Saturday, June 6, 2026

Yearly Archives: 2020

បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ លោត​សម្លាប់ខ្លួន សំណាងល្អ​បាន​រថយន្ត​ទ្រ​ពីក្រោម របួសធ្ងន់

​ភ្នំពេញ : បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ សម្រេចចិត្ត​បញ្ចប់ជីវិត​ជំងឺ​ធ្វើទុក្ខ​ខ្លាំងពេក លួច​ឡើងលើ​អគារ លោត​ចុះមក​ខាងក្រោម ចំ​លើ​រថយន្ត​១​គ្រឿង របួសធ្ងន់ និង​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ ហៅ​រថយន្ត​សង្គ្រោះ កាល​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី​៧ ខែ មីនា ឆ្នាំ ២០២០​នៅ​ចំណុច​អគារ​មជ្ឈមណ្ឌល ECC តាមផ្លូវ​ន​រោ​ត្ដម ស្ថិតនៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​ ​ជនរងគ្រោះ​ឈ្មោះ ស៊ិន សារ៉េត អាយុ​២៩​ឆ្នាំ...

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ អាទិត្យ ទី ០៨​​ ខែមីនា ​ឆ្នាំ​ ២០២០​

ឆ្នាំជូត ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ហើយពី​ព្រោះ​ផល​ល្អៗ​កំពុង​រង់ចាំ​ជានិច្ច​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​បើទោះបី​ជួប​ការ​លំបាកលំបិន​និង​ត្រូវការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​រកស៊ី​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​រកស៊ី​ជួញដូរ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ណាត់​គូ​ស្នេហា​ឬ​សាសង​អ្វីមួយ​តែងមាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕ ឆ្នាំឆ្លូវ រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ដូច្នេះ​ទោះ​កាន់​កិច្ចការ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​បាបមិត្ត​ចាំតែ​មួលបង្កាច់​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​សម្រាប់​សុខភាព​របស់លោក​អ្នក​ពុំសូវល្អ​ទេ​ចូរ​ប្រយ័ត្ន​ការធ្លាក់​ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ​មាន​ជម្លោះ​វិវាទ​និង​ពាក់មុខយក្ស​ដាក់គ្នា​ណាស់ដែរ​៕ ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​មាន​បញ្ហា​អ្វីមួយ​ចូលមក​ឱ្យ​សប្បាយចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕ ឆ្នាំថោះ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បញ្ហា​តូចធំ​សម្រុក​ចូលមក​យាយី​មិនតិច​ដែរ​ទេ ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច​ផង​ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ថែមទាំង​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕ ឆ្នាំរោង ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​លេង​ហ៊ុន​ឬ​បណ្តាក់ទុន​រយៈពេល​វែង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ប្រឈមមុខ​ជាមួយ​បញ្ហា​មិនល្អ​កើតមានឡើង​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​បាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រាក្រោយ​៕ ​ឆ្នាំម្សាញ់ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​នាំ​ពិបាក​ក្នុងការ​ដោះស្រាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕ ឆ្នាំមមី ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ចាប់​កាន់​កិច្ចការងារ​អ្វី​ក៏ដោយ​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​ជាទី​ពេញចិត្ត​៕ ឆ្នាំមមែ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​សម្រេច​ជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕ ឆ្នាំវក ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​មិនត្រូវ​ធ្វើ​អ្វី​តក់ក្រហល់​ឡើយ​បើ​ពុំនោះ​នឹង​ជះឥទ្ធិពល​អាក្រក់​មកវិញ​ពុំខាន​ឡើយ​។​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ថយក្រោយ​ច្រើន ហើយ​ពិសេស​បើ​ចង់​បើក​ការធ្វើ​ជំនួញ​​តូចធំ​តែង​មិន​សម​ដូច​ប្រកប​ឡើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​មានទំនាស់​គ្នា​ណាស់​៕ ឆ្នាំរកា ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយមាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ហើយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ទៀតសោត​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​ទៀតផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ​ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​នៅ​គ្រា​ខាងមុខ​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើតការ​បែកបាក់​ដែរ​៕ ឆ្នាំច ​រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានទេ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​នៅ​ចំពោះមុខ​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​យាយី​ច្រើន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខ​​លំបាក​មកវិញ​៕ ឆ្នាំកុរ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​រកស៊ី​រយៈពេល​យូរ​ឬ​គិត​ចង់​លេង​ហ៊ុន​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើត​ចំពោះមុខ​ណាស់​។​នាពេល​នេះដែរ​លោកអ្នក​គប្បី​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​ពីព្រោះថា ងាយ​កើត​បញ្ហា​ដូចគ្នា​។​ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ឃើញថា បើ​ចង់​បើកមុខ​ជំនួញ​ដូរ​នៅ​ទីជិត​ឆ្ងាយ​គឺ មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ពោលគឺ​ខ្សត់​ចំណូល​បន្តិច​។​ រីឯ​បញ្ហា​សេ្ន​ហា​កំលោះ​ក្រមុំ​មិន​ថយក្រោយ​ហើយក៏​មិន​ជឿនលឿន​ទៅមុខ​ទេ​គឺ​ដូច​សព្វមួយដង​៕

បុរសម្នាក់ លោតពីលើអគារផ្លា​​​ស្សា

ភ្នំពេញ៖ បុរសម្នាក់ បានលោតពីលើអគារផ្លា​ស្សា​ នៅវេលាម៉ោង ៧ យប់​ថ្ងៃ​ទី៧ មីនា ឆ្នាំ២០២០នេះសង្កាត់បឹងត្របែក ខណ្ឌចំការមន។ ខណៈពីលើអគារនោះ ធ្លា​ក់លើរថយន្តអាល់​ហ្វា​ត​មួយ​គ្រឿង​ បណ្តា​លឲ្យរងរបួសធ្ងន់ ហើយត្រូវបានដឹ​ក​សង្គ្រោះ​នៅ​មន្ទី​រ​កាល់​ម៉ែ​ត​ ។ អត្តឃាតជននោះមាន ឈ្មោះ វិរៈ អាយុ ៣៧ឆ្នាំ ។ ប៉ុន្តែ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ គឺកំពុងស្រាវជ្រាវ៕ដោយ៖កូឡាប

ជំងឺឆ្លងកូវីដ១៩៖ កុំមានការភ័យព្រួយបា​រ​ម្ភលើ​បញ្ហា​​ខ្វះ​​អង្ក​រ ដែលជាហេតុនាំ​ឱ្យ​មា​ន​ជ​នឆ្លៀត​ឱកាសនិ​យ​​មមួ​​​យចំ​នួន ឆ្លៀតដំឡើ​ង​ថ្លៃអង្ក​​រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ដោយសារព័ត៌មាននៃការរីក​រា​ល​ដាលនៃជំងឺឆ្លង កូវីដ១៩ (COVID-19) ​បា​នធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជន​​កម្ពុ​ជា ដែលជះឥទ្ធិពលលើ​ត​ម្លៃស្បៀង​អា​ហារ កុំមានការភ័យព្រួយបា​រ​ម្ភលើ​បញ្ហា​ខ្វះ​អង្ក​រ ដែលជាហេតុនាំឱ្យមា​ន​ជ​នឆ្លៀត​ឱកាសនិ​យមមួ​យចំ​នួន ដែលឆ្លៀតដំឡើងថ្លៃអង្ក​រ​។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករ​កម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួង​ពា​ណិជ្ជ​ក​ម្ម នៅយប់ថ្ងៃទី៧ខែមីនានេះ ​ជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា​ ​ដោយសារព័ត៌មាននៃការរីករាល​ដា​លនៃ​ជំងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើ​ឱ្យ​មាន​ក្តីបា​រម្ភ​ដ​ល់​ប្រជា​ជ​ន​កម្ពុ​ជាយើ​ង​ ដែលជះឥទ្ធិពលលើតម្លៃ​ស្បៀ​ងអា​ហា​រ ជាពិសេសមានឈ្មួញមួយចំនួ​​នបា​ន​ដំឡើ​ង​ថ្លៃ​អង្ករ។ ឆ្លៀតក្នុងឱកាសនេះ សហព័ន្ធស្រូវអង្ក​រ​កម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រ​សួ​ងពា​ណិ​ជ្ជ​កម្ម...

ក្រសួងអប់រំ សម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅខេត្តសៀមរាប

ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ ក្រោយរកឃើញជំ​ងឺ​ Covid-19 លើបុរសជន​ជា​តិ​ខ្មែរ​ម្នាក់ ក្រសួងអប់រំ យុ​វ​ជន និងកីឡាចេញសេចក្តីប្រកា​ស​ព័ត៌មាន ស្តីពីការផ្អាកការសិក្សា​ ជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសាធារណៈ​ ​និងឯកជនពី​ថ្នា​ក់មត្តេ​យ្យសិ​ក្សា ដល់ថ្នាក់ឧត្តមសិក្សានៅក្នុ​ង​ក្រុង​សៀ​មរាប ខេត្តសៀមរាប។ វិធានការនេះ ជាការចូលរួមទប់ស្កាត់ការ​រី​ករា​ល​ដា​ល នៃជំងឺកូវី​ដ១៩ បន្ទាប់ពីមានការរក​​ឃើញក​រណី​មេរោ​គ​នេះ នៅលើបុរសជ​ន​ជាតិ​ខ្មែ​រមួយ​រូប ដែលបានប៉ះពាល់​ផ្ទា​ល់​ ជាមួយជនជាតិជប៉ុន​មា​នផ្ទុ​កមេ​រោ​គ កូវីដ១៩ ហើយបានចាកចេញ​ពី​ខេត្ត​សៀម​រាប...

សម្ដេច​តេជោ​នាយ​ករ​ដ្ឋ​មន្ត្រី បានប្រកាសបិទសាលារៀន​ទាំ​ង​អស់ នៅទីរួមខេត្តសៀមរាប​ ហើយកម្មវិធីសង្រ្កានឆ្នាំនេះ​​មិន​ធ្វើ​ទេ

ភ្នំពេញ៖ បន្ទាប់ពីយកកំហាកមនុ​ស្ស​ទាំង​បួន​នាក់ ដែលស្និទ្ធនឹងជ​នជា​តិជ​ប៉ុន ធ្វើតេស្តរកមេរោ​គជំងឺកូវីដ​-19 មក ជាលទ្ធផលមានតែបុ​រ​សម្នា​ក់អា​យុ 38 ឆ្នាំម្នាក់​ប៉ុ​ណ្ណោះ​ ដែលរកឃើញថាមានមេរោ​គ។ តែទោះយ៉ាងណាអ្នកទាំងបួ​ន​ មិនទាន់មានចេញជា​រោ​គស​ញ្ញាអ្វី​នោះ​ទេ ហើយពួកគេកំពុងស្ថិតនៅទី​ក​ន្លែង​ដា​ច់​ដោយ​ឡែ​ក និងត្រូវដាក់បន្ត​តា​ម​ដានសុ​ខភា​ព​ត​ទៅ​​ទៀត។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ក៏បានប្រកាសព័ត៌មានថា រហូតដល់ម៉ោង​ ៨យប់ ថ្ងៃទី​ ៧​ មីនា​ ២០២០​ យើងបា​នរ​កឃើញ​ករណីថ្មីមួយទៀត​​ ដែលគាត់ជាជនជាតិ​ខ្មែ​រ​ ភេទប្រុស​​...

កម្ពុជា រកឃើញបុរសម្នាក់អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង​ ប្រកាសក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧មីនានេះថា បុរសម្នាក់ជ​ន​ជាតិខ្មែរ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19 ពីបុរសជ​​នជា​តិ​ជ​ប៉ុន។ ចំណែកមនុស្ស៣នាក់ផ្សេងទៀត ក៏កំពុងធ្វើតេស្តផងដែរ និងដាក់ឲ្យស្នាក់នៅដាច់​ដោ​យឡែក ក្នុងម​ន្ទីរ​ពេ​ទ្យ​ខេត្ត​សៀ​ម​រាប។ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ជនជាតិជប៉ុនរូបនោះ ត្រូវ​បានរកឃើញសញ្ញាវិជ្ជមាន ពេលទៅដល់ប្រទេសជប៉ុន។ ចំណែកស្រ្តីជនជាតិជប៉ុនម្នាក់ ដែលជាសាច់ញាតិរបស់ជនជាតិជប៉ុនរូបនោះ ក៏ត្រូវយកមកពិនិត្យផងដែរ ។ ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩...

គេខំទុកចិត្តឲ្យដើរប្រមូលលុយ បែរជាកឹបកេង​ប្រា​ក់​ពី​អ​តិ​ថិជន ជាង១ម៉ឺនដុល្លារ យកទៅស៊ីចាយ ហើយគេចខ្លួន ឥឡូវជាប់ខ្នោះ

កណ្តាល៖ នគរបាលស្រុ​កមុខ​កំ​ពូល បានចាប់ខ្លួនជនសង្ស័​យ​ម្នាក់ ករណីរំលោភលើទំ​​​នុ​កចិ​ត្ត យកលុយក្រុមហ៊ុនដែល​ប្រ​មូល​បាន ទៅស៊ីចាយអស់។ ស​ង្ស័​យបា​នឆ្លើយ​សា​រ​ភាពប្រាប់​ស​ម​ត្ថកិច្ចថា ខ្លួនពិតជាបានកឹបកេង​ប្រា​ក់​ពី​អ​តិ​ថិជនរបស់ សាខាស្ថាប័នវិវឌ្ឍន៍​ហ្គោ​លឌិ​ន​ហ្វាយ​នែន​ សរុបជាង១​ម៉ឺ​នដុល្លារ។ ករណីនេះកើតហេតុថ្ងៃទី២៣​ ខែមករា ឆ្នាំ២០២០ ចំណុច សាខាស្ថាប័នវិវឌ្ឍន៍​ ហ្គោលឌិនហ្វាយនែន​ ​ម.ក ស្ថិតនៅភូមិកណ្ដាល ឃុំព្រែក​​អ​ញ្ចាញ ស្រុកមុខកំពូ​ល ខេត្តកណ្ដាល ​។ បើតាមរបាយការណ៍នគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ...

ចូលរួមអប់រំ ផ្សព្វ​ផ្សាយ ពីសុខភាពអ​នាម័យ និងវិធីការពារទប់ស្កាត់ជំ​ងឺ​ឆ្ល​ង Covid-19 ​ដល់ប្រជាពលរដ្ឋតា​ម​ស​ហ​គម

ភ្នំពេញ៖ ក្រោយពីសេចក្តីប្រកាសរបស់​ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុ​ជា​កាលពីថ្ងៃទី ៤ មីនា ឆ្នាំ២០២០ កន្លងទៅនេះ ដែលប​ញ្ជា​ក់ច្បា​ស់ថា រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចទិសដៅចម្បង​​នៅពេ​លនេះគឺ “ប្រយុទ្ធប្រឆាំង​ ​និងទប់ស្កាត់ជំ​ងឺ​ឆ្លង​កូ​វីដ-១៩” គឺមានមន្រ្តីរាជរដ្ឋា​ភិ​បា​លជាច្រើ​ន​រូ​ប បានចុះអប់រំផ្សព្វផ្សាយអំ​ពី​វិ​ធានការការពារឬទប់​ស្កា​ត់​ ព្រមទាំងបានជួយ​ពិ​និ​ត្យ ពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋដោយ​ឥ​តគិ​តថ្លៃ​ទៀត​ផ​ង។ នេះបើតាមការផ្សាយលើផេកហ្វេស​ប៊ុ​ក Samdech Hun...

ចៅ​ក្រុម​ដែល​បាញ់សម្លាប់​ខ្លួន​ក្នុង​តុលាការ​ឆ្នាំមុន ព្រោះ​មិន​ក្បត់​ឆន្ទៈ​កាត់ក្តី​ខុស​តាម​ការបង្ខំ​ពី​ថ្នាក់លើ បាន​បាញ់​ខ្លួនឯង​សារជាថ្មី លើក​នេះ​ចំ​កន្លែង​បានសម្រេច​!

​ចៅក្រម​ម្នាក់​ដែល​ល្បី​ធ្វើអត្តឃាត​ខ្លួនឯង​នៅក្នុង​បន្ទប់​តុលាការ បន្ទាប់ពី​រង​សម្ពាធ​ឲ្យ​ផ្លាស់ប្តូរ​សាលក្រម​ពី​ថ្នាក់លើ ផ្ទុយ​ពី​ឆន្ទៈ​ភាពយុត្តិធម៌​របស់គាត់ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៩ បានធ្វើ​អត្តឃាត​សារជាថ្មី និង​ស្លាប់​បានសម្រេច​ហើយ កាលពី​ព្រឹក​មិញ​នេះ ។​ ​លោក Kanakorn Pianchana ត្រូវបាន​ដឹងថា បាន​បាញ់សម្លាប់​ខ្លួនឯង​ជាលើកទី២នៅត្រង់​បេះដូង ស្ថិត​នៅផ្ទះ​របស់គាត់ ​ក្នុង​ខេត្ត ឈៀង​ម៉ៃ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ នេះ​។​ ​កាលពី​ខែតុលា ឆ្នាំមុន លោក Kanakorn Pianchana...
- Advertisment -

Most Read

×