Saturday, June 6, 2026

Yearly Archives: 2020

បញ្ជូន​ឃាតករ​ម្នាក់ ទៅកាន់​សាលាដំបូង​ខេត្ដ​ព្រះសីហនុ ករណី​សម្លាប់​មនុស្ស​២​នាក់​ទម្លាក់​ទឹកសមុទ្រ​

​ខេត្ត​ព្រះសីហនុ ៖ នគរបាល​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​មិត្ត​រួមការ​ងារ​លើ​ទូក​នេសាទ​បាន​ហើយ​) ទីបំផុត​ទៅ ករណី​ទូក​នេសាទ​មួយគ្រឿង​ដែល​បាត់​មនុស្ស​ទាំង​៣​នាក់​នៅលើ​ទូក បន្ទាប់មក​រកឃើញ​សាកសព​មនុស្ស​២​នាក់ បាត់​ខ្លួន​ម្នាក់ទៀត​នោះ គឺជា​រឿង​ឃាតកម្ម​បង្កឡើង​ដោយ​ជន​ស​ង្ស​យ័​ម្នាក់​ជា​កម្មករ​ទូក​នេសាទ លើ​ទូក​ជាមួយគ្នា បច្ចុប្បន្ន​ជន​ស​ង្ស​យ័​រូបនេះ នគរបាល​ចាប់ខ្លួនបាន​ហើយ ក្រោម​កិច្ចសហការ​រួមគ្នា​រវាង​នគរបាល​ខេត្ត​ព្រះសីហនុ​និង​នគរបាល​ខេត្តព្រៃវែង សម្របសម្រួល​ផ្លូវច្បាប់​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នាំ​ពី​ខេត្តព្រៃវែង មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ចាត់ការ​បន្ត​តាម​និតិ​វិធី បញ្ជូនទៅ​ផ្តន្ទាទោស​តាមច្បាប់​។​ ​នៅ​ថ្ងៃទី​៧ មីនា ២០២០ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រៃវែង ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ...

“​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០” នឹងធ្វើ​ឡើង​ដូច​ការគ្រោងទុក !

​ភ្នំពេញ​៖​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​៨​មីនា បាន​ថ្លែងថា “​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០” ដែល​ប្រារព្ធ​រួមគ្នា​រវាង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន ក្រោម​ប្រធានបទ “​រួមគ្នា​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌​កម្ពុជា​-​ចិន​” នឹងធ្វើ​ឡើង​តាម​ការគ្រោងទុក ចាប់ពី​ថ្ងៃទី​១៤ ខែមីនា ដល់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ នៅ​លា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គិរី នៃ​កងពលតូច​លេខ​៧០ ស្រុក​ជុំ​គិរី ខេត្តកំពត​។​ ​លោក​បន្តថា សមយុទ្ធ​នាគ​មាស​លើក​ទី​៤​នេះ នឹងមាន​កម្លាំង​ចូលរួម​ជាង​៣​ពាន់​នាក់...

ផ្សព្វផ្សាយ​របាយការណ៍​លើកដំបូង ស្តីពី​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​យល់ដឹងអំពី​ថវិកា​ឆ្លើយតប​ទៅនឹងការប្រែប្រួល​អាកាសធាតុ នៅ​កម្ពុជា​

ភ្នំពេញ​៖ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា បានចេញ​ផ្សាយ​របា​ការណ៍ ស្តីពី ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​យល់ដឹង អំពី​ថវិកា​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា តាម​រយៈ​ការគាំទ្រ​ពី អង្គការ UNDP និង​បណ្តាញ​ហិរញ្ញប្បទាន​អាកាសធាតុ ។ ​របាយការណ៍​លើកដំបូង​នៅ ថ្ងៃទី ៤ ខែមីនា​ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា ដោយ​ផ្តោតទៅលើ​សំណួរ​ថា​តើ​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការបែងចែក​ថវិកា និង​មាន​វិធីសាស្ត្រ​ផ្តល់អោយមាន​ការសន្ទនា រវាង​សង្គម​ស៊ីវិល​រដ្ឋាភិបាល​និង​សភា​។​ ​របាយការណ៍​នេះ ត្រូវបាន​ធើ្វ​ឡើង​ដោយ​ផ្អែកលើ​ទិន្នន័យ​បានមកពី​ច្បាប់​ថវិកា​កម្ពុជា របាយការណ៍​ពិនិត្យ​ចំណាយ​សាធារណៈ លើ​ការប្រែប្រួល​អាកាសធាតុ​ឆ្នាំ​២០១៧...

តើ​ជោគវាសនា របស់​អធិការរង​ស្រុក​ព្រៃនប់​១​រូប និង​បក្ខពួក​២​នាក់​ទៀត ដែល​ជាប់​សង្ស័យ​ជំរិត​ទារលុយ​ពី​ជនរងគ្រោះ លើ​ករណី​គ្រឿងញៀន​ទៅជា​បែបណា ក្រោយ​បញ្ចប់​ការសាកសួរ​..?

​ខេត្ត​ព្រះសីហនុ​៖ ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​បង្ហើប​ឲ្យ​ដឹងថា អធិការរង​ស្រុក​ព្រៃនប់​ម្នាក់ ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន រួម​នឹង​បក្ខពួក​ចំនួន​២​នាក់​ទៀត ជា​មន្ត្រីនគរបាល​អធិកា​រដ្ឋា​ន​ស្រុក​ព្រៃនប់ កំពុង​ត្រូវបាន​សង្ស័យ​ជាប់​ពាក់​សំណុំរឿង​ជំរិត​ទារប្រាក់​ចំនួន​៦០០០​ដុល្លារ​សហរដ្ឋអាមេរិក ជា​ថ្នូរ​នឹង​ការដោះលែង​ជនរងគ្រោះ​ម្នាក់ ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​មានមុខរ​បរជា​អ្នកបើករថយន្ត​តាក់ស៊ី​។​ ​ប្រភព​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​បន្តថា ក្នុងចំណោម​មន្ត្រីនគរបាល​ទាំង​២​នាក់ មាន​ម្នាក់ ត្រូវជា​កូន ប្រុស របស់ លោក ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់ និង​ម្នាក់ទៀត​ជា​នាយរង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​ប្រភព​ដដែល​បន្តថា កាលពី​យប់​ថ្ងៃទី​៤...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​ច័ន្ទ ទី 09 ខែមីនា ឆ្នាំ ២០២០

ឆ្នាំជូត ​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​លោកអ្នក​អាច​សម្រុក​និង​បំពេញបាន​ហើយពី​ព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​វិញ​ចំណូល​ចំណាយ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​តែ​យ៉ាងណា​បើ​លោក​អ្នកមាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។ រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕ ឆ្នាំឆ្លូវ ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​របរ​ថ្មី​ក៏​អាច​ធ្វើបាន​ប៉ុន្តែ​យ៉ាងណាក្តី​ការបើក​របរ​ធំដុំ​គប្បី​ប្រយ័ត្ន​បន្តិច​ពីព្រោះ​ក្នុង​រយះពេល​វែង​ពុំសូវល្អ​ទេ​គឺអាច​នឹង​ជួប​ឧបសគ្គ​ច្រើន​ផង​។ រីឯមនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ហាក់​មាន​និស្ស័យ​ល្អជា​មួយគូ​ស្នេហ៍​ដែល​ប្រៀបបាន​ទៅនឹង​ព្រះអាទិត្យ​នឹង​សត្វលោក​ដែល​មិនអាច​ខ្វះ​បាន ហើយ​បើ​លោក​អ្នកចេះ​ថែរក្សា​ចំណង​នេះ​គឺ​គ្មានអ្វី​បំបែកបំបាក់​បានឡើយ​៕ ​ឆ្នាំខាល ​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​គួរសម ហេតុនេះ​បើ​លោកអ្នក​អាច​ដំណើរ​ការងារ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ពីព្រោះ​នឹង​ផ្តល់​ផល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មានជោគ​ជ័យ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ ​រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕ ឆ្នាំថោះ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​នោះ​ផល​អាក្រក់​នឹងត្រូវ​រលត់រលាយ​ឬ​ចាកចេញ​ឆ្ងាយ​ទៅវិញ​ជាក់​ជាពុំខាន ។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ម្ល៉ោះហើយ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺមាន​ការជួប​បញ្ហាលំបាក​ក្នុង​ការរក​ផល​ចំណូល​និង​កើតការ​រកាំរកូស​ច្រើន​ផង​។ រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​រក្សា​កិត្តិយស​កុំ​ភ្លើតភ្លើន​ខុស​របៀប​នាំ​ខូច​អស់​កេ​រ្តិ៍ឈ្មោះ​វង្ស​ត្រកូល​៕ ឆ្នាំរោង ​រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវតែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​មាន​ភាព​សុខដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ភាពលំបាក​លំបិន​មិន​ស្ទើរ​ដែរ​ទេ​។​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​មានដំណើរ​កម្សាន្ត​ផ្សេងៗ​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ព្រោះ​ងាយ​កើតរឿង​រាវ​អាក្រក់​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតជា​ជម្លោះ​វិវាទ​កាប់​ចាក់​គ្នា​ឈានដល់​ការ​ប្តឹងផ្តល់​អស់ប្រាក់​កាស​ទៀតផង​។​ ​រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ជួន​ទាស់ទែង​និង​ជួន​ត្រូវរ៉ូវ​៕ ឆ្នាំម្សាញ់ ​រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ គួរឱ្យ​សប្បាយចិត្ត​ថែមទៀត​។​សម្រាប់​ការប្រកប​ការងារ​ឃើញថា​ជឿនលឿន​ទៅមុខ​និង​ហុច​ផ្លែ​ផ្លា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅពេលនេះ​ត្រូវ​រួសរាន់​ពីព្រោះ​ថាបើ​លោកអ្នក​ខិតខំ​ច្រើន​ប៉ុនណា​ផល​ដែល​ទទួលបាន​ក៏​តែង​ឆ្លើយតប​ច្រើន​ទៅតាម​នោះ​ផង​។​ រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គួរសម​៕ ឆ្នាំមមី ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​នរណាម្នាក់​ទេពី​ព្រោះថា​ផល​មិនល្អ​ងាយ​កើតឡើង​ផង​។​ក្រៅពីនេះ​លោកអ្នក​គប្បី​យកចិត្តទុកដាក់​ថែទាំ​ការងារ​ព្រោះ​ងាយ​ធ្លាក់​ស្រុតចុះ​ឬ​ក្រុមមនុស្ស​បង្ក​ជា​ឧបសគ្គ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​មិនមាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​បង្កជម្លោះ​ជាមួយគ្នា​ច្រើន​៕ ឆ្នាំមមែ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​លោកអ្នក​មុន​ធ្វើ​អ្វី​ឬ​ចង់​ធ្វើ​អ្វី​គប្បី​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះថា​ដួង​រាសី​កំពុងស្ថិត​នៅក្នុង​អំឡុង​មាន​បញ្ហា​រង្គោះរង្គើ​មួយចំនួន​យាយី​ដូចនេះ​បើ​សម្រេចចិត្ត​ត្រូវ​មិន​ថ្វី​ទេ ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​នោះ​ផល​លំបាក​ក៏​កើតមាន​ច្រើន​ទៅតាម​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់​ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​ឡើយ​។ រីឯមនោសញ្ចេតនា​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​នាំឱ្យ​កើតការ​រកាំចិត្ត​ចំពោះ​គ្នាច្រើន ៕ ឆ្នាំវក ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​អ្នក​អាជីវករ​មានការ​លូតលាស់​ទៅមុខ​គួរសម ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​មួយ​កក់ក្តៅ​។​ រីឯមនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕ ​ឆ្នាំរកា ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​បើ​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​សំខាន់​អាច​ចាប់ផ្តើម​នៅថ្ងៃនេះ​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស គេ​អាច​យកមក​សង​វិញ​ទៀតផង​។​ រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕ ឆ្នាំចរ ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិនមាន​ផលប៉ះពាល់​ណាមួយ​ឈានចូល​កើត​។​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​ជួប​នូវ​រឿង​ខ្វាយខ្វល់​ច្រើន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ប៉ុន្មាន​ទេ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​ រីឯ​មនោសញ្ចេតនាបញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំ​គ្នាច្រើន​៕ ឆ្នាំកុរ ​រាសី​ល្អជា​មធ្យម​។​ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​មិន​ថា​កិច្ចការ​អ្វី​តែង​លូតលាស់​ឈានទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​ប្រកបការងារ​ពេញ​​ដៃ​ពេញ​ជើង​ឡើងវិញ​។​ ​រីឯ​មនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

សម​ត្ថកិ​ច្ចនឹ​ងចា​ត់វិ​ធានការ​ចំពោះម្ចាស់ហ្វេសប៊ុ​ក​ Sovannara some ដែលបំប៉ោងបំពុលព័ត៌មានថា សង្ស័​យមា​ន​ឆ្លង Covid-19 នឹងចាក់ថ្នាំសម្លាប់ចោ​ល​

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំ​ពេ​ញ បានឲ្យដឹងថា "នេះជាព័​ត៌មា​នមិ​​នពិត ។ សមត្ថកិច្ច​នឹ​ងចាត់​វិ​ធា​ន​ការ​ចំពោះជ​នទាំង​ឡា​យ​ណា ​ដែលផុស និងចែក​ចា​យ ព័ត៌មាន​មិ​ន​ពិត" ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិ​ការ និងជាអ្នកនាំពាក្យក្រសួ​ង​សុខា​​ភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកទាត់​ចោ​ល​ និងថ្កោលទោស​ចំ​ពោះស​ក​ម្ម​ជន Facebook ដែលមាននិន្នា​កា​រ​ប្រ​ឆាំង ដែលបង្ហោះព័ត៌មាន​​បំពុ​ល បំណងធ្វើឲ្យមាន​ភា​ពច​លា​ច​លស​ង្គម បានលើកឡើងថា...

ទុក្ខ​ជាន់​ទុក្ខ​! បាក់​រលំ​អគារ​កម្ពស់​៥​ជាន់ សម្រាប់​ដាក់​អ្នកជំងឺ Covid-19 បណ្ដាលឱ្យ​មនុស្ស ៧០ នាក់ ជាប់​ក្រោម​គំនរ​បាក់បែក មិនដឹង​ស្លាប់ ឬ​រស់​ (វីដេអូ)

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​ថា សណ្ឋាគារ​កម្ពស់ ៥ ជាន់ ដែល​ត្រូវបាន​គេ​ប្រើ​ជា​កន្លែង​បណ្តោះអាសន្ន​សម្រាប់​ដាក់​អ្នកជំងឺ Covid-19 បាន​ដួលរលំ​នៅ​ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន កាលពី​ថ្ងៃ​សៅរ៍ (០៧ មីនា​)​។​ China's People's Daily រាយការណ៍​ថា ក្រុម​សង្គ្រោះបន្ទាន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ដោយ​ធ្វើការ​យ៉ាង​ស្វិតស្វាញ ដើម្បី​ទាញ​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​សង្ស័យ និង​អះអាងថា​បាន​ឆ្លង​វីរុស​នេះ ចេញពី​គំនរ​បាក់បែក​។ មនុស្ស​ចំនួន ២៣ នាក់ ត្រូវបាន​គេ​ជួយសង្គ្រោះ​គិត​ត្រឹម​ម៉ោង...

រឿងរ៉ាវ​ស្ត្រី​បីនាក់ នៅក្នុង​ពន្ធនាគារ ជាមួយ​កូនតូច​

​ភ្នំពេញ​៖​ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិ​ទិ្ធ​នារី ៨ មីនា អង្គការ លីកាដូ នឹងធ្វើ​ការចែករំលែក​រឿងរ៉ាវ​របស់​ស្ត្រី​ទាំងបី​នាក់ ដែលមាន​កូនតូច​នៅ​ជាមួយ​ក្នុង​ពន្ធនាគារ ដែល​អ្នក​ទាំងនោះ​ស៊ូទ្រាំ​រស់នៅក្នុង​ពន្ធនាគារ ដែលមាន​ស្ថានភាព​យ៉ាប់យ៉ឺន ដូចជា ភាព​ចង្អៀត​ណែន កង្វះ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​កង្វះ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ កង្វះខាត​ឱកាស​ក្នុងការ​ទាក់ទង​ជាមួយ​ក្រុមគ្រួសារ​របស់​អ្នក​ទាំងនោះ ការកម្រិត​ពេលវេលា និង​ទីធ្លា​សម្រាប់​លំហែរ​របស់​កុមារ​នៅក្រៅ​ពន្ធនាគារ ។​ ​ស្ត្រី​ដែល​ជាប់ពន្ធនាគារ​ជាមួយ​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន មាន​សិ​ទិ្ធ​ទទួលបាន​ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ ប៉ុន្តែ​អ្នក​ទាំងនោះ តែងតែ​ត្រូវបាន​តុលាការ​ដាក់​ឲ្យ​នៅ​ឃុំខ្លួន បណ្តោះអាសន្ន​រង់ចាំ​សវនាការ និង​មិនមាន​ការទទួលបាន​នូវ​មេធាវី​ការពារ​ក្តី​ដល់​អ្នក​ទាំងនោះ ។...

​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១០៩ ឆ្នាំ​២០២០

​ភ្នំពេញ​៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០ នេះ បាន​សរសេរ​សារ​ថា ទិវា​អន្តរជាតិ​នារី ៨ មីនា ត្រូវបាន​ពិភពលោក​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​នូវ​ការតស៊ូ និង​គំរូ​វីរភាព​របស់​នារីៗ​ក្នុងការ​ទាមទារ​សិទ្ធិ​សេរី និង​គេច​ផុតពី​ទង្វើ​ជិះជាន់​នានា​។ ​សម្តេច​តេ​ជោ បាន​ថ្លែងថា "​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ស្ត្រី​ផង...

អ្នកជំងឺ​ម្នាក់​កើត​វីរុស​កូ​រ៉ូ​ណា មិនបាន​គេចខ្លួន ដូច​បណ្តាញ​សង្គម ចុះផ្សាយ​នោះទេ​, កំពុង​ព្យាបាល​ជំងឺ​

​សៀមរាប​៖ បន្ទាប់ពី​មាន​បុរស​អ្នក​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​រកឃើញ​មាន​ជំងឺ​វីរុស​កូ​រ៉ូ​ណា ត្រូវបាន​ម្ចាស់ Facebook ឈ្មោះ Chhun Vean Cnrp ដែលមាន​និន្នាការ​ប្រឆាំង​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​នៅលើ​ផេ​ក​នោះ​ថា បុរស​កើត​ជំងឺ បាន​រត់គេចខ្លួន​ចេញពី​មន្ទីរពេទ្យ បាត់​ហើយ​។​ ​ប៉ុន្តែ​ទោះយ៉ាងណា មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នៅ​យប់​ថ្ងៃទី 7 ខែមីនា បាន​ច្រានចោល​ការចោទប្រកាន់​ខា​ង​លើ​នេះ​។​ ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សូម​ធ្វើការ​បដិសេធចោល​ទាំងស្រុង នូវ​ការផ្សព្វផ្សាយ​ខុសពី​ការពិត របស់​ម្ចាស់ Facebook ឈ្មោះ Chhun...
- Advertisment -

Most Read

×