Monday, June 1, 2026

Monthly Archives: October, 2018

កន្លែង​ជួញដូរ​សាច់​សត្វព្រៃ ដែល​ក្រុមអាជីវករ​ដាក់​លក់​យ៉ាង​ចំហ នៅ​ផ្សារ​សាមគ្គី ខេត្ត​ស្ទឹងត្រែង គ្មាន​សមត្ថកិច្ច​បង្ក្រាប​

​ស្ទឹងត្រែង​៖ នា​ថ្ងៃ​ទី​១៥​ខែ​តុលា​នេះ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បាន​ធ្វើ​ការផ្សព្វផ្សាយ​នូវ​រូបថត​ជា​ច្រើន​សន្លឹក ដែល​នៅ​ផ្សារ​សាមគ្គី ខេត្ត​ស្ទឹងត្រែង ជា​កន្លែង​ជួញដូរ​សាច់​សត្វព្រៃ ដែល​ក្រុមអាជីវករ​ដាក់​លក់​យ៉ាង​ចំហរ កម្រ​ឃើញ​មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​។​ ​សាច់​សត្វព្រៃ ដូចជា ប្រើ​ស ឈ្លូស ត្រ​គួត អណ្តើក និង​ជ្រូកព្រៃ ជាដើម គេ​ឃើញ​តាំង​លក់​ដោយ​បើក​ជំហរ​ក្នុង​ផ្សារ​សាមគ្គី​ក្រុង​ស្ទឹងត្រែង ដោយ​គ្មាន​ខ្លាចរអា​ច្បាប់​។ ពលរដ្ឋ សង្កេតឃើញថា ជនល្មើស​មុខ​ដដែលៗ លក់​សត្វព្រៃ​ជា​របប​អាជីព​ចិញ្ចឹមជីវិត​ខុសច្បាប់​ច្រើន​ឆ្នាំ​មក ហើយ ដែល​អាជ្ញាធរ​ធ្លាប់​ឃាត់ខ្លួន​ត្រឹម​ធ្វើ​កិច្ចសន្យារ​បញ្ឈប់...

បញ្ជូន​ឪពុកចុង​ទៅកាន់​តុលាការ រំលោភ​កូនស្រី​ចុង​អាយុ​១២​ឆ្នាំ បាន​សម្រច​៦​ដង​

​ក្រចេះ ​៖ អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី នួន សារិន បានឲ្យដឹងថា ជនសង្ស័យ​ជា​ឱ​ពុក​ចុង​រូបនេះ​ឈ្មោះ ហុក ណា​រ៉េត ហៅ​តឿ អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​ស្រែ​ស្បូវ ស្រុក​សំបូរ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា ទៅ​តាម​ពាក្យបណ្តឹង​ស្ត្រី​ជា​ម្តាយ របស់​ក្មេងស្រី​រងគ្រោះ ជា​កូនចុង​អាយុ​១២​ឆ្នាំ ដែល​ជន​នេះ បាន​ចាប់រំលោភ​នាង​បានសម្រេច​រហូត​៦​ដង​។​ ​លោក​វរសេនីយ៍ត្រី បានឲ្យដឹងថា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួនបាន​១​ថ្ងៃ...

បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ ដែល​វាយ​សម្លាប់​ជនរងគ្រោះ យក​សព​ញាត់​ក្នុង​លូ​

​ភ្នំពេញ ​៖ ជនសង្ស័យ​២​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឃាតកម្ម វាយ​សម្លាប់​ជនរងគ្រោះ យក​សាកសព​ញាត់​ក្នុង​លូ នៅ​ថ្ងៃ​ទី​១៥​ខែតុលា​ឆ្នាំ​២០១៨ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​។​ ​លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម (​វាយ​សម្លាប់​ជនរងគ្រោះ យក​សាកសព​ញាត់​ក្នុង​លូ​) កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩...

​នុះ​! ព្រះសង្ឃ​១​អង្គ​ទៀតហើយ ត្រូវ​អា​ខោ​ន​មួយ​អះអាងថា​ខូចខ្លួន​ជាមួយ​ហើយ​ដោះដៃ បកអាក្រាត​រឿងអាស្រូវ​ភេទ​ស៊ីចុក​ស្រី​ញី​ក្នុង​កុដិ​ឡើង​សាហាវ​! តែមនុស្សជាច្រើនថា…

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា «​កញ្ញា លក្ខិណា ដា​មេមត់​» បាន​កំពុង​ធ្វើ​ឲ្យ​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង បន្ទាប់ពី​បាន​បង្ហោះ​បកអាក្រាត​រឿងអាស្រូវ​ផ្លូវភេទ​យ៉ាង​សាហាវ​ជា​បន្តបន្ទាប់ ទាក់ទង​នឹង​ព្រះសង្ឃ​១​អង្គ​ព្រះនាម ឆន ម៉ៅ​មេត្តា ។ ទោះយ៉ាងណា គណនី​ហ្វេ​ស​ប៊ុ​ក​នេះ​ដែល​បាន​អះអាង​ក្នុង​សារ​បង្ហោះ​ថា ខ្លួន​បាន​ខូចខ្លួន​ប្រាណ​ជាមួយ​ព្រះសង្ឃ​អង្គ​នេះ ដោយ​ពុំបាន​បញ្ចេញ​មុខមាត់​ពិត​តាមរយៈ​ការ Live វីដេអូ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា អាចជា​បុគ្គល​ចង់​បំបាក់​កិ​ត្ត​យស​របស់លោក​តែម្តង ។​ ​គណនី​ខាងលើនេះ​បាន​បង្ហោះ​រូបថត​ស្រី​ស្នេហ៍ និង​សារ​ហែកហួរ​រឿងអាស្រូវ​របស់​ព្រះសង្ឃ​ម ឆន ម៉ៅ​មេត្តា យ៉ាង​សាហាវ​ជា​បន្តថា​៖ «​បុក្កល​ថោកទាប​នៅតែ​ដេកស៊ី​ក្នុង​សាសនា...

​រដ្ឋបាល​ខេត្ត​ស្វាយរៀង រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិ​ខ្មែរ “ព្រះ​បរម​រតន​កោដ្ឋ” គម្រប់​ខួប​៦​ឆ្នាំ​

ស្វាយរៀង​ ៖ ​លោក ជុំ​ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិ​ខ្មែរ " ព្រះ​បរម​រតន​កោដ្ឋ " គម្រប់​ខួប​៦​ឆ្នាំ...

ពេលខ្លះ​ទឹក​ពុំមែន​ហូរ​ពីលើ​ចុះក្រោម​នោះទេ​?

Chris Martin បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នូវ​ឃ្លី​ប​ខ្លី​មួយ​ដែល​ផ្តិត​យក​រូបភាព​ទឹកជ្រោះ​នៅលើ​កោះ Skye, Scotland មើលទៅ​កំពុងតែ បង្ហូរ​ឡើងលើ​មេឃ​វិញ កាលពី​ថ្ងៃទី​១២​តុលា​កន្លងមក​។​បាតុភូត​នេះ​ផ្តើមចេញពី​ព្យុះ​ដែល​បង្កើតជា​ខ្យល់​យ៉ាងខ្លាំង ធ្វើឱ្យ​ចរន្តទឹក​មិនអាច​ហូរ​ធ្លាក់ចុះ​បាន ហើយ​បែរជា​ហូរ​បញ្ច្រាស​ទៅលើ​។​ ​អ្នកទស្សនា​ជាច្រើន​បាន​សម្តែង​មតិ​ស្រដៀង​គ្នា​ថា បែបនេះ​មាន​អ្នកណា​ហ៊ាន​អះអាង​ទៀតថា​ទឹក​ហូរ​ពី​ទី​ខ្ពស់​មក​ទី​ទាប​នោះ​៕លីសា

ដោយសារ Google Maps ធ្វើ​ឲ្យ​បុរស​ម្នាក់​ដឹង​ថា​ប្រពន្ធ​គាត់​ផិត​ក្បត់ ហើយ​សម្រេច​ចិត្ត​លែង​​នាង​ចោល​

​បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​លែងលះ​ប្រពន្ធ ដោយសារតែ​នាង​ផិត​ក្បត់ បន្ទាប់ពី​គាត់​បាន​ឃើញ​​រូបភាព​របស់​នាង​អង្គុយ​ឲ្យ​បុរស​ម្នាក់​ដេក​កើយ​ភ្លៅ នៅក្នុង Google Maps​។​ ​រូបថត​របស់​ស្ត្រី​ម្នាក់​អង្គុយ​នៅលើ​បង់ ហើយ​មាន​បុរស​ម្នាក់​ផ្សេងទៀត​ដេក​កើយ​ភ្លៅ​នាង ត្រូវ​បាន​ថត​ដោយ​ឡាន​កាមេរ៉ា​របស់​ក្រុម​ហ៊ុន Google នៅក្នុង​រដ្ឋធានី Lima ប្រទេស​ប៉េ​រូ​។ រូបភាព​នោះ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​គាត់​មើល​ទៅ​​​ស្ត្រី​ម្នាក់​នោះ​មាន​រូបរាង​ដូច​ប្រពន្ធ​គាត់ ហើយ​សូម្បី​សំលៀក​បំពាក់​ក៏​ដូចគ្នា​ដែរ​។​ ​រឿង​នេះ​បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៣ ហើយ​ប្តី​របស់​គាត់​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​។​ ​ប្តី​ប្រពន្ធ​ទាំង​ពីរ ដែល​មិន​ត្រូវបាន​គេ​បញ្ចេញ​ឈ្មោះ​ឲ្យដឹង បាន​សម្រេចចិត្ត​លែងលះ​គ្នា បន្ទាប់​ពី​​ស្ត្រី​ជា​ប្រពន្ធ បាន​ទទួលស្គាល់ថា មាន​ស្នេហា​លួចលាក់​៕ សុភ័ក្ត្រ ​ប្រភព​៖...

ចិន​ប្រើ​​យន្តហោះ មក​ដឹក​ជនល្មើស​ជនជាតិ​ចិន ៩១​នាក់ យក​ទៅ​កាត់ទោស​នៅ​ស្រុក​វិញ​

​ជនជាតិ​ចិន​ចំនួន​៩១​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​អន្ត​ប្រវេសន៍ បញ្ជូន​ចេញពី​កម្ពុជា តាម​ជើង​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន ដែល​មក​ទទួល​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ​តុលា​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឧត្តម​សេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហា​ផ្ទៃ។​ ​លោក​ឧត្តមសេនីយ៍ឯក បាន​ថ្លែងថា កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​អន្តោរ​ប្រវេ​សន៍ បញ្ជូន​ជនជាតិ​ចិន ចំនួន ៩១​នាក់ ទៅ​ប្រទេស​កំណើត​វិញ ពាក់ព័ន្ធ​និង​បទល្មើស​ជំរិត​ទារ​ប្រាប់​តាម​ប្រព័ន្ឋ​អ៊ីនធឺណែ​ត (VOIP) និង​លក់​ផលិតផល​ក្លែងក្លាយ ព្រមទាំង​បន្ទាប់​ចូលមក​រស់នៅ​គ្មាន​ការ​អនុញាត្តិ​និង​មិន​មាន​ឯកសារ​ត្រឹមត្រូវ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​ ...

ជំទាវ​ទី​១​អាម​រិ​ក ទើប​ថ្លែងវាចា​ជុំវិញ​រឿង​សហាយស្មន់​របស់​ស្វាមី​

ឆ្លើយតប​នឹង​បណ្តា​អ្នកសារព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ ABC ជំទាវ​ទី​១​អាមេរិក​ក៏​ដឹង​ដែរ​ថា ក្នុង​សាធារណមតិ​មាន​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ជីវិត​អា​ពា​ហ៍​របស់ខ្លួន​។​ ​​អ្នកស្រី Melania និយាយថា ខ្ញុំ​ដឹងថា​មនុស្ស​ទាំងឡាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលចិត្ត​ប៉ាន់ស្មាន​អំពី​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើងខ្ញុំ ហើយ​បានធ្វើឱ្យ​រាលដាល​ពាក្យ​ចចាមអារ៉ាម​។​ខ្ញុំ​យល់ ការ​ទស្សន៍ទាយ​បែបនេះ​នឹង​ជួយ​ឱ្យ​បណ្ដា​សារព័ត៌មាន ទស្សនា​វ​ដ្តី​សម្បូរ​ណ៍​អតិថិជន​...​។ គួរឱ្យ​សោកស្ដាយ​ដែរ ដែល​យើងទាំងអស់គ្នា​ត្រូវ​រស់នៅក្នុង​ពិភពលោក​មួយបែប​នេះ​។​ ​យ៉ាងនេះ​ក្តី​អ្នកស្រី Melania អះអាងថា ខ្លួន​ពិតជា​ស្រឡាញ់​ប្តី​ណាស់ ហើយ​ក្នុងតួនាទី​ជា​ម្តាយ​និង​ជា​ជំទាវ​ទី​១ នោះ​អ្នកស្រី​មានរឿង​សំខាន់ៗ​សម្រាប់​គិតគូរ​និង​ចាប់អារម្មណ៍ ពុំមាន​ពេល​ស្តាប់​នូវ​ការចោទប្រកាន់ថា​ប្តី​របស់​អ្នកស្រី​បាន​បោកប្រាស់​ទាក់ទង​នឹង​តារា​អាសអាភាស Playboy នោះ​។​ ​គួរ​កត់សម្គាល់ថា ក្នុងការ​វាយប្រហារ​ទាក់ទង​ដល់​រឿងស្រី​ញី​របស់លោក​Trump​ជំទាវ​ទី​១​អាមេរិក​នេះ​តែងតែ​រក្សា​ភាព​ស្ងៀមស្ងាត់​និង​ទាត់ចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ថា​រឿង​សហាយស្មន់​របស់​ស្វាមី​កំពុង​ជះឥទ្ធិពល​ដល់​ជីវិត​គ្រួសារ​ខ្លួន​។​នៅពេល​អ្នកកាសែត​សួរថា តើ​ពាក្យ​ចចាមអារ៉ាម​ដែល​សា​ចុះ​សា​ឡើ​បែបនេះ តើ​មាន​វា​ឱ្យ​បេះដូង​អ្នកស្រី​រងរបួស​ដែរ​ទេ​? ជំទាវ​ទី​១​បាន​នៅ​ស្ងៀម​មួយសន្ទុះ​។​បន្ទាប់មក​អ្នកស្រី​បាន​ឆ្លើយ​ឡើង​ដាច់​ណាត់​ថា...

បច្ចេកវិជ្ជា​ការពារជាតិ ៤ ដែល​គំរាមកំហែង​ដល់​អនាគត​របស់​មនុស្ស​លោក​

គួរតែ​និយាយឱ្យចំ​ថា នេះ​គឺជា​បណ្តា​«​កំពូល​បច្ចេកវិជ្ជា​» ដ៏​ទំនើប​ត្រូវបាន​បង្កើតឡើង​ដើម្បី​តែ​សម្រាប់​មនុស្ស​ប៉ុណ្ណោះ​។​ ​ហេតុនេះ​ប្រសិនបើ​គ្មាន​យន្តការ​គ្រប់គ្រង​និង​ប្រើប្រាស់​វា​សម​ហេតុផល​នោះទេ សោកនាដកម្ម​សម្រាប់​ម​នុស្ស​នៅ​ថ្ងៃ​អនាគត​ប្រា​ដ​ជា​ជៀស​មិន​រួច​។​ ១ កំពូល​ទាហាន​នៅ​ថ្ងៃ​អនាគត ​ពលទាហាន​ដែល​ពូកែ​មួយ​សុទ្ធសាធ​«​គ្មាន​ប្រឡាយ​កាត់​» ត្រូវបាន​គេ​បំពាក់​យុទ្ធភណ្ឌ​មិន​ខុសប្លែក​ពី​មនុស្ស​ភព​ដទៃ​។ ជា​ឧទាហរណ៍​ត្រឹម​ដែនដី​តៃវ៉ាន់ ក្នុង​សមយុទ្ធ​យោធា​ឈ្មោះ Camp Crystal Lake ឃើញ​ដាក់​បង្ហាញ​ឯកសណ្ឋាន​យោធា​គួរឱ្យខ្លាច​មួយ​សម្រាប់​ក​ង​កុម្មង់​ដូ​ដែល​បំពាក់​ដោយ​ម៉ាស់​មុខ​មួយ​អាចធ្វើឱ្យ​ផ្លាត​គ្រាប់​បាន 357 Magnum.​។​ ​មហាអំណាច​រុស្ស៊ី​វិញ​ក៏​បង្ហាញ​អាវ​ក្រោះ​Sith ដែលមាន​បំពាក់​អ្វីៗ​គ្រប់យ៉ាង​អាច​ការពារ​មនុស្ស​ក្នុង​គ្រប់​ករណី​រួមទាំង​ប្រភេទ​អាវុធ​ទំនើបៗ​បំផុត​។​មហាអំណាច​អាមេរិក​មាន​អាវ​ក្រោះ TALOS ឬ​អាវ​ក្រោះ Iron Man ដែល​អាច​«​ប្រែកាយ​» និង​សម្រប​ខ្លួន​បាន​ក្នុង​លក្ខណៈ​អាកាសធាតុ​គ្រប់​រដូវ​កាល ២ គ្រាប់​ដែល​អាច​ប្តូរ​ទិស​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​ ​នេះ​គឺជា​ប្រភេទ​គ្រាប់​ឆ្លាត​វៃ អាច​ផ្លាស់ប្តូរ​ដំណើរ​ដើម្បី​ទៅ​ឱ្យចំ​គោលដៅ​ដូច​ក្នុង​ខ្សែភាពយន្ត​។ គ្រាប់កាំភ្លើង​ឆ្លាត​វៃ​នេះ​អាច​គិតគូរ​ដល់​ទាំង...
- Advertisment -

Most Read

×