Saturday, June 6, 2026

Yearly Archives: 2020

លោក​ព្រាប សុវត្ថិ ព្រម​ទទួល​អនុវត្តតាមសំណូមពរ​របស់ប្រជាពលរដ្ឋ​រុះរើសម្ភារៈផ្សេងៗ​ចេញពី​ដី​ផ្លូវ​

​បន្ទាប់ពី​មានការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​មក​នោះ លោក​ព្រាប សុវត្ថិ ព្រម​ទទួល​អនុវត្តតាម​សំណូមពរ​របស់ប្រជាពលរដ្ឋ​រុះរើ​សម្ភារៈ​ផ្សេងៗ​ចេញពី​ដី​ផ្លូវ​សាធារណៈ​ជាប់​របង​ខាងក្រោយ​ដី​ឡូ​តិ៍​ជាបណ្តោះអាសន្ន និង​កែសម្រួល​ការចត​រថយន្ត​នៅលើ​ផ្លូវ​សាធារណៈ កុំ​ឲ្យ​ប៉ះពាល់​ការចេញចូល​របស់​អ្នកជិតខាង និង​កែសម្រួល​សម្លេង​រថយន្ត​។​ ​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា អនុវត្តតាម​ការសន្យា​របស់ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ ដែល​ឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ថា លោក​នឹងធ្វើ​ការដោះស្រាយ​ឲ្យ​បាន​ជូន​បន្ទាប់ពី លោក ព្រាប សុវត្ថិ ត្រឡប់​មកពី​ខេត្ត​វិញ ករណី​ប្រជាពលរដ្ឋ​មានការ តវ៉ា ជាមួយ​លោក ព្រាប...

កម្ពុជា​ឡាវ សហប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅ តាម​បណ្ដោយ​ព្រំដែន ពិសេស​បទល្មើស​គ្រឿងញៀន​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ការងារ រយៈពេល​៣​ថ្ងៃ នៅ​រដ្ឋធានី​វៀង​ច័ន្ទ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។​ ​ទស្សនកិច្ច​ការងារ​រ​បស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វិ​ល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ...

ប្រទេស ១០​ដែលមាន​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ច្រើន​បំផុត​

​វីរុស​កូ​រ៉ូ​ណា ឬ COVID-១៩ បាន​ផ្ទុះឡើង​ដំបូង​កាលពី​ខែធ្នូ ក្នុងប្រទេស ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​រាតត្បាត​មកដល់​ប្រទេស​ជិត ១០០​ទូទាំង​ពិភពលោក​។ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ឃើញថា​វា​ចាប់ផ្តើម​រីក​រាលដាល​ខ្លាំង​ទៅកាន់​ប្រទេស​ដទៃ​ក្រៅពី​ចិន មានដូចជា​អ៊ីតាលី កូ​រ៉ូ​ខាងត្បូង និង​អ៊ីរ៉ង​ជាដើម​។​ ​ខាងក្រោម​នេះ គឺជា​ប្រទេស ១០​ដែលមាន​ការឆ្លង​វីរុស​ច្រើន​បំផុត​៖ ​ចិន (​ឆ្លង ៨០.៥៥៥ ករណី​) ​កូរ៉េខាងត្បូង (៦.២៨៤ ករណី​) ​អ៊ីតាលី (៣.៨៥៨ ករណី​) ​អ៊ីរ៉ង (៣.៥១៣ ករណី​) ​អាឡឺម៉ង (៥៤៥...

ករណី​ជនជាតិ​ចិន ​៣ ​នាក់ រស់នៅក្នុងខណ្ឌ​សែន​សុខ​គឺពុំមែន​ករណី Covid-19​នោះទេ​

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​៦​មីនា​នេះ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ជម្រាបជូន​សាធារណជន ថា ចំពោះ​ករណី​មានការ​ភ្ញាក់ផ្អើល ពី​សំណាក់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​៥​មីនា​នេះ លើ​បុរស​ជនជាតិ​ចិន​៣​នាក់ រស់នៅ​បុរី​មួយកន្លែង​ក្នុង​ខណ្ឌ​សែន​សុខ គឺ​ពុំមែន​ជា​ករណី​ផ្ទុកមេរោគ Covid-19 នោះទេ គឺ​ដោយសារ​បុរស​ជនជាតិ​ចិន​៣​រូបនោះ មានការ​ភ័យខ្លាច​បារ​ម្ភ ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ ពួកគាត់​ពុំមាន​ជំងឺ​អ្វី​នោះទេ​។​ ​អ្នកនាំពាក្យ​បញ្ជាក់ថា​៖ ក្រោយពី​ទទួលបាន ពី​ព័ត៌មាន​ករណី​ខាងលើនេះ លោក ឃួ​ង ស្រេង...

ដើម្បី​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ដល់​នារី​ដែល​ធ្វើដំណើរ​ទូទាំង​ពិភពលោក Vietjet ផ្តល់​ការបញ្ចុះ​តម្លៃ​ ៨៣% លើ​រាល់​ថ្លៃ​សំបុត្រ​ហោះហើរ​ទាំងអស់​

(​ភ្នំពេញ ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០)៖ ដើម្បី​ចូលរួម​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ (៨ មីនា​) ក្រុមហ៊ុន​អាស​ចរណ៍​ជំនាន់​ថ្មី Vietjet នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ ៨៣% លើ​រាល់​សំបុត្រ​ហោះហើរ​តាមផ្លូវ​អាកាស​ទាំងអស់​ជាមួយនឹង​កូដ​ប្រ​ម៉ូ​សិន «BOOKNOW83» និង​បញ្ចុះតម្លៃ​៣៨% នៅលើ​សំបុត្រ​វី​អាយ​ភី Skyboss ជាមួយ​កូដ​ប្រ​ម៉ូ​សិន « SKYBOSS38»​។ ​កម្មវិធី​ប្រ​ម៉ូ​សិន នឹង​ចាប់ផ្តើម​នៅថ្ងៃនេះ រហូតដល់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ និង​មាន​សុពលភាព​សម្រាប់​រាល់​ជើងហោះហើរ​ទាំងអស់​ក្នុងប្រទេស​វៀតណាម...

លោក ព្រាប សុវត្ថិ ស្ទើរស្រក់​ទឹក​ភ្នែក ពេល​ប្រជាពលរដ្ឋ​សុំទោស​លោក​វិញ ​ជុំវិញ​​រឿង​​ចោទ​​ប្រកាន់​​​ផ្ទុះ​​ឡើង​​ ធ្វើ​​ឲ្យ​​មហាជន​​​មួយ​​ចំនួន​​​ជេរប្រមាថ​រូបលោក​មិនស្ទើរ (វីដេអូ)

​​ករណី​វិវាទ​រវាង​អ្នកភូមិ និង​លោក ព្រាប សុវត្ថិ បាន​ឈានដល់​ទីបញ្ចប់​ហើយ ដោយ​លោក​បាន​ឯកភាព​ធ្វើតាម​សំណូមពរ​ទាំងអស់​រប​ស់​ប្រជាពលរដ្ឋ បន្ទាប់​ត្រូវបាន​សម្របសម្រួល​ដោះស្រាយ​ដឹកនាំ​ដោយ​លោក ឆាយ វាសនា នាយក​រដ្ឋបាល​សាលាខ័ណ្ឌ​សែន​សុខ អស់​ពេល​ប្រមាណ​១​ម៉ោង នៅឯ​ផ្ទះ​លោក ព្រាប សុវត្ថិ កាលពី​វេលា​ម៉ោង ១០ ព្រឹក​នេះ (​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២០) ។​ ​ទោះយ៉ាងណា ជុំវិញ​ការជួបជុំ​ទល់មុខ​គ្នា​ដោះស្រាយ​ចំពោះ​រឿង​ទាំងអស់នេះ ក្នុងនោះ​ចំណុច​ចោទប្រកាន់​ដែលថា​​លោក​ ព្រាប...

លោក ខៀវ កាញារីទ្ធ ថា បាត់​ម៉ោង​ធ្វើការ​អញ​មិនដឹង តែ​បាត់​លុយ​ប្រាក់ខែ​ស្រែក​ពេញ​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញ​៖ វាចា​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Kanharith Khieu នៅ​ថ្ងៃទី​៦​មីនា​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដាស់តឿន​មន្ត្រីក្រោមឱវាទ​មួយចំនួន ពេល​បាត់​ប្រាក់ខែ​តែ ៥​កាក់ នាំគ្នា​ស្រែក​បែក​ហ្វេ​ស​ប៊ុ​ក ខណៈ​មន្ត្រី​មួយ​ចំ​នួ​នោះ មិន​គោរព​ម៉ោង​ធ្វើការ បាត់​ម៉ោង​ធ្វើការ អញ​មិនដឹង​។​ ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា "​ប្រហែល​ឃើញ ឯ​.​ឧ​. លី វ៉ាន់​ហុង បង្ហោះ​អាកាសយានដ្ឋាន សុវណ្ណ​ភូមិ របស់​ថៃ​ស្ងាត់ជ្រងំ...

ប្រកាស​ទទួលស្គាល់ សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង អាណត្តិ​ទី​១ លើក​ទី​២

​ខេត្តស្វាយរៀងៈ​​លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង អាណត្តិ​ទី​១ លើក​ទី​២​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ឮ​នៅ​សា​លប​ប្រជុំ​អាគារ​ន​ន្ទីរ សាលាខេត្ត​ស្វាយរៀង ។​ ​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​មានប្រសាសន៍​លើកឡើង​ពី​វឌ្ឍនភាព​នានា នៃ​ការរីកចម្រើន​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត ដោយ​ផ្អែក​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន...

លោក​ទៀ សីហា បញ្ជាក់ថា មនុស្ស​៤​នាក់ មិនមែនជា​អ្នកចម្លង ឬ​ទាក់ទង​ផ្ទាល់ ជាមួយ​ជនជាតិ​ជប៉ុន និង​ជាប់​ពាក់ព័ន្ធ​នឹង COVID-19​នោះទេ​

សៀមរាប​៖ លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​ថ្ងៃទី​៦​ខែមីនា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា "​សូម​ពិនិត្យ​ទៅលើ​ព័ត៌មាន របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ល្អិតល្អន់ លើ​រូបភាព​ខាងក្រោម ជា​ថៅកែ និង​បុគ្គលិក ៣​នាក់ មិនមែនជា​អ្នកចម្លង ឬ​ទាក់ទង​ផ្ទាល់ ជាមួយ​ជនជាតិ​ជប៉ុន និង​ជាប់​ពាក់ព័ន្ធ​នឹង COVID-19​នោះទេ​"​។​ ​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ទាំង​៤​នាក់​នេះ បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល ក្នុងការ​ផ្តល់​ចម្លើយ ស្របតាម​យន្តការ របស់​ក្រសួងសុខាភិបាល...

លើកដំបូង​ហើយ​! គ្រូពេទ្យ​ខ្មែរ​ច្រើន​នាក់ ចាប់ផ្ដើម​រៀន​ប្រើ​ឯកសណ្ឋាន ដើម្បី​​ត្រៀមប្រយុទ្ធប្រឆាំង​នឹង​​ជំងឺកូរ៉ូណា Covid-19

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០ បានបង្ហាញ​ពី​ទិដ្ឋភាព​សកម្មភាព​ក្រុមគ្រូពេទ្យ​របស់ខ្លួន​ជាច្រើន​នាក់ បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​វីរុស​កូ​រ៉ូ​ណា Covid-19 ។​ ​តាមរយៈ​នោះ គ្រូពេទ្យ​ប្រុស​ស្រី​គ្រប់រូប គឺ​តម្រូវ​ឲ្យ​ស្លៀក​ឯកសណ្ឋាន​ការពារ និង​អនុវត្ត​ហ្វឹកហាត់​ប្រើ​សម្ភារៈ​ផ្សេងទៀត ដើម្បី​ត្រៀមប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19 ។​ ​នេះ​អាច​ចាត់ទុកថា​ជា​រូបភាព​ដំបូង​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ដែលមាន​គ្រូពេទ្យ​ខ្មែរ​ជាច្រើន​នាក់ បានចាប់ផ្ដើម​ស្លៀក​ឯកសណ្ឋាន​ការពារ ដើម្បី​ហ្វឹកហាត់​ត្រៀមប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​មរណៈ​ថ្មី​នេះ ដែល​កំពុង​រីក​រាលដាល​ស្ទើរ​ពាសពេញ​ពិភពលោក ៕ ដោយ​៖ លឹម ហុង​ ...
- Advertisment -

Most Read

×