Monday, June 1, 2026

Monthly Archives: October, 2018

មនុស្ស​ជាង ២៥០​នាក់​ ស្លាប់ដោយសារ​តែ​ថតរូប​សែ​ល​ហ្វី (Selfie) (វីដេអូ)

​មនុស្ស​ជាង ២៥០ នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ទូទាំង​ពិភពលោក ដោយសារតែ​ការថតរូប​​សែ​ល​ហ្វី (Selfie)​។ នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​​របស់​វិទ្យាស្ថាន​វិទ្យាសា​ស្ត្រ​ឱសថ​របស់​ប្រទេស​ឥណ្ឌា​។​ ​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​នេះ​បានឲ្យដឹងថា មាន​មនុស្ស​ចំនួន ២៥៩​នាក់ ​បាន​ស្លាប់​ដោយ​​សារ​តែ​ការថតរូប​សែ​ល​ហ្វី ចាប់ពី​ខែ​តុលា ឆ្នាំ ២០១១ ដល់​ខែវិច្ឆកា ឆ្នាំ ២០១៧​។​ ​កាលពី​ឆ្នាំ ២០១៦ មាន​មនុស្ស​ស្លាប់​ដោយសារ​ថតរូប Selfie ច្រើនជាងគេបង្អស់ ដោយ​មាន​ចំនួន ៩៨​នាក់​។ ​ការស្លាប់​ដោយសារ​លង់ទឹក និង​ធ្លាក់​ពេល​កំពុង​ថតរូប Selfie...

ផឹក​ចំ​ស្រា​កាច កើត​ជម្លោះ​កាប់​ស្លាប់ ៣​នាក់​ឪពុក​កូន ឯកជន​ដៃដល់​ត្រូវ​ចាប់ខ្លួន​

​កំពង់ចាម ​៖ ករណី​ដ៏​ព្រៃផ្សៃ​បំផុត ឪពុក​និង​កូន​៣​នាក់​ត្រូវ​ជនដៃដល់ កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ​បាន​តើ​ត​ឡើង​ក្នុង​ភូម​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ហើយ​សមត្ថកិច្ច​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​ ​នគរបាល​មូលដ្ឋាន បានឲ្យដឹង​ថា​ជន​រង​គ្រោះ មាន​គ្នា​៣ នាក់​ត្រូវជា​ឪពុក​និង​កូន ឈ្មោះ នី ណុន ភេទ​ប្រុស អាយុ​53 ឆ្នាំ​ជា​ឪពុក​ ​ឈ្មោះ ណុន ឆ​វ័ន ភេទ...

​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ទូក ង វែង​ជាង​គេ​លើ​ពិភពលោក នឹង​ធ្វើ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​

​ព្រៃវែង ​៖ គណៈកម្មការ​ផលិត​ទូក​ង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក នៅ​ថ្ងៃ​ទី​១៤ តុលា ២០១៨ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរៀបចំ​ពិធី​កំណត់ត្រា​ឯតទគ្គ​កម្ម ទូក ង វែង​ជាង​គេ​។​ ​គណៈកម្មការ​ផលិត​ទូក ង ដើម្បី​បំបែក​ឯតទគ្គ​កម្ម ពិភពលោក មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន ពុក​ម៉ែ បងប្អូន​សាធារណ​ជន​ទាំង​អស់ មេត្តា​ជ្រាប​ថា ពិធី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ទូក ង វែង​ជាង​គេ​លើ​ពិភពលោក នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ចន្ទ​៥​កើត...

កីឡាករ​ជន​ពិការ​របស់​កម្ពុជា វិលត្រឡប់​ពី​ប្រកួត​អាស៊ី​ប៉ា​រ៉ា​ហ្គេម នៅ​ឥណ្ឌូណេស៊ី ដោយ​មិន​បាន​ទទួល​មេដាយ​

​ភ្នំពេញ ​៖ ក្រុម​កីឡាករ​-​កីឡាការិនី​ពិកា​រទាំង​៤៥​នាក់​របស់​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួត​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៣ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់តាំងពី​ថ្ងៃ​ទី​១-១៤ ខែ​តុលា​នោះ បាន​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ហើយ នា​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​មិន​ទទួលបាន​មេដាយ​ឡើយ​។​ ​លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​បាន ទៅ​ទទួល​ស្វាគមន៍​ការវិល​ត្រឡប់​នេះ ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៤​តុលា​។​ ​កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៦​ប្រភេទ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​ក្នុងនោះ...

​ជួយ​ស៊ែរ​បន្ត​ឲ្យ​សាច់ញាតិ​នាង​បាន​ដឹងផង​! នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់ ដេក​ស្តូកស្តឹង​នៅមុខ​សំ​យ៉ាប​ផ្ទះ​គេ សង្ស័យ​ត្រូវ​ថ្នាំ​

​នារី​ម្នាក់​មាន​រូប​សម្រស់​សាច់ឈាម​ស្រស់ស្អាត​ម្នាក់ កាលពី​ម្សិលមិញ​នេះ (១៤ តុលា​) បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល និង​មានការ​អាណិតអាសូរ​ជាខ្លាំង នៅពេល​ឃើញ​នាង​ស្ថិតក្នុង​ស្ថានភាព​ដេក​ស្តូកស្តឹង នៅមុខ​សំ​យ៉ាប​ផ្ទះ​គេ​បែបនេះ​ស្ថិតនៅ​ត្រើយ​ខាងលិច​ទន្លេ​អ្នក​លឿង ។​ ​គណនី​ហ្វេ​ស​ប៊ុ​ក Safina Nano បាន​បង្ហោះ​រូបភាព និង​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖ «​មាន​បងអ្អូន​ណា​បាត់​សាច់ញាតិ​អាចមក​រកបាន​នៅ​ខាង​អ្នក​លឿង​ត្រេ​ី​យ​ខាងលិច​មាន​អាយុ​ប្រហែល​27​សំបុ​លសរ​ពាក់អាវ​ការ៉ូ​ស្លៀកខោ​ប៉ា​រ៉ា​បងអូន​ណា​ស្កាល់​ភឺន​ភាគ​ខាង​លេ​ី​ជួយ​ស៊​រតៗ​គ្នា​ផង​រឺ​ក៍​ទាក់ទង​មក​លេខ 0966122359” ។​ដូចនេះ សូម​ពុក​ម៉ែ​បងប្អូន ជួយ​ចែករំលែក​តៗ​គ្នា​ផង ក្រែង​បានឃើញ​ទៅដល់ សាច់ញាតិ​របស់គាត់ ហើយ​បើ​បងប្អូន​ណា​ស្គាល់​សាច់ញាតិ​របស់​នារី​ខាងលើ សូម​ទូរស័ព្ទ​មក​លេខ 0966122359 »...

យន្តហោះ​ដឹក​ព្រះអង្គម្ចាស់ ​Harry និង​ម្ចាស់​ក្ស​ត្រី ​Meghan Markle ​បាន​ត្រូវ​រន្ទះបាញ់​ចំ​

​យន្តហោះ​ឯកជន​ដែល​ដឹក​ព្រះអង្គម្ចាស់​អង់គ្លេស ​Harry និង​ភរិយា​ ​Meghan Markle ​បាន​ត្រូវ​រន្ទះ​បាញ់​ចំ​ខណៈពេល​យន្តហោះនេះ​កំពុងធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​ Amsterdam ប្រទេស​ហូ​ឡង់​។​ ​ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ខែ​មុន​ម្ល៉េះ ​ប៉ុន្តែ​ត្រូវបាន​គេ​លាក់បាំង​។​តាម​នោះ​យន្តហោះ​ប្រភេទ ​Dassault Falcon 7X ដែល​ដឹក​ប្តី​ប្រ​ពន្ធ​ពីរ​នាក់​នេះ​បាន​ត្រូវ​រន្ទះបាញ់​ ហើយ​មាន​បន្ទុកអគ្គិសនី​ 30 triệu volt​ ប៉ុន្តែ​សំណាងល្អ​ដែល​វា​បាញ់​ចំ​ច្រមុះ​យន្តហោះ ​ខ្វះ​តែ​បន្តិចទៀត​វា​នឹង​ចំ​បរិក្ខារ​កំណត់​ទីតាំង​ដ៏​សំខាន់​របស់​យន្តហោះ​។​ ​យន្តហោះ​បាន​ប្រឹងប្រែង​ចុះ​សំចត​ដោយ​សុវត្ថិ​ភាព​នៅ​ព្រលាន​យ​ន្តហោះ ​Schiphol​ រដ្ឋ​ធានី​​Amsterdam ​ហើ​យ​គ្មានអ្នករងរបួស​ទេ​។​ ​បើតាម ​Daily Mail...

រកឃើញ​ផ្នែក​បន្ទប់​បើកបរ​នៅ​ក្បាល​យន្តហោះ និង​ឆ្នូត Logo នៅ​កន្ទុយ​យន្តហោះ MH 370 នៅ​… តំបន់​ព្រៃ​កម្ពុជា​? (វីដេអូ)

​ទៀតហើយ ! ជាថ្មី​ម្តងទៀត​ដែល​អ្នករុករក MH 370 "​មិន​អាជីព​" ម្នាក់ បានប្រកាសថា ខ្លួន​បាន​រកឃើញ​កំណាត់​ខាងមុខ ដែល​ជា​បន្ទប់​បើកបរ និង​ផ្នែក​កន្ទុយ​យន្តហោះ មាន Logo របស់ MH 370 នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ស្ថិតក្នុង​តំបន់​ព្រៃ​ក្រាស់ ភាគ​ពាយ័ព្យ រាជធានី​ភ្នំពេញ ។​ ​យន្តហោះ Boeing 777-200 មាន​លេខ​សម្ពាល់...

ហូ​ឡង់​ប្រកាសសង្គ្រាម​«​Internet​»​ជាមួយ​រុស្ស៊ី​

​សេច​ក្តី​ថ្លែង​ការ​ណ៍​ខាងលើ​ត្រូវបាន​ប្រកាស​ប​ន្ទា​ប់ពីហូ​ឡង់​ចោទប្រកាន់​រុ​ស្ស៊ីថា​បាន​វាយប្រហា​រលើ​បណ្ដាញ​ Internet ​សំដៅអង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) មាន​ស្នាក់កា​រ​នៅ​ The Hague។ ​នៅ​ថ្ងៃទី​១៤​ខែតុលា បើតាម​Sputnik ដែល​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការពារជាតិ​ហូ​ឡង់ Ank Bijleveld ​ប្រកាសថា ប្រទេស​នេះ​កំពុងស្ថិត​ក្នុងស្ថានភាព​«​សង្គ្រាម​បណ្ដាញ​»​ជាមួយ​រុ​ស្ស៊ី។​ ​អ្នកស្រី​រដ្ឋមន្ត្រី​ថ្លែងថា «​អ្វីៗ​ដែល​កើតឡើង​គឺ​គ្រោះថ្នាក់​បំផុត​»​ហើយ​ចោទ​ប្រកា​ន់​ប​ណ្តាញចារបុរស​របស់​ស្ថាប័ន​ចារកម្ម​យោធា​រុស្ស៊ី​(GRU) មាន​វាយប្រហារ​ឧបាយកល​បណ្ដាញ​Internet សំដៅលើ​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW)​តាំងពី​ខែមេសា​មក​ម៉្លេះ។​ ​សប្តាហ៍​មុននេះ​ហូ​ឡង់​បាន​កោះហៅ​ឯកអគ្គរ​ដ្ឋ​ទូ​តរុស៊្សី ​​មកកាន់​ក្រសួងការបរទេស ​ក្រោយពេល​ចោទប្រកាន់​ជនជាតិ​រុស្ស៊ី​៤​នាក់​ថា​បា​នរក​វិធី​វាយលុក​បណ្ដាញ​​Internet​ សំដៅលើ​ OPCW នៅ​The Hague ។​ ​រដ្ឋ​មន្រ្តីការពា​ជាតិ​ដ​ដែ​លថាហូ​ឡង់​បាន​ចំណាយ​បន្ថែម​ថវិកា​ក្នុង​វិស័យ​ស​ន្តិ​សុខ​បណ្ដាញ ​ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ហេតុការណ៍​នេះ...

​ជ្រូក​គេចពន្ធ និង​ជ្រូក​ឈឺ មកពី​ប្រទេស​វៀតណាម កាប់​លក់ ពេញទី​ផ្សារ​ខេត្ត​សៀមរាប​

​ខេត្តសៀមរាប​៖ ឈ្មួញ​នៅ​តែ​អាច​នាំ​ជ្រូក​គេច​ពន្ធ​និង​ជ្រូក​ឈឺ​ពី​ប្រទេស​វៀតណាម មក​កាប់​សាច់​លក់ ក្នុង​ទីផ្សារ​ខេត្តសៀមរាប​​កាន់តែ​ច្រើនឡើងៗ​ព្រោះ មាន​ការឃុបឃិត​បើកដៃ​ពី​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ។​ ឈ្មួញ​ខ្លះ​ទៀត​សម្រុក ដឹក​ជញ្ជូន​ជ្រូក​រស់​សង្ស័យ​មាន​ជម្ងឺ ពី​ស្រុក​សៀម​មក​កាប់​សាច់ លក់​ពេញ​ទីផ្សារ ក៏ដូចជា​នាំចូល​មាន់​ទារ​រស់​ពី​​ស្រុក​សៀម​មក​លក់ ចែកចាយ​ពេញ​ផ្សារ ក្នុង​ខេត្ត​សៀមរាប ហើយ​មិន ឃើញ​លោក ព្រំ វិច ព្រមទាំង​មន្ត្រី ក្រោម​ឱវាទ​ចាត់វិធានការ​​ត្រួតពិនិត្យ...

បង្កើតរឿងថា«ស្លាប់» ដើម្បីឱ្យភរិយាបានទទួលប្រាក់រ៉ាប់រងជីវិត ស្មានពុំដល់ថាចុងក្រោយប្រពន្ធកូនក៏ស្លាប់ ហើយខ្លួនឯងក៏ប្រឈមមុខនឹង…ពន្ធនាគារ

តាមកាសែត Xinhua ចុះផ្សាយនៅថ្ងៃទី១០ខែតុលា ​នាង Daimou, អាយុ៣១ឆ្នាំ រួមជាមួយកូនប្រុសអាយុ៤ឆ្នាំ​ និងកូនស្រីអាយុ៣ឆ្នាំ បានលោតចុះទន្លេ Qiantang (នៅស៊ីនហួ, ហ៊ូណាន) ។មួយថ្ងៃក្រោយមក សាកសពម្តាយកូនបីនាក់ដែលស្លាប់យ៉ាងអាណោចអាធ័មត្រូវបានគេស្រង់មកលើគោក។ នាង Daimou កំព្រាឳពុកម្តាយតាំងពីតូច។ពេលធំដឹងក្តី នាងបានរៀបការជាមួយ Hemou អាយុ៣៣ឆ្នាំ ដែលជាអ្នកភូមិផងរបងជាមួយ។ នៅថ្ងៃទី១៩ខែកញ្ញា ប្តីរបស់នាងស្រាប់តែបាត់ខ្លួន ហើយពុំអាចទាក់ទងបានតាមទូរស័ព្ទ​ ឬបណ្ដាញសង្គម។...
- Advertisment -

Most Read

×