Monday, June 1, 2026

Monthly Archives: October, 2018

បុរស​ម្នាក់​ដែល​បោះ​សំរាម​ចោល​ក្នុង​ព្រែក​កោះ​យ៉ ខេត្ត​កោះកុង​បាន​សារភាព​កំហុស និង​សុំ​ទោស​ជា​សាធារណៈ​ពី​កំហុសឆ្គង​របស់​ខ្លួន​

​កោះកុង ​៖ មនុស្ស​សំរាម , អាជ្ញាធរ​ស្រុក កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​ហៅ​ប្រជាពលរដ្ឋ​ដែល​បោះ​សំរាម​ចូលក្នុង​ព្រែក (​ស្ពានដែក​ប៉ាក់​ខ្លង​) មក​ណែនាំ​គាត់ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​សម្ថ​កិច្ច និង​ឲ្យ​រើស​សំរាម​ដែល​គាត់​បាន​ចោល​ដែល​នៅ​សេសសល់ សុំ​ទោស​ជា​សាធារណៈ​។​ ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៣​តុលា បានឲ្យដឹងថា បុរស​ម្នាក់​ដែល​បាន​បោះ​សំរាម ពីលើ​ស្ពាន​ចូល​ក្នុង​ព្រែក​កោះ​យ៉ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ ២០១៨ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ហើយ​គឺ​មានឈ្មោះ សាយ...

កូនស្រី​អ្នកមើល​សួនសត្វ បណ្តើរកូន​ខ្លា និង​ប្រឡែង​លេង​ជាមួយ​ប្រៀប​ដូច​កូន​ឆ្កែ ឃើញ​ហើយ​ស្រៀវ​ជំនួស (​វីដេអូ​)

​វីដេអូ​ថ្មី​មួយ ដែល​កំពុង​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​ចិន បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​អាយុ ៩ ឆ្នាំ ម្នាក់ បណ្តើរកូន​ខ្លា​១​ក្បាល និង​ប្រឡែង​លេង​ជាមួយ​ប្រៀប​ដូច​កូន​ឆ្កែ នៅលើ​ដងផ្លូវ​សាធារណៈ បានធ្វើ​ឲ្យ​មានការ​ព្រួយ​យ​បារម្ភ​ពី​សុវត្ថិភាព​យ៉ាងខ្លាំង ក្នុងចំណោម​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​មួយចំនួន ។​ Sun Xiaojing ដែលជា​ក្មេងស្រី​ម្នាក់​នៅក្នុង​វីដេអូ គឺជា​កូនស្រី​របស់​អ្នក​មើលថែ​សត្វ​ម្នាក់ នៅឯ​សួនសត្វ Donghu ស្ថិតក្នុង​ទីក្រុង Quanzhou ខេត្ត Fujian ប្រទេស​ចិន ។​ ​នាង​តូច​ម្នាក់នេះ ត្រូវបាន​ដឹងថា...

អ្នក​មាន​បញ្ហា​មុខ​កើតមុន គួរ​ទទួល​ទាន​អាហារ​ទាំង​នេះ​ឲ្យបាន​ច្រើន ព្រោះ​វា​ជួយ​ប្រឆាំង​មុន​

តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា របប​អាហារ មានដូចជា​ផ្លែឈើ បន្លែ និង​អាហារ​មាន​ជាតិ​ស្ករ​ទាប អាច​ជួយ​កាត​បន្ថយ​ទំហំ​ចង្កេះ និង​ធ្វើឲ្យ​រាង​ស្អាត​។ ប៉ុន្តែ​អាហារ​ទាំងនោះ ក៏​ជួយ​កាត់បន្ថយ​ការ​កើតមុន​ផងដែរ​។​ ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អាច​ជួយ​ប្រឆាំងនឹង​ជំងឺ​មុន​បាន​ទៅ​? ​ត្រី​ អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​សមត្ថភាព​របស់​ខ្លាញ់ត្រី​ក្នុង​ការប្រឆាំង​នឹង​ការ​រលាក ហើយ​វា​ក៏​ជា​ហេតុផល​ដ៏​សំខាន់​មួយ​ក្នុង​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ដែរ​។ សមត្ថភាព​សារធាតុ Herculean របស់​សាច់​ត្រី គឺជា​មូលហេតុ​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​ការបង្ការ​ជំងឺ​មុន​។ ពពួក​ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​សាល​ម៉ុង និង​ត្រី​ហឺ​ឌី​ង​ផ្ទុក​ទៅ​ដោយ​ជាតិ​អូ​មេហ្គាបី​ច្រើន​បំផុត​។ ប៉ុន្តែ ការ​ទទួលទាន​អាហារ​បំប៉ន​ប្រភេទ​ខ្លាញ់ត្រី​ក៏មាន​ប្រយោជន៍​ដែរ​។​ ទឹកដោះគោ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ ការសិក្សា​ជា​ច្រើន​បាន​សន្និដ្ឋាន​ឃើញថា ទឹកដោះគោ​ប្រហែលជា​ដើរតួនាទី​ដ៏​សំខាន់​មួយ​ចំពោះ​ជំងឺ​មុន ព្រោះ​វា​ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​អ័រម៉ូន​ដែរ​។ អ័រម៉ូន គឺជា​អ្នក​ភ្ញោ​ច​ទៅលើ​ក្រពេញ​ជាតិ​ខ្លាញ់...

រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ កំពុង​ឈឺ​ក្បាល​រឿង​សំរាម​ក​ប្លោក​រសាត់​តាម​សមុទ្រ​មកទើ​រលើ​ឆ្នេ​រអូរ​ឈើទាល​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ បញ្ហា​កំប្លោក​ដែល​រសាត់អណ្តែត​មកលើ​ឆ្នេរ​អូរ​ឈើទាល​ក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​អជ្ញាធរ​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ដោះស្រាយ​យកចេញ​ពី​ឆ្នេរ រៀបរយ​វិញ​ជា​បណ្តើរៗ​រួចហើយ​។​ ទាក់ទិន​បញ្ហា​នេះ លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​ដឹកនាំ​កម្លាំង​ចុះ​សំអាត​ក្នុង​នាម​រដ្ឋបាល​ខេត្ត មាន​ប្រសាសន៍ថា កំប្លោក​ដែល​រសាត់​មក​ទើរ​លើ​ឆ្នេរ​អូរ​ឈើទាល ពិសេស​រសាត់​មក​ច្រើន​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ត្រូវ​បាន​ប្រមូល​កើប​យកចេញ​អស់ ពី​ក្នុង​ទឹកសមុទ្រ​រួចហើយៗ ក៏​កំពុង​ឲ្យ​គ្រឿងច​ក្រកើប​ដាក់​រថយន្ត ដឹក​សំរាម...

រថយន្ត​បុក​គ្នា​ទៀតហើយ នៅ​ស្រុក​កំពង់​សិលា តាម​ផ្លូវជាតិ​លេខ​៤

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ស្រុក​កំពង់​សិលា ឲ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី បាន​កើតឡើង​នៅ​ម៉ោងជាង ៩​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៦-១៣៧ ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​ សមត្ថកិច្ច​នគរបាល ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​ប៉ះ​គ្នា​ខាងលើនេះ រវាង​រថយន្ត NISSAN DIESEL ចង្កូត​ស្តាំពណ៌​ត្រេអុី ដឹក​ថ្ម...

នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាល​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ល្ងាច ស្ថិតនៅ​ភូមិ​៤​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​ព្រះសីហនុ បាន​ចុះ​បង្ក្រាប​គ្រឿងញៀន ១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​។​ សមត្ថកិច្ច​ថា ជនសង្ស័យ​ទាំងនោះ​រួមមាន​៖ ឈ្មោះ រ៉ា​ហ្វាត វា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​មិន​ពិតប្រាកដ​។ ឈ្មោះ សាន់ អា​រី​ហ្វីន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​ជាងសំណង់​។ ឈ្មោះ...

រដ្ឋមន្ត្រី​ទទួលខុសត្រូវ​ការអភិវឌ្ឍ​ន៍​ឆ្នេរសមុទ្រ ចុះ​ពិនិត្យ​ការបង្ហូរ​កាកសំណល់ និង​ទឹក​កខ្វក់​ពី​ការដ្ឋាន​សំណង់ និង​លូបង្ហូរទឹក​ចូល​ទៅ​សមុទ្រ​

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១២ ខែតុលា​ឆ្នាំ​២០១៨ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អមដំណើរ​ដោយ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​- ឯកឧត្តម ថោង ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​- តំណាង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ឯកឧត្តម យន្ត...

ទើប​​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​សង្គ្រោះ​បន្ទាន់ ព្រះសង្ឃ​ថៃ​១​ក្រុម ខណៈ​វិល​ត្រឡប់​មកវត្ត​វិញ ចៃដន្យ​ជួប​​ជនរងគ្រោះ​តាមផ្លូវ​​ ក៏​ឈប់​ជួយសង្គ្រោះ​ តែ… (វីដេអូ)

​ព្រះសង្ឃ​មួយក្រុម​នៅ​ប្រទេស​ថៃ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​កោតសរសើរ​ជាខ្លាំង បន្ទាប់ពី​បាន​អនុវត្ត​ការជួយ​សង្គ្រោះបន្ទាន់ ទៅលើ​អ្នកជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ម្នាក់ ខណៈ​ក្រុម​លោក​កំពុងធ្វើដំណើរ​វិលត្រឡប់​ស្រប​ផ្លូវ​ជាមួយគ្នា ទៅកាន់​វត្ត​វិញ បន្ទាប់​បញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​សង្គ្រោះ​បឋម​ពី​កន្លែង​មួយ ។​ ​ទិដ្ឋភាព​ជួយសង្គ្រោះ​នេះ​បាន​កើតឡើង នៅលើ​ដងផ្លូវ​មួយកន្លែង នៅក្នុង​ស្រុក Wang Nam Khiao ខេត្ត Nakhon Ratchasima កាលពី​ថ្ងៃ​អង្គា​រ៍ ។​ ​តាមរយៈ​វីដេអូ​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ព្រះសង្ឃ​១​អង្គ ក្នុងចំណោម​ព្រះសង្ឃ​ជាច្រើន​អង្គ បាន​អនុវត្ត​សម្រួល​ចលនា​បេះដូង ទៅលើ​ជនរងគ្រោះ រួមជាមួយ​ក្រុមគ្រូពេទ្យ​ជាច្រើន​នាក់...

យុវជន​ម្នាក់ ត្រូវបាន​គេ​អារ​ក​សម្លាប់ យក​ក​ទម្លាក់ លើ​ស្ពាន​ព្រែក​តា​មាក់​

​ខេត្ត​កណ្តាល ៖ មាន​ករណី​ឃាតកម្ម​មួយ ដែល​យុវជន​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់​មុខ អារ​ក​សម្លាប់​ហើយ​យក​មក​ទម្លាក់​ចោល​នៅជាប់​បង្កា​ន់​លើ​ស្ពាន​ព្រែក​តា​មាក់ ដែល​​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោងជាង​៨​យប់ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ព្រែក​តា​មាក់ ស្ថិតក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។​ ​សព​ជនរងគ្រោះ ឈ្មោះ លី​ត អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ រស់នៅ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ។​ ​ចំពោះ​មូលហេតុ​ច្បាស់លាស់​យ៉ាងណា សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​នៅ​ឡើយ...

រឿង​អ្នក​សច្ចំ គ​ហិប​តី និង​ពពែ ៩៩​ក្បាល​

​កាលពីព្រេងនាយ​មាន​គ​ហិប​តី​ម្នាក់ មាន​ទ្រព្យសម្បត្តិ​ហូរហៀរ តែ​គាត់​នៅ​ពុំ​ពេញចិត្ត ។ នៅ​ផ្ទះ​គាត់ មាន​ពពែ​ធាត់​ទ្រ​លុកៗ ៩៩​ក្បាល ប៉ុន្តែ​នៅ​មាន​អារម្មណ៍​ពុំ​គ្រប់គ្រាន់​ទៀត ។ ព្រោះ​ចង់ឲ្យបាន​១​ក្បាល​ទៀត​គ្រប់​... ១០០ ។​ ​យប់​មួយ​ស្រាប់តែ​គាត់​ដេក​គិត​ឃើញថា នៅ​អារាម​លើ​ភ្នំ មាន​ពពែ​១​ក្បាល "​ក៏​សម្រេចចិត្ត​...​។ ព្រឹក​ព្រលឹ​មអុរ ក៏​ប្រញាប់ប្រញាល់​ភ្ញាក់​ពី​ដំណេក ឆ្ពោះទៅ​កាន់​អារាម ជួប​អ្នក​សច្ចំ ហើយ​សំពះ​សុំ​ពពែ​នោះ​មក​ចិញ្ចឹម ។ អ្នក​សច្ចំ​កំពុង​ភាវនា​ធម៌ ឆ្លើយតប​យ៉ាង​ស្រទន់​ថា ៖...
- Advertisment -

Most Read

×