Monday, June 1, 2026

Monthly Archives: October, 2018

នៅ​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ​ជា​ខួប​៦​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះវររាជបិតា​ជាតិ​ខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ​

​ភ្នំពេញ​ ៖ សូម​ថ្វាយ​មហា​ព្រះរាជ​កុសល​ខួប​ទី ៦​ឆ្នាំ ការយាង​ចូល​ព្រះ​ទីវង្គិត​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្ងៃទី​១៥ តុលា ២០១២ - ១៥ តុលា ២០១៨​។ សូម​ថ្វាយ​មហា​ព្រះ​រាជកុសល ព្រះ​បរម​វិញ្ញាណក្ខន្ធ ព្រះករុណា...

មន្ដ្រី​ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ទម្ងន់ នៅ​តាម​ស្ថានីយ​ថ្លឹង​រថយន្ត ចំនួន​១៤​នាក់ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដោយសារ​លួច​ឆ្កឹះ​ជញ្ជីង​បញ្ចុះ​ទម្ងន់​

​ភ្នំពេញ ​៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​ជា​សាធារណ​ថា មន្ដ្រី​ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ទម្ងន់ នៅ​តាម​ស្ថានីយ​ថ្លឹង​រថយន្ត ចំនួន​១៤​នាក់ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រួម​រាល់​អស់ ដោយសារ​ពួកគេ​លួច​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន ឆ្កឹះ​ជញ្ជីង​បញ្ចុះ​ទម្ងន់ សម្រាប់​ថ្លឹង​។​ ​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល ផ្លូវជាតិ​លេខ​៤៨ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​មន្ដ្រី...

ផ្លូវជាតិ​លេខ​៤៨ គ្រោង​នឹង ត្រូវបាន​ជួសជុល​បឋម​រួចរាល់ មុន​ពិធីបុណ្យ​សមុទ្រ​ខាងមុខនេះ​

​ថ្ងៃអាទិត្យ ទី​១៤ ខែតុលា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណប្រតិភូ​ចុះ​ពិនិត្យ​ស្ថានភាព ការដ្ឋាន​ជួសជុល​ថែ ទាំ​ផ្លូវជាតិ​លេខ​៤៨ ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹក ភ្លៀង​កន្លងមក ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ចរាចរណ៍​ងាយស្រួល​។​ ​ផ្លូវ​នេះ​មាន​ប្រវែង​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល ទៅដល់​ទី​រួម​ខេត្ត​កោះកុង ដែល​ក្នុងនោះ​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងទៀត​។​ ​ជា​លទ្ធផល​នៃ​ការចុះពិនិត្យ​នេះ កំណាត់​ផ្លូវ​ដែល​ខូចខាត​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវបាន​ឈូស​ឆាយ​កៀរ...

ក្លាយជា​សេដ្ឋី​ជនបទ អាស្រ័យ​ដោយ​ចេះ​ឆក់​ឱកាស ហ៊ាន​ប្រថុយ​និង​ធ្វើ​យ៉ាង​អំណត់​ព្យាយាម​ក្នុងការ​អភិវឌ្ឍ​ពូជ​ខ្នុរ​មួយ​«​គ្មាន​គ្រាប់ គ្មាន​ជញ្ជ្រាំង​» …​គឺ​សាច់​សុទ្ធ​តែម្តង​

​ដំបូង​ឡើយ​កសិករ​ដែលមាន​ផ្ទៃដី​តែ​១​ហិកតា​រូបនេះ​គាត់​ដាំ​ក្រូច ទុរេន​និង​ដើមឈើ​ហូប​ផ្លែ​ដទៃទៀត​ដូច​គេឯង​។​ចំណូល​ក្នុង​មួយឆ្នាំៗ​បាន​ត្រឹម​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ​។​ ​ខ្សែជីវិត​របស់គាត់​( Minh)​រស់នៅ​ទីក្រុង​កឹង​ថឺ ចាប់ផ្តើម​តាំងពី​១០​ឆ្នាំមុន​។​បន្ទាប់ពី​ថ្ងៃមួយ​នោះ​មិត្តភក្តិ​គាត់​បាន​ហៅ​គាត់​បរិភោគ​ខ្នុរ​ពិសេស​មួយ​។​ព្រោះតែ​ឃើញ​ខ្នុរ​នេះ​មាន​លក្ខណៈពិសេស គាត់​ក៏មាន​គំនិត​សុំ​ពូជ​យកមក​ដាំ​។ ក្នុង​ចិត្ត​មាន​ជំនឿ​ជឿជាក់ថា​វា​ជា​ពូជ​ខ្នុរ​ដ៏​មានតម្លៃ ហើយ​ប្រសិនបើ​គាត់​អាច​បំបែក​ពូជ​នេះ​បាន វា​នឹង​ជួយ​ជីវិត​គាត់​មានការ ផ្លាស់ប្តូរ​។​ ​ក្រោយ​បរាជ័យ​រាប់មិនអស់ ក្នុងអំឡុងពេល​ជិត​១០​ឆ្នាំ គាត់​សម្រេចបាន​មហិច្ឆតា​របស់ខ្លួន​។​មកទល់ពេលនេះ​ក្នុង​ចម្ការ​របស់គាត់​តែង​បញ្ចេញ​ខ្នុរ​ពិសេស​ទៅកាន់​ទីផ្សារ​ប្រមាណ​៥​តោន​ក្នុង​មួយឆ្នាំៗ​!​។​ ​រូប​ជាមួយ​ដើម​ខ្នុរ​៧០​ដើម​ដែល​គាត់​ដាំ​ក្នុង​ដី​១​ហិកតា ប៉ុន្តែ​តែ​ក្នុង​មួយឆ្នាំៗ​គាត់​ទទួល​បាល​បាន​ផ្លែ​៥​តោន មាន​ចំណូល​ជាង​២៥.០០០​ដុល្លារ ។​ ​ទន្ទឹម​នោះ​ដោយ​ឃើញ​តម្លៃ​បានមកពី​ពូជ​ខ្នុរ​ចម្លែក​«​គ្មាន​ជញ្ជ្រាំង គ្មាន​គ្រាប់ គ្មាន​ជ័រ​» រហូតដល់​ចុងខែ​ឧសភា​ឆ្នាំ​២០១០ លោក​បាន​នាំយក​ផលិតផល​របស់ខ្លួន​ទៅ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង ហើយ​ទទួលបាន​ពានរង្វាន់​ជា​ផ្លែឈើ​ចម្លែក​ដែល​ប្លែក ហើយ​កម្រ​។​ ​រូប​ក្រោយពេល​ចូលរួម​ការប្រកួតប្រជែង ក្រុមហ៊ុន​ជាច្រើន​បានមក​ដល់ផ្ទះ​លោក​ដោយ​សុំ​ទិញ​ម៉ៅ​យក​ទាំងអស់ ដោយ​ឱ្យ​តម្លៃ​២៥០០០០​ដុង​ក្នុង​១​គីឡូក្រាម​(​ប្រមាណ​ជាង​១,២​ដុល្លារ​) ។​ដោយ​ឃើញ​ផល​ចំណូល​ពី​ដើម​ខ្នុរ​នេះ លោក​សម្រេចចិត្ត​កាប់...

ធនាគារពិភពលោក​ផ្តល់ប្រាក់​កម្ចី​ចំនួន ១០០០​លាន​ដុល្លារ​ឲ្យ​ឥណ្ឌូណេស៊ី​ ​ ​ ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខ្ទេចខ្ទី​ឡើងវិញ​

​នៅក្នុង​សន្និសីទកាសែត​ក្រោយ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រួមគ្នា​រវាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​ដែល​អគ្គនាយិកា​ធនាគារ​ពិភពលោក​លោកស្រី​គ្រី​ស្តា​លី​ណា យ័រ​យី​វ៉ា​បាន​ប្រាប់​ឲ្យ​ដឹងថា ធនាគារពិភពលោក​បាន​តម្កល់​លុយ ១ ០០០​លាន​ដុល្លារ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ចាយវាយ​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី​នា​ថ្មីៗ​កន្លងទៅ​។ ទឹកប្រាក់ ១ ០០០​លាន​ដុល្លារ​នេះ​មិនមែនជា​ជំនួយ​ទេ តែ​ជា​ប្រាក់កម្ចី នេះ​ជាការ​លំអិត​បន្ថែម​រប​ស់លោក​ស្រី​គ្រី​ស្តា​លី​ណា​។ នាយិកា​ធនាគារពិភពលោក​រូបនេះ​បាន​បញ្ជាក់ថា ប្រាក់កម្ចី​នេះ​អាច​ប្រើ​នៅក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខូចខាត​ផង និង​អាច​ប្រើ​ដើម្បី​បង្ការ​ទប់​គ្រោះធម្មជាតិ​នាពេលខាងមុខ​ផង​។​ ​តាម​លោកស្រី Christina Lina វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុង​ការជួយ​ជនរងគ្រោះ គឺ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខ្ទេចខ្ទី​ឡើងវិញ និង​រិះរក​វិធានការ​យ៉ាង​ដើម្បី​ឲ្យ​គ្រោះធម្មជាតិ​នាពេលខាងមុខ​សម្លាប់​មនុស្ស​តិច និង​មានការ​ខូចខាត​តិចតួច​។ គួរ​រម្លឹក​ជូន​ថា ឥណ្ឌូណេស៊ី​បាន​ជួប​គ្រោះ​រញ្ជួយ​ដី​ច្រើនដង​នា​រយៈពេល​ថ្មីៗ​នេះ ហើយ​ធ្ងន់ធ្ងរ​ជាងគេ...

ហ្វីលីពីន​ជាប់ឆ្នោត​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ​

មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​បោះឆ្នោត ជ្រើសរើស​ប្រទេស​សមាជិក​ថ្មី​សម្រាប់​អាសនៈ​មួយ​ភាគបី នៃ​អាសនៈ​សរុប ៤៧​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ ភ្លាមៗ នៅក្រោយ​ការបោះឆ្នោត​ដែលមាន​សំឡេងគាំទ្រ ភាគច្រើន មហាសន្និបាត ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​រង​ការរិះគន់ វាយប្រហារ​ពី​អង្គការ​និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ទាំង​នៅ​អឺរ៉ុប និង​នៅ​អាមេរិក​ខាងជើង​។ រិះគន់​ព្រោះថា នៅក្នុង​ចំណោម​ប្រទេស​សមាជិក​ចំនួន​១៨ ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​អាណត្តិ​បី​ឆ្នាំ (​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២២) របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ មាន​ប្រទេស​ចំនួន​៦...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ស្ថិរភាព គួរ​រៀនសូត្រ​បន្ថែម​បទពិសោធន៍​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា មិន​បាន​ប្រសើរ មានរឿង​រកាំរកូស​មិន​ឈប់ ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​អំណោយផល​ល្អ រង​សម្ពាធ​ច្រើន ។ លុយកាក់ មិន​ត្រូវ​ជឿជាក់​ជ្រុលសម្តី​អ្នកដទៃ នាំ​ឲ្យ​ខាតបង់​ប្រាក់​កាស ។ មនោសញ្ចេតនា ល្អប្រសើរ...

វៀតណាម ៖ មីន​១០​គ្រាប់​បង្កៃ​ជា​អក្សរ V ពាក់​នៅក្រោយ​ទូរ ATM បាន​ភ្ជាប់ គីប​ប​ន្ទុះ​ធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ជម្លៀសចេញ​

​គ្រាប់មីន ១០​គ្រាប់ មាន​រំសេវ​ផ្ទុះ​ប្រមាណ ២​គីឡូក្រាម ដែល​គេ​ច្រើន​ប្រើ​សម្រាប់​អាជីវកម្ម​រ៉ែ ត្រូវបាន​លួច​បង្កប់​នៅ​ទូរ ATM នា​តំបន់​ស្នាក់នៅ មាន​៩​ជាន់ របស់​ក្រុមហ៊ុន​ធ្យូងថ្ម NAM MAU ស្ថិតនៅ​សង្កាត់ Yen Thanh ទីក្រុង Uong bi ខេត្ត​ក្វាង​នី​ញ (​ក្វាង​នី​ញ​) វៀតណាម ។​ ​ប្រភពពី Zing News...

រឿង​មេខ្លា និង​កូន​ខ្លា​

​ខ្លាធំ​១​ក្បាល​សំឡឹង​ឃើញ​ឆ្កែឆ្កួត​មួយ វា​ក៏​ប្រញាប់ប្រញាល់​ដើរ​ចៀស​យ៉ាង​ឆ្ងាយ ។ ឃើញ​ដូច្នេះ កូន​ខ្លា​ពោល​ទៅកាន់​មេ​វា​ថា ៖ ហេតុអ្វី​ម៉ែ​ហ៊ាន​ប្រយុទ្ធ​តតាំង​ជាមួយ​តោ ហ៊ាន​វាយប្រហារ​ចចក បែរជា​គេច​ខ្ល​យ​ន​ពី​ឆ្កែឆ្កួត​បែបនេះ ? ពិតជា​គួរ​ឲ្យ​បាក់មុខ​ណាស់​! ។​ ​មេខ្លា​សួរ​មកវិញ​ថា ៖ "​បើតាម​កូន​នោះ ការប្រយុទ្ធ​ឈ្នះ​ឆ្កែឆ្កួត ១​ក្បាល តើ​វា​ម​អ្វី​ល្បីល្បាញ​ដែរឬទេ​?" ។ កូន​ខ្លា​គ្រវីក្បាល ។ មេខ្លា​បន្ត​សួរ ចុះបើ​ចៃដន្យ កូន​ត្រូវ​វា​ខាំ​១​ចង្កូម តើ​ស៊យ​ដែរឬទេ...

ចូលរួម​សោកស្តាយ​! យុវតី​ដ៏​ស្រស់ស្អាត​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឪពុកម្តាយ​យំ​ស្ទើរ​ខ្សោះ​ទឹកភ្នែក​

​​យុវតី​ដ៏​ស្រស់ស្អាត​ម្នាក់ បានធ្វើ​ឲ្យ​ឪពុកម្តាយ បងប្អូន សាច់ញាតិ និង​មិត្តៗ​ភក្តិ យំ​ស្រណោះ​អាណិតអាសូរ​សោកស្តាយ​ជា​ពន់ពេក​ក្រៃ នៅពេល​ទទួលដំណឹង​ថា​នាង​បាត់​បង់ជីវិត​ស្ទើរតែ​មិន​អស់ចិត្ត នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ។​ ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ជីវិត​ថ្មី និង ក្តី សង្ឃឹម បាន​ផុស​ឲ្យ​ដឹងថា យុវតី​រងគ្រោះ​ម្នាក់នេះ (​ពុំ​ត្រូវបាន​បញ្ជាក់​ឈ្មោះ​) បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​បុក​ម៉ូតូ ស្ថិតនៅ​ចំណុច​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤...
- Advertisment -

Most Read

×