Sunday, May 31, 2026

Monthly Archives: October, 2018

រង្វាន់​ទឹកប្រាក់ 1,6 ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នោត Mega Millions មាន​ម្ចាស់​ហើយ​​​ (មានវីដេអូ)

សារព័ត៌មាន Reuters បាន​រាយការណ៍​ពី​គេហទំព័រ​របស់​ស្ថាប័ន​ឆ្នោត​អប់រំ​South Carolina ខាងជើង​កាលពី​ថ្ងៃ​សៅរ៍​ថា មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ទិញ ដែលមាន​លេខ​សេ​រ៊ី​ឆ្នោត​ត្រូវ​ចំនួន​ទឹកប្រាក់ 1,6 ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នោត Mega Millions ក្នុង​រដ្ឋ​នេះ​។ Mega Millions គឺជា jackpot ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​។​ ​លេខ​សំណាង​ដែល​បានប្រកាស​នៅ​ថ្ងៃទី 23 ខែតុលា​គឺ 5, 28, 62, 65, 70...

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​លោក​តែម ម៉ឺន មេ​កីឡាប្រដាល់​ថា​ពុករលួយ​

​ភ្នំពេញ ​៖ ​គ្រូ​ប្រដាល់​ជម្រើសជាតិ​និង​ជា​អតីត​កីឡាករ​ប្រដាល់​ជើងចាស់​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​លោក​អេ ភូ​ថង​សូម​អំពាវនាវ​ដល់​ម្ចាស់ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​“PhiromCam”​បញ្ឈប់​យកឈ្មោះ​លោក​ទៅលេង​សើច​ដោយ​បំផ្លើស​ថា​លោក​និយាយ មិនល្អ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រមុខ​ប្រដាល់​គុន​ខ្មែរ​។​ ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​“PhiromCam”​បានសរសេរថា​ "​លោកគ្រូ​អេ ភូ​ថង​បាន​និយាយថា នៅក្នុង​​សហព័ន្ធ​ប្រដាល់​​ពុក​រលួយ​ចុយ​ម៉ា​យ អត់​មាន​អាណា​មើលឃើញ​គឺ​គិតតែ​លុយ ។​ អញ្ចឹង​ប្រដាល់​ខ្មែរ​គ្មាន​ថ្ងៃ​រីកចម្រើន​ដូច​គេទេ ​បើ​មាន​មេ​សហព័ន្ធ​ធុនៗ​នេះ ។​ឯកឧត្តម​តែម ម៉ឺន​គឺជា​និម្មិត​រូប​នៃ​ការដឹកនាំ​កីឡាប្រដាល់​ខ្មែរ​ទៅរក​ភាព​​មហា​អន់​កីឡាករ និង គ្រូបង្វឹក​ថ្នាំងថ្នាក់​និង​និយាយដើម​គ្រប់គ្នា បើ​មិនចេះ​ធ្វើការ​លោក​គួរតែ​លាឈប់​ទៅ​។ ខ្ញុំ​ក៏​មើលឃើញថា​អន់​ដែរ" ។​ ​លោក​អេ​ភូ​ថង​ព្រមាន​ថា ​លោក​នឹង​ចាត់ការ​ទៅតាម​ច្បាប់ ប្រសិនបើ​ម្ចាស់​គណនី​ខាងលើ នៅ​មិន​ព្រម​បញ្ឈប់​ការសរសេរ​បែបនេះ...

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​ឃុំ​២​ធ្នូ​

​ភ្នំពេញ ​៖ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​មក​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​ប្រជាពលរដ្ឋ ដែល​មក​តវ៉ា​ករណី​វិវាទ​ដីធ្លី ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ស្ថិតនៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ នៅ​ទីស្ដីការក្រសួង​។​ ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទទួលស្គាល់ថា បាន​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ដែល​បានផ្ដល់​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច ជូន​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ស្ថិតនៅ​ឃុំ​២​ធ្នូ...

ធ្វើ​ស្ពាន​តម្លៃ ២០.០០០​លាន​ដុល្លារ ដែល​វែង​បំផុត​ពិភពលោក ទើប​ត្រូវបាន​សម្ពោធ (មានវីដេអូ)

​ប្រធាន​រដ្ឋ​ចិន Xi Jinping បាន​អញ្ជើញ​ទៅ​សម្ពោធ​ដោយផ្ទាល់​ស្ពាន zhouhai (​សមុទ្រ​ពេជ្រ​) ដែលជា​ស្ពាន​ឆ្លង​សមុទ្រ​វែង​បំផុត​ពិភពលោក ត្រូវ​ចំណាយ​អស់​ថវិកា​២០.០០០​លាន​ដុល្លារ​។​ ​ស្ពាន​zhouhai សម្លឹង​មកពី​ទី​ខ្ពស់​ ស្ពាន​zhouhai មាន​បណ្តា​យ​៥៥​គីឡូម៉ែត្រ ត​ភ្ជាប់​ទីក្រុង​ជាប់​ឆ្នេរសមុទ្រ​ធំ​៣​គឺ Hong Kong, Macau និង zhouhai ខេត្ត​ក្វាង​ដុង​ ​ស្ពាន​នេះ​ចំណាយពេល​សាងសង់​អស់ ៦​ឆ្នាំ ។​ ​គិត​ចាប់​ពីថ្ងៃ​សម្ពោធ​ការដ្ឋាន គេ​បាន​ប្រើពេល​វេលា​អស់​៩​ឆ្នាំ ក្នុងនោះ​មានពេលខ្លះ​ត្រូវ​ផ្អាក​ដើម្បី​ធានា​សុវត្ថិភាព​ពលករ​។​យ៉ាងតិច​មានកម្ម​ករ​១៨​នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល អនុវត្តន៍​គ្រោងការណ៍​នេះ​។​ ​សំណង់​ស្ពាន​នេះ​អាច​ឈរ​យ៉ាងរឹងមាំ ទោះបី​មានការ​រញ្ជួយ​ដី ឬ​ព្យុះ​ក៏ដោយ​។...

New York ប្រកាសអាសន្ន​សំណូមព​រ​ពលរដ្ឋ​«​លាក់ខ្លួន​នៅនឹងកន្លែង​»

​ប៉ូលិស​ទីក្រុង​New York បានប្រកាស​អាសន្ន ហើយ​អំពាវនាវ​ដល់​ពលរដ្ឋ​រក​កន្លែង​«​លាក់ខ្លួន​នៅនឹងកន្លែង​» ជិត​អគារ​Time Warner បន្ទាប់ពី​គេ​រកឃើញ​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ក្នុង​ប្រអប់​សំបុត្រ​របស់​អគារ​ដែលមាន​ស្នាក់ការ​របស់​CNN នេះ​។​ ​តាម​CNN កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ត្រូវបាន​រកឃើញ​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៤​តុលា​( ម៉ោង​២១​នៅ​កម្ពុជា​) ក្នុង​ប្រអប់​សំបុត្រ​របស់​អគារ​Time Warner នា​បុរី​New York​។​ ​បណ្តា​បុគ្គលិក​របស់ CNN ក៏ដូចជា​មនុស្សម្នា​ក្នុង​អគារ​Time Warner ត្រូវបាន​ជម្លៀសចេញ​ភ្លាមៗ​ដើម្បី​បង្ការ​ស្ថានការណ៍​អាក្រក់​។​ ​ប៉ុន្មាន​ម៉ោង​មុន​នោះ​ប៉ុណ្ណោះ កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​គួរ​ឱ្ស​សង្ស័យ​មួយចំនួន​ក៏ត្រូវ​បាន​គេ​រកឃើញ​ផ្ញើ​ទៅកាន់ គេហដ្ឋាន​របស់​អតីត​ប្រធានាធិបតី Bill Clinton និង​Barack...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ជួប​រឿង​ពិបាក ឧបសគ្គ​ច្រើន ។ លុយកាក់​មិនល្អ ប្រយ័ត្ន​រក្សា​កាបូប​ប្រាក់​ឲ្យ​គត់​មត់ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ស្ថិរភាព ត្រូវ​សម្រួល​ផ្លូវចិត្ត​ពេលធ្វើការ ។ លុយកាក់ ខ្សត់ខ្សោយ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ការខ្វែងគំនិត​គ្នា​ឈាន​ដល់​ការ​តម​ពាក្យ​សម្តី...

​មិនធម្មតា​ទេ​! ស៊ា​ប ឈៀង​ហេង បញ្ចេញ​សមត្ថភាព​​មួយ​​ក្បាច់​នេះ ធ្វើ​​ឲ្យ​​អ្នក​គណៈកម្មការ និងទស្សនិកជន ចាត់​ទុក​ថា​ជា​អ្នកប្រាជ្ញដ៏ក្មេងខ្ចី (​វីដេអូ​)

​កុមារា ស៊ា​ប ឈៀង​ហេង បាន​កំពុង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​យើង កោតសរសើរ​យ៉ាងខ្លាំង និង​ចាត់ទុកថា​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​ដ៏​កម្រ​មួយ បន្ទាប់ពី​ប្អូនប្រុស​បាន​ឡើង​បញ្ចេញ​សមត្ថភាព​ដ៏​អង់អាច​ក្លាហាន និង​បញ្ចេញ​វោហា​ស័ព្ទ​ជាមួយ​កំណាព្យ និង​សុភាសិត​អប់រំ​ហូរ​ដូច​ទឹក​ដ៏​អស្ចារ្យ នៅក្នុង​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់ នៃ​សប្តាហ៍​ទី​៤ កាល​ពេល​ថ្មីៗ​នេះ ។​ ​បន្ទាប់ពី​បង្ហាញ​សមត្ថភាព​ដ៏​វ័យឆ្លាត សូត្រ​កំណាព្យ និង​សុ​វ​ភាសិត​យ៉ាង​រលូន និង​លេងសើច​ជាមួយ​គណៈកម្មកា​ប្រកបដោយ​ការគោរព និង​សុជីវធម៌ កុមារា ស៊ា​ប...

តើ​ប្រិយមិត្ត​មាន​ត្រូវ​កូនចៅ​រក​រឿង​ដូច​…​ខ្ញុំ​ទេ​!?

​ដោយ​ពុំ​ចង់​រំខាន​ដល់​ម្ចាស់​ហាង​ស៊ុប (​សុំ​មិន​បញ្ចេញ​យីហោ​) កំពុង​ដុះ​ដូច​ផ្សិត​នៅ​ស្រុក​យើង​បច្ចុប្បន្ន​នេះ សូម​លើក​ឡើង​ហើយ​បញ្ជាក់ថា វា​ជា​ហាង​ស៊ុប "​នាំចូល​ពី​បរទេស​" នៅក្នុង​ខណ្ឌ​ទួលគោក ។​ ​រឿងរ៉ាវ​គឺ ៖ ពួក​យើង​បាន​ហៅ​ស៊ុប​១​ឆ្នាំ បន្លែ បង្គា​រ និង​សាច់ ព្រមទាំង​គ្រឿង​សមុទ្រ ។​ ​បញ្ហា​ស្ថិត​ត្រង់​គ្រឿង​សមុទ្រ​នោះ​ឯង ។ តាមពិត​ទៅ​មិន​ចង់​រំលឹក​ទេ តែ​ចង់​ចែករំលែក​ឲ្យ​ប្រិយមិត្ត​សើច​លេង​ប៉ុណ្ណោះ ។​ ​នោះ​គឺ​ពេលដែល​យើង​លូក​ចង្កឹះ​ចាប់យក​គ្រឿង​សមុទ្រ​មាន​មឹក​ដាក់ចូល (​គិតថា​វា​ក្រ​ឆ្អិន​) ។​ ​រង់ចាំ​មួយសន្ទុះ​ធំ​យើង​ក៏​ចាប់​យក​មឹក​មក​ដាក់​ចាន​ក្មេងៗ ស្រាប់តែ​ពួកវា​ថា ពុំមែន​ទេ ហើយ​ថា​យើង​លេង​បន្លំ​ភ្នែក​របស់​វា...

អង្គការ NASA ប្រទះ​ឃើញ​ផ្ទាំង​ទឹកកក​រាង​បួន​ជ្រុង​ដ៏​ធំ អណ្តែត​នៅ​ប៉ូល​ខាងត្បូង​

NASA ប្រកាស​ឲ្យឃើញ​ផ្ទាំង​ទឹកក​ករាង​ចតុ​កោណ​កែង​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ស្ថាប័ន​អាកាសចរណ៍ អវកាស អាមេរិក (NASA) បាន​រកឃើញ​ផ្ទាំង​ទឹកកក ១​ដុំ រាង​ចតុកោណកែង នៅ​សមុទ្រ Weddell ប៉ូល​ខាងត្បូង ។​ ​តាម BBC ក្រុម​អ្នកវិទ្យាសាស្ត្រ​ឲ្យដឹងថា ផ្ទាំង​ថ្ម​នេះ​ត្រូវបាន​រកឃើញ​នៅ​កៀក​ជាមួយ​ផ្ទាំង​ទឹកកក​ដ៏​ធំ​សម្បើម​មួយទៀត ដែល​បាន​ផ្តាច់ចេញ​ពី​ទំនាប​ទឹកកក Larsen C កាលពីដើម​ខែ​កក្កដា ។​ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​នោះ​ព្រោះតែ​ផ្ទាំង​ទឹកកក​នេះ​មាន​រាង​ចតុកោណកែង​... ស្មើ​ហាក់ដូចជា​បង្កើតឡើង​ដោយ​បាតដៃ​របស់​មនុស្ស ។​ ​តាមរយៈ​រូបភាព​នៃ​មុខកាត់​របស់​វា​បញ្ជាក់​ថា វា​ទើប...

​គន្លឹះ​ខ្លះៗ​ជួយ​ឲ្យ​សួនផ្កា​របស់​អ្នក​រីក​ស្រស់​ស្លឹក​បៃតង ហើយ​មិន​ងាយ​រុះ​រោយ​

​ខាងក្រោម​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​ជំនួយស្មារតី​ដល់​អ្នក​និយម​ដាំ​ផ្កា​លំអរ​សួន​គេហដ្ឋាន ។​ល​។​ ​អ្នកទើប​ដាំ ប្រាកដ​ជា​ពើបប្រទះ​នូវ​ករណី​ដែល​ពុំ​ដឹង​កែច្នៃ​យ៉ាងដូចម្តេច ដើម្បី​ឲ្យ​ដើម​ផ្កា​រឹងមាំ ស្លឹក​ផ្កា​ស្រស់បំព្រង គួរ​ឲ្យ​គយគន់ ។ បញ្ហា​ដំបូង​ដែល​ត្រូវ​ចងចាំ​នោះ ការដាក់​បន្ថែម​ជីវជាតិ​ត្រូវ​តាម​កម្រិត​កំណត់​ពុំនោះសោធ ដើម​វា​បែរជា "​ក្រិន​" ផ្កា​ចេញ​មក​ពុំ​ស្អាត ។​ ​គន្លឹះ​សំខាន់​ដែល​អ្នក​លក់​ផ្កា​មិន​ងាយ​ប្រាប់​គឺ ៖ ១.​ទឹក​លាយ​ជាមួយ​ស្រា​បៀ​រ ស្រោចស្រព ៖ ក្នុង​សមាមាត្រ ១/៥០ ពោល​គឺ​ស្រា​បៀ​រ ១​លីត្រ ទឹក ៥០​លីត្រ ។...
- Advertisment -

Most Read

×