Monday, June 1, 2026

Monthly Archives: October, 2018

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ថ្ងៃនេះ​សមស្រប​សម្រាប់​ការស្វែងរក​ការងារ​ថ្មី ហើយ​រាល់​ការលំបាក​ក្នុង​ការងារ សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ទៅ​ឆ្ងាយ​រក​លាភ​បាន​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា​ទោះបី​ការងារ​លំបាក​ដល់​ណា​ក៏​ងាយ​ឆ្លង​ផុត​បាន ។ លុយកាក់ មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​រ៉ូមែ​នទិ​កខ្លះ...

សូម​ផ្ញើ​ទៅកាន់​អ្នក​ជេរប្រមាថ ទាក់ទង​អត្ថបទ​៖ «៤៨ ម៉ោង​ទៀត Internet ពិភពលោក​អាច​ប្រទះ​នឹង​ភាពរអាក់រអួល ឬ​ត្រូវ​កាត់ផ្តាច់ នៅ​ទូទាំង​ពិភពលោក​»

​យើងខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅកាន់​អ្នកអាន​ទាំង​ប៉ុន្មាន​នាក់​ខាងក្រោម​នេះ ដែល​បាន​ជេរប្រមាថ​យើងខ្ញុំ​យ៉ាងធ្ងន់ធ្ងរ ទាក់​ទឹង​អត្ថបទ​ចុះផ្សាយ​៖ «៤៨ ម៉ោង​ទៀត Internet ពិភពលោក​អាច​ប្រទះ​នឹង​ភាពរអាក់រអួល ឬ​ត្រូវ​កាត់ផ្តាច់ នៅ​ទូទាំង​ពិភពលោក​» ឲ្យ​បាន​ជ្រាបថា ប្រសិនជា​អស់លោក​ពុំ​ពេញចិត្ត​សម្រាប់​អត្ថបទ​មួយ​នេះ សូម​អស់លោកមេត្តា «​អូស​រំលង​» ចោល​ចុះ កុំ​ហា​ឡើង​ប្រើពាក្យ​ដ៏​អសុរ​សបែបៗ​នេះ ដោយ​ពុំបាន​ចូល​អាន​អត្ថបទ​ឲ្យ​បាន​ស៊ីជម្រៅ ។ ហើយ​យើងខ្ញុំ​ក៏​សូម​ឲ្យ​អស់លោក​ទាំងនេះ​គួរ​ពិចារណា​ទៅលើ​អត្ថន័យ​រវាង​ពាក្យ «​អាច​ប្រទះ​» «​ភាពរ​អាក់រ​អួ​ស​» និង «​កាត់ផ្តាច់​» ឲ្យ​បាន​ទូលំទូលាយ​ផង​!! ។​ សូមបញ្ជាក់​ផងដែរ​ថា...

​របៀប​ដាំ​ដំឡូងបារាំង​ធម្មជាតិ​សុទ្ធៗ ដោយ​ពុំ​ចាំបាច់​ត្រូវការ​ទីតាំង​ធំ​ទូលាយ​ទេ (​វីដេអូ​)

​នេះជាវិធី​ដាំ​ដំឡូង​បារាំង​​តាម​ធម្ម​ជាតិ​សុទ្ធៗ ដ៏គួរឲ្យ​កោតសរសើរ​មែនទែន ព្រោះ​ថា​​មាន​ទំហំ​ផ្ទៃក្រឡា​ត្រឹម​តែ​១​ម៉ែត្រ ក៏​អ្នក​អាច​ដាំ​បាន​​ទទួល​បាន​ផល​គួរឲ្យ​​ប្រសើរ​ ។​ ​មើល​ពីវិធីដាំដូចខាងក្រោម៖ ​ដំបូង​ត្រូវ​មាន​បង្គោល រឹងមាំ ៤​ដើម ដាក់​គម្លាត​ពីគ្នា​សមល្មម (១​ម៉ែត្រ​) ​។​ ​បន្ទាប់មក​យក​ខ្សែលួស​រឹង មក​ស្រាក់​ជុំវិញ (​ដូច​រូប​) ។ ​ ​យក​ចំបើង​មក​ក្រាល​ពីក្រោម​ទ្រុង​នេះ​ប្រហែល​កន្លះ​ម៉ែត្រ​​ ។ ​យក​ជី​អាចម៍គោ​ស្ងួត ឬ​ជីកំប៉ុស​មក​ដាក់​កណ្តាល​ ។ ​យក​ដំឡូងបារាំង ដែល​ប៉ិច​ពន្លក​ចេញ​មក​ច្រៀក​យក​១​ដុំៗ ដែល​មាន​យ៉ាងតិច ៤​ដើម (​ពូជ​) មក​តម្រៀប​ពីលើ​ដីជី​។​ ​ ...១​ខែ​ក្រោយ​វា​នឹង​ដូច្នេះ​ឯង ។​ ​ពេលចេញ​ផ្កា ក៏​ស្អាត​ណាស់ដែរ ។​ ​អំឡុងពេល​នោះ​ចាំបាច់​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើម​ជានិច្ច...

មានតែ​១​គូ​បែបនេះ ឬ​មាន​ច្រើន ប្រិយមិត្ត​ជួយ​ប្រាប់​ផង​!

​អំឡុង​ខែ​កញ្ញា​កន្លងមក​គូស្នេហ៍​១​គូ​គឺ ៖ Minh Anh និង Minh Khang បាន​រៀបការ​ជាមួយ​គ្នា​ទន្ទឹម​នឹង​ការពេបជ្រាយ​ពី​អ្នកភូមិ នៅ​ប្រទេស​វៀតណាម ។​ ​ចម្លែក​តែ ១-០-២ គឺ Minh Anh មាន​រាងកាយ​ជា​បុរស​ប៉ុន្តែ​ចិត្ត​ជា​ស្រី ខណៈ Minh Khang ខ្លួនប្រាណ​ជា​ស្រី តែ​ចិត្ត​ជា​ប្រុស ។ ថ្វី​ត្បិត​ជា​ប្រុស ជា​ស្រី ប៉ុន្តែ​ចម្លែក​ត្រង់...

ហ្វូង​ពពែ​ជ្រែង​ជើង លើ​ជ្រលង​ថ្មភ្នំ​ចោទ​ប្រមាណ ៩០ ដឺ​ក្រេ ដើម្បី​… ក្រេបជញ្ជក់​រ៉ែ​អំបិល​ (វីដេអូ)

​ហ្វូង​ពពែ​ទាំងនេះ ហាក់ដូចជា​បញ្ឈឺចិត្ត​មច្ចុរាជ ខណៈ​វា​ចលនា​លើ​ចំណោត​ជិត ៩០​ដឺ​ក្រេ និង​រយៈកម្ពស់ ៥០​ម៉ែត្រ ដើម្បី​ក្រេបជញ្ជក់​យក​រ៉ែ​អំបិល​ដ៏​ឆ្ងាញ់​ពិសារ ។​ Federica Grassi ជា​បុគ្គលិក​ធនាគារ​ចូលនិវត្តន៍ គឺជា​អ្នក​ថត​បាន​រូបភាព​ដ៏​កម្រ​នៃ​ហ្វូង​ពពែ​នៅ​ភ្នំ ALPS ។ ទី​នោះ​គ្មាន​ស្មៅ​មែន តែ​អ្វី​ដែល​វា​រីករាយ​នឹង​ក្រេបជញ្ជក់ គឺ​រ៉ែ​អំបិល​ធម្មជាតិ ។​ ​ពពែ​១​ហ្វូង​នេះ​មាន​ប្រមាណ​ពី ១៥-២០​ក្បាល ។ ពួក​វា​កំពុងស្ថិត​នៅ​ជញ្ជាំង​ទំនប់ទឹក មាន​កម្ពស់ ៥០​ម៉ែត្រ ហើយ​ចំណោត​ប្រហែល ៩០​ដឺ​ក្រេ...

ស៊ូ​លិច​ទូក​កណ្តាលទន្លេ ជាជាង​ភ្លើង​ឆេះ​ផ្ទះ​, គ្រោះ​អគ្គ​ភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ ១​ខ្នង​ត្រឹម​មួយ​ពព្រិច​ភ្នែក ក្នុង​ស្រុក​ត្បូងឃ្មុំ​

​វេលា​ម៉ោង ៨ និង ៥៥ នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​អគី្គ​ភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​កើតឡើង ស្ថិតនៅក្នុង​ភូមិ​ព្រែកជីក​ដូន​ម៉ៅ ឃុំ​ទន្លេ​បិត ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សយ សុខ​ឃីម អាយុ ៤០ ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ សា វិន ។...

​វត្ថុ​អាថ៌កំបាំង ដ៏​ធំ​សម្បើម​មួយ​បាន​រសាត់អណ្តែត​ចូល​ឆ្នេរសមុទ្រ​អាមេរិក​

​ក្រុម​សង្គ្រោះ​សត្វ​សមុទ្រ​នៅ​រដ្ឋ Corolina ភាគខាងត្បូង​អាមេរិក កំពុង​ប្រឹងប្រែង​ពិនិត្យ​សន្និដ្ឋាន​វត្ថុ​ចម្លែក ដ៏​ធំ​សម្បើម​មួយ ដែល​រសាត់អណ្តែត​ចូល​មក​កោះ​មួយ ។​ ​វត្ថុ​ដ៏​ធំ​សម្បើម និង​អាថ៌កំបាំង​អណ្តែត​ចូល​ឆ្នេរសមុទ្រ​អាមេរិក ។​ ​បណ្តាញ​អភិរក្ស​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​នៅ​សមុទ្រ LowcounTry បាន​បង្ហោះ​រូបភាព​មួយ​លើ Facebook ដែល​បង្ហាញ​ពី​វត្ថុ​ចម្លែក​កំពុងស្ថិត​នៅ​លើ​ឆ្នេរសមុទ្រ​ដែន​ដោះ Seabrook ។​ ​ក្រុម​សង្គ្រោះ​ឲ្យដឹងថា ពេល​ប៉ះ​នឹង​វត្ថុ​នេះ មាន​អារម្មណ៍​ដូច​ជា​ប៉ះ​នឹង​ពពុះ ។ ថ្វី​ត្បិត​រូបភាព​វា​ដូច្នេះ​ក្តីតែ​វា​ពុំ​មាន​បង្កប់​លោហៈ​សូម្បី​បន្តិច ។​ ​អាជ្ញាធរ​នៃ​កោះ Seabrook បាន​យក​រថយន្ត​ដឹកជញ្ជូន​មក​នាំយក​វត្ថុ​ចម្លែក​នេះ​ទៅ ហើយ​បដិសេធ​ពុំ​និយាយ​អ្វី​ទាំងអស់ ៕...

ថ្មីចែស​! យុវវ័យស្រី​ៗថៃ​១​ក្រុម​នាំគ្នា​ចាក់​ក្បាច់​រាំ នៅមុខ​ប​ច្ឆា ដើម្បី «​ជូន​ដំណើរ​» មិត្តភក្តិ​ទៅកាន់​សុគតិភព (​វីដេអូ​)

​វីដេអូ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​យុវវ័យ​ស្រី​ថៃ​វ័យៗ​ក្មេង​៤​នាក់ ចាក់​ក្បាច់​រាំ​នៅមុខ​ប​ច្ឆា ដើម្បី «​ជូន​ដំណើរ​» របស់​ពួកគេ ទៅកាន់​ឋាន​បរលោក បាន​កំពុង​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម ។​ ​ក្មេងស្រី​វ័យៗ​ក្មេង​៤​នាក់​នោះ ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​អាវយឺត​ខ្មៅ (២​នាក់ ស្លៀកខោ​ខូវប៊យ​ខើច​ខ្លី និង​២​នាក់​ទៀត​ខោ​ក្រណាត់​វែង​ជើង​ធំ​) អាច​ត្រូវ​បានឃើញ​ចាក់​ក្បាច់​រាំ​ចង្វាក់​រ៉ុ​ក​ក្នុង​ក្លឹប ស្ថិតនៅ​ពីមុខ​ប​ច្ឆា ទីកន្លែង​ដែល​សាកសព​មិត្តភក្តិ​របស់​ពួកគេ កំពុង​ត្រូវបាន​បូជា ខណៈ​ហ្វូងមនុស្ស​ឈរ​មើល ។​ ​ទោះយ៉ាងណា នារី​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​អាវយឺត ខោ​ខូវប៊យ​ទាន់សម័យ ដែល​អង្គុយ​នៅ​គូទ​រថយន្ត SUV ពណ៌​ស​១​គ្រឿង...

ត្រី Koi ជប៉ុន​បំបែក​ឯកទគ្គកម្ម​ពិភពលោក ព្រោះ​លក់​ដេញថ្លៃ​បាន​ដល់​ទៅ​… ជិត ២​លាន​ដុល្លារ​ (វីដេអូ)

​តាម Daily Mail ត្រី Koi ត្រូវ​បាន​លក់​ដេញថ្លៃ​នៅ​ជប៉ុន ទទួល​បាន​តម្លៃ​ឯកទគ្គកម្ម​គឺ ១,៤​លាន​ផោន​អង់គ្លេស (​ប្រមាណ​១,៨​លាន​ដុល្លារ​) ។​ ​ត្រី Koi ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១,៨​លាន​ដុល្លារ ​ត្រី​ដែល​មាន​ប្រវែង​ជាង ១​ម៉ែត្រ​នេះ មាន​ពណ៌​២ គឺ​ក្រហម និង​ស ពេលនេះ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​នាង Ying Ying មក​ពី​តៃវ៉ាន់ ។ S Legend ជា​ឈ្មោះ​ត្រី...

​ទៅ​ធ្វើការ​នៅ​ថៃ មកវិញ​ចេះ​ភាសា​ថៃ ហើយ​ផឹកស៊ី​អួត​គ្នា​និយាយ​ភាសា​ថៃ កើត​ទំនាស់ កាប់​៤​ពូថៅ រយះ​ក្បាល​បុរស​ម្នាក់​

​ខេត្ត​ព្រៃវែង ៖ យុវជន​២​នាក់ ដែល​ទើប​មកពី​ប្រទេស​ថៃ បាន​បបួលគ្នា​ផឹក​រហូត​ដល់​ស្រវឹង​ជោក ស្រាប់តែ​លែង​និយាយ​ភាសា​ខ្មែរ បែរ​ជា​ក្លែម​អួត​ភាសា​ថៃ ឌឺដង​ដាក់គ្នា​រឿង​ចេះ​ច្រើន​ចេះ​តិច ស្រាប់​បុរស​ម្នាក់​ទាញ​ពូថៅ កាប់​រយះ ក្បាល​ហូរ​ឈាម ហើយ​រត់​គេច​បាត់ ឯ​អ្នក​របួស​ត្រូវ​បញ្ជូលមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នា​រាជធានី​ភ្នំពេញ​។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១២​តុលា នៅ​ផ្ទះ​ជនរងគ្រោះ ដែល​ស្ថិត​ក្នុង​ភូមិ​ចំ​បក់ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង​។​ ​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធី ចាន់ធូ...
- Advertisment -

Most Read

×