន ទូទាំងប្រទេស​កម្ពុជា ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិ​ទិ្ធ​នារី

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៨ ខែមីនា ពលរដ្ឋ​ប្រមាណ​រាប់រយ​នាក់ នៅក្នុង​សហគមន៍​ជាច្រើន ទូទាំងប្រទេស​កម្ពុជា បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិ​ទិ្ធ​នារី ។ ​នៅក្នុង​ខេត្តកំពង់ស្ពឺ ក្បួន​គោយន្ត បានធ្វើ​ដំណើរ​នៅលើ​ផ្លូវ​គ្រួស​ក្រហម​ក្នុងភូមិ ដើម្បី​ឆ្ពោះទៅកាន់​វេទិកាសាធារណៈ ជា​កន្លែង​ដែល​ស្ត្រី​ជាច្រើន នឹង​លើកឡើង​នូវ​រឿងរ៉ាវ​របស់​អ្នក​ទាំងនោះ ជាពិសេស​បទពិសោធន៍​នៃ​ភាពរឹងមាំ និង​ការតស៊ូ នៅពេលដែល​មានការ​រើសអើង និង​ការរំលោភបំពាន ។ ​រីឯ​នៅក្នុង​ខេ​ត្កោះ​កុង អ្នកភូមិ​ប្រមាណ​ជាង ៣០០ នាក់ បាន​ដើរ​ក្បួន តវ៉ា​នឹង​ភាពមិន​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី...
- Advertisment -

Most Read

×