Sunday, May 31, 2026

Monthly Archives: October, 2018

អតីត​គិលានុបដ្ឋាក​អាល្លឺម៉ង់​បាន​សារភាពថា បានសម្លាប់​អ្នកជំងឺ ១០០​នាក់​

Niels Hoegel អាយុ​៤១​ឆ្នាំ នៅ​ថ្ងៃទី​៣០ ខែតុលា​ម្សិលមិញ​នេះ​បាន​សារភាព​ចំពោះ​តុលាការ​នៅ​ទីក្រុង Oldenburg ភាគ​ខាងជើង​អាល្លឺម៉ង់​ថា ក្នុងអំឡុងពេល​ធើ្វ​ការងារ វា​បានសម្លាប់​អ្នកជំងឺ​១០០​នាក់​។​ ​តាម AFP នេះ​គឺជា​ករណី​សម្លាប់​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុងសម័យ​ក្រោយ​សង្គ្រាមលោកលើកទី​២​។​ ​នៅពេល​ចៅក្រម Sebastian Buehrmann សួរថា តើ​ការចោទប្រកាន់​ចំពោះ​វា​ត្រឹមត្រូវ​ដែរឬទេ ឧក្រិដ្ឋជន​រូបនេះ​ឆ្លើយថា​«​បាទ​» រួច​បន្ត​ពោល ៖​រឿងរ៉ាវ​ដែល​ខ្ញុំ​បាន​សារភាព វា​ស្រដៀង​នឹង​ផ្ទះមួយ​ដែលមាន​បន្ទប់ ងងឹត​ជាច្រើន ហើយ​ខ្ញុំ​ចង់​បំភ្លឺ​បន្ទប់​ងងឹត​ទាំងនោះ​។​ ​ចៅក្រម​ខាងលើ​បានឱ្យដឹងថា គោលបំណង​សំខាន់​នៃ​សវនាការ​នេះ គឺ​ចង់​កំណត់​ទ្រង់ទ្រាយ និង​ទង្វើ​សម្លាប់​មនុស្ស...

​ថ្នាំ​ព្យាបាល​ក្រពះ​យ៉ាង​ស័ក្តិសិទ្ធិ ៖ ដូង​ដុត (​វីដេអូ​)

​បច្ចុប្បន្ននេះ​ជំងឺ​ក្រពះ​បានកើត​មាន​ស្ទើរតែ​ទូទៅ​ហើយ ហើយ​កំពុងមាន​និន្នាការ​រាលដាល​ដល់​ស្រទាប់​យុវវ័យ​។ មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹងថា​ក្នុង​ទឹកដូង​មាន​ផ្ទុក​ប្រភេទ​វីតាមីន រ៉ែ​អំបិល​និង​រ៉ែ​ដទៃទៀត​ដូចជា​៖ កាល់ស្យូម Kali, Chloride ជួយ​ព្យាបាល​ជំងឺ​បាន​យ៉ាង​ល្អ​។​ ​ក្រៅពីនោះ តាម​អ្នក​វេជ្ជសាស្ត្រ ក្នុង​ទឹកដូង​មាន enzyme ដែលមាន​សមត្ថភាព​ប្រឆាំង​មេរោគ ប្រឆាំង​អាការ​រលាក កម្ចាត់​មេរោគ​នៅ​ពោះវៀន មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។ ដូច្នេះ​ទឹកដូង​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី ព្យាបាល​ជំងឺ​រលាក​ក្រពះ រលាក​ពោះវៀនធំ​។​ល​។ ​វិធី​ធ្វើ ៖ ​អ្នក​គ្រាន់តែ​កាត់ ហើយ​ចោះ​ផ្នែក​សណ្តង់​ឱ្យមាន​ប្រហោង​មួយ រួច​យក​វា​ទៅ​ដា​ក់លើ​ជើងក្រាន​ហ្គាស់​ដុត​ក្នុង រយៈពេល​ពី​៣០​ទៅ​៤០​នាទី ដោយ​ប្រើ​ភ្លើង​ខ្សោយ​បំផុត...

ព្រោះតែ​អស់សង្ឃឹម​ដោយសារ​ប្រពន្ធ​សម្រាល​បានកូន​ស្រី ឪពុក​តិរច្ឆាន​ម្នាក់នេះ​បាន​យក​កូន​ទៅ​លក់​ពេល​គ្នា​ទើប​មាន​អាយុ​១០​ថ្ងៃ​ប៉ុណ្ណោះ​

​បុរស​ចិន​ម្នាក់នេះ​ដេក​សង្ឃឹមថា​ប្រពន្ធ​នឹង​សម្រាល​បានកូន​ប្រុស ប៉ុន្តែ​លទ្ធផល​បែរជា​សម្រាល​បានកូន​ស្រី​ទៅវិញ ។ បុរស​ចិត្ត​តិរច្ឆាន​រូបនេះ​បាន​យក​កូន​ទៅ​លក់​ឱ្យ​គ្រួសារ​មួយ​ផ្សេង​។ ​ថ្មីៗ​នេះ ប៉ូលិស​នៅ​ទីក្រុង Yiwu ខេត្ត Zhejiang ប្រទេស​ចិន បានធ្វើការ​ចាប់ខ្លួន​បុរស​ឈ្មោះ Xiaohui ក្រោម​បទ​ចោទប្រកាន់ថា​បាន​លក់​កូនស្រី​បង្កើត​របស់ខ្លួន​ក្នុងតម្លៃ​៤០០០​យាន់​(​ប្រមាណ​៦០០​ដុល្លារ​)​។​ ​តាម​ព័ត៌មាន​ពី​ប៉ូលិស Xiaohui តែង​ប្រាថ្នា​ចង់បាន​កូនប្រុស​ម្នាក់​។​នៅ​ចុងខែ​កញ្ញា​កន្លងមក ភរិយា​របស់​ឈ្មោះ​Xiaohui បង្កើតបាន​កូនស្រី​ម្នាក់​។ វា​ពិតជា​អស់សង្ឃឹម​ណាស់ ហើយក៏​យក​ទារិកា​ទើប​មាន​អាយុ​១០​ថ្ងៃនេះ​ទៅ​លក់​ឱ្យ​គ្រួសារ​មួយ​នៅ​ខេត្ត​ផ្សេង​មាន​ចម្ងាយ​ពី​ទីនេះ​ជាង​១០០០​គីឡូម៉ែត្រ​។​ ​ឪពុក​ចិត្ត​តិរច្ឆាន​ដាច់ចិត្ត​យក​កូនស្រី​ទៅ​លក់​ពេល​មាន​អាយុ​១០​ថ្ងៃ​ប៉ុណ្ណោះ​​ហេតុការណ៍​ត្រូវបាន​បែកធ្លាយ គ្រា​ដែល​អ្នកស្រី លី អាយុ​៤២​ឆ្នាំ ត្រូវជា​ម្តាយ​របស់ Xiaohui ពុំ​ឃើញ​ចៅ​របស់​ខ្លូន​។​អ្នកស្រី​លី...

អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ខែតុលា បើក​បន្ទប់​ស្តាប់​ចម្លើយ​អ្នក​រង​ការប្តឹង​ចំនួន​៧​លើក ប៉ុន្តែ​គ្មាន​ការឃាត់ខ្លួន​

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​ពីស​កម្ម​ការងារ​របស់​អង្គភាព ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០១៨ ដោយបាន​បញ្ជាក់ថា បានទទួល​ពាក្យ​ប្តឹង​ចំនួន​២៩​ពាក្យ ។ អង្គភាព​បាន​ឲ្យ​សាមីខ្លួន​រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១៩​លិខិត បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​១៥​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា​ពាក្យ​ប្តឹង​របស់គាត់ មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ បានទទួល​ការបំភ្លឺ​មកវិញ​ចំនួន​១៤​លិខិត និង​បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​៧​លើក​។ ប៉ុន្តែ​ទោះយ៉ាងណា ក្នុង​របាយការណ៍ មិនបាន​បញ្ជាក់​ពី​ការឃាត់ខ្លួន ជនសង្ស័យ​ដែល​រង​ការចោទប្រកាន់​នោះទេ​។​ ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្តីពី​កិច្ចប្រជុំ​លើក​ទី​៤០ អាណត្តិ​ទី​២...

កម្ពុជា និង​UN ត្រៀម​បើក​ការិយាល័យ សម្រាប់​ត្រួតពិនិត្យ​គ្រឿងញៀន តាមផ្លូវ​អាកាស នៅ​ព្រលាន​អន្តរជាតិ​ភ្នំពេញ

​ភ្នំពេញ​៖ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ភាគី​កម្ពុជា និង​ភាគី​UN បាន​ជួបពិភាក្សា​ការងារ​ពាក់ព័ន្ធ នឹង​ការអនុវត្ត​កម្មវិធី​ត្រួតពិនិត្យ​គ្រឿងញៀន នៅតាម​កំពង់ផែ​អន្តរជាតិ និង​ត្រៀម​បើកសម្ពោធ​ការិយាល័យ សម្រាប់​ត្រួតពិនិត្យ​គ្រឿងញៀន តាមផ្លូវ​អាកាស នៅ​ព្រលាន​អន្តរជាតិ​ភ្នំពេញ នៅ​ដើមខែ​ធ្នូ​ឆ្នាំ​២០១៨​ខាងមុខ​។ ​នៅ​ថ្ងៃ​អង្គារ ៦ ទី​៣០ ខែតុលា ឆ្នាំ​២០១៨​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានអនុញ្ញាត​លោក​លោក...

ឆេះ​រោង​សិប្បកម្ម​ផលិត​ឡាំង​ស្នោ អស់​ម៉ាស៊ីន​ឆេះ​ម៉ាស៊ីន​ផលិត​ឡាំង​ស្នោ​ចំនួន​៥​គ្រឿង​

​ភ្នំពេញ​៖ មាន​ករណី​អគ្គីភ័យ​មួយកន្លែង​កើតឡើង នៅ​រោង​សិប្បកម្ម​ផលិត​ឡាំង​ស្នោ​ឈ្មោះ សាន់​នី ផ្ទះ​លេខ​៣៩៣ ស្ថិត​តា​បណ្តោយ​ផ្លូវលំ ក្រុមទី​២ ភូមិ​ត្នោ​ជ្រុំ​៤ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​អង្គា​រ៍​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​។​ ​មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ស៊ូ ហុង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​ម្ចាស់​សិប្បកម្ម​។​មន្ត្រីនគរបាល​ដដែល​បន្តថា មូលហេតុ ជាងផ្សារដែក​ធ្វើ​ឲ្យ​ធ្លាក់​ធូបផ្សារ​ដែក​បង្ក​ជា​អគ្គិភ័យ​។ ខូចខាត ឆេះ​ម៉ាស៊ីន​ផលិត​ឡាំង​ស្នោ​ចំនួន​៥​គ្រឿង...

បុរស​តណ្ហា​ក្រាស​ម្នាក់​ជា​អាយុ​ជិត​៥០​ឆ្នាំ ចាប់​ក្មេងស្រី​រំលោភ​៣​ដង បញ្ជូនទៅ​តុលាការ​

​ព្រះវិហារ​៖ ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​ម្នាក់ បានសម្រេច​រហូតដល់​៣​ដង ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ បានសម្រេច​បញ្ជូន ទៅកាន់​សាលាដំបូង​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។​ ​លោក​វរសេនីយ៍ទោ គង់ គា ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា លោក សឿ សារ៉ាន់ អាយុ​៤៩​ឆ្នាំ...

ជប៉ុន​នឹង​ផ្តល់ ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ធំៗ នៅ​ប្រទេស​ជប៉ុន​

​ភ្នំពេញ​៖ បច្ចុប្បន្ន​យុវជន​កម្ពុជា មាន​សមត្ថភាព ដូច​យុវជន​ដទៃទៀត នៅតាម​បណ្តាល​ប្រទេសមួយ​ចំនួន​ដែរ ដូច្នេះ​ជប៉ុន​នឹង​ផ្តល់ ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ធំៗ នៅ​ប្រទេស​ជប៉ុន​។​ ​នា​ទីស្តីការក្រសួង រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អនុញ្ញាត​ឲ្យ​លោក Yohei Shibasaki នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Fourth Valley Concierge ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន​ក្នុងការ​ផ្តល់...

អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ឧកញ៉ា គិត ម៉េង ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ពន្ធដារ ដែល​ពុំទាន់​អាច​ដោះស្រាយបាន​នៅ​កម្រិត បច្ចេកទេស​

​ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ជួបប្រជុំ​មួយ​រវាង​ក្រុមហ៊ុន សហគ្រាស សមាគម​ផ្នែក​ធុរកិច្ច​នានា ក្នុងប្រទេស​កម្ពុជា ដើម្បី​ចែករំលែក​នូវ​វឌ្ឍនភាព​ថ្មី​នៃ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ និង​រក​ដោះស្រាយ​នូវលើ​បញ្ហា​ប្រ​ញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​ពន្ធដារ ដែល​ពុំទាន់​អាច​ដោះស្រាយបាន​នៅ​កម្រិត ក្រុមការងារ​បច្ចេកទេស​នៃ​យន្តការ​នេះ​។​ ​កិច្ចប្រជុំ​នេះ​រៀបចំឡើង ក្រោម​ការចូលរួម​ពី​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា សហប្រធាន​យន្តការ នៃ​ភាពជា​ដៃគូ​អគ្គនាយកដ្ឋាន​ពន្ធដារ​-​ផ្នែក​ឯកជន...

នគរបាលជាតិ​កម្ពុជា និង​នគរបាល​ភូមិន្ទ​ថៃ នឹង​បើក​កិច្ចប្រជុំ​ការងារ​ព្រំដែន

​ភ្នំពេញ ៖ នគរបាលជាតិ​កម្ពុជា និង​នគរបាល​ភូមិន្ទ​ថៃ គ្រោង​នឹង​បើក​កិច្ចប្រជុំ​នគរបាល​ទ្វេភាគី​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ថៃ​) ខណៈដែល​កិច្ចប្រជុំ​នេះ ត្រូវបាន​អាក់ខាន​នាពេល​កន្លងមក ហើយ​ភាគី​ទាំងពីរ នឹង​ពិនិត្យ​លទ្ធភាព ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ នៅ​ដើមឆ្នាំ​២០១៩ ខាងមុខ ។​ ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោ​កប​ញ្ញ​យ៉ា​រ៉ា​ក់ ពុល​ថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ...
- Advertisment -

Most Read

×