Saturday, June 6, 2026

Yearly Archives: 2020

ផ្សព្វផ្សាយ ការអនុវត្ត​វិធានការ​បង្ការ​ជំងឺឆ្លង​ផ្សេងៗ ក្នុង​ខេត្តសៀមរាប និង​ទប់ស្កាត់​រាល់ ព័ត៌មាន​ក្លែងក្លាយ ជំងឺ​រលាក​ផ្លូវដង្ហើម​Covid-19

សៀមរាប​៖ ថ្ងៃសុក្រ ទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តសៀមរាប លោក​ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ ស្តីពី​ការអនុវត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​ផ្លូវដង្ហើម​Covid-19 នៅក្នុង​ខេត្តសៀមរាប ។​ ​កិច្ចប្រជុំ​ដោយមាន​ការចូលរួម​ពី​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​, តំណាង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក (US CDC ), តំណាង​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង​កម្ពុជា (C...

អាជ្ញាធរ​ខេត្តកំពត រក​ដំណោះស្រាយ ឆ្លើយតប​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​ដីឡូត៍ ក្រៅ​ប្រព័ន្ធតុលាការ​

​កំពត​៖ ​រដ្ឋបាល​ខេត្តកំពត​បើក​កិច្ចប្រជុំ​លើក​ទី​២ រក​ដំណោះស្រាយ ឆ្លើយតប​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​ដីឡូត៍ មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​កំពង់​គ្រែង​ស្រុក​ទឹកឈូ​ខេត្តកំពត​។​ ​រសៀល​ថ្ងៃទី​០៦​ខែ មីនា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​លើក​ទី​២ រក​ដំណោះស្រាយ ដើម្បី​ឆ្លើយតប ការស្នើសុំ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​លើ​បញ្ហា​ទំនាស់​ដីធ្លី ដែល​ពាក់ព័ន្ធ​ព្រំ​ផ្លូវ និង​លំនៅស្ថាន​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​ដីឡូត៍​ដែលមាន​ភាព​រ៉ាំរ៉ៃ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក ស្ថិតនៅ​ទីតាំង​មូលដ្ឋាន​ភូមិ​ព្រៃ​ត្នោត ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ​ខេត្តកំពត​។​ ​កិច្ចប្រជុំ​ក្រោម​កិច្ចដឹកនាំ​ដោយ លោក ជាវ...

កាត់បន្ថយ​ការចំណាយ​របស់​ក្រសួង​ស្ថាប័នរដ្ឋ សម្រាប់​ឆ្នាំ​២០២០

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាប់​ដល់ ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់ ក្នុងការ​កាត់បន្ថយ​ការចំណាយ ដើម្បី​សន្សំ​ថវិកា សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល នៃ​ជំងឺ​រលាក​ផ្លូវ​ដ​ង្ហើ​ប​ធ្ងន់​ធ្រ (COVID-19) និង​ទប់​ទាល់​ផលប៉ះពាល់ អវិជ្ជមាន​លើក​សេដ្ឋកិច្ចជាតិ​។​ ​បើតាម​ចេញ​សារាច​ណែនាំ ស្តីពី​ការអនុវត្តន៍​កាត់បន្ថយ​ចំណាយ សម្រាប់​ក្រសួង​ស្ថាប័ន​ទាំងអស់​របស់​រដ្ឋ សម្រាប់​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០២០​នេះ តម្រូវ​ឲ្យ​ក្រសួង​ស្ថាប័ន​ទាំងអស់​អនុវត្ត​ដូចជា គ្រប់គ្រង​ចំណាយ​បន្ទុក​បុគ្គលិក ឲ្យ​ម៉ឺងម៉ាត់​បំផុត ដោយ​អនុវត្តន៍​គោលការណ៍​រើស​ថ្មី...

មហាជន​ស្វាគមន៍​ក្រុម​ទម្លាក់យោង​ឡើង​ប៉ោង​មុខ​

​ភ្នំពេញ​: ក្រុម​ទម្លាក់យោង​ម្នាក់ ក្នុងចំណោម​៣​នាក់ ត្រូវ​ចោមរោម​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង ឡើង​ប៉ោង​មុខ បន្ទាប់ពី​ក្រុម​បាត​សង្គម​នេះ ទម្លាក់​កញ្ចប់​មាស ហើយ​ប្រើល្បិច​បបួល​ស្ត្រី​ម្នាក់ ជិះ​ចេញ​កន្លែងកើតហេតុ លួងលោម​ដោះយក​គ្រឿងអលង្ការ​អស់ពី​ខ្លួន ។​ ​នារី​កម្មការិនី​រោងចក្រ​ម្នាក់​ត្រូវគេ​ល្បួង ដោះដូរ​យក​គ្រឿងអលង្ការ​សរុប​ជាង​១​ពាន់​ដុល្លារ នា​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។ ​ជនរងគ្រោះ​ឈ្មោះ ឆាន់ ស្រី​និ​ច ភេទ​ស្រី អាយ...

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ សៅរ៍​ ទី ០​៧​ ខែមីនា ​ឆ្នាំ​ ២០២០​

​ឆ្នាំជូត​ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​រកស៊ី​រយៈពេល​យូរ​ឬ​គិត​ចង់​លេង​ហ៊ុន​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើត​ចំពោះមុខ​ណាស់​។​នាពេល​នេះដែរ​លោកអ្នក​គប្បី​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​ពីព្រោះថា ងាយ​កើត​បញ្ហា​ដូចគ្នា​។​ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ឃើញថា បើ​ចង់​បើកមុខ​ជំនួញ​ដូរ​នៅ​ទីជិត​ឆ្ងាយ​គឺ មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ពោលគឺ​ខ្សត់​ចំណូល​បន្តិច​។​ ​រីឯ​បញ្ហា​សេ្ន​ហា​កំលោះ​ក្រមុំ​មិន​ថយក្រោយ​ហើយក៏​មិន​ជឿនលឿន​ទៅមុខ​ទេ​គឺ​ដូច​សព្វមួយដង​៕ ឆ្នាំឆ្លូវ​ ​រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានទេ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​នៅ​ចំពោះមុខ​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​យាយី​ច្រើន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខ​​លំបាក​មកវិញ​៕ ឆ្នាំខាល​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយមាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ហើយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ទៀតសោត​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​ទៀតផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ​ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​នៅ​គ្រា​ខាងមុខ​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើតការ​បែកបាក់​ដែរ​៕ ​ឆ្នាំថោះ​ ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​មិនត្រូវ​ធ្វើ​អ្វី​តក់ក្រហល់​ឡើយ​បើ​ពុំនោះ​នឹង​ជះឥទ្ធិពល​អាក្រក់​មកវិញ​ពុំខាន​ឡើយ​។​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ថយក្រោយ​ច្រើន ហើយ​ពិសេស​បើ​ចង់​បើក​ការធ្វើ​ជំនួញ​​តូចធំ​តែង​មិន​សម​ដូច​ប្រកប​ឡើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​មានទំនាស់​គ្នា​ណាស់​៕ ​ឆ្នាំរោង​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​សម្រេច​ជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕ ​ឆ្នាំម្សាញ់​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ចាប់​កាន់​កិច្ចការងារ​អ្វី​ក៏ដោយ​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​ជាទី​ពេញចិត្ត​៕ ​ឆ្នាំមមី​ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​នាំ​ពិបាក​ក្នុងការ​ដោះស្រាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕ ​ឆ្នាំមមែ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​លេង​ហ៊ុន​ឬ​បណ្តាក់ទុន​រយៈពេល​វែង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ប្រឈមមុខ​ជាមួយ​បញ្ហា​មិនល្អ​កើតមានឡើង​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​បាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រាក្រោយ​៕ ​ឆ្នាំវក​ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​មាន​បញ្ហា​អ្វីមួយ​ចូលមក​ឱ្យ​សប្បាយចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕ ​ឆ្នាំរកា​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ហើយពី​ព្រោះ​ផល​ល្អៗ​កំពុង​រង់ចាំ​ជានិច្ច​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​បើទោះបី​ជួប​ការ​លំបាកលំបិន​និង​ត្រូវការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​រកស៊ី​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​រកស៊ី​ជួញដូរ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ណាត់​គូ​ស្នេហា​ឬ​សាសង​អ្វីមួយ​តែងមាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕ ឆ្នាំច​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បញ្ហា​តូចធំ​សម្រុក​ចូលមក​យាយី​មិនតិច​ដែរ​ទេ ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច​ផង​ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ថែមទាំង​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕ ឆ្នាំកុរ​ រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ដូច្នេះ​ទោះ​កាន់​កិច្ចការ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​បាបមិត្ត​ចាំតែ​មួលបង្កាច់​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​សម្រាប់​សុខភាព​របស់លោក​អ្នក​ពុំសូវល្អ​ទេ​ចូរ​ប្រយ័ត្ន​ការធ្លាក់​ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ​មាន​ជម្លោះ​វិវាទ​និង​ពាក់មុខយក្ស​ដាក់គ្នា​ណាស់ដែរ​៕ ​

មាន​​បុរសម្នាក់​ដួល​នៅ​ជិត​ស្តុប​បូ​កគោ តាមពិត………………

ភ្នំពេញ៖ អធិការដ្ឋាន​នគរបាលខណ្ឌបឹងកេ​ងកង បានឲ្យដឹ​ងថា មានបុរសម្នាក់ដួលនៅជិ​តស្តុបបូក​គោ កាលពីម៉ោ​ង​ជាង​៣រសៀល​ថ្ងៃទី​៦មីនា នេះ តាមពិតគាត់​ខ្មែរយើង​ទេ គាត់​ស្រវឹងស្រា​ដេកដួល​ក្អួត។ នៅម៉ោ​ង១៤និង៤០នាទីរ​សៀលថ្ងៃសុក្រ​នេះ មានAccount f​acebook មួយបា​នបង្ហោះថាមានជ​នជាតិចិនប្រ​កាច់ដួល​នៅជិត​ស្តុបបូ​កគោនោះគឺមិន​ពិតទេតាមពិតអ្នក​ដែលដេកដួល​នោះគឺជាជ​នជាតិខ្មែរយើ​ងដែលគាត់​ស្រវឹង​តែប៉ុណ្ណោះ។ នៅម៉ោងជា​ង២រសៀលថ្ងៃទី៦ ខែមីនាឆ្នាំ២០២០ មានបុរ​សម្នាក់ជាជនជា​តិខ្មែរគាត់ បានអ​ង្គុយលើចិញ្ចើម​​ផ្លូវព្រះមុនីវង្ស ជិត​ផ្លូវ​៣៦០ ក្នុងសង្កាត់បឹងកេងក​ងទី​៣ ខណ្ឌបឹងកេងកង លុះអង្គុយបា​នបន្តិច គាត់បានដួលក្អួ​តដោយសារតែ គាត់ស្រវឹង​ស្រា​តែ​ប្រ​ហែល​២០នាទី​ក្រោយមក បុរសដួលក្អួតដេកដួល បានដឹងខ្លួនវិញហើយប្រពន្ធរបស់គាត់ នៅមើលថែរគាត់ផងដែរ បន្ទាប់ពី​គាត់​ស្វាង...

លោក​ស្រី ខៃ ណា​រិន បំភ្លឺ​ការ​ពិត ករណី​​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ ដែល​ទូរទ​ស្សន៍ Online ស្លឹក​រិត ផ្សាយ​ខុស​ពី​ការ​ពិត

កោះកុង៖ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០ នេះ លោកស្រី ខៃ ណារិន បាន​ចេញ​សេចក្តី​​បំភ្លឺករណី​ទូរទស្សន៍​អនឡាញ​​មួយ​ធ្វើ​ការ​ផ្សព្វផ្សាយ ចោទប្រកាន់ថា នាងខ្ញុំបានរំលោភបំពាន ទៅឈូសឆាយ គ្មានព្រំប្រទល់ ដោយគ្មានឯកសារច្បាស់លាស់ លើដីទំហំ ៥៨ ហិក​តា ស្ថិត​នៅ​ភូមិកែវ​ផុស ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិ​ល ខេត្តកោះកុង នឹងចាក់ផ្សាយ...

ទុក្ខ​ជាន់​លើ​ទុក្ខ​កំ​ពុង​ដេក​សម្រាក​ព្យា​បាល​នៅ​ពេទ្យ​រុស្សី ២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវ​គេ​លួច​កាប់​សម្លាប់​នោះ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​ទៀត

តាកែវ៖ គួ​អោយ​សង្វេកចិ​ត្តបំផុតដែលមិន​អាចទ​ទួលយក​បាននៅលើ​ជន​រងគ្រោះ២​នាក់ប្តីនឹងប្រ​ពន្ធដែ​លរងរបួសយ៉ាងធ្ងន់ធននឹងកំពង់តែដេ​កសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្សីឯភ្នំពេញ​មិនដឹងជាជាយ៉ាងណាផងនោះក៏ស្រាប់តែជួបនឹងរឿ​ង​មួយ​ទៀត​បា​​នកើតឡើងគឺផ្ទះត្រូវបានឆេះអស់គ្មាន​សល់អ្វីទៀតឡើយ ។ ហេតុកា​រណ៍នេះបានកើតឡើ​តយប់ថ្ងៃទី០៥ ​ខែមីនា ឆ្នាំ​២០២០ វេ​លាម៉ោង២១ ៣០​នាទីស្ថិតក្នុងភូ​មិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំ​ង ខេត្តតា​កែវ។ លោ​កប៊ិច វណ្ណា អធិការ​រងនគរបាលស្រុកទ្រាំងបានអោយដឹង​ថាផ្ទះរ​ប​ស់ប្រជាពលរដ្ឋដែលត្រូវអគ្គី​ភ័យបាន​លេបត្របាក់​ឆេះអស់ទាំ​ងស្រុងនោះ មានចំនួន២ខ្នងមាន ផ្ទះទី​១ ឈ្មោះ មាស សាម៉នអាយុ៥​៧ឆ្នាំមាន ទំហំ 5x6 ខូចខា​តទាំងស្រុង មានម៉ូតូវីវ៉ា ១គ្​រឿងអង្ករ ១បេមាស...

នារី​កូរ៉េ​ម្នាក់​ប៊ិះ​រង​កណ្តាប់ដៃ​បុរស​២​នាក់​នៅ​ហូ​ឡង់ ព្រោះតែ​ការរើសអើង​ជាតិ​សាសន៍ យល់ច្រឡំ​ជា​ជនជាតិ​ចិន ដោយសារ​វីរុស Covid-19

​នារី​ជា​អ្នកបកប្រែ​ភាសា​ជនជាតិ​កូរ៉េ​ម្នាក់ រស់នៅក្នុង​ប្រទេស​ហូ​ឡង់ ត្រូវបាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ ផ្តោត​គោលដៅ​មកលើ​រូបនាង ហើយ​បាន​ស្រែកថា “ ចិន​!” ហើយ​ព្យាយាម​ដាល់​នាង ពេល​នាង​កំពុង​ជិះ​កង់​។​ Jiye Seong-Yu អាយុ ២៩ ឆ្នាំ បាន​ប្រាប់ BuzzFeed ថា “ វា​ពិតជា​គួរឱ្យខ្លាច​ណាស់ ព្រោះ​វា​យឺត​ពេល​ទៅហើយ ខណៈដែល​ខ្ញុំ​នៅ​ម្នាក់ឯង ហើយ​ខ្ញុំ​នៅតាម​ផ្លូវ​ដែល​ខ្ញុំ​មិនឃើញ​នរណាម្នាក់​នៅក្បែរ​នោះ​សោះ​” ។​ Seong-Yu ដែល​ជិះ​កង់​នៅផ្ទះ​តែម្នាក់ឯង​នៅក្នុង​ទីក្រុង Hague...

​លោក ជេ ម៉ា បរិច្ចាគ​ម៉ាស​ចំនួន ១ លាន ទៅដល់​ប្រជាជន​ជប៉ុន ដើម្បី​ជាការ​ដឹងគុណ​ជប៉ុនវិញ​ ​ជួយ​ប្រយុទ្ធប្រឆាំង Covid-19

​សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​បរិច្ចាគ​ម៉ាស​ចំនួន ១ លាន ដល់​ប្រទេស​ជប៉ុន តាមរយៈ​មូលនិធិ​របស់លោក បន្ទាប់ពី​ប្រទេស​នេះ​បាន​ជួយ​ដល់​ប្រទេស​ចិន​យ៉ាង​សប្បុរស ក្នុងការ​ដោះស្រាយ​ការផ្ទុះ​ឡើង​វីរុស​ថ្មីឆ្នាំ ២០១៩ (Covid-19) ។​ ​ការបរិច្ចាគ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​មូលនិធិ​ជេ​ម៉ា និង​មូលនិធិ​អា​លី​បា​បា កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ជួយ​ប្រទេស​ជប៉ុន​កាត់បន្ថយ​ការរង​គ្រោះ​នៅក្នុង​ការផ្ទុះ​ឡើង​នេះ ។ នេះ​បើតាម AsiaOne ។​ ​លោក Ma បាន​សរសេរ​នៅលើ​គណនី...
- Advertisment -

Most Read

×