Sunday, May 31, 2026

Monthly Archives: October, 2018

អាជីវករ​ផ្សារ​ឯករាជ្យ​ទី​២ តវ៉ា​ជាមួយ​ម្ចាស់​ផ្សារ​ឧកញ៉ា ព្រំ សុធី , អាជ្ញាធរ​ខណ្ឌ ឲ្យ​ចូល​លក់ដូរ​ធម្មតា​វិញ​

​ភ្នំពេញ ៖​ ដោយ​មើលឃើញ​នូវ​ក្តីកង្វល់​របស់​ពលរដ្ឋ អាជីវករ ទើប​អាជ្ញាធរ រាជធានី​ភ្នំពេញ ខណ្ឌ​ពោធិ​សែន​ជ័យ​និង សង្កាត់​ចោមចៅ​ទី​៣ រួមជាមួយ​តំណាង​ខាង​ផ្សារ ចុះទៅ​ធ្វើការ​សម្របសម្រួល​ជ​មួយ​បងប្អូន​អាជីវករ ដែលមាន​តូប​លក់ដូរ​ក្នុង​ផ្សារ​ទាំង​១៧៦​តូប​ខាងលើ ក្រោយពេល​លោក​ឧកញ៉ា ព្រំ សុធី ជា​ម្ចាស់​ផ្សារ​ឯករាជ្យ​២ បិទទ្វារ​ផ្សារ​មិន​អនុញាត​ឲ្យ​បងប្អូន​អាជីវករ​ចូល​លក់ដូរ ក្នុង​ថ្ងៃ​បុណ្យជាតិ ឈប់សម្រាក ។​ ​ក្នុងនោះ​វត្តមាន​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ លោក​ចៅសង្កាត់​ចោមចៅ​ទី​៣ មន្ត្រីសង្កាត់...

មហាអំណាច​ចិន​ចាត់​យន្តហោះ​ប្រយុទ្ធ​រាប់សិប​គ្រឿង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង គ្រាន់តែ​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​ឬ​

​យន្តហោះ​ប្រយុទ្ធ​នឹង​ទម្លាក់​គ្រាប់បែក​មកពី​សមរភូមិ​ភាគខាងត្បូង​របស់​ក​ង​ទ័ព​ចិន បាន​ដំណើរ​ការធ្វើ​សមយុទ្ធ ដើម្បី​ត្រួតពិនិត្យ​សមត្ថភាព​បើក​ការវាយលុក​ប្រឆាំងនឹង​ការជ្រៀតជ្រែក​នៅ​ដែនសមុទ្រ​នេះ​។​ យន្ត​ហោះ​ចិន​ក្នុង​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​សកម្មភាព​ខាងលើ​ប្រព្រឹត្តទៅ​ក្រោយពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52 របស់​អាមេរិក​បានធ្វើ​ការហោះហើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​នៅ​សប្តាហ៍​នេះ​។​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​និយាយថា នេះ​ជាការ​ប្រឆាំង​តបត​យ៉ាង​ខ្លាំងក្លា​ចំពោះ​អំពើ​ញុះញង់​របស់​យន្តហោះ​យោធា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ហើយក៏​នឹង​អនុវត្តន៍​បណ្តា​វិធានការ​ចាំបាច់​ទាំងអស់​។​ ​រដ្ឋ​ម​ន្រី្ត​ការពារជាតិ​អាមេរិក Jim Mattis អះអាងថា បណ្តា​យន្តហោះ B-52 នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​សកម្មភាព អចិ​ន្រៃ​យ៍​របស់ខ្លួន​។​ ​ចំណងទាក់ទង​អាមេរិក​-​ចិន កាន់តែ​តានតឹង​ឡើង​ចំពោះ​រឿងរ៉ាវ​ជាច្រើន​។ ក្នុងពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មិនទាន់មាន​សញ្ញា​ធូរស្រាល​ផង​នោះ អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​អង្គភាព​កងទ័ព​ចិន ព្រោះតែ​ទិញ​អាវុធ​ពី​រុស្ស៊ី​។ ជាការ​ឆ្លើយតប ចិន​បាន​លុបចោល​ជំនួប​ជាន់ខ្ពស់​មួយចំនួន​ជាមួយ​អាមេរិក បដិសេធ​មិនឱ្យ​នាវា​អាមេរិក​ចូល​ចត​នៅ​កំពង់ផែ​ហុងកុង និង​បញ្ហា​ថ្មី​បំផុត​គឺ​ករណី​ដែនដី​តៃវ៉ាន់​៕ ​លី​សា​

អាមេរិក​ពង្រាយ​ទាហាន​ ៥.២០០​ នាក់ ទប់ស្កាត់​ជនអន្តោប្រវេសន៍​តាម​ព្រំដែន​

​អាមេរិក​បានប្រកាស​កា​ល​ពីថ្ងៃ​ចន្ទ​ទី ​២៩ តុលា​ថា នឹងដាក់​ពង្រាយ​ទាហាន​រហូតដល់​ចំនួន​ជាង ​៥.២០០ ដើម្បី​រារាំង​ជនអន្តោប្រវេសន៍ និង​ដើម្បី​ត្រៀម​បង្ការ​ភាពចលាចល ស្របពេល​មានការ​សម្រុក​ធ្វើដំណើរ​ឆ្លងដែន​ខុសច្បាប់ ចូលមកក្នុង​ទឹកដី​អាមេរិក​។ ក្រៅពីនេះ កងកម្លាំង​គយ​និង​ការពារ​ព្រំដែន​អាមេរិក ក៏​កំពុង​តាមដាន​ក្រុមមនុស្ស​ប្រមាណ​ជា ៣.៥០០​នាក់​ផ្សេងទៀត ដែល​កំពុងធ្វើដំណើរ​តាម​ជើងភ្នំ នៃ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ផងដែរ​។​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ក៏​ត្រៀម​បញ្ជូន​កងរាជអាវុធហត្ថ និង​ឧទ្ធម្ភាគចក្រ​ចំនួន ៣​គ្រឿង បំពាក់​ដោយ​ឧបករណ៍​ចាប់​សញ្ញា​បច្ចេកវិទ្យា​ខ្ពស់ និង​មាន​សមត្ថភាព​មើលឃើញ​ពេលយប់​ផងដែរ​។​ ប្រធានាធិបតី​អាមេរិក Donald Trump ​វិធានការ​នេះ ធ្វើ​ឲ្យ​គេ​គិតថា ជា​វិធីសាស្ត្រ​របស់លោក​ប្រធានាធិបតី​ត្រាំ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​អាមេរិក...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ការងារ​មិនល្អ កើតមាន​បញ្ហា​រំខាន​ចិត្តច្រើន គួរ​ប្រមូលផ្តុំ​តែ​ក្នុង​កិច្ចការ​របស់ខ្លួន ។ លុយកាក់ មិនល្អ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន តែ​ចំណូល​បែរជា​មិន​កើន ប្រយ័ត្ន​អ្នកដទៃ​បោកប្រាស់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ក្នុង​មនោសញ្ចេតនា ។​ ​ឆ្នាំឆ្លូវ ៖ ការងារ អំណោយផល​ល្អ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ គួរ​បញ្ចេញ​ប្រាក់​វិនិយោគ និង​ប្រមូល​ប្រាក់ចំណេញ​ច្រើន​ធំ​មកវិញ ។...

កើត​នៅលើ​ទឹកដី​អាមេរិក មិន​ប្រាកដថា​នឹង​អាច​បាន​សញ្ជាតិ​អាមេរិក​ ជា​ស្វ័យប្រវត្តិ​ទៀត​ទេ !

នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​Axios on HBO ប្រធានាធិបតី​អាមេរិក Donald Trump មាន ប្រសាសន៍ថា​៖ កូន​របស់​បុគ្គល​ដែល​មិនមែនជា​ជនជាតិ​អាមេរិក មិនអាច​ទទួល​សញ្ជាតិ​អាមេរិក និង​ទាញយក​ផលប្រយោជន៍​បាន​មួយជីវិត ដោយសារ​មូលហេតុ​ម្យ៉ាង​ថា​បានកើត​នៅលើ​ទឹកដី​អាមេរិក ទៀត​បានឡើយ !​។​លោក​អះអាងថា លោក​បាន​ពិភាក្សា​ជាមួយ​ទឹ​ប្រឹក្សា រួចរាល់​អស់ហើយ ហើយ​កំពុង​រៀបចំ​ដំណើរ​ការចេញ​ក្រិ​ត្យ​ប្រធានាធិបតី លុប​សិទ្ធិ​ទទួល​សញ្ជាតិ​អាមេរិក តាម​ដែនដី​កំណើត​។​ ​តើ​វា​នឹង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​អាមេរិក​មាត្រា​១៤ ដែល​ចែងថា “​គ្រប់​បុគ្គល​ដែល​បានកើត​លើ​ទឹកដី​អាមេរិក​និង​បាន​ចូលសញ្ជាតិ​អាមេរិក និង​ដែល​ស្ថិតក្រោម​យុត្តាធិការ​នៃ​ច្បាប់​ជា​ធរមាន ត្រូវបាន​ក្លាយជា​ពលរ​ដ្ឋ​របស់​អាមេរិក និង​របស់​រដ្ឋ​ដែល​គេ​រស់នៅ​”​ទេ​ឬ...

ទង្វើ​មិន​ដែល​ឃើញ​របស់ “​អន្ទិត​” យួន​ម្នាក់​ដែល​ខូចចិត្ត​!

​យុវជន​ដែល​មានរ​បរជា​អ្នកបើក​រថយន្ត​បែន​ដឹក​ឥដ្ឋ ថ្ម ពេល​ឮ​ដំណឹង​ថា សង្សារ​ត្រៀម​ឡើង "​រថយន្ត​" ទៅផ្ទះ បុរស​ដទៃ ដើម្បី​រៀបការ​នោះ ពិតជា​ខឹង​ខ្លាំងណាស់ ។ គាត់​ក៏​រៀប​ផែនការ​សងសឹក​...​ឆ្កួតៗ ។​ ​ផ្ទះ​ខាង​ស្រី​កំពុង​រៀបចំ​ដើម្បី​ជូន​ដំណើរ​កូនក្រមុំ ។ ថ្ងៃស្អែក​នាង​នឹង​ឡើង​រថយន្ត​ទៅ​ផ្ទះ​ស្វាមី​ហើយ ។​ ​កណ្តាលរាត្រី​នោះ​បុរស​ខូចចិត្ត​ខាងលើ​បាន​ដឹក​ថ្មភ្នំ ខ្នាត​គ្រឹះ សំណង់​មកចាក់ ២​ឡាន​ពី​មុខ​ផ្ទះ បំណង "​រារាំង​" កុំឲ្យ​គេ​យក​គូស្នេហ៍​ខ្លួន​ចេញ​ទៅ​បាន ។​ ​វិធីសាស្ត្រ​តែ ១-០-២ នេះ...

អស់​វិធី​ជួយ​ឲ្យ​កូនសិស្សសម្រក​ទម្ងន់ គ្រូ​ម្នាក់នេះ សុខចិត្ត​ដំឡើង​ទម្ងន់​ខ្លួន​ឯង រួច “​រួមគ្នា​” សម្រក​ទម្ងន់​ជាមួយ​សិស្ស​… ចុងក្រោយ សម្រេច​ដូច​បំណង​មែន​! (​វីដេអូ​)

​អ្នក​ធ្លាប់​សម្រក​ទម្ងន់​សុទ្ធតែ​ដឹង​ថា កិច្ចការ​នេះ​ពុំ​ងាយស្រួល​ទេ ។ Adomis Hill ជា​គ្រូ​កាយ​សម្ព័ន្ធ ដ៏​ល្បីល្បាញ​នៅ​អាមេរិក គាត់​មាន​រាង​ស្អាត តែ​ដើម្បី​ជួយ​សិស្ស​ឲ្យបាន​ដូច​បំណង​គាត់​មិន​ខ្លាច​ជ្រើស​យក​វិធី​ដ៏​កម្រ​គឺ ៖ បង្កើន​ទម្ងន់ រួច​រួម​នឹង​សិស្ស​ឈ្មោះ Alyssa សម្រក​ទម្ងន់​វិញ ។​ ​លោក​បាន​សម្រេច​បញ្ចូល 6000-7000 កា​ឡូរី ក្នុង​១​ថ្ងៃៗ​រហូត​គាត់​ឡើង​ទម្ងន់​ដល់ ១៤០ គីឡូក្រាម ហើយ​...​សម្ពាធ​ឈាម​ក៏​កើន​ដល់​ចំណុច​អាសន្ន ។​ ​មុន​នេះ​លោក​ធ្លាប់​ស្ថិតក្នុង​គី​ឡូ ១៤០ ដែរ...

​អាណា​ព្យាបាល​ទាំងឡាយ ចូរ​អ្នក​ប្រយ័ត្ន មាន​មេរៀន​ច្រើន​ហើយ​នៅ​ប្រទេស​ចិន មិន​ត្រូវ​ប្រហែស​ទេ ពុំនោះសោត​រង​វិប្បដិសារី អស់​១​ជីវិត​ (វីដេអូ)

​ពពួក​ជូ​ញ​ដូរ​មនុស្ស ពិសេស​ក្មេង​តូចៗ កាន់តែ​មាន​វិធី​ចម្លែកៗ តែ​យ៉ាងណា គឺ​ផ្តើម​ពី​ការធ្វេសប្រហែស​របស់​អ្នក​ជា​ឪពុក​ម្តាយ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​បង្ហាញ​ពី​វិធី ៤ ដែល​ពួក​វា​និយម​ប្រើ​គឺ ៖ ១.​ដើរ​តាម​ក្រោយ ហើយ​រង់ចាំ​ឱកាស ៖ ​មិន​ត្រូវ​ឲ្យ​កូន​ដើរ​ពីក្រោយ​ខ្នង​ដាច់ខាត ព្រោះ​វា​នឹង​ឆ្លៀតពេល​ដែល​អ្នក​ប្រហែស​តែ​បន្តិច​នឹង​ចាប់​ឱប​កូន​យក​ទៅ​បាត់ ។ កាមេរ៉ា​សុវត្ថិភាព​នៅ​ចិន​បាន​កត់ត្រា​រូបភាព​មួយ​គឺ ៖ កូនស្រី​រត់​ពីក្រោយ​ខ្នង​ម្តាយ​ពេល​ដាច់​គ្នា ឆ្ងាយ​បន្តិច​ស្ត្រី ២​នាក់ បាន​ចាប់​ឱប​ក្មេង​រួច​រត់​បែរក្រោយ​យ៉ាង​លឿន ។​ ២.​ឆ្លៀតពេល​ដែល​ក្មេង​គ្មាន​មនុស្ស​ចាស់​នៅក្បែរ​ ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​នោះ ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​រំលឹក​យ៉ាង​ជូរចត់​ថា ៖ គាត់​កំពុង​ហាល​ខោអាវ​នៅ​ជាន់​លើផ្ទះ...

ដាក់តាំង​នាវាចម្បាំង​មួយគ្រឿង ដែល​សល់​ពី​សម័យ​សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥ នៅ​ទីតាំង​សួនច្បារ​កោះកុង ត្រើយ​ខាងកើត​ក្បែរ​គល់ស្ពាន​

​ខេត្ត​កោះកុង ​៖ រដ្ឋបាល​ខេត្ត​កោះកុង បាន​រៀបចំ​ដាក់​តាំង​នាវាចម្បាំង​មួយគ្រឿង ដែល​សល់​ពី​សម័យ​សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៧០​ដល់ ឆ្នាំ​១៩៧៥ នៅ​ទីតាំង​សួនច្បារ​កោះកុង ត្រើយ​ខាងកើត ក្បែរ​គល់ស្ពាន ស្ថិតក្នុង​សង្កាត់ ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។​ មន្ត្រី​សាលា​ខេត្តកោះកុង បានឲ្យដឹងថា នាវាចម្បាំង ដែល​យក​មក​ដាក់​តាំង​បង្ហាញ​ជូន​បងប្អូន ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ ទស្សនា​កំសាន្ត​នៅក្នុង​ពិធីបុណ្យ​សមុទ្រ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ខែ​ធ្នូ​ចុងឆ្នាំ​២០១៨​នេះ គឺជា​ប្រភេទ​នាវាចម្បាំង ម៉ាក PCS ផលិត​នៅ​សហរដ្ឋអាមេរិក​។​ ​នាវាចម្បាំង​នេះ បាន​សល់​ពី​សម័យ​សង្គ្រាម ចន្លោះ​ពី​ឆ្នាំ​១៩៧០...

​ភោជនីយដ្ឋាន​​មួយ​ត្រូវភ្ញៀវ​រិះ​គន់​ថា​កោរ​ជ្រុល​ហួស! ព្រោះតែ​ទឹក​សុទ្ធ​១​ដប​៦០០០​រៀល បាញ់ឆែវ​១​បន្ទះ ១៤០០០ រៀល និង​សាច់​អាំង​១​ចង្កាក់​តម្លៃ​…

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Nokor Video ដែល​ដកស្រង់​ប្រភពពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ទាក់ទង​រឿង​ដ៏​ហួសចិត្ត​បំផុត​មួយ ដែល​គេ​ចោទប្រកាន់ថា ភោជនីយដ្ឋាន​មួយកន្លែង​ឈ្មោះ «​រំ​ចង់​» បានគិត​តម្លៃ​ទៅលើ​មុខម្ហូប​ពី​ភ្ញៀវ​ថ្លៃ​ហួស​ពី​ការ​ស្មាន ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាំគ្នា​ចូល​រិះគន់​យ៉ាងខ្លាំង​តែម្តង ។​ ​បើ​យោងតាម​វិក​យ​ប័ត្រ​បង្ហោះ នោះ​ភោជនីយដ្ឋាន​រង​ការរិះគន់​នោះ​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ 72H, ផ្លូវ​៦​អា សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ ។ ក្នុង​វិក​យ​ប័ត្រ​ទូទាត់​លុយ​នេះ​ផងដែរ​បានបង្ហាញ​ឲ្យ​ឃើញ​ទឹកប្រាក់​សរុប​អស់​ចំនួន ១០៧០០០ រៀល ដែល​ក្នុងនោះ​រួមមាន​៖ ទឹក​សុទ្ធ​១​ដប (​ ៦០០០...
- Advertisment -

Most Read

×