Saturday, June 6, 2026

Yearly Archives: 2020

អនុវត្ត​នូវ ចំណុច​សំខាន់ៗ ចំនួន​៧ ជួយ​លើកកម្ពស់​សិទ្ធិ សេរីភាព របស់​ស្ត្រី

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ជនរួមជាតិ​ទាំងអស់ អនុវត្ត​នូវ​ចំណុច​សំខាន់ៗ ចំនួន​៧ ដែល​បង្ហាញឱ្យឃើញ ពី​ការដើរ​តួនាទី​យ៉ាងសំខាន់ របស់​សុខសន្តិភាព នៅក្នុង​សង្គមជាតិ ជាពិសេស​សុខសន្តិភាព​នេះ បាន​ចូលរួមចំណែក ជួយ​ដល់​ការលើកកម្ពស់ សិទ្ធិសេរីភាព​របស់​ស្ត្រី ។​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែមីនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន...

ខ្មោច​ឡាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ គរ​ពេញ​កន្លែង​ប៉ូលិស​

​កណ្ដាល​៖ បើតាម​ការ​ពិនិត្យមើល ដោយ​ជាក់ស្ដែង ជា​រៀងរាល់ថ្ងៃ​យប់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល នា​សព្វថ្ងៃនេះ គឺ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ជា​ហូរហែរ​ដោយ​អ្នកបើកបរ ទាំងឡាយ​មួយចំនួនធំ គឺ​បើកបរ​ខ្ជីខ្ជារ ហើយ​បើក​លឿនៗ ហួសការ​កំណត់ គឺ​ផ្លូវ​មួយ​បើក​ម្នាក់ឯង​។ លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០​នេះ ដោយ​សូម​ធ្វើការ​អំពាវនាវ ទៅដល់​បងប្អូន​ប្រជាជន​គ្រប់រូប សូម​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​គ្រប់ៗ​គ្នា...

ចម្លែក​មែន​! ត្រី​១​ក្បាលមាន​ភ្នែក​នៅលើ​ខ្នង ពិសេស​មាត់​ និង​ឆ្មេ​ញ​សស្គុះ ដូច​មនុស្ស​អ៊ីចឹង​

​ត្រី​១​ក្បាល​កំពុង​បង្ក​ការភ្ញាក់ផ្អើល ហើយ​បងប្អូន​នៅលើ​បណ្តាញ​សង្គម ស៊ែ​រតៗ​គ្នា​យ៉ាងច្រើន ដោយសារតែ​ត្រី​នេះ​លេចចេញ​នូវ​រូបរាង​ដ៏​ចម្លែក ពិសេស​មាន​មាត់ និង​ឆ្មេ​ញ​ដូច​មនុស្ស​តែម្តង ។​ ​ត្រី​១​ក្បាល​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ស្តែង​ថា វា​មាន​ភ្នែក​​នៅលើ​ខ្នង​ខុសពីត្រីធម្មតាវា និង​មាន​ស្លាកស្នាម​ដូច​ត្រូវរបួស​ឆ្នូត​ពណ៌​ឆ្នោត​កាត់​ទទឹង​ពាក់កណ្តាលខ្លួន និង​ពណ៌​ក្រហម​កាត់​ពាក់កណ្តាល​ប​ណ្តោ​យ​ពោះ ទៅកាន់​ផ្នែក​ខាងលើ​មាត់​របស់​វា ។ ប៉ុន្តែ អ្វីដែល​ចម្លែក​បំផុត​នោះ គឺ​វា​មាន​មាត់ និង​ឆ្មេ​ញ​សស្គុះ​ដូច​មនុស្ស​អ៊ីចឹង ។​ ​មិនទាន់មាន​ប្រភព​ណាមួយ បញ្ជាក់​ប្រាប់ថា ត្រី​នេះ​មានឈ្មោះ​អ្វី​នោះទេ ហើយក៏​មិនដឹងថា វា​ជា​ត្រី​សមុទ្រ ឬ ត្រី​ទឹកសាប​នោះទេ...

ត្រឹម​មួយថ្ងៃ មាន​អ្នកស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា​នៅ​អ៊ីតាលី​ចំនួន ៤១​នាក់​

​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានប្រកាសថា​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ចំនួន ៤១​នាក់​ទៀត ដែល​វា​គឺជា​ការស្លាប់​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​ត្រឹមតែ​មួយថ្ងៃ ហើយ​តួលេខ​នៃ​អ្នកស្លាប់​សរុប​បាន​កើន​ដល់​ចំនួន ១៤៨​នាក់​។​ ​ការស្លាប់​ដ៏​ច្រើន​នេះ បានធ្វើ​ឲ្យ​អ៊ីតាលី​ក្លាយជា​ប្រទេស​ទី ២​ដែលមាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ច្រើន​បំផុត បន្ទាប់ពី​ប្រទេស​ចិន​។​ ​ចំណែក​ករណី​ឆ្លង​ក៏​កើនឡើង​ខ្លាំង ដោយមាន​ករណី​ឆ្លង​ថ្មី​ចំនួន ៧៦៩​នាក់ បណ្តាល​ឲ្យ​មានការ​ឆ្លង​សរុប​ចំនួន ៣.៨៥៨​ករណី​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​នេះ​។​ ​សាលា និង​សកល​វិទ្យាល័យ​ទាំងអស់​ក្នុងប្រទេស​នេះ ត្រូវបាន​បិទ​រហូតដល់​ថ្ងៃទី ១៥ ខែមីនា បណ្តាល​ឲ្យ​សិស្ស​ចំនួន ៨,៥​លាន​នាក់​ត្រូវ​ស្នាក់​នៅផ្ទះ​។​ ​ការប្រកួត​បាល់ទាត់ និង​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​ទៀត​នឹងត្រូវ​ប្រកួត​ដោយ​គ្មាន​អ្នកគាំទ្រ​ចូល​មើល​រយៈពេល ១​ខែ ខណៈដែល​ភូមិ​ចំនួន...

លោក​កឹម សុខា គាំទ្រ​កម្ពុជា ផ្តល់​អាទិភាព ដើម្បី​រួមគ្នា ប្រយុទ្ធប្រឆាំង​ជំងឺ Covid-19

​ភ្នំពេញ​៖ លោក​មុត ចន្ថា នាយខុទ្ទកាល័យ​លោក​កឹម សុខា នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ បាន​លើកយក​សារ​របស់លោក​ប្រធាន កឹម សុខា អំពី​មេរោគ Covid-19! មក​ផ្សព្វផ្សាយ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់លោក​។​ ​លោក​មុត ចន្ថា បាន​ស្រង់​សម្តី​លោក​កឹម សុខា មក​បញ្ជាក់ថា ពេលនេះ​ពិភពលោក កំពុងតែ​ប្រឈម នឹង​ការរីក​រាលដាល...

ទោះបី​បាត់បង់ EBA ២០% បញ្ហា​ទីផ្សារ គឺ​នៅ​ដដែល​

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា បាន​ថ្លែងថា ការប្រែប្រួល​អំពី​បញ្ហា​ប្រព័ន្ធ អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប សម្រាប់​ប្រទេស​កម្ពុជា គឺមាន​ការបាត់បង់​មួយផ្នែក ស្មើនឹង​២០%​ប៉ុណ្ណោះ ហើយ​បញ្ហា​ទីផ្សារ គឺ​នៅ​ដដែល ដែល​បញ្ហា​នេះ វា​មិន​ពាក់ព័ន្ធ​នឹង​ការព្យួរ ឬ​ផ្អាក​ដំណើរការ​របស់ រោងចក្រ​មួយចំនួន​នោះទេ ពីព្រោះ​ការផ្អាក​ដំណើរការ របស់​រោងចក្រ​មួយចំនួន​។​ ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានរៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​១៩១០-​ឆ្នាំ​២០២០ ក្រោម​ប្រធានបទ...

វីរុស​កូ​រ៉ូ​ណា​៖ កូរ៉េខាងត្បូង​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជិត ២០០​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់ ៤២​នាក់​

​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ បានប្រកាសថា​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បន្ថែមទៀត​ចំនួន ១៩៦​នាក់ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​កើន​ដល់ ៦.២៨៤​ករណី​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​មជ្ឍមណ្ឌល​បង្កា​រ និង​គ្រប់គ្រង​ជំងឺ​។​ ​ស្ថាប័ន​នេះ​បញ្ជាក់ទៀតថា មាន​អ្នកស្លាប់​ថ្មី​ចំនួន ៧​នាក់ ហើយ​តួលេខ​នៃ​អ្នកស្លាប់​សរុប​កើន​ដល់ ៤២​នាក់​។​ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ វីរុស​មរណៈ​នេះ​មានការ​រាតត្បាត​ខ្លាំង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ហើយ​ប្រទេស​យ៉ាងតិច​ចំនួន ១៩២​នាក់ បានធ្វើការ​រឹតបន្តឹង​អ្នកដំណើរ​ដែល​មកពី​ប្រទេស​កូរ៉េខាងត្បូង​ចូលក្នុង​ប្រទេស​របស់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារពត៌មាន​កូរ៉េខាងត្បូង Yonhap​។​ ​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​និយាយថា ខ្លួន​មាន​គម្រោង​ដាក់ ដាក់​អ្នកដំណើរ​ទាំងឡាយណា​ដែល​ធ្វើដំណើរ​មកពី​ចិន និង​កូរ៉េខាងត្បូង​អោយនៅ​ដាច់ដោយឡែក​រយៈពេល ២​សប្តាហ៍ ដើម្បី​បង្ការ​ការចម្លង​វីរុស​កូ​រ៉ូ​ណា​។​ ​ជុំវិញ​បញ្ហា​នេះ...

ចិន​ថា ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ក្រុង​វូ​ហាន អាច​នឹង​ធ្លាក់​ដល់​កម្រិត​សូន្យ​នៅ​ចុងខែ​មីនា​

​អ្នកជំនាញ​ចិន​បាន​និយាយថា ការឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ទីក្រុង​វូ​ហាន​ទំនងជា​នឹង​ធ្លាក់​ដល់​កម្រិត​សូន្យ​នៅ​បំណាច់​ខែមីនា​នេះ​។​ ​ការព្យាករណ៍​នេះ​ធ្វើឡើង​ក្រោយពេល​អត្រា​នៃ​នាក់​ឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៏​ចុង​ក្រោយនេះ​។​ ​គណៈកម្មការ​សុខាភិបាល​ចិន​បាន​និយាយថា កាលពី​ថ្ងៃ​ពុធ​មានការ​ឆ្លង​ថ្មី​ចំនួន ១៣៩​ករណី ខណៈដែល​ការឆ្លង​នៅ​ថ្ងៃ​អង្គារ​មាន ១១៩​ករណី និង ១២៥​ករណី​សម្រាប់​ថ្ងៃ​ច័ន្ទ​។ តួលេខ​នេះ​ជាការ​ឆ្លង​តិច​បំផុត​ចាប់តាំងពី​ខែមករា​។​ ​សូមបញ្ជាក់ថា ចាប់តាំងពី​មានការ​ផ្ទុះ​វីរុស​មរណៈ​នេះ​កាលពី​ខែធ្នូ​មក មនុស្ស​ជាង ៣.០០០​នាក់​បាន​ស្លាប់ និង​ជិត ៩០.០០០​នាក់​បាន​ឆ្លង​។ ចំណែក​អ្នកជំងឺ​ជាង ៥០.០០០​នាក់​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​៕ ​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​ ​ប្រភព​៖ Channelnewsasia​

កូន​ឡើង​ដើមត្នោត ដាច់​ខ្សែ​ចង​បង្អោង ធ្លាក់​សង្កត់​ម្តាយ អង្គុយ​នៅ​ខាង​ក្រោមស្លាប់ នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​

​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៨ និង​៥៥ នាទី មាន​ករណី​មនុស្ស​ធ្លាក់​ពីលើ​ដើមត្នោត នៅ​ចំណុច​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល​៣០ ម៉ែត្រ ក្នុងភូមិ​វត្ត​ថ្មី ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាល​ឲ្យ​ស្លាប់​។ ជនរងគ្រោះ ឈ្មោះ តឹក លី ភេទ​ស្រី អាយុ​៤៩...

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​កញ្ចប់​ថវិកា ៣០​លាន​ដុល្លារ​ទប់ទល់​ជាមួយ​វីរុស​កូ​រ៉ូ​ណា​

ភ្នំពេញ​៖​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​សេនាធិការ​នោះបាន ត្រៀម​កញ្ចប់ ថវិកា​៣០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ការពារ ទប់ទល់​នឹង​ជំងឺ​វីរុស​កូ​វីដ​-១៩ ដែល​បានសម្លាប់​មនុស្ស​ជាង ៣០០០​នាក់ និង​មេរោគ​ឆ្លង​នានា ក្នុង​រយៈពេល​៦​ខែ​ខាងមុខនេះ​។​ ​លោក ស្រី ឱ វ៉ាន់ឌី​ន អ្ន​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍ ទី​៥​មីនា នេះ​ថា ក្រសួងសុខាភិបាល​ដែល​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ប្រើប្រាស់​ថវិកា​នោះ​ក្នុង​ការត្រៀម​គ្រូពេទ្យ​ប្រចាំការ​តាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួន ការត្រៀម​ឱសថ និង​ការព្យាបាល និង​សម្ភារៈ​អប់រំ​ផ្សេងៗ​។​ ​លោក ស្រី ឱ...
- Advertisment -

Most Read

×